• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

ការយល់ដឹងពីប្រអប់

ការបត់និងខ្នាត

ការបត់និងខ្នាត​ប្រអប់​មានសារៈសំខាន់​ក្នុងការកំណត់​លក្ខខណ្ឌ​តម្រូវការសម្រាប់ការដំឡើង និង​ការ​ស្ដុកផលិតផលសម្រេច។ កត្តាទាំងនេះ​មានឥទ្ធិពល​ ថាតើ​ប្រអប់កាតុងអាច​ត្រូវបានបិទភ្ជាប់​ដោយ​កាវ​ និងបត់តាមរយៈម៉ាស៊ីនឬក៏ត្រូវការបិទកាវដោយដៃ (និងផលប៉ះពាល់ជាបន្តបន្ទាប់លើថ្លៃដើម)

។​សម្រាប់​សមាសធាតុបត់និងកាវ យើងចាំបាច់ត្រូវកំណត់៖

      • តើប្រអប់ត្រូវបានបិទភ្ជាប់ដោយកាវ (ឬអត់)?
      • តើផ្ទៃខាងក្រោម​បត់រាប​ស្មើ ឬប្រអប់មានសន្ទះបិទផ្នែកខាងក្រោម?
      • តើប្រអប់ចាំបាច់ត្រូវ​​ដំឡើងឲ្យ​ហើយ​ដែរឬទេ?

 

ទំហំប្រអប់ ឬប្រអប់ក្រដាស មានសារៈ​សំខាន់ ​ដើម្បីធានាថា​ ផលិតផលមានភាពសុចវត្ថិភាពខ្ពស់។ គោលការណ៍ណែនាំ​ខាងក្រោម​ នឹងជួយអ្នកឱ្យដឹង និងសរសេរទំហំផលិតផលបានត្រឹមត្រូវ៖

      • ចំពោះ​ប្រអប់​ជាមូលដ្ឋាន៖ ប្រវែង (L) ទទឹង (W) និងជម្រៅ (D) ដែលគួរតែត្រូវ​បានសរសេរតាម​លំដាប់​លំដោយ (L x W x D) 
      • ជានិច្ចកាលយកទំហំខាងក្នុង ដើម្បីទទួលបានខ្នាតកាន់តែច្បាស់លាស់។
      • រក្សាប្រអប់ឱ្យត្រង់ ដោយដាក់សន្ទះគម្រប បែរមុខឡើងលើមុនពេលវាស់។
      • ចូរវាស់ពីចំណុចមួយទៅចំណុចមួយទៀត។
      • នៅពេលមានការសង្ស័យ ចូរវាស់ទំហំទទឹងនិងប្រវែងសរុប របស់ប្រអប់ ឬបញ្ជូនប្លង់ ឬ​គំនិត (ឬគំរូជាក់ស្តែងនៃប្រអប់របស់អ្នក) ទៅឱ្យបុគ្គលិកម្នាក់ក្នុងចំណោមមន្ដ្រីផ្នែកលក់របស់​​យើង​ដើម្បីធានាថាយើងដាក់តម្លៃត្រឹមត្រូវ។

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក