• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ស្លាកយីហោ​ដែលអាចរលាយបាន

ធ្វើឲ្យស្លាកយីហោ​ទាំងនោះរលាយបាត់! សូមមកនិយាយអំពីស្លាកយីហោ​ដែលអាចកែច្នៃឡើងវិញបាន

ការដើរតួនាទីដ៏សំខាន់បំផុតមួយរបស់ស្លាកយីហោ​នៅក្នុងដំណើរការនិរន្តរភាព គឺការប្រើប្រាស់​សម្ភារៈ​ដែលអាចកែច្នៃឬអាចប្រើប្រាស់ឡើងវិញបាន & រួមចំណែកទៅកាន់សេដ្ឋកិច្ចវិលជុំ​។

នេះមានន័យថាជាលទ្ធភាព​ដែលអាច​យក​​ស្លាកយីហោចេញ​​បាន​{​យ៉ាងងាយស្រួល} ដើម្បីឲ្យប្រអប់ឬ​ផលិតផល​​គោល​​អាចយក​ទៅ​ប្រើប្រាស់ឬកែច្នៃឡើងវិញបាន។

នៅពេលដែលស្លាកមិនអាចបកចេញបាន នោះប្រអប់គោលក៏ប្រែ​ទៅ​ជា “មិន​សុទ្ធល្អ​” គឺមានន័យថាប្រអប់​គោលនោះនៅតែ​អាចយក​ទៅ​កែច្នៃឡើងវិញបាន ប៉ុន្តែជាការ​កែច្នៃមិនបាន​ល្អ​ដូចដើម​ ដោយសារតែប្រអប់ទាំងនោះ​មិនរក្សាបានសម្ភារៈដើម​សុទ្ធសម្រាប់ការកែច្នៃឡើងវិញទៅជាផលិតផលផ្សេងទៀត​ (ចំណុចនេះភាគច្រើនគឺ​អនុវត្ត​ចំពោះប្រអប់/ដប/កំប៉ុងដែលផលិតពីជ័រ PET ប៉ុន្តែក៏អនុត្តផងដែរចំពោះ កែវ ប្លាស្ទិក និងសម្ភារៈផ្សេងទៀត​ផងដែរ​)។

ជាទូទៅ ស្លាកយីហោ​គឺមិនអាចកែច្នៃឡើងវិញបានឡើយ​។  សន្លឹកឬខ្សែក្រដាសទ្រនាប់ដែលអ៊ុតស្លាកយីហោ​​ពីលើ អាច​កែច្នៃឡើងវិញបានក្នុងករណីខ្លះ ប៉ុន្តែស្លាកយីហោ​ជាក់ស្ដែងគឺជាធម្មតាមិនអាចកែច្នៃឡើងវិញបាននោះទេ ដូច្នេះ ត្រូវជ្រើសរើសសម្ភារៈដែលស័ក្តិសមបំផុតអាស្រ័យទៅតាមតម្រូវការរបស់អ្នក។

មានផលិតផលមួយចំនួនដែលត្រូវបានបែងចែកជាប្រភេទដូចខាងក្រោម៖

  • ស្លាកយីហោ​ដែលអាចលាងជម្រះដោយទឹកបាន៖ ជាធម្មតាតាមរយៈកាវដែលអាចឲ្យស្លាកយីហោ​អាច​របកចេញបាន​ដោយ​ងាយ​និងស្អាតល្អ​។
  • ស្លាកយីហោ​ដែលអាចរលាយបាន៖ជាធម្មតាគឺ​​ទាំងស្រទាប់​ផ្ទៃខាងលើ និងកាវអ៊ុតស្លាក

ផលិតផលផ្សេងគ្នាគឺល្អសម្រាប់ការប្រើប្រាស់នៅលើប្រអប់/ដប/កំប៉ុងដែលផលិតពីជ័រ PET, ប្លាស្ទិក កែវ និង​
សម្ភារៈផ្សេងៗទៀត ដូច្នេះសូមប្រាកដថាអ្នកបានសួររកជម្រើសដែលល្អបំផុតសម្រាប់ការប្រើប្រាស់របស់អ្នក។

សម្ភារៈផលិតជាស្លាក​យីហោ​ (ស្រទាប់​ផ្ទៃខាងលើស្លាក) ត្រូវបានផ្ដល់ជូនដោយដៃគូខ្សែ​ចង្វាក់ផ្គត់ផ្គង់លំដាប់​ថ្នាក់ពិភពលោក​របស់យើងគឺ៖ ក្រុមហ៊ុន Avery Dennison (តាមរយៈ Clear Intent Portfolio របស់ពួកគេ), UPM Raflatac, Herma និង Avatack។

ស្នើសុំគំរូស្លាកយីហោ​ដែលអាចរលាយបានពីពួកយើងឥឡូវ​នេះ។

 

Read more

ការជូនដំណឹងនិន្នាការ ២០២១
05 Jan 2021

ការជូនដំណឹងនិន្នាការ ២០២១

និរន្តរភាព និរន្តរភាពគឺពោរពេញទៅដោយថាមពល។ តថភាពនៃធនធានដែលមិនកកើតឡើងវិញ (រួមទាំងពេលវេលា) មានន័យថាការរិះរកវិធីធ្វើយ៉ាងណាសម្រេចឲ្យបានសមិទ្ធិផល​ច្រើន ដោយ​ប្រើប្រាស់ធនធានតិច។ បន្ថែមពីលើការប្រើប្រាស់ប្រភពធនធានប្រកបដោយ​ទំនួលខុសត្រូវ ការកែច្នៃ​ឡើងវិញ និងការប្រើប្រាស់ឡើងវិញ នៅក្នុងឆ្នាំ2021 យើងនឹង មើលឃើញពី​ថាមពល​ដែល​ផ្ដោតទៅលើយុទ្ធសាស្ត្រកាត់បន្ថយ៖ ការប្រើប្រាស់​ធនធានតិច ការផលិតដែល​ប្រើធនធាន​ប្រកប​ដោយប្រសិទ្ធភាព និងការជម្រុះចោលនូវ​ម៉ាកយីហោ និង​ផលិតផល​ដែលគ្មានតម្រូវការ។ ការធ្វើឲ្យ​មាន​ប្រសិទ្ធភាពឡើងវិញនេះ នឹងបង្កើត​ប្រសិទ្ធភាព​ពីក្រុមហ៊ុនមួយចំនួន ហើយផ្ដល់ឱកាសដល់​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​មាន​ភាព​ច្នៃប្រឌិត និងការបង្កើតថ្មី។…

គំនិតសម្រាប់ឆ្នាំថ្មី
01 Dec 2020

គំនិតសម្រាប់ឆ្នាំថ្មី

ផ្លាកសញ្ញា & រូបបិទ បន្ថែមនូវគំនិតតាមពិធីបុណ្យនិងរដូវកាលទៅលើផ្លាកសញ្ញាដែលមាន “ការបោះពុម្ពមានកំណត់” ផ្លាកអាចត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយ & លើកទឹកចិត្តដល់ភាពស្មោះត្រង់ ប្រើបន្សំពណ៌ពិសេសដើម្បីឲ្យមានភាពទាក់ទាញ ស្រោមវេចខ្ចប់ & រូបផុស បន្ថែមស្រោមវេចខ្ចប់ដ៏ស្រស់ស្អាតមួយទៅលើផលិតផលដែលមានស្រាប់  ឬបង្កើតស្រោមវេចខ្ចប់ដ៏ស្រស់ស្អាតតាមពិធីបុណ្យនិងរដូវកាល ផ្លាកសញ្ញារូបផុសដែលទាក់ទាញចំណាប់អារម្មណ៍ និងការលក់ ការវេចខ្ចប់តាមតម្រូវការ បង្កើតការវេចខ្ចប់តាមតម្រូវការសម្រាប់ផលិតផល និងកាដូ រចនាវាជាមួយនឹងនិមិត្តសញ្ញា…

ការជូនដំណឹងពីភាពពេញនិយម៖ប្រើពណ៌ពីរលាយគ្នា
11 Aug 2020

ការជូនដំណឹងពីភាពពេញនិយម៖ប្រើពណ៌ពីរលាយគ្នា

គម្រោងរចនាពណ៌ម៉ូណូក្រូម៉ាទិក និងគម្រោងរចនាពណ៌វិទ្យាសាស្ត្រកុំព្យូទ័របែបច្នៃប្រឌិត ផ្តល់ជូននូវពណ៌ភ្លឺស្រស់ ស្រទន់ ដែលរកគ្មាននៅក្នុងធម្មជាតិ។ cyberpunk ពួកវាមានភាពទំនើប និងទាន់សម័យ ហើយថែមទាំងមានសោភ័ណភាពទាក់ទាញដល់អ្នកទស្សនាឲ្យមកផ្តោតការចាប់អារម្មណ៍លើរូបភាព។ ថ្វីត្បិតពួកវាជាកម្រិតពណ៌ពីរលាយគ្នាក៏ពិតមែន ប៉ុន្តែបច្ចេកទេសទាំងនេះ បានប្រែក្លាយជាទម្រង់បទដ្ឋានផ្សេងៗដែលកាន់តែមានភាពជាក់លាក់ ដែលប្រើប្រាស់កម្រិតនៃការញែកពណ៌នៅលើរូបថត ឬសមាសភាគផ្សំលម្អិតតាមផ្នែក ដើម្បីបង្កើតនូវការរចនាពោរពេញដោយភាពរីករាយ និងគួរឲ្យទាក់ភ្នែក។ ទទួលបាននូវរូបរាង MONO COMBO ប្រើពណ៌ពីរលាយគ្នា…

ការជូនដំណឹងពីភាពពេញនិយម៖ ភាពរញ៉េរញ៉ៃដែលមានក្បួនខ្នាតត្រឹមត្រូវ
16 Jun 2020

ការជូនដំណឹងពីភាពពេញនិយម៖ ភាពរញ៉េរញ៉ៃដែលមានក្បួនខ្នាតត្រឹមត្រូវ

គំនូសព្រាងធម្មតា និង​មានរចនាសម្ព័​ន្ធ មានភាពគួរឱ្យចាប់អារម្មណ៍ខ្លាំង និងផ្ដល់នូវតុល្យភាព និង​របៀបរៀបរយ។​ នៅពេលដែលរួមផ្សំជាមួយនឹងរូបរាងនៃវត្ថុរាវ និងរូបភាពថ្មីប្លែក គំនូសទាំងនោះបង្កើត​បានជាការរចនាដែលមានភាពទាក់ភ្នែក ដែលពោរពេញទៅដោយសិល្បៈ និងអាចប្រើការបាន។ រចនាសម្ព័ន្ធដ៏ល្អឯកជំរុញឱ្យមានអន្តរកម្ម និងការបែងចែកពីភាពចម្រុះនៃផលិតផលតាមរយៈម៉ូតក្នុងការបោះពុម្ព រូបតំណាងរូបភាពលម្អ និងពណ៌។ ប្រសិនបើធ្វើបានល្អ ពួកគេនឹង​ងាយស្រួលអាន​និងបង្កើតបាននូវភាពទាន់សម័យនៃភាពរញ៉េរញ៉ៃដែលមានក្បួនខ្នាតត្រឹមត្រូវពីចក្ខុវិញ្ញាណ។   ទទួលបានរូបរាងនៃភាពរញ៉េរញ៉ៃដែលមានក្បួនខ្នាតត្រឹមត្រូវ ភាពសាមញ្ញទោះបីជាមានរូបភាពដែលមានភាពរញ៉េរញ៉ៃ រចនាសម្ព័ន្ធល្អគឺមានសារៈសំខាន់ណាស់ដើម្បីធ្វើឲ្យវាមានដំណើរការ…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក