• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ផ្តល់ការ​យកចិត្តទុកដាក់

ការផ្តល់ជូន​អ្វីៗ​គ្រប់យ៉ាង គឺជាស្ថានភាពថ្មីមួយ​។ អាជីវកម្មមួយចំនួន​កំពុងងាក​មក​​ចាប់យ​ក​​ឱកាសដែលស្ថានភាពនេះផ្តល់​ឲ្យ​។ ការឌីហ្សាញទំនិញនិងសេវាកម្មដោយគិតដល់​ការ​បញ្ជូនទំនិញនិងសេវាកម្ម អាចនឹងមាន​ឧបសគ្គមួយចំនួន។ មានការពិចារណានានាទៅលើ​ការឌីហ្សាញសម្បកវេចខ្ចប់ និងការបញ្ជូនទំនិញ​ទៅកាន់ទីឆ្ងាយ ប៉ុន្តែការបន្ថែមសមាសធាតុ​​នៃការបញ្ជូនទំនិញ​ គឺ​អាចនាំយកផលិតផលរបស់អ្នក​ទៅគ្រប់ទីកន្លែងដែលអតិថិជនមិនអាច​មករកអ្នកបាន។

 

រឿងរ៉ាវរបស់​ ​ Soul Sisters

Soul Sisters Unite ត្រូវបានបង្កើតឡើងដោយស្ត្រីចំនួនបីរូបដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្ដូរជារៀងរហូត ដោយសារតែជំងឺមហារីកសុដន់។ ការបន្តរស់រៀនមានជីវិតពីជំងឺ​មហារីក​​សម្រាប់ពួកគេ គឺមិនមែនជាចុង​បញ្ចប់នៃសាច់​រឿងដ៏សែនសោកសៅ​នោះទេ វាគឺជាការចាប់ផ្ដើម​នៃសាច់រឿងថ្មី​ល្អ​ផូរផង់ ហើយវាបាននាំឲ្យពួកគេបង្កើតប្រអប់​អំណោយ និងកញ្ចប់ថែទាំដ៏ស្មោះអស់​ពី​​បេះដួង ដើម្បីលើកទឹកចិត្តនរណាម្នាក់ដែលកំពុង​ឆ្លងកាត់​ពេលវេលាដ៏លំបាកនៅក្នុងជីវិតរបស់ពួកគេ។ ប្រអប់អំណោយរបស់ពួកគេ គឺ​​​មានការ​គិតគូរ​វែងឆ្ងា​យ​ និងមានអត្ថប្រយោជន៍ គឺជាអំណោយដែលអ្នកផ្តល់ជូន​ នៅពេលដែលអ្នករកពាក្យអ្វីមកថ្លែងពុំបាន​។​ ជាជាងការអួតអំពីផលិតផលរបស់ពួកគេ ពួកគេផ្ដោតទៅលើការផ្តល់ការយកចិត្តទុ​កដាក់ប្រកបដោយ​ឥរិយាបទសមរម្យ និងភាព​ក្លាហាន​ក្នុង​ចិត្ត​។

 

អំណោយដែលបន្តផ្ដល់ជូន

អ្វីដែលធ្វើឲ្យប្រអប់អំណោយរបស់ពួកគេមានភាពខុស

ប្លែកនោះគឺ ប្រអប់ទាំងនោះ​មិនត្រឹមតែមានភាពស្រស់

ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុកទៅដោយ​វត្ថុដែល

មានប្រយោជន៍​និងដែលផ្ដល់ការគាំទ្រនិងការយកចិត្ត

ទុកដាក់​។ មិនដូចអំណោយដែលធ្លាប់មាន​ពីមុនមក ​ដូចជា

សូកូឡា ឬ​ផ្កាជាដើម ​​​ដែលមិនស័ក្តិសមទាល់តែសោះ​

សម្រាប់​ក្នុងពេលវេលាទាំងនេះ​ ផលិតផ​ល​​​នៅក្នុងប្រអប់

អំណោយ​របស់ Soul Sisters Unite ត្រូវបាន

ជ្រើសរើស​សម្រាប់​ការប្រើប្រាស់បានក្នុងរយៈ​ពេល​វែង

បន្ទាប់ពីអំណោយទាំងនោះ​ត្រូវបានទទួលជាលើកដំបូង។

អ្វីដែលសំខា​ន់បំផុតនោះគឺ អំណោយទាំងនោះពោរពេញទៅដោយក្ដីស្រឡាញ់ ក្ដីសង្ឃឹម និងសុភមង្គល។ 

ស្លាកតម្រូវតាមចិត្តអតិថិជន និងសារផ្ទាល់ខ្លួន

 

ស្លាកនិងសម្បកវេចខ្ចប់របស់ពួកគេ គឺពិតជាពិសេសខ្លាំង

ណាស់។សន្លឹកស្លាកនីមួយៗត្រូវបានផលិតឡើងដោយប្រើ

ប្រាស់មុខងាររូបតូចៗផ្គុំ​ជារូបភាពធំ (mosaic) នៃកម្មវិធី​

សូហ្វវែរ HP Indigo Smartstream  មានន័យថាគ្រប់ស្លាក

ទាំងអស់សុទ្ធតែ​មានភាពខុសប្លែកពីគេ។ ស្លាកទាំងនោះត្រូវ

បានរចនា​ឡើង​ដើម្បីឆ្លុះបញ្ចាំងនូវ​ភាពខុសប្លែកនោះ ប្រៀប

ដូចជាការធ្វើដំណើរ​របស់នរណាម្នាក់ឆ្លងកាត់ស្ថានភាពដ៏

លំបាកយ៉ាង​ដូច្នោះ​ដែរ​។ មិនមានស្លាកពីរដែលដូចគ្នាទេ។

នៅខាងក្នុងនៃប្រអប់អំណោយ មានកាតដែលត្រូវបានកែច្នៃយ៉ាងយកចិត្តទុកដាក់ ដែលផ្ដល់ជូននូវទំនុកចិត្តជាវិជ្ជមាន និងសារ​

ដែលបង្ហាញពីការគាំទ្រនិងក្ដីស្រឡាញ់។ ប្រអប់អំណោយនីមួយៗ​ មានរូបតំណាងដែលតំណាងឲ្យមនុស្ស ទីកន្លែង និងពេល

វេលាពិសេស​ៗ​។ ពួកគេកំពុងធ្វើការ​​បន្ថែមជម្រើសនានាទៅកាន់សារនិងរូបភាពផ្ទាល់ខ្លួន ដើម្បីបង្កើតពេលវេលា​ដ៏ស្រស់ស្អាត

ជាពិសេសក្នុងអំឡុងពេលបើកប្រអប់អំណោយ – ដូច្នេះសូមរង់ចាំតាមដានមើល​។

ចែករំលែកក្ដីស្រឡាញ់

Soul Sisters Unite ត្រូវបានបង្កើតឡើង ដោយមាន​

គំនិត ផ្តល់​​​ការយកចិត្ត​ទុកដាក់​ តាមរយៈមនុស្ស

ផលិតផល និង ទីកន្លែងនានា។ ពួកគេ​ទទួលស្គាល់ថា

ការថែទាំនិងគាំទ្រ ក្រោយការព្យាបាលអាច​នឹងមានភាព

លំបាកសម្រាប់មនុស្ស ជាច្រើន ព្រោះពួកគេប្រឈម

ជាមួយ​នឹង​ការរំពឹងទុក និងការពិតនៃ‘ស្ថានភាព​’ ថ្មី​របស់

ពួកគេ។

ពួកគេក៏មានជម្រើសពិសេសមួយផងដែរ ប្រសិន​បើ​​អ្នកចង់ផ្សាយចេញនូវអំពើល្អ ហើយផ្ដល់ប្រអប់អំណោយដល់នរណាម្នាក់ដែលមានភាពខ្វះខាត។ 

ស្វែងយល់បន្ថែមអំពី Soul Sisters Unite នៅទីនេះ៖

instagram@soul.sisters.unite
FB iconfacebookSoulSistersUnite
web iconគេហទំព័រSoulSistersUnite

 

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក