• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

ការស្វែងយល់ពីស្លាកយីហោនានា

តើអ្វីទៅជាកញ្ចប់វៃឆ្លាត?

ខណៈ​ពេល​ដែល​ការ​វេច​ខ្ចប់​ត្រូវ​បាន​រចនា​ឡើង​ដំបូង​ ដើម្បី​ឱ្យ​មាន​មុខងារ​សុទ្ធសាធ ការ​ការពារ​​​ផលិតផល​ជា​ពិសេស​ក្នុង​អំឡុង​ដំណាក់កាលដឹកជញ្ជូន ឥឡូវនេះវាលើសពីនេះទៅ​​ទៀត ហើយជាការឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ម៉ាក ឬផលិតផលនៅខាងក្នុង។ ពោលគឺ​ មានការពិចារណាឱ្យ​បាន​ច្រើនជាងទម្រង់និងមុខងារ។ ការវេចខ្ចប់ឆ្លាតវៃ គឺជាផ្នែកបន្ថែមនៃការផ្លាស់ប្តូរលក្ខណៈនៃការវេចខ្ចប់ ហើយត្រូវបានប្រើនៅកន្លែងដែលវេចខ្ចប់មានមុខងារលើសពីការប្រើប្រាស់ដើមរបស់វា។ ជាធម្មតាវាត្រូវបានបែងចែកទៅជា 2 ប្រភេទសំខាន់​ៗគឺ៖ ការវេចខ្ចប់សកម្ម និងការវេចខ្ចប់ឆ្លាតវៃការវេចខ្ចប់សកម្ គឺជាការវេចខ្ចប់ដែល​ផ្ទុកផលិតផល និងធ្វើឱ្យផលិតផលមានភាពប្រសើរឡើងដោយ​ខ្លួនវា (ដូចជាការវេចខ្ចប់​អាហារមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីរក្សាភាពស្រស់)។ ការវេចខ្ចប់ឆ្លាតវៃ ផ្តោតសំខាន់បន្ថែមលើមុខងារដោយមានឧទាហរណ៍ រួមទាំងស្លាកសញ្ញាសម្រាប់ផលិតផល ឧទាហរណ៍ ស្លាកសីតុណ្ហភាព និងកូដ QR ដែលផ្តល់មុខងារអន្តរកម្ម។

 

 

សំណុំរងនៃការវេចខ្ចប់ឆ្លាតវៃ គឺ ការវេចខ្ចប់ដែលភ្ជាប់គ្នា៖ ការវេចខ្ចប់ដែលរួមបញ្ចូលបច្ចេកវិទ្យា (ដូចជាស្លាក Near Field Communication (NFC) ឬកូដ QR) ដើម្បីអនុវត្តមុខងារជាក់លាក់មួយ។ ម៉ាកអាចប្រើកូដទាំងនោះដើម្បីបង្ហាញមាតិកាឌីជីថលដល់អតិថិជន និងធ្វើឱ្យបទពិសោធន៍​មួយមានសកម្មភាព។ ពួកវាបង្កើតទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងម៉ាកដោយផ្ទាល់។

 

{កូដ QR ធៀបនឹងស្លាក NFC៖ ជារឿយៗ ជម្រើសគឺ​តែងផ្អែកលើតម្លៃផលិតផល ឬតម្រូវការម៉ាក។ កូដ QR ពេញនិយមដោយសារតែពួកគេមានតម្លៃទាប ហើយបន្ថែមការចំណាយ​ពីតិចតួចទៅមិនមានការចំណាយ នៅពេលបោះពុម្ពលើការវេចខ្ចប់ធាតុចំណាយទាបជាង។ ស្លាក NFC ជាញឹកញាប់ត្រូវបានបង្កប់នៅក្នុងផលិតផលសម្រេចកម្រិតខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំង​នឹងការក្លែងបន្លំ និងផ្តល់ការធានាដល់អតិថិជនថាពួកគេកំពុងទិញផលិតផលពិតប្រាកដ​។​}

កូដ QR វេចខ្ចប់ គឺជាកម្មវិធីមួយដែលផ្ដល់ព័ត៌មានលម្អិតអំពីផលិតផលដែលពាក់ព័ន្ធជា​មួយ​អ្នកប្រើប្រាស់ ដើម្បីជួយពួកគេស្វែងយល់បន្ថែមអំពីផលិតផល អត្ថប្រយោជន៍ និងការប្រើប្រាស់​របស់វា។ កូដ QR វេចខ្ចប់ ដើរតួជាមធ្យោបាយដ៏មានតម្លៃមួយសម្រាប់ការចែករំលែក​ព័ត៌មានគ្រប់ប្រភេទជាមួយអ្នកប្រើប្រាស់ នៅគ្រប់ដំណាក់កាលនៃដំណើរទិញរបស់អតិថិជន​។ សូមពិនិត្យមើលឧទាហរណ៍មួយចំនួនខាងក្រោម ដើម្បីមើលថាតើអ្នកអាចអនុវត្តឧទាហរណ៍​ទាំងនេះចំពោះអាជីវកម្មរបស់អ្នកដែរឬទេ៖

 

បញ្ជាទិញជាមុន និងទទួលបានប្រូម៉ូសិនជាមួយលេខកូដ QR ។
ប្រភព៖ mcdonaldsmenu.info

ពិនិត្យគ្រឿងផ្សំទាំងអស់ និងស្វែងរកហាងដែលនៅជិតបំផុត។
ប្រភព៖ guerlain.com

តុអ្វី​បាន​ជា​កូដ QR ពេញនិយមម្ល៉េះ?

កូដ QR ទាំងអស់សុទ្ធតែជាប់​ពាក់ព័ន្ធនឹង​ភាពងាយស្រួល និងការផ្តល់ព័ត៌មាន។ ការទទួល​​ស្គាល់ដ៏ធំរបស់កូដទាំងនោះជាទម្រង់ ‘បច្ចេកវិទ្យាឆ្លាតវៃ‘ ភាគច្រើនគឺ​ដោយ​សារ​តែ ការតាមដានទំនាក់ទំនង និង អន្តរអំពើ​មិនផ្ទាល់​ ប៉ុន្តែហេតុផលពិតប្រាកដដែលកូដទាំងនោះមានប្រជាប្រិយភាពខ្លាំងណាស់ ទំនង​ដោយសារដែល​វិធីដែលកូដទាំងនោះកំពុងធ្វើឱ្យជីវិតរបស់យើងកាន់តែងាយស្រួល។ ចាប់​ពីការ​សិក្សា​រៀនសូត្រមិនផ្ទាល់​ ព័ត៌មាន និងការ​ទូទាត់ រហូតដល់​ការផ្តល់ខ្លឹមសារអន្តរកម្ម និងការប្រើប្រាស់សម្រាប់សំបុត្រ និងប័ណ្ណ​ឡើង​យន្តហោះ។ ប្រសិនបើអ្នកគិតថាកូដ QR នឹងមិនមានប្រសិទ្ធភាព អ្នកប្រហែល​ជា​ ចង់​គិតពិចារណា​​សា​ឡើង​វិញ​។

មនុស្ស​មិន​ត្រឹម​តែ​ស្គែន​​កូដ QR ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវធ្វើ​វា​ជា​ញឹក​ញាប់ (រួម​ទាំង​ការ​ស្គែន​ កូដ QR លើសពីមួយដងដោយមានការរំពឹងទុកអំពីអន្តរកម្មផ្សេងៗគ្នា) ។ ការណ៍នេះបង្កើនភាពញឹកញាប់ហើយការឈានដល់​បង្ហាញឱកាសដើម្បីផ្លាស់ប្តូរព័ត៌មានដោយផ្អែកលើ ពេលវេលាឬកន្លែងដែលនរណាម្នាក់ស្កែនកូដ QR ហើយក៏ផ្អែកលើចំនួនដងដែលពួកគេបានស្កែន។ បទពិសោធន៍ចម្រុះ និងតាមបរិបទជាមួយនិងការចូលរួមតាមតម្រូវការ ធ្វើឱ្យមនុស្សមានទំនាក់ទំនងជាមួយម៉ាក ឬក្រុមហ៊ុនរបស់អ្នក។ នៅទីបំផុតអន្តរកម្មនៃការស្គែន​គួរតែបន្ថែមគុណតម្លៃសម្រាប់បុគ្គល ឬផលិតផលនោះ។ បើគ្មានបែបនេះទេ វាអាចក្លាយ​ជាតំណភ្ជាប់ឋិតិវន្តមួយផ្សេងទៀតដែលមនុស្សធុញទ្រាន់យ៉ាងឆាប់រហ័ស។

 

មិនត្រឹមតែផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានបន្ថែមអំពីទីកន្លែង និងដំណើរការដើមប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីអ្នកប្រើប្រាស់ទាំងនោះ។
ប្រភព៖ freshchain.com.au

បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកប្រើប្រាស់តាមរយៈហ្គេមទូរស័ព្ទ រូបមន្តភេសជ្ជៈ ទីតាំងរបារ បញ្ជីចាក់ និងការប្រកួតដណ្តើមរង្វាន់។
ប្រភព៖ maliburumdrinks.com

កូដ QR អាចអានបានពីកាមេរ៉ារបស់ស្មាតហ្វូនណាមួយ ដោយមិនចាំបាច់មានកម្មវិធី ឬផ្នែកទន់បន្ថែមណាមួយឡើយ ដោយបង្កើតការផ្លាស់ប្តូរក្នុងការផ្តល់នូវអន្តរកម្ម និងការចូល​រួមកាន់តែច្រើនចំពោះអ្វីដែលត្រូវបានបង្កើតបាន​ជាការផ្លាស់ត្រូវទម្រង់​នៃ​​ការ​វេចខ្ចប់ ‘ឆ្លាតវៃ’។ នេះបង្ហាញពីឱកាសមិនគួរឱ្យជឿដែលវាអាចផ្តល់ឱ្យសម្រាប់ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម នៅពេល​ពួកគេស្វែងរក​វិធីច្នៃប្រឌិតថ្មី ដើម្បីអភិវឌ្ឍទីផ្សារដែលមានតម្លៃទាប និងទទួលបានផលខ្ពស់ យុទ្ធវិធី ការព្រមព្រៀង និងផែនការភក្ដីភាពរបស់អតិថិជន ដែលគិតលើសពីបច្ចេកទេសធម្មតា ដូចជាចរន្តការផ្សាយពាណិជ្ជកម្ម

 

ស្វែងយល់ពីរបៀបធ្វើឱ្យកូដ QR របស់អ្នកឆ្លាតវៃ

Read more

14 Jan 2022

តើខ្ញុំយីហោបែបណាដែលជាដំណោះស្រាយត្រឹមត្រូវ

កាលដែលមានអ្នកប្រើពីរបៀបប្រើ ឬដឹងពីរបៀបនៃការប្រើប្រាស់ស្លាកយីហោទំនិញនានាគឺពិតជាមានសារសំខាន។ វាពាកព័ន្ធផ្នែក មុខទំនិញ ភាពជាបស្អិត ឬធន និងសញ្ញាណសម្គាលផលិតផល ដោយសារវាជាជម្រើសការបោះពុម្ភ និងសម្រេចយកជាផលិតផលចុងក្រោយ។ទាំងនេះជាសំណួរខ្លះៗ ដែលលោកអ្នកអាចនឹងចោទសួរ និងឆ្ងល់ថាតើវាជួយផ្តលនូវដំណោះស្រាយបែបណាសម្រាប់លោកអ្នក។ ១.តើវានឹងទៅដល់ទីណា និអ្វីដែលលោកអ្នកចង់បាន? អ្នកប្រាប់ពីរបៀបប្រើ ឬការប្រើប្រាស់បង្កើតឡើងមានយីហោមុខទំនិញច្បាស់លាស់ និងមានភាពជាប់ស្វិត ឬធន់ មានទំនិញខ្លះមិនត្រឹមតែស័ក្តិសមនឹងការប្រើប៉ុណ្ណោះទេ ក៏មានជម្រើសច្រើនទៀតផង។ សូមប្រាប់យើងនូវវត្ថុធាតុដើមនានា…

CONTACT US TO BRING YOUR LABELS ALIVE