• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ការលក់ដ៏អស្ចា រយកំពុងមកដល់់‌

បន្ថែមពីលើការត្រៀមខ្លួនសម្រាប់បុណ្យណូអែល យើងក៏ជិតឈានចូលដល់រដូវកាល SUPER SALEការគិតពីមុននៃគំនិតមូលដ្ឋានក្នុងការធ្វើទីផ្សារគឺផ្ដោតចម្បងលើប្រទេសចិន​ ឬសហរដ្ឋអាមេរិក តែឥឡូវនេះការលក់បញ្ចុះតម្លៃបានបង្ហាញឱកាសជាច្រើនជុំវិញពិភពលោកក្នុងការទាក់ទាញអតិថិជនដែលចូលចិត្តទិញទំនិញតម្លៃថោក និងការផ្សព្វផ្សាយដែលទាក់ទងនឹងព្រឹត្តិការណ៍នីមួយៗ។ យីហោវៃឆ្លាតជាច្រើន មានស្លាកសញ្ញានិងការវេចខ្ចប់ ដែលមិនត្រឹមតែបង្ហាញពីប្រធានបទទាក់ទងនឹងព្រឹត្តិការណ៍នោះទេ តែក៏បង្ហាញពីម៉ាកយីហោរបស់គេផងដែរ។ ពិនិត្យមើលការលក់បញ្ចុះតម្លៃនាពេលខាងមុខផ្សេងៗទៀត ដើម្បីមើលថាតើម៉ាកយីហោ ឬផលិតផលរបស់អ្នកអាចទាញយកអត្ថប្រយោជន៍ពីពួកវាបានដែរឬទេ។

 

halloween (៣១ តុលា)

Halloween មិនត្រឹមតែជាថ្ងៃតែមួយគត់ដែលលក់ស្ករគ្រាប់ដាច់បំផុតក្នុងពិភពលោកនោះទេ វាក៏ជាពេលវេលាដែលយីហោជាច្រើនកំពុងតែប្រើប្រាស់ពណ៌ខ្មៅ និងទឹកក្រូច (ក៏ដូចជាការរចនារូបខ្មោចផ្សេងៗទៀត) ដើម្បីផ្សព្វផ្សាយពីប្រធានបទ ‘Trick or Treat’ទំនិញគ្រប់ប្រភេទ ចាប់ពីម្ហូបអាហារនិងភេសជ្ជៈ រហូតដល់គ្រឿងសម្អាង និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។ វាគឺជាការផ្តល់ឱ្យនិងការចែករំលែកដោយប្រើរូបល្ពៅ រូបមេធ្មប់ និងរូបខ្មោចផ្សេងទៀត ដែលអ្នកអាចទទួលបានភាពសប្បាយរីករាយជាច្រើនជាមួយនឹងស្លាកផ្សព្វផ្សាយ និងការវេចខ្ចប់

singles day (១១ វិច្ឆិកា)

ការប្រារព្ធពិធី ‘singledom’ ដើមឡើយដើម្បីធ្វើឱ្យអ្នកនៅលីវមានអារម្មណ៍ល្អ។ បច្ចុប្បន្ននេះ អ្នកគ្រប់គ្នាដែលមិននៅក្នុងទំនាក់ទំនងស្នេហា (ហើយប្រហែលជាមានមនុស្សជាច្រើនដែលមានទំនាក់ទំនងស្នេហាផងដែរ) កំពុងទាញយកអត្ថប្រយោជន៍ពីការលក់បញ្ចុះសម្រាប់ថ្ងៃ Singles Dayនេះ។ វាបានក្លាយជាព្រឹត្តិការណ៍ពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកជាផ្លូវការ។ ប៉ុន្តែ អ្នកនៅលីវទាំងនេះមានភាពវៃឆ្លាត ដូច្នេះការលក់បញ្ចុះតម្លៃ និងការធ្វើទីផ្សាររបស់អ្នកត្រូវតែមានភាពទាក់ទាញជាមួយនឹងគុណភាពនិងលក្ខខណ្ឌដ៏ល្អ បើមិនដូច្នេះទេ ពួកគេនឹងទៅរកមើលកន្លែងផ្សេងហើយ។ ការបន្ថែមនូវខ្សែស្រោប និងpop-up labels​អាចរំឭកអតិថិជនថាការនៅលីវមិនត្រឹមតែមិនអីនោះទេ​ តែវាអស្ចារ្យ!

black friday (២៥ វិច្ឆិកា)

Black Friday (ធ្វើឡើងថ្ងៃបន្ទាប់នៃបុណ្យ Thanksgiving ក្នុងសហរដ្ឋអាមេរិក) គឺជាឱកាសរបស់អ្នកលក់ក្នុងហាងដើម្បីទទួលបាន ‘អ្វីមកវិញជាពណ៌ខ្មៅ’ ។ ជាមួយនឹងន័យប្រៀបធៀបទៅនឹងភាពរុងរឿង និងភាពចំណេញ វិធីសាស្រ្តលក់ដ៏ល្អបំផុតសម្រាប់ Black Friday គឺប្រើប្រាស់ភាពខ្វះខាត និងភាពបន្ទាន់ដើម្បីបង្កើតការឃោសនា និងការចាប់អារម្មណ៍លើការលក់ និងផលិតផលរបស់ពួកគេ។ ចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ចំនួនមានកំណត់ ឬមានឱកាសតិចតួចក្នុងការទិញ គឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើឡើងបាន។ ការធ្វើស្លាកសញ្ញា និងការវេចខ្ចប់ជាពណ៌ខ្មៅ ក៏ជាវិធីដ៏ល្អមួយដើម្បីបង្ហាញថានរណាម្នាក់ ‘ទទួលបានការបញ្ចុះតម្លៃ’។ មិនថាការលក់អនឡាញ ឬការលក់ក្នុងហាងទេ កុំភ្លេចបញ្ចូលជម្រើស​ការចុច ឬការប្រមូល ផង។

 

cyber monday (២៨ វិច្ឆិកា)


ថ្ងៃច័ន្ទបន្ទាប់ពីថ្ងៃ Black Friday, Cyber ​​Monday ធ្លាប់ជាព្រឹត្តិការណ៍អំពីការទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកតាមអ៊ីនធឺណិត។ ផលិតផលពេញនិយមជាពិសេសមានដូចជាទូរស័ព្ទដៃ ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិកផ្ទាល់ខ្លួន ប៉ុន្តែឥឡូវនេះម៉ាកយីហោជាច្រើនកំពុងប្រើប្រាស់ការលក់បែប ‘អេឡិចត្រូនិច’ ដើម្បីរួមបញ្ចូលផលិតផលជាច្រើនប្រភេទទៀតទៅក្នុងការលក់របស់ពួកគេ។ ការបន្ថែមរូបភាពលក្ខណៈអេឡិចត្រូនិចទៅលើខ្សែស្រោប ឬប្រអប់ទំនិញ ហាក់ដូចជាធ្វើឱ្យផលិតផលនោះលេចធ្លោជាងមុន។ ការប្រើថ្ងៃនេះជា ‘ថ្ងៃដំបូង’ ឬ ‘ថ្ងៃចុងក្រោយ’ សម្រាប់ទំនិញមានកំណត់ ឬទំនិញម៉ូដចុងក្រោយដែលដាច់ស្តុក គឺជាមធ្យោបាយដ៏ពេញនិយមដើម្បីបង្កើតអារម្មណ៍ររំភើប និងចំណាប់អារម្មណ៍។ ការបន្ថែមកម្មវិធីកំណត់ម៉ោងក្នុងការលក់ ក៏ជាកម្មវិធីពេញនិយមផងដែរ។

super saturday (១៧​ ធ្នូ) (ថ្ងៃសៅរ៍មុនចូលដល់ថ្ងៃបុណ្យណូអែល)
កុំស្លន់ស្លោ តែស្លន់ស្លោ! ការស្វែងរកកាដូដ៏ល្អឥតខ្ចោះសម្រាប់បុណ្យណូអែលនោះកាន់តែពិបាកទៅៗ ពិតមែនហើយមនុស្សទាំងឡាយនឹងជ្រើសរើសកាដូទៅនាទីចុងក្រោយ (អ្នកគឺជាម្នាក់ក្នុងចំណោមនេះដែរ)។ ឆ្នាំនេះ Super Saturday មានមូយសប្តាហ៍បន្ថែមមុនចូលដល់ថ្ងៃបុណ្យណូអែល ដូច្នេះហាងនឹងទទួលបានការបញ្ជាទិញស្មើគ្នាទាំងការលក់ក្នុងហាង និងការលក់តាមអ៊ីនធឺណិត។ យកចិត្តទុកដាក់ទៅលើអារម្មណ៍ក្នុងការឱ្យអំណោយ ហើយព្យាយាមមិនធ្វើឱ្យអតិថិជនមានអារម្មណ៍មិនល្អក្នុងការជ្រើសរើសកាដូក្នុងនាទីចុងក្រោយ។ អតិថិជនដែលទិញក្នុងនាទីចុងក្រោយ មិនសូវបារម្ភរឿងតម្លៃទេ តែបារម្ភច្រើនទៅលើពេលវេលា និងការដឹកជញ្ជូន។

បុណ្យណូអែល & boxing day sales (២៦​ ធ្នូ)

ព្រឹត្តិការណ៍ដែលធ្លាប់ជាកម្មវិធីដែលលក់ដាច់បំផុតនៅប្រទេសអូស្ត្រាលី និងប្រទេសជាច្រើនទៀត ថ្ងៃ Boxing Day ត្រូវបានគេភ្ជាប់ជាមួយការបង្កើតភាពរញ៉េរញ៉ៃនៅក្នុងហាងចាប់តាំងពីពេលបើកទ្វារមក។ ទោះបីជាមានការប្រកួតប្រជែងច្រើនក្ដី ក៏មានក្រុមអតិថិជនស្មោះស្ម័គ្រមួយក្រុមដែលមើលឃើញការលក់បញ្ចុះតម្លៃនេះជាឱកាសដ៏ល្អបំផុតដើម្បីទទួលការបញ្ចុះតម្លៃសម្រាប់ទំនិញមួយចំនួនដែលគេមិនអាចទិញបានមុនថ្ងៃបុណ្យណូអែល។ អ្នកលក់វ័យឆ្លាតជាច្រើន បញ្ចេញទំនិញហួសរដូវកាល និងបញ្ចុះតម្លៃយ៉ាងច្រើនដើម្បីលាងឃ្លាំងរបស់ពួកគេ និងត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី។  
បុណ្យចូលឆ្នាំចិន  (២២ មករា ២០២៣)
២០២៣ ជាឆ្នាំរួមបញ្ចូលគ្នារវាងឆ្នាំទន្សាយ សម្រាប់បុណ្យចូលឆ្នាំចិន និងឆ្នាំឆ្មា សម្រាប់បុណ្យចូលឆ្នាំវៀតណាម។ ឆ្នាំទន្សាយ ត្រូវបានតំណាងដោយសេចក្ដីមេត្តាករុណា ភាពឆើតឆាយនិងភាពស្រស់ស្អាត។ សត្វទន្សាយគឺមានភាពអស្ចារ្យក្នុងការបញ្ចូលទៅក្នុងការរចនា ព្រោះវាអាចត្រូវបានបង្កើតតាមរបៀបដែលបង្ហាញពីភាពរឡេះរឡោះ ភាពអៀនខ្មាស់ ឬភាពមានស្មារតីខ្ពស់។ ការរចនាឆ្នាំឆ្មា មានភាពត្រេកត្រអាលនិងប្រណីតភាព រួមបញ្ចូលគ្នាជាមួយនឹងភាពស្រស់ស្អាតនិងភាពសុខដុមរមនា។ ដូចគ្នាទៅនឹងសត្វទន្សាយដែរ សត្វឆ្មាក៏មានអត្តចរិកលេងសើចច្រើន រឹងមាំ និងមានភាពលួចលាក់។ ការប្រើប្រាស់រូបពិធីបុណ្យចូលឆ្នាំចិនក្នុងស្លាកសញ្ញា ទំនិញ និងការវេចខ្ចប់ បានក្លាយជាការពេញនិយមយ៉ាងខ្លាំង សម្រាប់ជាអំណោយទិញយកទៅផ្ទះ និងក៏មានការកើនឡើងយ៉ាងខ្លាំងសម្រាប់ជាអំណោយផ្ញើទៅកាន់អ្នកផ្ទះ ប្រសិនបើអ្នកមិនអាចយកទៅដោយផ្ទាល់បាន។ ការរចនាជារួមមក តែងតែឆ្លុះបញ្ចាំងពីពណ៌មាស ពណ៌ក្រហម និងការផ្សំជាមួយនឹងធាតុទំនើបផ្សេងៗទៀត ដើម្បីបង្ហាញពីភាពស្ងប់ស្ងាត់និងសន្តិភាព។ 

 

 

Read more

06 Oct 2022

ត្រៀមខ្លួនរួចរាល់សំរាប់ការលក់បញ្ចុះតម្លៃតាមរដូវកាល

ត្រីមាសចុងក្រោយប្រចាំឆ្នាំតំណាងឱ្យឱកាសដ៏ធំសម្រាប់បង្កើនការលក់។ ពេលវេលានោះមិនត្រឹមមានការលក់បញ្ចុះតម្លៃនិងព្រឹត្តិការណ៍ជាច្រើននោះទេ (ដែលត្រូវបានស្គាល់ថាជារដូវកាលការលក់ដ៏អស្ចារ្យ) ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់បុណ្យណូអែលនិងចូលឆ្នាំថ្មី (រួមបញ្ចូលទាំងបុណ្យចូលឆ្នាំចិនផងដែរ) ដែលផ្ដល់ឱកាសជាច្រើនក្នុងការបង្កើតជាកាដូជូនអតិថិជន។   ការប្រើប្រាស់ស្លាកសញ្ញា និងវេចខ្ចប់លក្ខណៈតាមរដូវកាល ឬជារបៀប 'អំណោយ' ពិតជាអាចធ្វើឱ្យផលិតផលរបស់អ្នកទទួលបានការប្រកួតប្រជែងខ្លាំង និងអាចបង្ហាញទៅអតិថិជននូវភាពច្នៃប្រឌិតជារបៀប 'កាដូ'។ ពិនិត្យមើលវិធីច្នៃប្រឌិតមួយចំនួនដែលអ្នកអាចប្រើប្រាស់ស្លាកសញ្ញា និងការវេចខ្ចប់ដើម្បីបង្កើនការលក់របស់អ្នក។   ខាងក្រោមនេះគ្រាន់តែជាគម្រូនៃសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកអាចធ្វើដើម្បីបង្កើនការលក់របស់អ្នក។ ជាមួយនឹងបញ្ហាប្រឈម និងភាពយឺតយ៉ាវក្នុងខ្សែសង្វាក់ផ្គត់ផ្គង់…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក