ពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ (ក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីបុណ្យសែនព្រះខែ) ត្រូវបានគេប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសវៀតណាម និងម៉ាឡេស៊ី។ នៅអំឡុងពេលនេះ ក្រុមគ្រួសារទាំងឡាយនាំគ្នាធ្វើការចែករំលែក និងដាក់សែននំសែនព្រះខែនៅទីតាំងពិសេសៗដើម្បីសម្ដែងការគោរពទៅដល់ដូនតារបស់យើង។
ប្រពៃណីនៃការសែននំចំណីក្នុងការសម្តែងការគោរពទៅដល់ព្រះខែ គឺឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការចែករំលែក និងសំណាងល្អ សម្រាប់ឆ្នាំបន្ទាប់។ រូបរាងនៃព្រះខែគឺជានិមិត្តសញ្ញានៃភាពពេញលេញ និងការជួបជុំ ជាអ្វីម្យ៉ាងដែលផ្ដល់នូវទំនុកចិត្ត និងក្ដីសង្ឃឹម នៅអំឡុងពេលវេលាដែលគ្មានភាពប្រាកដប្រជា។
នំសែនព្រះខែជារឿយៗគឺមានការរចនាក្បូរក្បាច់នៅផ្នែកខាងលើនំ ដែលក្បាច់រចនានីមួយៗមានរឿងដំណាលដែលជាប់ពាក់ព័ន្ធនឹងដើមកំណើត ឬរឿងរ៉ាវជាក់លាក់មួយ។ សព្វថ្ងៃនេះ នំសែនព្រះខែមានរូបរាងនិងពណ៌ផ្សេងៗគ្នា ដែលរូបរាងនិងពណ៌នីមួយៗត្រូវបានអ្នកធ្វើនំទាំងនោះឲ្យអត្ថន័យខុសៗគ្នា។ មានទាំងនំដែលមានរាងជាការ៉េ រាងមូល និងរូបរាងប្រកបដោយភាពច្នៃប្រឌិតមួយចំនួនផងដែរ។ ក្បាច់ផ្នែកខាងលើអាចត្រូវបានបង្កើតឡើងតាមរយៈការរចនាបែបប្រពៃណី ឬក៏អ្នកអាចបង្កើតក្បាច់ដោយខ្លួនឯងដើម្បីឆ្លុះបញ្ចាំងពីរឿងរ៉ាវរបស់អ្នកបានផងដែរ។
ធ្វើនំសែនព្រះខែបែបប្រពៃណីដោយខ្លួនអ្នក | ||
• ម្សៅដំណើបដាំឆ្អិន 100ក្រាម • ស្ករព្រិល (icing sugar) 40ក្រាម • ទឹក 65មិល្លីលីត្រ • ប័រប្រេងបន្លែ 15ក្រាម • ពណ៌ចំណីអាហារតាមការជ្រើសរើស • គ្រាប់ឈូក/សណ្ដែកក្រហមស្ងោរកិនសម្រាប់ធ្វើស្នូល • ពុម្ពចាក់នំសែនព្រះខែ (ប្រសិនបើមាន) | ||
របៀបធ្វើ៖ | ||
ជំហានទី1៖ លាយម្សៅ 100ក្រាម និងស្ករព្រិល 40ក្រាម នៅក្នុងចានគោមធំមួយ។ ជំហានទី2៖ ដាក់ប័រប្រេងបន្លែចំនួន 15ក្រាម ចូលទៅក្នុងល្បាយ។ ជំហានទី3៖ ចាក់ទឹកត្រជាក់ 65មិល្លីលីត្រ ចូលទៅក្នុងល្បាយម្សៅ ហើយច្របាច់រហូតទាល់តែវាក្លាយជាដុំម្សៅជ្រាយមួយដុំ។ ជំហានទី4៖ កាត់ដុំម្សៅជាពីរកំណាត់។ លាយពណ៌ម្សៅទាំងពីរដុំដោយដាក់ពណ៌ខុសគ្នា ដោយដាក់ពណ៌មួយដំណក់។ រួចច្របាច់ដុំម្សៅដើម្បីឲ្យចូលពណ៌សព្វ។ ជំហានទី5៖ បែងចែកម្សៅជាដុំៗទម្ងន់ 30ក្រាម ហើយលុញវាជាបន្ទះមូលតូចៗ។ ជំហានទី6៖ បែងចែកគ្រាប់ឈូក/សណ្ដែកក្រហមស្ងោរកិនជាដុំៗទម្ងន់ 30 ក្រាម ហើយលុញវាជាដុំមូល។ ជំហានទី7៖ រោយម្សៅលើដៃនិងដុំម្សៅជ្រាយដើម្បីកុំឲ្យវាស្អិតជាប់ពុម្ព។ យកបន្ទះម្សៅខ្ចប់ស្នូលឲ្យជិត ហើយលុញវាឲ្យមានរាងមូល/ពងក្រពើ។ ជំហានទី8៖ ផ្ងារពុម្ពឡើងលើ ហើយដាក់នំដែលខ្ចប់រួចចូលទៅក្នុងពុម្ព។ សង្កត់ត្រាចុះក្រោមហើយរលាក់នំចេញវិញ។ ប្រសិនបើអ្នកគ្មានពុម្ពទេនោះ អ្នកអាចធ្វើក្បាច់បានដោយប្រើប្រាស់កូនកាំបិទ ស្លាបព្រា ឬចង្កឹះ។
| ||
យើងសូមជូនពរឲ្យអ្នកប្រារព្ធពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះនេះពោរពេញទៅដោយសុខសុវត្ថិភាពដោយស្មោះអស់ពីដួងចិត្ត។ – សូមកុំភ្លេចចែករំលែករូបមន្តធ្វើនំរបស់អ្នកជាមួយយើង! |