• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00
05/12/2022 erik.vu@qlmgroup.com

ឆ្នាំ២០២៣ គឺជាឆ្នាំទន្សាយ

រីករាយពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣៖ ធាតុទឹក សត្វទន្សាយ

ឆ្នាំទន្សាយ ត្រូវបានតំណាងដោយសេចក្ដីមេត្តា ភាពឆើតឆាយ និងភាពស្រស់ស្អាត។ សត្វទន្សាយ មានភាពពិសេសក្នុងការបញ្ចូលទៅក្នុងការរចនា ព្រោះវាអាចត្រូវបានបង្កើតតាមរបៀបដែលបង្ហាញពីភាពរឡេះរឡោះ ភាពអៀនខ្មាស់ ឬភាពមានស្មារតីខ្ពស់ ប៉ុន្តែពួកវាក៏អាចប្រើតាមរបៀបទាន់សម័យ និងទំនើប អាស្រ័យលើសោភ័ណភាពដែលអ្នកចង់បាន។

 

 

ការប្រើប្រាស់រូបព្រះច័ន្ទសម្រាប់ស្លាកសញ្ញា ផលិតផល និងការវេចខ្ចប់ បានទទូលការពេញនិយមយ៉ាងខ្លាំង ក្នុងការធ្វើជាអំណោយសម្រាប់យកទៅផ្ទះ ឬជាអំណោយសម្រាប់ផ្ញើទៅផ្ទះ ប្រសិនបើអ្នកមិនអាចធ្វើវាបាន (ព្រោះវាអាចជាការពិបាកណាស់ក្នុងការទៅផ្ទះសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី)។ ការផ្ញើអំណោយទៅកាន់បុគ្គលិកក៏មានប្រជាប្រិយភាពក្នុងការផ្សាភ្ជាប់ទំនាក់ទំនងនិងផ្ញើសារ ជាពិសេសប្រសិនបើពួកគេធ្វើការពីចម្ងាយ ឬនឹងត្រូវទៅទីណាឆ្ងាយអំឡុងពេលពិធីបុណ្យនេះ។ អំណោយពេញនិយមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរួមមាន ស្រាក្រហម វីស្គី នំខូឃី ផ្លែក្រូចឃ្វិច (ឬផ្លែឈើដ៏ទៃ) ឬស្ករគ្រាប់ដែលកំពុងពេញនិយម!

 

ពណ៌ និងការបញ្ចប់

 

សរុបមក ការរចនាម៉ូដសម្រាប់បុណ្យចូលឆ្នាំថ្មីជាធម្មតាឆ្លុះបញ្ចាំងពីពណ៌មាស ក្រហម និងខៀវចាស់ ប៉ុន្តែការរួមបញ្ចូលគ្នានូវភាពទំនើបមួយចំនួនកំពុងត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពីភាពស្ងប់ស្ងាត់ និងសន្តិភាពជំនួសវិញ ឬអ្វីមួយដែលអាចប្រកួតប្រជែងផ្នែកក្រាហ្វិកជាមួយនឹងរចនាបទធម្មតាបាន។ ការបន្ថែមការតុបតែងដូចជាការបោះត្រាក្ដៅលើក្រដាស ការអ៊ុតនិងប្រើអក្សរឬតែមផុសគុណភាពខ្ពស់ ក៏អាចបង្កើតជារូបរាង និងអារម្មណ៍ដ៏ប្រណិតជាងមុនដែរ (សូម្បីតែប្រើប្រាស់លើអំណោយដែលមានភាពសន្សំសំចៃជាង)។

 

បន្ថែមស្លាក ឬខ្សែរុំ

 

ប្រសិនបើអ្នកកំពុងផលិត ឬផ្ញើផលិតផល ប៉ុន្តែមិនចង់ផ្លាស់ប្តូរការរចនាដើម អ្នកអាចបន្ថែមស្លាក ឬខ្សែរុំនៅលើផលិតផល និងការរចនាដែលមានស្រាប់។ វិធីនេះល្អក្នុងការបន្ថែមលើផលិតផល ហើយប្រសិនបើការរចនាល្អត្រឹមត្រូវ យើងអាចដកវាចេញបាន ប្រសិនបើវាមិនអាចលក់ឬប្រើប្រាស់ក្នុងអំឡុងពេលពិធីបុណ្យបាន។

កំណត់ផ្ទាល់ខ្លួន និងប្ដូរតាមតម្រូវការ

វិធីសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយដើម្បីឱ្យក្រុមហ៊ុន និងអំណោយរបស់អ្នក មានភាពលេចធ្លោក្នុងអំឡុងពេលចូលឆ្នាំថ្មីគឺបង្កើតការរចនាតាមតម្រូវការ និង/ឬប្រើការកំណត់ផ្ទាល់ខ្លួនដោយបន្ថែមឈ្មោះបុគ្គល ឈ្មោះក្រុមហ៊ុន ឬសារជាក់លាក់មួយទៅកាន់អ្នកទទួល។ អំណោយទូទៅទទួលបានការចាប់អារម្មណ៍តិច ហើយមិនចាំបានផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកទទួលតាមរបៀបដែលអ្នកចង់បាននោះទេ។

 

ជាប់គាំងសម្រាប់គំនិតថ្មី ឬស្វែងរកការបំផុសគំនិតថ្មី?

ក្រុមការងារផ្នែកទីផ្សាររបស់យើងមានគំនិត និងការផ្ដល់យោបល់ជាច្រើនដើម្បីធ្វើឱ្យធ្វើឱ្យបុណ្យចូលឆ្នាំថ្មីរបស់អ្នកទទួលបានចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន។ ត្រូវប្រាកដថាទាក់ទងមកយើងឥឡូវនេះ ប្រសិនបើអ្នកចង់ពិភាក្សាបន្ថែម។

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក