រដូវកាលលក់ សំដៅដល់ពេលវេលាដែលការលក់រាយ និង លក់តាមអនឡាញលក់ដាច់ខ្លាំងបំផុត ។ ប្រសិនបើអ្នកចង់ក្លាយជាផ្នែកមួយនៃការលក់នេះ អ្នកចាំបាច់ត្រូវ ដឹងពីស្លាកសញ្ញារបស់ខ្លួនឯង និង ចេះវេចខ្ចប់ឲ្យបានរួចរាល់ ក្នុងពេលឥឡូវនេះ!!! ។ រដូវកាលលក់បំផុតប្រចាំឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតក្នុងការប្រមូលប្រាក់តាមការផ្សាយពាណិជ្ជកម្ម ដើម្បីធានាថា ផលិតផល និង វត្ថុនានារបស់អ្នក ត្រៀមខ្លួនរួចរាល់សម្រាប់ដឹកជញ្ជូនឲ្យអតិថិជន។
ថ្ងៃបុណ្យហាឡូវីន (halloween) (ថ្ងៃអាទិត្យ ទី 31 ខែតុលា ឆ្នាំ 2021) | ||
កម្មវិធី ‘គោះទ្វាយកអំណោយ’ បានក្លាយជាកម្មវិធីសកលមួយ ដោយក្នុង ពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនបានចាប់ផ្ដើមទិញកាដូរ ឲ្យមិត្តភក្តិ និង ក្រុមគ្រួសារ ។ដើមកំណើតនៃថ្ងៃហាឡួវីន មានប្រភពចេញពីជនជាតិ គ្រីស្តៀន នៅមុនមួយថ្ងៃនៃថ្ងៃ ហាឡូ (Hallows Day) ជាថ្ងៃដែលឧទ្ទិសនិង ចងចាំដល់អ្នកដែលបានចែកឋាន ។ ផ្លែល្ពៅ ព្រាយបិសាច និង ខ្មោចអាសុរកាយ ដើរតួសំខាន់ក្នុងថ្ងៃបុណ្យនេះ និង បញ្ចប់ជាមួយការលេង និងក្មេងៗ ដោយស្លៀកពាក់ជាព្រាយបិសាច រួចប្រមូលយកស្ករគ្រាប់ពី ជនចម្លែកៗ – ពិតជាគួរឲ្យតក់ស្លុកណាស់! |
ថ្ងៃសម្រាប់មនុស្សនៅលីវ (ថ្ងៃព្រហស្បត្តិ៍ ទី 11 ខែវិច្ឆិកា ឆ្នាំ 2021) | ||
កាលពីដើមហៅថា ថ្ងៃនៅលីវ ជាថ្ងៃឈប់សម្រាប់មិនផ្លូវការ ដែលប្រារព្វ ឡើងសម្រាប់មនុស្សដែលមិនទាន់មានទំនាក់ទំនងសេ្នហា ហើយត្រូវបាន ធ្វើឡើងនៅទូទាំងពិភពលោក និង ក្នុងពេលបច្ចុប្បន្ននេះ គឺជា ព្រឹត្តិការណ៍ លក់តាមប្រព័ន្ធអុិនធឺណិតធំបំផុតនៅជុំវិញពិភពលោក ក្នុងកម្រិតដ៏មហិមា មួយ ។ ព្រឹត្តិការណ៍នេះ សំដៅជាពិសេសបំផុតទៅលើវត្ថុប្រើប្រាស់ និង ផលិតផលមានម៉ាកសញ្ញាដែលបានដាក់លក់ជាមួយនិងការលក់ពិសេស បំផុតនៅថ្ងៃនោះ ។ អតិថិជន មានការយល់ដឹងពិសេសអំពី ការលក់ដូរល្អៗ ដូចនេះអ្នកត្រូវតែច្បាស់ថា ការទិញទំនិញរបស់អ្នកពិតជាការទិញលក់ដ៏ល្អ មួយ ។ ព្រឹត្តិការណ៍ PS នេះក៏មានមនុស្សដែលកំពុងមានទំនាក់ទំនងស្នេហា ចូលរួមទិញក្នុងថ្ងៃនេះដែរ!។ |
ថ្ងៃសុក្រពណ៌ខ្មៅ (ថ្ងៃសុក្រ ទី 26 ខែវិច្ឆិកា ឆ្នាំ 2021) | ||
ជា ថ្ងៃឈប់សម្រាក ទិញទំនិញដ៏សំខាន់មួយ និង ជាថ្ងៃបន្ទាប់ពី ថ្ងៃថ្លែង អំណរគុណ នៅសហរដ្ឋអាមេរិក ថ្ងៃសុក្រពណ៌ខ្មៅ សំដៅទៅលើ អ្នកទិញ ទំនិញរាយដែលជាអ្នក “ស្លៀកពាក់ពណ៌ខ្មៅ” ជាដំណាក់កាលប្រត្តិបត្តិ ការហិរញ្ញវត្ថុមួយ ដែលពណ៌នាអំពីស្ថានភាពនៃប្រាក់ចំណេញ និង វិបុល ភាពរបស់ក្រុមហ៊ុន ដែលនេះវាផ្ទុយទៅនិង “ការស្លៀកពាក់ពណ៌ក្រហម” ឬ ស្ថិតក្នុងស្ថានភាពឱនភាព ។ ទោះជាកម្មវិធីនេះមានប្រភពដើមនៅ សហរដ្ឋអាមេរិកក្ដី ក៏បច្ចុប្បន្ននេះ វាបានក្លាយជាព្រឹត្តិការណ៍ពិភពលោកមួយ ។ ព្រឹត្តិការណ៍នៃការលក់ ជាទម្លាប់គឺផ្ដោតសំខាន់តែទៅលើបទពិសោធន៍ ‘រួម’ មួយ ហើយជាញឹកញាប់តែងចាប់ផ្ដើមពីពាក់កណ្ដាលអាធាត្រដើម្បីឲ្យ ដឹងថា វាជាស្ថានភាពមួយដែលត្រូវតែរួសរាន់ និង បន្ទាន់ ។ ប៉ុន្តែក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះ អាចនឹងបង្ហាញឲ្យឃើញពីការលក់តាមអនឡាញ ឬ គ្រាន់តែចុច រួចរើសយកជម្រើសជាច្រើន ប៉ុន្តែវានៅតែជាព្រឹត្តិការណ៍ សកល ជា ‘ឱកាសលក់ប្រចាំឆ្នាំ’ ដដែល។ | ||
ថ្ងៃចន្ទ័អនឡាញ (ថ្ងៃច័ន្ទ ទី 29 ខែវិច្ឆិកា ឆ្នាំ 2021) | ||
ជាព្រឹត្តិការណ៍បង្កើតឡើង ចំថ្ងៃចុងសប្ដាហ៍គិតចាប់ពី ថ្ងៃសុក្រពណ៌ខ្មៅ ថ្ងៃ ច័ន្ទអនឡាញ សំដៅទៅលើព្រឹត្តិការណ៍លក់ផ្នែកបច្ចេកវិទ្យាតាម ប្រព័ន្ធអនឡាញទាំងអស់ ។ វាមានគ្រប់មុខទំនិញទាំងអស់រាប់ចាប់ពី ទូរស័ព្ទ ដល់ ទូរទស្សន៍ និង ក្រុមហ៊ុនបច្ចេកវិទ្យា និង សុខភាពរបស់សហរដ្ឋអាមេរិក ។ ដោយទទួលបានប្រជាប្រិយភាពមិនគួរឲ្យជឿ មានអ្នកលក់រាយជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ បានបង្កើតព្រឹត្តិការណ៍ ‘ថ្ងៃចុងក្រោយ’ ដើម្បីបង្កើត អាជីវកម្មលក់ដូរឲ្យបានល្អបំផុត ដោយសារអ្នកលក់ទាំងនោះ បានលក់អស់ គ្រប់ទំនិញទាំងអស់កាលពីឆ្នាំមុន ។ ប្រសិនបើអ្នកចូលចិត្តទំនិញផ្នែក បច្ចេកវិទ្យា នេះជាព្រឹត្តិការណ៍ដ៏ល្អមួយសម្រាប់អ្នក ។ សូមសាកល្បងការ លក់ដែលមានការលក់ដាច់អស់ខ្លាំងបំផុត ឬ ត្រូវមានម៉ាស៊ីនកំណត់ពេល មួយថាវាជាស្ថានភាពត្រូវរួសរាន់។ |
ថ្ងៃសៅរ៏កាន់តែពិសេស (ថ្ងៃទី 18 ខែធ្នូ) (ថ្ងៃសៅរ៍មុនថ្ងៃបុណ្យគ្រីស្មាស់) | ||
មនុស្សជាច្រើននៅតែមានបញ្ជីមុខទំនិញ ដែលមិនទាន់បានទិញនៅមុនថ្ងៃ បុណ្យគ្រីស្មាស់មកដល់ ដូចនេះវាកាន់តែស្លន់ស្លោក្នុងការទិញពេលវេលា! ព្រឹត្តិការណ៍លក់នេះកាន់តែពិសេសអស្ចារ្យសម្រាប់ការលក់រាយ ប៉ុន្តែវាមិន សូវចាំបាច់ទេ ប្រសិនបើត្រូវកម៉្មង់តាមអនឡាញ និង ត្រូវដឹកជញ្ជូនឲ្យនោះ។ ថ្ងៃបុណ្យគ្រីស្មាស់ឆ្នាំនេះ ចំថ្ងៃសៅរ៍ដូចនេះអ្នកមានពេលមួយសបា្ដហ៍ពេញ ដើម្បីឲ្យគេដឹកទំនិញឲ្យ តើអាចនឹងចាប់ផ្ដើមពីព្រឹក ថ្ងៃសៅរ៍កាន់តែ ពិសេស បានទេ? | ||
ព្រឹត្តិការណ៍លក់ក្នុងថ្ងៃបុណ្យគ្រីស្មាស់ និង ថ្ងៃបក់សីងដេរ (Boxing Day) (ថ្ងៃអាទិត្យ ទី 26 ខែធ្នូ ឆ្នាំ2021) | ||
ព្រឹត្តិការណ៍លក់ថ្ងៃបក់សីងដេរ (Boxing Day) ក្នុងប្រទេសអូស្រ្តាលី ធ្លាប់ ជាព្រឹត្តិការណ៍ដ៏ច្របូកច្របល់លំដាប់ថ្នាក់ទី 1 នៅក្នុងពិភពនៃការលក់រាយ ។ ជាមួយនិងកំណើនលក់មុនថ្ងៃបុណ្យគ្រីស្មាស់ ព្រឹត្តិការណ៍លក់នេះបានបាត់ ចំណែកទីផ្សារមួយចំនួន ប៉ុន្តែវានៅតែបន្តជាការលក់ និង ទាញយកប្រាក់ ចំណេញដដែល ។ វាជាពេលវេលាដ៏អស្ចារ្យមួយក្នុងការបញ្ចេញទំនិញដែល អ្នកលក់មិនចេញ ពេញមួយឆ្នាំ ដោយសារតែអ្នកត្រូវស្វាគមន៍ឆ្នាំថ្មី។ | ||
ព្រឹត្តិការណ៍មុនចូលឆ្នាំថ្មី និង ចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម (ថ្ងៃអង្គារ៍ ទី 1 ខែកុម្ភៈ ឆ្នាំ 2022) | ||
2022 ជាឆ្នាំខ្លា ជាឆ្នាំមានគ្រប់ព្រឹត្តិការណ៍នៃ 20/21 ខ្លា (ជាស្ដេចសត្វ) ជា និមិត្តរូបតំណាងឲ្យរិទ្ធិជេស្ដា អង់អាចក្លាហាន និង ជាឆ្នាំកម្ចាត់ឧបទ្រុបចង្រៃ ។ ការត្រៀមខ្លួនទទួលឆ្នាំថ្មីប្រពៃណីចិន វៀតណាម (ហៅថា ចូលឆ្នាំចិន ឬ ‘Tet’ ជាភាសាវៀតណាម) ចាប់ផ្ដើមក្នុងខែ មុនដែលប្រជាជននាំគ្នាទិញ កាដូ គ្រឿងតុបតែង អាហារ និង សំលៀកបំពាក់ ។ វាក៏ជាពេលវេលាមួយ ត្រូវ ‘សម្អាតផ្ទះ’ ដែលបកស្រាយតាមអក្សរសាស្រ្ត និង តាមន័យ ប្រៀបធៀប គឺជា ‘ការសម្អាតឧបទ្រុបចង្រៃដែលបន្សល់ទុកពីឆ្នាំមុន’ ។ ពណ៌ក្រហម និង ពណ៌មាសជាពណ៌លេចធ្លោរជាងគេ បូករួមជាមួយនិងការ រចនា និង ការបង្កើតរូបរាងថ្មីៗកាន់តែរំភើបជាច្រើន ។ ប្រជាជនជាច្រើននាំ គ្នាទិញ ដើម្បីចែក ‘អាំងប៉ាវ’ដូចនេះពួកគេជឿជាក់ថាវាកើតចេញពីសណ្ដាន ចិត្ត និង ជារឿងដ៏អស្ចារ្យមួយ។ |