• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

latest news

នំដែលពោរពេញទៅដោយក្ដីស្រឡាញ់

ពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ (ក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីបុណ្យសែនព្រះខែ) ត្រូវបានគេប្រារព្ធធ្វើឡើងនៅទូទាំង​ពិភពលោក ជាពិសេសនៅក្នុងប្រទេសវៀតណាម និងម៉ាឡេស៊ី។ នៅអំឡុងពេលនេះ ក្រុមគ្រួសារទាំងឡាយនាំគ្នាធ្វើការចែករំលែក និងដាក់សែននំសែនព្រះខែនៅទីតាំងពិសេសៗ​ដើម្បីសម្ដែងការគោរពទៅដល់ដូនតារបស់យើង។

ប្រពៃណីនៃការសែននំចំណីក្នុងការ​សម្តែង​ការ​គោរព​ទៅដល់ព្រះខែ គឺឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការចែករំលែក និងសំណាងល្អ សម្រាប់ឆ្នាំបន្ទាប់។ រូបរាងនៃព្រះខែគឺជានិមិត្តសញ្ញានៃភាពពេញលេញ និងការជួបជុំ ជាអ្វីម្យ៉ាងដែលផ្ដល់នូវទំនុកចិត្ត និងក្ដីសង្ឃឹម នៅអំឡុងពេលវេលាដែលគ្មានភាពប្រាកដប្រជា។

នំសែនព្រះខែជារឿយៗគឺមានការរចនាក្បូរក្បាច់នៅផ្នែកខាងលើនំ ដែលក្បាច់រចនានីមួយៗមានរឿងដំណាលដែលជាប់ពាក់ព័ន្ធនឹងដើមកំណើត ឬរឿងរ៉ាវជាក់លាក់មួយ។ សព្វថ្ងៃនេះ នំសែនព្រះខែមានរូបរាងនិងពណ៌ផ្សេងៗគ្នា ដែលរូបរាងនិងពណ៌នីមួយៗ​ត្រូវបានអ្នកធ្វើនំទាំងនោះឲ្យអត្ថន័យខុសៗគ្នា។ មានទាំងនំដែលមានរាងជាការ៉េ រាងមូល និងរូបរាងប្រកបដោយភាពច្នៃប្រឌិតមួយចំនួនផងដែរ។ ក្បាច់ផ្នែកខាងលើអាចត្រូវបានបង្កើតឡើង​តាមរយៈ​ការរចនាបែបប្រពៃណី ឬក៏អ្នកអាចបង្កើតក្បាច់ដោយខ្លួនឯង​ដើម្បីឆ្លុះបញ្ចាំងពីរឿងរ៉ាវរបស់អ្នកបានផងដែរ។

 

ដោយសារតែពួកយើងភាគច្រើនគឺមិនអាចជួបជុំគ្នាបានទេនៅឆ្នាំ

នេះ ដូច្នេះយើងគិតថាយើងនឹងចែករំលែករូបមន្តធ្វើនំដែល​មានភាព​

រីករាយ​និងងាយស្រួល ដើម្បីឲ្យអ្នកអាចធ្វើនំសែនព្រះខែនៅផ្ទះបាន

ដោយខ្លួនឯង។

ការចំណាយពេលធ្វើនំសែនព្រះខែដ៏មានឱជារស អាចក្លាយជាពេលវេលាដ៏រីករាយមួយដើម្បីបង្កើតការចងចាំខ្លះៗជាមួយអ្នក

ដទៃ ឬដោយខ្លួនអ្នកផ្ទាល់។ តាមប្រពៃណី នំសែន​​ព្រះខែអាចធ្វើបាន 2 ប្រភេទ៖ នំដុត និងនំម្សៅដំណើប។ ស្នូលវាអាចមាន

រសជាតិប្រៃ ឬផ្អែម ហើយជារឿយៗគឺមាន​ឱជារសយ៉ាង​សម្បួរបែប ដើម្បី​​​តំណាងឲ្យភាពកក់ក្ដៅ និងភាពផ្អែមល្អែមនៅក្នុង

គ្រួសារ។ ផ្នែកពណ៌ក្រហមនៃស៊ុត ជារឿយៗត្រូវបានគេយកធ្វើជាស្នូលនំសែនព្រះខែដើម្បីតំណាងឲ្យព្រះខែ និងដើម្បីបន្ថែម

រសជាតិឲ្យកាន់តែសំបូរបែប​។ អ្នកអាចច្នៃប្រឌិតជាមួយនឹងការធ្វើនំរបស់អ្នក ឬប្រកាន់ខ្ជាប់ទៅតាមគំនិតបែបប្រពៃណី។

ធ្វើនំសែនព្រះខែបែបប្រពៃណីដោយខ្លួនអ្នក 

ម្សៅដំណើបដាំឆ្អិន 100ក្រាម

ស្ករព្រិល (icing sugar) 40ក្រាម

ទឹក 65មិល្លីលីត្រ

ប័រប្រេងបន្លែ 15ក្រាម

ពណ៌ចំណីអាហារតាមការជ្រើសរើស​

គ្រាប់ឈូក/សណ្ដែកក្រហមស្ងោរកិនសម្រាប់ធ្វើស្នូល

ពុម្ពចាក់នំសែនព្រះខែ (ប្រសិនបើមាន)

របៀបធ្វើ៖

ជំហានទី1 លាយម្សៅ 100ក្រាម និងស្ករព្រិល 40ក្រាម នៅក្នុងចានគោមធំមួយ។

ជំហានទី2 ដាក់ប័រប្រេងបន្លែចំនួន 15ក្រាម ចូលទៅក្នុងល្បាយ។

ជំហានទី3 ចាក់ទឹកត្រជាក់ 65មិល្លីលីត្រ ចូលទៅក្នុងល្បាយម្សៅ ហើយច្របាច់រហូតទាល់តែវាក្លាយជាដុំម្សៅជ្រាយមួយដុំ។

ជំហានទី4 កាត់ដុំម្សៅជាពីរកំណាត់។ លាយពណ៌ម្សៅទាំងពីរដុំដោយដាក់ពណ៌ខុសគ្នា ដោយដាក់ពណ៌មួយដំណក់។ រួចច្របាច់ដុំម្សៅដើម្បីឲ្យចូលពណ៌សព្វ។

ជំហានទី5 បែងចែកម្សៅជាដុំៗទម្ងន់ 30ក្រាម ហើយលុញវាជាបន្ទះមូលតូចៗ។

ជំហានទី6 បែងចែកគ្រាប់ឈូក/សណ្ដែកក្រហមស្ងោរកិនជាដុំៗទម្ងន់ 30 ក្រាម ហើយលុញវាជាដុំមូល។

ជំហានទី7 រោយម្សៅលើដៃនិងដុំម្សៅជ្រាយដើម្បីកុំឲ្យវាស្អិតជាប់ពុម្ព។ យកបន្ទះម្សៅខ្ចប់ស្នូលឲ្យជិត ហើយលុញវាឲ្យមានរាងមូល/ពងក្រពើ។

ជំហានទី8 ផ្ងារពុម្ពឡើងលើ ហើយដាក់នំដែលខ្ចប់រួចចូលទៅក្នុងពុម្ព។ សង្កត់ត្រាចុះក្រោមហើយរលាក់នំចេញវិញ។ ប្រសិនបើអ្នកគ្មានពុម្ពទេនោះ អ្នកអាចធ្វើក្បាច់បានដោយប្រើប្រាស់កូនកាំបិទ ស្លាបព្រា ឬចង្កឹះ។

 

យើងសូមជូនពរឲ្យអ្នកប្រារព្ធពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះនេះពោរពេញទៅដោយសុខសុវត្ថិភាពដោយស្មោះអស់ពីដួងចិត្ត។ – សូមកុំភ្លេចចែករំលែករូបមន្តធ្វើនំរបស់អ្នកជាមួយយើង!

 

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក