• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

និន្នាការក្តៅឆ្នាំ ២០២៣

ឆ្នាំ២០២៣ កំពុងបន្ត និងឆ្ពោះទៅមុខជាមួយនឹងបញ្ហាប្រឈម និងឱកាសជាច្រើន។ អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ភាព​បត់បែន និង​ការ​សម្រប​ខ្លួន​ជា​គន្លឹះដ៏សំខាន់​សម្រាប់​ម៉ាក​យីហោ និង​ក្រុមហ៊ុន ​មិន​ត្រឹម​តែដើម្បី​រស់​រាន​មាន​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ដើម្បីភាព​រីក​ចម្រើន! យើងបានកំពុងនិងកំពុងស្វែងរកនិន្នាការពេញនិយមបំផុតក្នុងពិភពលោកសម្រាប់ស្លាកសញ្ញា ការវេចខ្ចប់
និងការរចនា។

 

ចម្រាញ់ពីលទ្ធភាពជាច្រើន យើងបានបង្រួមវាទៅជា និន្នាការកំពូលទាំង៦សម្រាប់ស្លាកសញ្ញា ការវេចខ្ចប់ និងការរចនា ដែលទំនងជាមានអនុភាព ឥទ្ធិពលបំផុត និងពោរពេញដោយឱកាសដើម្បីបង្កើនការលក់របស់អ្នក។ សូមពិនិត្យមើលការព្យាករណ៍របស់យើង ហើយអនុញ្ញាតឱ្យយើងដឹងពីអ្វីដែលអ្នកគិតនៅក្នុងប្រអប់មតិយោបល់។ យើងក៏ស្វាគមន៍គំនិតរបស់អ្នកផងដែរ – ដូច្នេះត្រូវប្រាកដថាឱ្យយើងដឹង ប្រសិនបើអ្នកគិតថាមានអ្វីដែលយើងនៅខ្វះខាត។

 

pantone colour of the year viva magenta Trends 2023

VIVA COLOUR

បណ្ដុំពណ៌ដែលមានឥទ្ធិពល!

 

Viva Magenta ត្រូវបានគេឱ្យឈ្មោះថា Pantone® ពណ៌ប្រចាំឆ្នាំ២០២៣ គឺមានការជម្រុញយ៉ាងច្បាស់លាស់ឆ្ពោះទៅរកការលាយពណ៌ដែលប្រើប្រាស់ពណ៌ដិត ភ្លឺនិងស្រស់ស្អាត ការរចនា និងជម្រើសពុម្ពអក្សរ។​
ពួកវាកំពុងត្រូវបានប្រើប្រាស់ក្នុងការរួមបញ្ចូលគ្នាជាមួយនឹងសោភ័ណភាពបែប ‘minimalism’ ដែលការរចនានោះកាត់បន្ថយនូវភាពសាំញ៉ាំ និងអនុញ្ញាតឱ្យមានមុខងារ និងរូបភាពសំខាន់ៗ ប្រែជាចំណុចាប់អារម្មណ៍វិញ

 

ប៉ុន្តែការរចនាបែបនេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​វិធី​មួយ​ដែលផ្ដោតលើភាព​សាមញ្ញ។ វាតែងតែមានភាពស្មុគ្រស្មាញក្នុងការរចនា និងភាពសាំញ៉ាំក្នុងវិធីដែលពណ៌ត្រូវបានប្រើប្រាស់ និងអន្តរកម្មជាមួយធាតុក្រាហ្វិកផ្សេងទៀតដែលវាពិតជាគួរឱ្យរំភើប។ ក្នុងឆ្នាំ២០២២ យើងឃើញថាពណ៌ត្រូវបានប្រើប្រាស់ជារបៀបស្រទន់ដើម្បីបង្កើតអារម្មណ៍នៃស្ថេរភាព តែឆ្នាំ២០២៣នេះ គឺគេនិយាយអំពីពណ៌ដែលអាចឱ្យយើងចាកចេញពីអ្វីមួយ និងមិនមានភាពភ័យខ្លាច

 

ត្រូវប្រាកដថាអ្នកនឹងពិនិត្យមើលក្ដារពណ៌ Pantone® សម្រាប់ការបំផុសទឹកចិត្ត និងគំនិត។ អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងអ្នកបង្អាក់អាជីវកម្ម ជារឿយៗជាអ្នកដំបូងគេដែលស្វែងរកការបន្សំពណ៌ថ្មី ប៉ុន្តែម៉ាកយីហោដែលបានបង្កើតឡើងរួចហើយដែលចង់បង្ហាញខ្លួន ឬសម្របខ្លួនជាមួយអតិថិជនរបស់ពួកគេឡើងវិញ ក៏កំពុងសម្លឹងមើលវិធីដើម្បីទទួលបានការចាប់អារម្មណ៍លើផលិតផលរបស់ពួកគេឡើងវិញផងដែរ។
ខណៈពេលដែលការរចនានឹងមិនមានភាពរញ៉េរញ៉ៃដូចពេលដែលធ្លាប់គ្របដណ្ដប់លើផ្នែកខ្លះនៃដើមទសវត្សរ៍ឆ្នាំ២០០០នោះ អ្នកនឹងចង់យកស្រោមដៃរចនារបស់អ្នកមកពាក់ ហើយត្រៀមខ្លួនដើម្បីទទួលយកនូវពណ៌ដិត និងភ្លឺនៅក្នុងឆ្នាំ២០២៣

 


 

flexible packaging Trends 2023

LET’S GET FLEXIBLE

flexible packaging អាចបត់បែនបានល្អជាងការទាត់បាល់របស់ Beckhamទៅទៀត!

 

រាប់ចាប់តាំងពីថង់បញ្ឍរកិបមាត់ រហូតដល់កញ្ចប់តូចៗ និងកញ្ចប់ប្រភេទបិទជិត៣ខាង, flexible packaging គឺជាផ្នែកវេចខ្ចប់មួយដែលរីកលូតលាស់លឿនបំផុតសម្រាប់ម៉ាក និងផលិតផលជាច្រើន។
ហេតុផលសម្រាប់ការរីកចម្រើននេះច្រើនតែផ្អែកលើអត្ថប្រយោជន៍ជាក់ស្តែង និងសោភ័ណភាពមួយចំនួនដែល flexible packaging បានផ្តល់ឱ្យ។

 

វាស្រាលជាង ធន់នឹងភាពបាក់បែក និងផ្ដល់ជម្រើសនៃទំហំដ៏សម្បូរបែប ដើម្បីបំពេញតាមប្រភេទ ឬទម្ងន់ខុសៗគ្នានៃផលិតផល។ ការវេចខ្ចប់បែបនេះអាចឱ្យយើងរក្សាទុកផលិតផលដែលមានបិរមាណតិចខ្លាំង បូកជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនបោះពុម្ពឌីជីថល អ្នកអាចគ្រប់គ្រងសារពើភ័ណ្ឌរបស់អ្នកដោយបោះពុម្ពតែបរិមាណដែលអ្នកត្រូវការប៉ុណ្ណោះ ជាមួយនឹងរចនាបទ និងជម្រើសជាច្រើនតាមតម្រូវការ។ ការចំណាយលើការរៀបចំតិចតួចបំផុត ហើយពេលវេលាបញ្ជូន flexible packaging អាចទាបរហូតត្រឹមតែ 2-3 សប្តាហ៍ប៉ុណ្ណោះ។

 

តាមទស្សនៈនៃការរចនា flexible packaging គឺមានប្រជាប្រិយភាពខ្ពស់ ព្រោះវាអនុញ្ញាតឱ្យមានប្រើក្រាហ្វិក 360 ដឺក្រេបាន រួមទាំងជម្រើសជាច្រើនម្រាប់បង្ហាញផលិតផល ឬបង្ហាញលោហធាតុដើម្បីបង្កើតភាពភ្លឺរលោង និងចែងចាំង។ ជាមួយនឹងជម្រើស និងឧបករណ៍ងាយស្រួលជាច្រើនដើម្បីបំពេញ និងបិទកញ្ចប់ ភាពងាយស្រួលនិងលក្ខណៈពិសេស flexible packaging នឹងបន្តកើនឡើងនៅឆ្នាំ 2023។

 


 

drawing design label packaging Trends 2023

DRAWING ATTENTION!

រូបភាពកំពុងបង្កើតអត្ថន័យ និងការតភ្ជាប់ដ៏ស៊ីជម្រៅ

 

Doodles ជាច្រើននឹងត្រូវបង្ហាញក្នុងឆ្នាំ 2023។ គំនូរ និងរូបភាពជាច្រើន កំពុងទទួលបានការរីកចម្រើនសារជាថ្មីក្នុងវិស័យរចនា ដោយសារការប្រើប្រាស់ និងសារៈសំខាន់នៃស្នាដៃសិល្បៈប្រពៃណី ការរចនានិងគំនូរច្បាប់ដើមដែលមានឥទ្ធិពលក្នុងតំបន់ អនុញ្ញាតឱ្យម៉ាកនានាបង្កើតអារម្មណ៍ពិតជាក់ស្ដែងតាមតំបន់ទៅកាន់ផលិតផលរបស់ពួកគេ។ ម៉ាកយីហោអន្តរជាតិជាច្រើនក៏កំពុងប្រើប្រាស់រូបភាពយ៉ាងប៉ិនប្រសប់ ដើម្បីរំលេចចេញនូវតំបន់ភូមិសាស្រ្តជាក់លាក់ វត្ថុសំខាន់ៗក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាស្លាកសញ្ញា ស្នាដៃសិល្បៈ និងស្ថាបត្យកម្មដែលផ្តល់ភាពពាក់ព័ន្ធទៅកាន់ផលិតផលរបស់ពួកគេតាមរយៈតំបន់ វប្បធម៌ និងសង្គមជាក់លាក់។

 

ម៉ាកដែលកំពុងស្វែងរក ‘វា’ ដើម្បីបង្កើនសាច់រឿង ឬការរចនារបស់ពួកគេ គឺកំពុងប្រើពុម្ពអក្សរផ្ទាល់ខ្លួន ដែលហៅថា ‘Scrawl’ ដើម្បីបង្កើតអត្តសញ្ញាណ និងការរចនាប្លែកៗដែលអាចផ្សារភ្ជាប់ជាមួយអតិថិជនរបស់ពួកគេ។ ការប្រើប្រាស់តួអង្គ ឬ តុក្កតា ក៏កំពុងរីកដុះដាលផងដែរ! តួអង្គ ឬ តុក្កតាទាំងនេះអាចជាមនុស្ស សត្វ ឬវត្ថុដែលគ្មានជីវិត ប៉ុន្តែជាជាងការប្រើមនុស្សពិត ម៉ាកយីហោជាច្រើនកំពុងផ្លាស់ប្តូរកាន់តែច្រើនឡើងដើម្បីឆ្ពោះទៅរក ‘តួអង្គ’ ដែលគួរឱ្យស្រឡាញ់ និងអាចទុកចិត្តបាន ដើម្បីលក់ម៉ាកយីហោរបស់ពួកគេ។ ដើម្បីចៀសវាងនូវបញ្ហានៃអាកប្បកិរិយាហួសហេតុ ការផ្ទុះឡើងនូវអារម្មណ៍មិនល្អ ឬទំនាក់ទំនងដែលអាចធ្វើឱ្យបាត់បង់អតិថិជនរបស់ពួកគេ តួអង្គជាច្រើនកំពុងអភិវឌ្ឍភាពស៊ីជម្រៅ និងភាពប្រាកដនិយមដែលបានផ្លាស់ប្តូរពី ‘critter marketing’ បែបសាមញ្ញដែលយើងបានឃើញនៅដើមនិងមុនទសវត្សរ៍ឆ្នាំ 2000 ទៅជាទីផ្សារដែលមានការអភិវឌ្ឍន៍ និងកែលម្អបន្ថែមជាច្រើន។

 

ដោយសារឆ្នាំ 2023 គឺជាឆ្នាំទន្សាយ (ឆ្មានៅប្រទេសវៀតណាម) អ្នកក៏អាចរំពឹងថានឹងឃើញរូបទាំងនេះជាច្រើនលេចឡើងក្នុងការរចនា និងការវេចខ្ចប់។

 


 

Technogoly smart label packaging Trends 2023

TECHNOLO-GEE!

ក្លិនធម្មតា និងក្លិនក្រអូប សុទ្ធតែមានក្នុងរសជាតិឆ្ងាញ់  

 

ប្រសិនបើអ្នកគិតថាការវេចខ្ចប់និងការរចនាវៃឆ្លាត គឺសម្រាប់តែអ្នកជំនាញផ្នែកបច្ចេកវិទ្យា ឬជាអ្វីសម្រាប់តែពេលអនាគត នោះ អ្នកគួរតែត្រៀមខ្លួនឱ្យបានប្រសើរជាងមុន ព្រោះថាឆ្នាំ 2023 នឹងបង្ហាញអ្នកពីរបៀបដែលបច្ចេកវិទ្យាត្រូវបានគេស្រឡាញ់និងទទួលយក ដោយសូម្បីតែសិល្បករ និងអ្នករចនាបែបប្រពៃណីបំផុតក៏ដោយ។ ការទទួលស្គាល់ Augmented Reality និង Mixed Reality បានរីកចម្រើនបន្តិចម្តងៗនៅក្នុងការរចនាស្លាកសញ្ញា និងការវេចខ្ចប់ ហើយហេតុផលមួយផ្នែកគឺដោយសារតែវាត្រូវការជំនាញ និងការចូលរួមកម្រិតខ្ពស់ដែលមានភាពស្មុគស្មាញ និងតម្លៃថ្លៃ។ នៅក្នុងផ្នែកខ្លះ ដូចជាក្នុងសៀវភៅណែនាំបណ្តុះបណ្តាលនិងសេវាកម្ម ត្រូវបានគេមើលឃើញថាគឺកំពុងទទួលយកការផ្លាស់ប្ដូរបែបនេះកាន់តែខ្លាំងឡើង ខណៈដែលទំនិញប្រើប្រាស់ផ្សេងទៀតមានទំនោរចាកចេញពីជម្រើសនេះ ដោយទុកឱ្យយុទ្ធនាការដែលមានថវិកាច្រើន ឬខ្ពស់ប្រើប្រាស់វិធីនេះចុះ។

 

អ្វី​ដែល​កំពុង​រីក​ចម្រើន​ខ្លាំងក្នុង​ពេល​នេះ​គឺ​ការ​ប្រើ AI (បញ្ញា​សិប្បនិម្មិត) ក្នុង​ការ​រចនា។ ការបង្កើតការរចនាដោយប្រើកម្មវិធី AI កំពុងធ្វើឱ្យអ្នករចនា និងក្រុមអ្នករចនាជាច្រើនទៀត ផ្សារភ្ជាប់ផលិតភាពរបស់ពួកគេជាមួយនឹងភាពច្នៃប្រឌិត ក៏ដូចជាទំនាក់ទំនងរវាងបេះដូង និងអារម្មណ៍របស់ពួកគេដែលតែងតែត្រូវគេមើលរំលង។ អ្វី​ដែល​វា​នឹង​នាំមកដោយ​មិនមានមន្ទិល​សង្ស័យនោះ ​គឺ​អត្ថប្រយោជន៍​នៃ​ការ​បង្កើន​ល្បឿននិង​ប្រសិទ្ធភាពការងារ ព្រមទាំង​សមត្ថភាព​ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​អាចចំណាយ​ពេលយូរ​ក្នុង​របៀប​ដែល​អនុញ្ញាត​ឱ្យ​អ្នក​រចនា និង​ក្រុមអ្នក​ទីផ្សារ​ផ្ដោត​លើ​ផ្នែក​ផ្សេង​ៗទៀត ដែល​រួម​មាន​ការ​កំណត់​ផ្ទាល់ខ្លួន ការ​ប្ដូរ​តាម​បំណង និង​ការ​តភ្ជាប់ផ្សេងៗ។

 

បំណងប្រាថ្នាបង្កើតកម្មវិធីដែលអាចបង្កើតជម្រើសកាន់តែច្រើន និងងាយស្រួលសម្រាប់ការកំណត់ផ្ទាល់ខ្លួន ការប្ដូរតាមបំណង និង ‘ការវេចខ្ចប់វៃឆ្លាត’ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឆ្នាំ 2022 ដោយសារតែភាពរីកដុះដាលនៃការចែកចាយតាមអ៊ីនធឺណិត ប៉ុន្តែដោយសារវាត្រួវរួមបញ្ចូលជាមួយឧបករណ៍រចនា និងមុខងារសុវត្ថិភាពមួយចំនួន ទើបបច្ចេកវិទ្យានេះគ្រោងនឹងចូលទៅក្នុង Hyperdrive
នៅឆ្នាំ 2023។

 


 

flavour packaging Trends 2023

SAVOUR THE FLAVOUR

ក្លិនធម្មតា និងក្លិនក្រអូប សុទ្ធតែមានក្នុងរសជាតិឆ្ងាញ់

 

នៅក្នុងពិភពលោកមួយដែលតម្រូវការក្នុងការចូលរួមមានសារៈសំខាន់ជាងពេលណាទាំងអស់ អារម្មណ៍នៃការទទួលរសជាតិ និងជាពិសេសគឺ ឱជារស នឹងបង្ហាញខ្លួនយ៉ាងខ្លាំងខ្លានៅក្នុងឆ្នាំនេះនៅក្នុងស្លាកសញ្ញា ការវេចខ្ចប់ និងការរចនា។ ឆ្នាំ 2022 បានបង្ហាញពីការត្រឡប់មកវិញដ៏សំខាន់នៃការប្រើប្រាស់វាយនភាព ការប៉ះនិងអារម្មណ៍ ដូច្នេះហើយឥឡូវនេះ ម៉ាកយីហោនានាកំពុងភ្ជាប់អារម្មណ៍នៃរសជាតិ (រួមផ្សំ មួយនឹងក្លិន) ដើម្បីឱ្យអតិថិជនចង់បានម៉ាក និងផលិតផលរបស់ពួកគេកាន់តែច្រើន។ ការសម្រេចបាននូវគោលដៅនេះក្នុងការវេចខ្ចប់និងការរចនា អាចជារឿងពិបាក ។ ក្នុងករណីខ្លះ ការភ្ជាប់ពណ៌និងរូបភាពនៅក្នុងការរចនា អាចមានឥទ្ធិពលលើក្រពេញទឹកមាត់ និយាយជារួមគឺអាចបង្កើតឱ្យមានចំណង់ក្នុងការប្រើប្រាស់ផលិតផល

 

នេះអាចស្តាប់ទៅជារឿងចម្លែក ប៉ុន្តែការរចនាដែលបានបង្កើតឡើងយ៉ាងល្អ គឺពិតជាអាចជម្រុញឱ្យមានអារម្មណ៍ទទួលបាននូវរសជាតិអ្វីមួយ។ ការទទួលអារម្មណ៍បែបនេះត្រូវបានសម្រេចបានយ៉ាងងាយស្រួលបំផុតសម្រាប់ផលិតផលអាហារ និងភេសជ្ជៈ ប៉ុន្តែផលិតផលផ្សេងទៀតដូចជាគ្រឿងសំអាង និងផលិតផល FMCG ប្រើប្រាស់រសជាតិ និងក្លិនដើម្បីបង្កើតទំនាក់ទំនងជាមួយទីកន្លែង ឬអារម្មណ៍។ ឧទាហរណ៍ដ៏ល្អបំផុតគឺការប្រើប្រាស់ផ្លែឈើ រុក្ខសាស្ត្រ និងប្រេងផ្សេងទៀត ក្នុងផ្តល់ជាឯកសារយោងដល់អតិថិជនសម្រាប់បង្ហាញពីសុខុមាលភាព និង ពេលខ្លះបង្ហាញពីថ្ងៃឈប់សម្រាកនានា។ ការសាកល្បងពីមុនមក គឺបានប្រើបច្ចេកទេសដូចជាស្លាក ‘កោស និងហិត’ ជាដើម តែទទួលបានការទទួលស្គាល់ និងភាពជោគជ័យកម្រិតខុសៗគ្នា។ បច្ចុប្បន្ននេះ វិធីសាស្រ្តដែលទាន់សម័យជាងនេះទៀតគឺការប្រើការរចនា និងរូបភាពរួមផ្សំជាមួយការតាំងបង្ហាញ និងការប្រើប្រាស់ពណ៌ដែលស្របគ្នានឹងអារម្មណ៍របស់អ្នកប្រើប្រាស់។

 

ការយល់ដឹងពីនិន្នាការដែលកំពុងពេញនិយមក្នុងការទទួលរសជាតិ និងឱជារស អាចប៉ះពាល់ដល់ជម្រើសពណ៌ និងបន្សំ ក៏ដូចជារបៀបដែលផលិតផលរបស់អ្នកត្រូវបានរចនាឡើងយ៉ាងល្អបំផុត ដើម្បីផ្ញើសារជារសជាតិត្រឹមត្រូវទៅកាន់អតិថិជន។ អ្នក​នឹង​ចង់សាកល្បង​នៃ​និន្នាការដ៏ធំ​នេះ!

 


 

smart packaging Trends 2023

STACKED OUTBACK 

ពិនិត្យមើលអ្វីដែលនៅពីក្រោយផលិតផល

 

ពួកគេនិយាយថាអ្វីដែលនៅខាងមុខទើបសំខាន់ ប៉ុន្តែក្នុងឆ្នាំ2023 យើងនឹងឃើញម៉ាកយីហោជាច្រើនប្រើប្រាស់ផ្នែកខាងក្រោយកញ្ចប់ជាច្រើន ដើម្បីបញ្ជូនព័ត៌មាន និងបង្កើតទំនាក់ទំនង។ ខណៈពេលដែលការរចនាផ្នែកខាងមុខនឹងនៅតែមានសារៈសំខាន់ដូចពីមុន ប៉ុន្តែផ្នែកខាងក្រោយនៃកញ្ចប់ ក៏កំពុងបង្កើនជម្រើសទីផ្សារ និងព័ត៌មានជាច្រើនទៀតដែលអាចបំពេញតម្រូវការអតិថិជនក្នុងការជូនដំណឹងផ្សេងៗអំពីផលិតផល និងប្រភពដើមរបស់ផលិតផលទាំងនោះ។ នៅពេលដែលមានការជំរុញឱ្យមានការផ្គត់ផ្គង់តាមតំបន់មូលដ្ឋានកាន់តែច្រើន ម៉ាកយីហោមួយចំនួនកំពុងទាញយកអត្ថប្រយោជន៍ពីវាដើម្បីរំលេចរឿងរ៉ាវរបស់ម៉ាកយីហោពួកគេ និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានដែលពួកគេកំពុងស្វែងរក។

 

អ្នកនឹងឃើញការវេចខ្ចប់ និងស្លាកសញ្ញាដែលពោរពេញដោយព័ត៌មានទាក់ទងអំពីរឿងរ៉ាវរបស់ម៉ាកយីហោ និងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ (ត្រឹមត្រូវណាស់ អ្នកមានឥទ្ធិពលទាំងនោះនៅតែអាចជះឥទ្ធិពលរបស់ពួកគេ) ព័ត៌មានអំពីប្រភពដើមនៃទំនិញ រួមទាំងប្រភពនិងប្រភេទនៃគ្រឿងផ្សំ ព័ត៌មានអាហារូបត្ថម្ភ និងការអះអាងផ្សេងៗ ព្រមទាំងជម្រើសនៃការបញ្ជាទិញឡើងវិញ និងការចូលរួមផ្សេងៗផងដែរ។ QR កូដ នឹងតភ្ជាប់ទៅជម្រើសជាច្រើន រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិក វីដេអូផ្តល់ព័ត៌មាន និងជម្រើសហ្គេម និងការកម្សាន្តដ៏ពេញនិយមផ្សេងទៀត (ដូចជា TikTok និងបណ្ដាញសង្គមវីដេអូដែលកំពុងពេញនិយមផ្សេងទៀត)។

 

ចំនួននៃការប្រើប្រាស់ផ្នែកខាងក្រោយនៃកញ្ចប់ ក៏មានការកើនឡើងផងដែរ ដើម្បីផ្តល់នូវជម្រើសសុវត្ថិភាពសម្រាប់ម៉ាកយីហោ និងអ្នកប្រើប្រាស់។ ការផ្តល់សុពលភាពទៅលើផលិតផលដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ផលិតផល និងផ្តល់នូវជម្រើសជាច្រើនផ្សេងទៀត និងប្រភពនៃព័ត៌មាន កំពុងចាប់ផ្តើមមិនត្រឹមតែជាមធ្យោបាយសម្រាប់ម៉ាកក្នុងការផ្តល់ និងធានាសុវត្ថិភាពនៃផលិតផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយសម្រាប់អ្នកប្រើប្រាស់ក្នុងការទទួលបានព័ត៌មាន សុវត្ថិភាព និងទំនាក់ទំនង ជាមួយនឹងព័ត៌មានដែលពួកគេចង់បាន និងត្រូវការ។

 

យើងស្វាគមន៍គំនិតរបស់អ្នកផងដែរ – ដូច្នេះត្រូវប្រាកដថាប្រាប់យើងប្រសិនបើអ្នកគិតថាមានអ្វីដែលយើងបានខកខាន។

Read more

18 Oct 2022

ការលក់ដ៏អស្ចា រយកំពុងមកដល់់‌

បន្ថែមពីលើការត្រៀមខ្លួនសម្រាប់បុណ្យណូអែល យើងក៏ជិតឈានចូលដល់រដូវកាល SUPER SALE។ ការគិតពីមុននៃគំនិតមូលដ្ឋានក្នុងការធ្វើទីផ្សារគឺផ្ដោតចម្បងលើប្រទេសចិន​ ឬសហរដ្ឋអាមេរិក តែឥឡូវនេះការលក់បញ្ចុះតម្លៃបានបង្ហាញឱកាសជាច្រើនជុំវិញពិភពលោកក្នុងការទាក់ទាញអតិថិជនដែលចូលចិត្តទិញទំនិញតម្លៃថោក និងការផ្សព្វផ្សាយដែលទាក់ទងនឹងព្រឹត្តិការណ៍នីមួយៗ។ យីហោវៃឆ្លាតជាច្រើន មានស្លាកសញ្ញានិងការវេចខ្ចប់ ដែលមិនត្រឹមតែបង្ហាញពីប្រធានបទទាក់ទងនឹងព្រឹត្តិការណ៍នោះទេ តែក៏បង្ហាញពីម៉ាកយីហោរបស់គេផងដែរ។ ពិនិត្យមើលការលក់បញ្ចុះតម្លៃនាពេលខាងមុខផ្សេងៗទៀត ដើម្បីមើលថាតើម៉ាកយីហោ ឬផលិតផលរបស់អ្នកអាចទាញយកអត្ថប្រយោជន៍ពីពួកវាបានដែរឬទេ។   halloween (៣១ តុលា) Halloween មិនត្រឹមតែជាថ្ងៃតែមួយគត់ដែលលក់ស្ករគ្រាប់ដាច់បំផុតក្នុងពិភពលោកនោះទេ…

06 Oct 2022

ត្រៀមខ្លួនរួចរាល់សំរាប់ការលក់បញ្ចុះតម្លៃតាមរដូវកាល

ត្រីមាសចុងក្រោយប្រចាំឆ្នាំតំណាងឱ្យឱកាសដ៏ធំសម្រាប់បង្កើនការលក់។ ពេលវេលានោះមិនត្រឹមមានការលក់បញ្ចុះតម្លៃនិងព្រឹត្តិការណ៍ជាច្រើននោះទេ (ដែលត្រូវបានស្គាល់ថាជារដូវកាលការលក់ដ៏អស្ចារ្យ) ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់បុណ្យណូអែលនិងចូលឆ្នាំថ្មី (រួមបញ្ចូលទាំងបុណ្យចូលឆ្នាំចិនផងដែរ) ដែលផ្ដល់ឱកាសជាច្រើនក្នុងការបង្កើតជាកាដូជូនអតិថិជន។   ការប្រើប្រាស់ស្លាកសញ្ញា និងវេចខ្ចប់លក្ខណៈតាមរដូវកាល ឬជារបៀប 'អំណោយ' ពិតជាអាចធ្វើឱ្យផលិតផលរបស់អ្នកទទួលបានការប្រកួតប្រជែងខ្លាំង និងអាចបង្ហាញទៅអតិថិជននូវភាពច្នៃប្រឌិតជារបៀប 'កាដូ'។ ពិនិត្យមើលវិធីច្នៃប្រឌិតមួយចំនួនដែលអ្នកអាចប្រើប្រាស់ស្លាកសញ្ញា និងការវេចខ្ចប់ដើម្បីបង្កើនការលក់របស់អ្នក។   ខាងក្រោមនេះគ្រាន់តែជាគម្រូនៃសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកអាចធ្វើដើម្បីបង្កើនការលក់របស់អ្នក។ ជាមួយនឹងបញ្ហាប្រឈម និងភាពយឺតយ៉ាវក្នុងខ្សែសង្វាក់ផ្គត់ផ្គង់…

21 Sep 2022

ការជូនដំណឹងអំពីនិន្នាការ៖ ធ្វើឱ្យខ្ញុំមានអារម្មណ៍ជាមួយ

វិធីសាស្រ្តដ៏ល្អបំផុតដើម្បីសម្រេចបាននូវលទ្ធផលបន្ថែមជាមួយនឹងផលិតផលតាមរយៈស្លាកសញ្ញា និងការវេចខ្ចប់គឺការទទួលអារម្មណ៍ពីវាយភាពនិងការប៉ះ។   'វាយភាព ឬអារម្មណ៍' ជារឿយៗត្រូវបានមើលរំលងក្នុងការពិចារណាលើស្លាកសញ្ញា និងការវេចខ្ចប់។ ការរចនាត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង តែសម្រាប់ការទទួលអារម្មណ៍ពីការប៉ះមិនត្រូវបានគេពិចារណាទាល់តែសោះ ឬទុកចោលរហូតដល់ដំណាក់កាលចុងក្រោយ។   ម៉ាកសញ្ញាជាច្រើនកំពុងតែចាប់ផ្ដើមមើលឃើញនូវអត្ថប្រយោជន៍ពិតប្រាកដរបស់អារម្មណ៍ដែលទទួលបានពីការប៉ះ។ ភាគច្រើន វាត្រូវបានបង្កើតក្នុងរបៀបទទួលអារម្មណ៍ដែលទាក់ទងនឹងញាណ ប៉ុន្តែអ្នករចនាមួយចំនួនក៏កំពុងតែបង្កើតលទ្ធផលនៃវាយភាពនោះ ដែលពេលខ្លះវាមិនមានប្រយោជន៍ក្នុងការប្រើប្រាស់វាយភាពនោះទេ។   ប្រភព: Wausau Coated…

05 Sep 2022

រីករាយពិធីបុណ្យសែននំព្រះខែ

“សូមឲ្យយើងរស់រានយូរអង្វែង និងគយគន់សម្រស់ព្រះខែជាមួយគ្នា ទោះបីជាយើងនៅឆ្ងាយពីគ្នារាប់រយម៉ាយល៍ក៏ដោយ។”​ ដកស្រង់ចេញពីផ្នែកមួយនៃកំណាព្យរបស់ Su Shi នៅក្នុងរាជវង្សសុង   ពិធីបុណ្យសែននំព្រះខែជាពិធីបុណ្យបែបទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិននិងវៀតណាម។ តាមទំនៀមទម្លាប់ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីអបអររដូវប្រមូលផលរបស់ប្រជាកសិករ តែបច្ចុប្បន្ននេះប្រជាជនប្រារព្ធបុណ្យនេះជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងដៃគូរជំនួញក្នុងពេលដែលព្រះចន្ទកំពុងរះពេញបូណ៌មី។   សកម្មភាពដែលប្រជាជនតែងតែនិយមធ្វើក្នុងពិធីបុណ្យសែននំព្រះខែនោះគឺការធ្វើនិងរចនាគោមដែលមានពណ៌ចម្រុះ។​ លក្ខណៈសំខាន់សម្រាប់ការរចនាគោមដ៏គួឲ្យចាប់អារម្មណ៍របស់ពួកយើងគឺការរួមបញ្ចូលគ្នានៃពណ៌ និងបែបបទយ៉ាងពិសេសនៅលើប្រអប់ ដើម្បីបង្ហាញពីរសជាតិនិងការរចនាយ៉ាងសម្បូរបែបដែលប្រើសម្រាប់នំសែនព្រះខែសម័យថ្មី។  …

15 Jul 2022

ស្លល កផលិរផលនិ្សមបកតេចខ្ចប់ដ លមានលកខណៈបុគ្គល ទាក់ទាញអ្រិថិជន!

ឧទាហរណ៍ដ៏ល្អនៃស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានលក្ខណៈបុគ្គល គឺស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដោយបង្ហាញនូវខ្លឹមសារ បង្កើតការផ្ដល់ជូនការលើកទឹកចិត្ត ផ្ដល់អនុសាសន៍អំពីផលិតផល និងផ្ដល់បទពិសោធន៍ដែលផ្ដោតជាពិសេសទៅលើឬស័ក្តិសមនឹងអតិថិជនម្នាក់ៗ។ និយាយជារួម នេះគឺជាការផ្ញើបញ្ជូនសារ ឬវត្ថុត្រឹមត្រូវមួយ ទៅកាន់អ្នកប្រើប្រាស់ត្រឹមត្រូវមួយ នៅពេលវេលាត្រឹមត្រូវមួយ។   នាពេលបច្ចុប្បន្ន ‘បទពិសោធន៍’ ដែលមានលក្ខណៈបុគ្គលនិងដែលត្រូវបានរចនាតាមតម្រូវការរបស់អតិថិជន គឺជាផ្នែកមួយដ៏សំខាន់នៃការកសាងអត្តសញ្ញាណម៉ាកយីហោដ៏រឹងមាំ និងការរក្សាការយកប្រៀបឈ្នះក្នុងការប្រកួតប្រជែង ពីព្រោះមនុស្សកាន់តែច្រើនឡើង កំពុងសម្លឹងទៅកាន់ម៉ាកយីហោទាំងឡាយណាដែលពួកគេអាចភ្ជាប់អត្តសញ្ញាណរបស់ខ្លួនក្នុងកម្រិតបុគ្គលជាមួយនិងម៉ាកយីហោទាំង នោះ។…

06 Jul 2022

ការព្រីនដែលមានទិននន័យខុសៗគ្នន

តើ​អ្នក​អាច​បង្កើត​ស្លាកសញ្ញា​ប្រណីត​ បានយ៉ាង​ដូច​ម្ដេច នៅ​ពេល​អ្នក​មាន​ផលិតផលរាប់រយ​មុខ​ដែល​មាន​ទិន្នន័យ​ខុស​ៗ​គ្នា​ ដែល​ផ្លាស់ប្ដូរនៅ​គ្រប់​ស្លាកសញ្ញា​ទាំង​អស់​?​   ចម្លើយ​គឺ​ត្រូវ​ប្រើ​ស្លាកសញ្ញា​ ‘គោល’ ដែលមាន​គុណភាព​ព្រីន​កម្រិត​ខ្ពស់​ដែល​ព្រីន​ចេញ​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីនកម្ ដៅ​ ដើម្បី​ធានា​ថា​ស្លាកសញ្ញា និង​ស្លាក​ផលិតផល​របស់​អ្នក​ ​ថ្មី សមស្រប​ និង​ជាប់​ជា​និច្ច​។​   ម៉ាស៊ីន​ព្រីនកម្ដៅ​ ត្រូ​វ​បាន​គេ​ប្រើសម្រាប់​ព្រីន​ស្លាកផលិតផល ​ប៉ុន្តែ​ម៉ាស៊ីននេះ​អាច​ប្រើប្រាស់បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​! ម៉ាស៊ីន​នេះ​មិន​ត្រឹម​តែផ្ដល់គុណតម្លៃច្រើន​និង​មានភាព​បត់បែ​ន​នៅ​ពេល​ព្រីន​ទិន្នន័យ​ខុ​ស​ៗ​គ្នា​ប៉ុណ្ណោះទេ​ តែ​ម៉ាស៊ីន​នេះក៏​អាច​ប្រើ​ដើម្បី​ព្រីន​ស្លាកបាកូដ​…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក