• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

ត្រៀមខ្លួនរួចរាល់សំរាប់ការលក់បញ្ចុះតម្លៃតាមរដូវកាល

គំនិតដដលជួយអនកឱ្យលក់បានច្រើន!

ត្រីមាសចុងក្រោយប្រចាំឆ្នាំតំណាងឱ្យឱកាសដ៏ធំសម្រាប់បង្កើនការលក់។
ពេលវេលានោះមិនត្រឹមមានការលក់បញ្ចុះតម្លៃនិងព្រឹត្តិការណ៍ជាច្រើននោះទេ (ដែលត្រូវបានស្គាល់ថាជារដូវកាលការលក់ដ៏អស្ចារ្យ) ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់បុណ្យណូអែលនិងចូលឆ្នាំថ្មី (រួមបញ្ចូលទាំងបុណ្យចូលឆ្នាំចិនផងដែរ) ដែលផ្ដល់ឱកាសជាច្រើនក្នុងការបង្កើតជាកាដូជូនអតិថិជន។

 

ការប្រើប្រាស់ស្លាកសញ្ញា និងវេចខ្ចប់លក្ខណៈតាមរដូវកាល ឬជារបៀប ‘អំណោយ’ ពិតជាអាចធ្វើឱ្យផលិតផលរបស់អ្នកទទួលបានការប្រកួតប្រជែងខ្លាំង និងអាចបង្ហាញទៅអតិថិជននូវភាពច្នៃប្រឌិតជារបៀប ‘កាដូ’។ ពិនិត្យមើលវិធីច្នៃប្រឌិតមួយចំនួនដែលអ្នកអាចប្រើប្រាស់ស្លាកសញ្ញា និងការវេចខ្ចប់ដើម្បីបង្កើនការលក់របស់អ្នក។

 

ខាងក្រោមនេះគ្រាន់តែជាគម្រូនៃសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកអាចធ្វើដើម្បីបង្កើនការលក់របស់អ្នក។ ជាមួយនឹងបញ្ហាប្រឈម និងភាពយឺតយ៉ាវក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន –
ឥឡូវនេះជាពេលវេលាមួយដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់អ្នក និងទទួលបានការបញ្ជាទិញពីអតិថិជន។ កុំបង្អង់ បញ្ជាទិញឥឡូវនេះ។ ត្រូវការគំនិតថ្មីៗ ទាក់ទងមកពួកយើង

 

ស្លាកសញ្ញា៖ តាមរដូវកាល និងការបញ្ចុះតម្លៃ
 អ្នកមានជម្រើស២សម្រាប់បង្កើតស្លាកសញ្ញាតាមរដូវកាល និងស្លាកសញ្ញាសម្រាប់បញ្ចុះតម្លៃ៖
1) រចនាអ្វីមួយជាក់លាក់សម្រាប់ការលក់បញ្ចុះតម្លៃ ឬរដូវកាលមួយនោះ, ឬក៏
2) រចនាអ្វីដែលមានលក្ខណៈទូទៅឬទូលំទូលាយជាងនេះ ដែលអាចប្រើបានក្នុងកម្មវិធីផ្សេងៗទៀត
ក្នុងប្រធានបទបុណ្យណូអែល និងថ្ងៃសម្រាក គឺតែងតែពេញនិយមសម្រាប់ប្រើជាកម្មវិធីលក់ផលិតផលដែលមានចំនួនកំណត់ ឬការឱ្យជាកាដូ។ ការួមវាបញ្ចូលគ្នារវាងរូបតាណូអែល និងរូបផ្សេងទៀតនៃបុណ្ ណូអែល ជាមួយនឹងរូបប្រភេទឆ្នេរសមុទ្រ តែងតែផ្ដល់នូវអារម្មណ៍រីករាយព្រោះវាបានឆ្លុះបញ្ចាំងពីប្រភេទនៃបុណ្យណូអែលដែលធ្វើឡើងនៅតំបន់ភាគខាងត្បួង។ ចំណែកការរចនាផ្សេងទៀតគឺការរួមបញ្ចូលគ្នានូវលំនាំ និងពណ៌ដែលជាប់ទាក់ទងនឹងរដូវកាលបុណ្យអ្វីមួយ ប៉ុន្តែកុំរចនាផ្ដោតលើបុណ្យណូអែលខ្លាំងពេក។ អ្វីក៏ដោយដែលអ្នកជ្រើសរើស កុំភ្លេចផ្សព្វផ្សាយនៅលើបណ្ដាញសង្គម រួចបង្កើតនូវ ‘ភាពផ្តាច់មុ’ ឬ ភាពវិសេសវិសាលនៃការរចនារបស់អ្នក ហើយទទួលបានអារម្មណ៍សប្បាយរីករាយមកវិញ។
ការវេចខ្ចប់៖ តាមរដូវកាល និងការបញ្ចុះតម្លៃ
ការវេចខ្ចប់សម្រាប់កម្មវិធីតាមរដូវកាល និងសម្រាប់ការលក់បញ្ចុះតម្លៃ
ការវេចខ្ចប់ផ្តល់ឱកាសក្នុងការផ្សព្វផ្សាយម៉ាកយីហោលើទំនិញមួយដោយមិនចាំផ្លាស់ប្តូរការរចនានៃទំនិញនោះ។ នេះ​ក៏​ជា​វិធីសាស្រ្ត​ដ៏​ល្អ​មួយ​ក្នុង​ការបញ្ចូល​ផលិតផល​ចូលគ្នាជា​ក្រុម​ដើម្បី​បង្កើតជា ‘Gift box’។ ‘Gift box’ អាចបង្កើតបានលទ្ធផលពីរ គឺធ្វើឱ្យមានរូបរាងប្រណីត ឬភាពរីករាយ & មានភាពទាក់ទងជាមួយបុណ្យទាន។ ក្រុមហ៊ុនមួយចំនួនមានលទ្ធភាពអាចបញ្ចូលលទ្ធផលទាំងពីរនោះ ដើម្បីធានាថាអតិថិជនរបស់ពួកគេមានអារម្មណ៍ថាពួកគេកំពុងទទួលបានរបស់ពិសេស ដែលអាចឱ្យពួកគេផ្ដល់របស់នោះធ្វើជាកាដូដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ការប្រើប្រាស់ការវេចខ្ចប់ដ៏ត្រឹមត្រូវសម្រាប់ធ្វើជាអំណោយឱ្យដៃគូធុរកិច្ច ក៏ជាវិធីដ៏ល្អមួយដើម្បីបង្ហាញពីការដឹងគុណរបស់អ្នកទៅកាន់បុគ្គលិក អតិថិជន និងអ្នកផ្គត់ផ្គង់ និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ការបន្ថែមការកំណត់ផ្ទាល់ខ្លួនក៏អាចធ្វើទៅបានជាមួយ QLM ដោយប្រើបច្ចេកវិទ្យាបោះពុម្ពឌីជីថលរបស់យើងដើម្បីបន្ថែមឈ្មោះ ឡូហ្គោ ឬរូបភាពផ្សេងៗ។ ត្រូវប្រាកដថាអ្នកនឹងសាកសួរយើងពីរបៀបដែលការវេចខ្ចប់របស់អ្នកអាចមើលទៅមានភាពពិសេសជាងកាដូធម្មតានៅឆ្នាំនេះ!
ខ្សែស្រោប៖ តាមរដូវកាល និងការបញ្ចុះតម្លៃ
មធ្យោបាយងាយស្រួលបំផុតមួយក្នុងការបង្រួមផលិតផលចូលគ្នា ឬបន្ថែមការរចនាឬសារ របស់អ្នកទៅផលិតផលដែលមានស្រាប់គឺតាមរយៈការប្រើខ្សែស្រោប។ ខ្សែស្រោបអាចត្រូវបានបន្ថែមទៅផលិតផលមួយៗ
ឬក្រុមនៃផលិតផលដោយប្រើស្លាក ឬកាត។ ខ្សែស្រោប ត្រូវបានប្រើសម្រាប់រុំជុំវិញផលិតផល​ ហើយក៏អាចបិទបាំងឬបំផុសការរចនា ឬផលិតផលដែលនៅពីក្រោម។ អត្ថប្រយោជន៍នៃខ្សែស្រោប គឺភាពអាចបត់បែនបានយ៉ាងងាយស្រួលជាមួយនឹងទំហំ និងអាចដកវាចេញបាន ប្រសិនយើងមិនត្រូវវាក្នុងពេលណាមួយ។ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងទំនិញឬកាដូ ជាមួយក្រុមហ៊ុន អ្នកអាចបន្ថែមសារ
និងឡូហ្គោជាក់លាក់ផ្សេងៗទៅក្នុងការកំណត់ផ្ទាល់ខ្លួនរបស់អ្នក ដែលវាអាចជាមធ្យោបាយមួយដែលមានតម្លៃសមរម្យ និងទទួលបានអារម្មណ៍រីករាយមកវិញ។
ការវេចខ្ចប់ដែលអាចមានភាពបត់បែនបាន៖ តាមរដូវកាល និងការបញ្ចុះតម្លៃ
ការវេចខ្ចប់ដែលអាចមានភាពបត់បែនបាន​ (រួមមានកញ្ចប់បញ្ឍរ កញ្ចប់តូចៗ និងថង់) អាចផ្ដល់ឱ្យអ្នកមានជម្រើសច្រើន។ វាជាហេតុផលមួយដែលធ្វើឱ្យពួកវាក្លាយជាផ្នែកដែលរីកលូតលាស់លឿនបំផុតក្នុងវិស័យការវេចខ្ចប់។ ភាពអាចប្រើប្រាស់បានយ៉ាងសម្បូរបែប និងអាចគ្របដណ្តប់បាន៣៦០ដឺក្រេរបស់វា មានន័យថាអ្នកអាចដាក់ស្លាកយីហោនៅលើគ្រប់ផ្នែកទាំងអស់នៃកញ្ចប់។
ម៉ាកយីហោឆ្លាតវៃមួយចំនួន កំពុងប្រើប្រាស់កញ្ចប់បញ្ឍរជាផ្នែកមួយនៃយុទ្ធនាការបង្កើនការលក់របស់ពួកគេ។ ក្រុមហ៊ុនផ្សេងទៀត បង្កើតការរចនាផ្សេងៗ ដែលគេអាចយកការរចនាទាំងនោះទៅប្រើប្រាស់ក្នុងកម្មវិធីលក់ផ្សេងៗទៀតនៅថ្ងៃខាងមុខ។ ដើម្បីទទួលបានសមត្ថភាពក្នុងការផ្លាស់ប្ដូរ និងការកំណត់តាមចិត្តផ្ទាល់ខ្លួន ដែលសក្តិសមបំផុតសម្រាប់ទំនិញនិង SKUs ជាច្រើន
អ្នកអាចចូលមើលជម្រើសនៃការវេចខ្ចប់ដែលអាចមានភាពបត់បែនបានដែលបានផលិតរួចនៅប្រទេសអូស្ត្រាលី។
ផ្លាក៖ តាមរដូវកាល និងការបញ្ចុះតម្លៃ
ផ្លាក និងផ្លាកកាដូត្រូវបានគេប្រើប្រាស់ជាយូរមកហើយ ព្រោះវាជាជម្រើសដ៏ងាយស្រួលមួយនៅពេលដែលអ្នកមិនចង់ប្រើកញ្ចប់បញ្ឍរ ឬការវេចខ្ចប់ជាមួយនឹងស្លាកសញ្ញាណាមួយ។ មានជម្រើសជាច្រើនក្នុងការប្រើប្រាស់ផ្លាក រួមមាន៖ ផ្លាកកាដូលក្ខណៈបុរាណ (ប្រភេទស្ទីកគ័រ និងកាតរឹង), ផ្លាកប្រភេទព្យួរដែលព្យួរជាប់ជាមួយទំនិញ, ផ្លាកព្យួរនៅក ដែលធ្វើឡើងសម្រាប់ដាក់នៅលើ ក ដបដែលមិនចាំបាច់ប្រើខ្សែ
ឬឧបករណ៍ជំនួយ, ហើយនិងកាតអំណោយទូទៅនិងកាតប៉ូស្តាល់ ដែលអ្នកដាក់បន្ថែមទៅលើកញ្ចប់ និងបន្ថែមបទពិសោធន៍នៃការបើកប្រអប់។ ផ្លាក មានរចនាបទនិងជម្រើសច្រើនក្នុងការជ្រើសរើសដើម្បីឱ្យសមស្របទៅនឹងសោភ័ណភាពនិងសារដែលអ្នកត្រូវការ។
ការផ្សាយដែលផុសឡើងភ្លាមៗ៖ តាមរដូវកាល និងការបញ្ចុះតម្លៃ
ពួកគេនឹងក្លាយទៅជាអ្វីដែលពួកគេនិយាយ! Pop-up labels ត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍បន្ថែម ដូច្នេះហើយអតិថិជនគោលដៅមិនត្រឹមតែព្យាយាមស្វែងរកផលិតផលរបស់អ្នកប៉ុណ្ណោះទេ
តែពួកគេនឹងចាប់អារម្មណ៍ក្នុងការទិញទំនិញនោះទៀត។ ស្លាកយីហោ រូបភាព និងសារ នឹងមានសភាពប្លែកច្រើននៅពេលប្រើជាមួយនឹង Pop-up labels។ ក្រុមហ៊ុនខ្លះប្រើវាដើម្បីការកម្សាន្ត ខ្លះប្រើវាដើម្បីផ្សព្វផ្សាយការបញ្ចុះតម្លៃនិងកម្មវិធីពិសេសរបស់ពួកគេ ហើយក្រុមហ៊ុនខ្លះទៀតប្រើវាដើម្បីបង្ហាញពីអត្ថប្រយោជន៍របស់ផលិតផលគេ។ ជាមួយនឹងការផ្លាស់ប្ដូររដូវកាល Pop-up labels អាចជាឧបករណ៍ដាស់តឿនមួយដ៏អស្ចារ្យទៅកាន់អតិថិជនថាហេតុអ្វីពួកគាត់គួរតែទិញផលិតផលរបស់អ្នក។ វិធីសាស្ត្រដ៏ល្អបំផុត គឹប្រើប្រាស់ Pop-up labels នៅក្នុងយុទ្ធសាស្រ្តទីផ្សារនិងបញ្ដាញសង្គមរបស់អ្នក។

 

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក