• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

ការស្វែងយល់ពីស្លាកយីហោនានា

ការអនុវត្តល្អបំផុតសម្រាប់កូដ QR

កូដ QR ដែលល្អបំផុតមិនមែនសំខាន់តែលើភាពរីកចម្រើននៃអាជីវកម្មប៉ុណ្ណោះទេ គឺកូដទាំងនោះត្រូវតែធ្វើឱ្យអតិថិជនពេញចិត្តផងដែរ។ សូមអនុវត្តតាមការណែនាំទាំងនេះដើម្បីធានាថាកូដ QR របស់អ្នកគឺផ្ដល់នូវលទ្ធផលតាមការចង់បាន​!

 

ដាក់បង្ហាញកូដ QR នៅទីតាំងដែលមនុស្សអាចស្គែន​ ហើយនឹង​​ស្គែនកូដទាំងនោះបាន​

ប្រមូលស្ទីកគ័រទីតាំងសំខាន់ៗនៅលើអ៊ីនធឺណិតដែលមានកូដ QR & ឈ្នះរង្វាន់នានា។
ប្រភព៖ pepsidrc.com

វាចាំបាច់ត្រូវមានភាពងាយស្រួល សមស្រប និងផ្ដល់ពេលវេលាគ្រប់គ្រាន់ (គួរតែមានអ៊ីនធឺណិត wifi ដំណើរការ​ល្អ)។ អ្នកចាំបាច់ត្រូវសម្រេចថាតើត្រូវដាក់កូដនៅលើស្លាកឬសម្បកវេចខ្ចប់ផលិតផល ឬនៅលើស្លាកសញ្ញា ដូចជាតុចុះឈ្មោះចូល ឬទ្វារខាងមុខ ដែរឬទេ​។ អ្នកក៏ចាំបាច់ត្រូវពិចារណាអំពីទំហំនៃ​បារកូដផងដែរ។ វាមិនមែនជាដំណោះស្រាយសមស្រប​គ្រប់កាលៈទេសៈទាំង​អស់​នោះទេ ហើយទោះ​បីជាមាន​ទំហំតូចបំផុតត្រឹម​​ 2x2cm ក៏អ្នកប្រហែលជាត្រូវពិចារណាដែរ​។

អាចស្គែនបាន និងដំណើរការយ៉ាងមានប្រសិទ្ធភាពនៅលើទូរសព្ទចល័ត

ការបិទស្លាកប្រកបដោយនិរន្តរភាពដែលគូសបញ្ជាក់អំពី “លក្ខណៈវិជ្ជមាន” របស់ផលិតផល តាមរយៈកូដ QR។
ប្រភព៖ burberry.com

មិនត្រឹមតែសមស្របសម្រាប់​​ប្រើប្រាស់​តាម​ទូរសព្ទចល័តប៉ុណ្ណោះទេ គោលដៅរបស់អ្នកគឺគួរតែ​ត្រូវឱ្យ​មាន​ដំណើរការយ៉ាងមានប្រសិទ្ធភាពសម្រាប់ឧបករណ៍ចល័ត។ មនុស្សម្នានឹងប្រើប្រាស់ទូរសព្ទរបស់ពួកគេ​ដើម្បីស្គែន ដូច្នេះ​នោះគួរតែជាកម្មវិធីដែលអ្នកគួរតែធ្វើតេស្តសាកល្បង​មុនគេ។ នៅតែជារឿងខកបំណងដដែល ​នៅពេល​មើលឃើញកូដ QR ជាច្រើនដែលស្គែនចូលទៅកាន់គេហទំព័រ ហើយ​បែ​រ​ជា​មិនសមស្រប​សម្រាប់​ប្រើប្រាស់តាម​ទូរសព្ទចល័តទៅវិញ​។

ការជំរុញសកម្មភាព (call to Action)

ទទួលព័ត៌មានអំពីដប PET ដែលអាចកែច្នៃឡើងវិញបានរបស់ Heinz។
ប្រភព៖ heinz.com

ដាក់ឃ្លាប្រយោគដែលជំរុញសកម្មភាព និងផ្ដល់ការពន្យល់ អមជាមួយកូដ QR។ ត្រូវប្រាកដថាបានរួមបញ្ចូលការណែនាំ និងការជំរុញសកម្មភាពដែលមិនត្រឹមតែប្រាប់មនុស្សថាហេតុអ្វីបានជាពួកគេគួរតែស្គែនកូដរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រាប់ពួកគេអំពីអ្វីដែលពួកគេនឹងទទួលបាន ឬជួបប្រទះប្រសិនបើពួកគេស្គែនកូដនោះ។ មនុស្សគឺត្រូវការការលើកទឹកចិត្តឱ្យធ្វើការស្គែន ដូច្នេះសូម​ប្រាកថាត្រូវជំរុញ​ការ​ទាក់ទាញចិត្តពួកគេ តាមរយៈ​ហេតុផលដ៏គួរឱ្យចាប់អារម្មណ៍​ណាមួយ​​។ ឧ.ទា. ស្គែនដើម្បីមើលមុខម្ហូប វីដេអូជាច្រើនទៀត ។ល។

កម្មវិធីចម្រុះ (multi-platform)

មិនត្រឹមតែសមស្របសម្រាប់​ប្រើប្រាស់តាម​ទូរសព្ទចល័តប៉ុណ្ណោះទេ គោលដៅរបស់អ្នកគឺគួរតែត្រូវធ្វើឱ្យ​មាន​​ដំណើរការយ៉ាងមានប្រសិទ្ធភាពសម្រាប់ឧបករណ៍ចល័ត។ មនុស្សម្នានឹងប្រើប្រាស់ទូរសព្ទរបស់ពួកគេ​ដើម្បីស្គែន ដូច្នេះ​នោះគួរតែជាកម្មវិធីដែលអ្នកគួរតែធ្វើតេស្តសាកល្បង​មុនគេ។ នៅតែជារឿងខកបំណងដដែល នៅពេលមើលឃើញកូដ QR ជាច្រើនដែលស្គែនចូលទៅកាន់គេហទំព័រ ហើយបែរជាមិនសមស្របសម្រាប់ប្រើប្រាស់តាមទូរសព្ទចល័តទៅវិញ។

ដោះស្រាយបញ្ហា និងធ្វើឱ្យមានភាពងាយស្រួល

បដាផ្សព្វផ្សាយរបស់ហាងលក់គ្រឿងទេសដាក់បង្ហាញនៅតាមល្វែងជញ្ជាំងផ្លូវរថភ្លើងក្រោមដី និងបានបន្ថែមកូដ QR។ ឥឡូវនេះ អ្នកធ្វើការដែលអស់កម្លាំង អាចធ្វើការទិញគ្រឿងទេសរបស់ពួកគេបាន ខណៈ​ពេល​កំពុងរង់ចាំជិះរថភ្លើងទៅផ្ទះ ហើយគ្រឿងទេសរបស់ពួកគេនឹងត្រូវបានដឹកជញ្ជូនទៅដល់ក្នុងរយៈពេលបន្តិចក្រោយមក។
ប្រភព៖ tesco.com

ប្រសិនបើការស្គែនកូដ QR ជួយដោះស្រាយបញ្ហា ឬធ្វើឱ្យអ្វីមួយមានភាពងាយស្រួល នោះមនុស្ស​​មិនត្រឹម​តែអាច​ប្រើប្រាស់កូដ QR បានកាន់តែ​ច្រើន​ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នៅបន្ត​ត្រឡប់ចូល​មកប្រើប្រាស់ឡើង​វិញ​ផងដែរ​​។ ការដែលគ្រាន់តែនាំមនុស្សទៅកាន់ទំព័រលែនឌីងរបស់អ្នក ប្រហែលជានឹងមិនមានប្រសិទ្ធភាពក្នុងការធ្វើឱ្យមនុស្សបន្តត្រឡប់ចូលមក​​ប្រើប្រាស់​ឡើង​វិញនោះទេ។

បង្កើតកូដ QR របស់អ្នកឱ្យស្របទៅតាមតម្រូវតាមអតិថិជន

ប្រភព៖ hennesy.com

ធ្វើឱ្យកូដទាំងនោះមានសោភណ្ឌភាពគួរឱ្យពេញចិត្ត។ កូដទាំងនោះមិនបាច់​មានរាងបួនជ្រុង​ពណ៌ខ្មៅគ្មានភាព​ទាក់ទាញ​តទៅទៀតនោះទេ។ យើងគឺជាសភាវៈដែលប្រើចក្ខុ ដូច្នេះសូម​កុំភ្លេច​ចាត់​ទុក​កូដ QR នេះ​​ជាផ្នែកមួយនៃសោភណ្ឌភាពទូទៅ​។ ធ្វើឱ្យកូដ QR របស់អ្នកមានភាពលេចធ្លោ ដោ ប្រើពណ៌ ស៊ុម និងឡូហ្គោ ដែលត្រូវបានកែតម្រូវ ហើយបង្កើនការស្គាល់ម៉ាកយីហោ។ ត្រូវប្រាកដថាការផ្លាស់ប្ដូរទាំងនេះ មិនប៉ះពាល់ដល់ភាពអាចស្គែនបាននៃកូដ QR ឡើយ​៖ ពិនិត្យមើលកម្រិតពណ៌ភ្លឺនិងងងឹត (contrast) គុណភាព និងភាពស្មើសាច់ ត្រូវប្រាកដថា​​កូដទាំងនោះស្គែនបានល្អ។

ចៀសវាងការប្រើប្រាស់ទូរសព្ទចល័ត

ប្រសិនបើមនុស្សកំពុងស្ថិតនៅក្នុងកម្មវិធីមួយនៅលើឧបករណ៍ចល័តរបស់ពួកគេរួចស្រេចហើយ (ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូ និងសារ SMS) នោះពួកគេនឹងមិនអាចស្គែនកូដបាននោះទេ ដូច្នេះសូមពិចារណាថាតើការដាក់កូដ QR មានភាពសមស្របដែរឬទេ ហើយប្រើប្រាស់តំណភ្ជាប់ដែលធ្លាប់មាន​ពីមុន​​មក​ ​និងមធ្យោបាយ​​​ចែករំលែកសម្រាប់កម្មវិធីទាំងនេះ។

ចង់ដឹងព័ត៌មានបន្ថែម: កូដ QR: រឿងរ៉ាវដ៏អស្ចារ្យទាំង ១០ – សូមចុចទីនេះ

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក