QLM Cambodia បានដំឡើងសមត្ថភាពនៃការព្រីនបែប Offset Printing ដើម្បីផ្ដល់ជូនអ្នកនូវ ជម្រើសច្រើនជាងមុន គុណភាពខ្ពស់ជាងមុន និងការវេចខ្ចប់ប្រកបដោយគុណតម្លៃលើសលប់ សម្រាប់ផលិតផលរបស់អ្នក។ សូមណែនាំម៉ាស៊ីនព្រីនម៉ាក Sakurai Oliver 566 SD ដែលតំណាងឲ្យបច្ចេកវិទ្យាឈានមុខគេ មកពីម៉ាស៊ីនព្រីនដោយប្រើបច្ចេកវិទ្យាសំណាញ់ (screen press) និងម៉ាស៊ីនព្រីនបែប offset printing ដែលមានភាពល្បីល្បាញពាសពេញពិភពលោក របស់ក្រុមហ៊ុន Sakurai Graphic Systems Corporation នៃប្រទេសជប៉ុន។
ឱកាសសម្រាប់ការវេចខ្ចប់ថ្មីៗ
| ទំហំធំជាងមុន ម៉ាស៊ីនព្រីនម៉ាក Sakurai Oliver 566 SD អាចព្រីនសន្លឹករាបស្មើដែលមានទំហំរហូតដល់ 480 mm x 660 mm ផ្ដល់ជូនអ្នកនូវជម្រើសកាន់តែច្រើនសម្រាប់ប្រអប់កាតុង បត់ហើយស្រេចដែលមានទំហំធំជាងមុន។ | |
| ល្បឿនក្នុងការព្រីនបានលឿនជាងមុន ការព្រីនដែលមានប្រសិទ្ធភាពជាងម៉ូឌែលមុនៗ 10% គឺម៉ាស៊ីនព្រីនម៉ាក Oliver 566 SD អាចព្រីនបានរហូតដល់ 16,100 សន្លឹកក្នុងមួយម៉ោង ធ្វើឲ្យយើងអាចផ្ដល់ជូនអ្នកនូវរយៈពេលប្រគល់ទំនិញខ្លីបំផុតដែលអាចធ្វើទៅបាន។ | |
| គុណភាពនៃការព្រីនល្អប្រសើរជាងមុន ម៉ាស៊ីនព្រីនបែប offset printing របស់ Sakurai គឺមានភាពល្បីល្បាញដោយសារតែគុណភាពនៃការព្រីនរបស់ពួកគេ។ នៅពេលរួមបញ្ចូលគ្នាជាមួយការគ្រប់គ្រងរូបភាពរបស់ប្រព័ន្ធគ្រប់គ្រងគុណភាពនៃការព្រីនរបស់ Sakurai លទ្ធផលគឺការព្រីនបានរហូតដល់ 5 ពណ៌+ ទឹកថ្នាំវ៉ានីសដែលសម្ងួតដោយ UV ដោយការព្រីនតែម្ដង ដែលផ្ដល់ជូននូវពណ៌ដ៏រស់រវើក មិនបែកពណ៌ និងមានភាពលម្អិតដ៏អស្ចារ្យ។។ | |
| សម្ភារៈច្រើនយ៉ាងជាងមុន ភាពបត់បែននៃ ‘SAS – Sakurai Auto Set (ការកំណត់ដោយស្វ័យប្រវត្តិរបស់ Sakurai)’ នៃម៉ាស៊ីនព្រីនស៊េរី Oliver ផ្ដល់ជូននូវសមត្ថភាពព្រីននៅលើបណ្ដាផ្ទៃ និងកម្រាស់៖ ពី 0.04 mm ទៅ 0.4 mm។ | |
| ផ្ទៃសម្រេច និងការតុបតែងកាន់តែច្រើនយ៉ាង ធ្វើឲ្យការវេចខ្ចប់របស់អ្នកកាន់តែមានភាពល្អប្រសើរជាមួយនឹងបណ្ដាផ្ទៃសម្រេចដ៏ល្អផ្ដាច់គេរួមមាន៖ ការព្រីនពណ៌អាលុយមីញ៉ូម ព្រីនផុស ព្រីនទឹកថ្នាំក្រាស់ ក៏ដូចជាផ្ទៃសម្រេច និងការអ៊ុតមិនរលោង ឬរលោងផងដែរ។ | |
ទឹកថ្នាំព្រីនដែលប្រកបមេត្រីបរិស្ថាន QLM ប្រើប្រាស់ទឹកថ្នាំចម្រាញ់ចេញពីសណ្ដែកសៀងដែលប្រកបដោយមេត្រីបរិស្ថាន រួមផ្សំជាមួយនឹងសារធាតុប្រឆាំងការកកើតផ្សិត សម្រាប់ជាជម្រើសក្នុងការព្រីនដែលជាប់បានយូរ និងមាននិរន្តរភាពជាងមុន។
| ||
| ការកំណត់តាមតម្រូវការបុគ្គល ឬការកំណត់តាមតម្រូវការអតិថិជន QLM Cambodia ក៏ប្រើប្រាស់ផងដែរនូវសមត្ថភាពនៃម៉ាស៊ីនព្រីនឌីជីថលបែប offset printing របស់ HP Indigo សម្រាប់ទិន្នន័យប្រែប្រួល និងជម្រើសនានាដែលត្រូវបានកំណត់តាមតម្រូវការអតិថិជន – សាកសួរយើងបន្ថែម… |