• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

December 2021

View all on this date written articles further down below.

ពណ៌ PANTONE ប្រចាំឆ្នាំ ២០២២

ពណ៌ PANTONE® ប្រចាំឆ្នាំ ២០២២ គឺ Pantone 17-3938 Very Peri

ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត វិទ្យាស្ថានពណ៌ Pantone Color Institute TM បានបង្កើតពណ៌ថ្មីមួយ ។
ជាពណ៌មួយដែលលើកទឹកចិត្តឲ្យមានការច្នៃប្រឌិត និង ស្នាដៃបង្កើតថ្មី នៅក្នុងពិភពលោកមួយដែលវិវត្តន៍មិនចេះឈប់ឈរនេះ ។
Very Peri គឺជាពណ៌មួយឆ្លុះបញ្ចាំង និង បង្ហាញនូវអ្វីដែលកើតឡើងនៅជុំវិញពិភពលោក ។

 

PANTONE® 17-3938 Very Peri

 PMS: (closest match) Pantone 2116C
HEX:
#6667AB
RGB:
102 103 171
CMYK:  40, 40, 0, 33

ប្រើពណ៌ VERY PERI ទៅលើស្លាកសញ្ញា ការវេចខ្ចប់ និង ការរចនានានា។

Very Peri មានតួនាទីឆ្លុះបញ្ចាំងពី “ពេលវេលាដែលប្រែប្រួលឥតឈប់ឈរ” ដែលយើងកំពុងតែរស់នៅ (អ្នកខ្លះហៅថាពេលវេលា ‘មិនធ្លាប់មាន’ ឬ ‘មិនអាចព្យាករណ៍បាន’) ហើយ រូបរាងពណ៌ស្វាយនេះ (បន្តហៅថាជាពណ៌ខៀវ* ជួនកាលហៅថា ‘ពណ៌ខៀវលាយស្វាយលាយក្រហម’ – ប៉ុន្តែច្បាស់ណាស់វាពិតជាពណ៌ស្វាយ!) បង្ហាញពីការគួរឲ្យចាប់អារម្មណ៍ និង ចង់ឃើញចង់ឮផងដែរ “ជួយយើងបញ្ចូល (ឬ ផ្សំជាមួយ) ទិដ្ឋភាពប្រែប្រួលនៃលទ្ធភាពគាស់រំលើងឲ្យយើងនឹកឃើញនូវ ទស្សនៈថ្មីមួយ ក្នុងពេលដែលយើងកំពុងរៀបចំជីវិតរស់នៅតាមគន្លងថ្មី” ។

 

* ឈ្មោះ Very Peri មានអត្ថន័យដូចគ្នានិងពាក្យ ‘Periwinkle’ ដែលយកចេញពីថ្នាំបុរាណឈ្មោះថា ‘lesser periwinkle’ (myrtle) ដែលផ្ការបស់វាមានពណ៌នោះ ។ Periwinkle អាចហៅថាជាពណ៌ខៀវព្រឿងៗ ខ្ញុំអាចនិយាយថា ពណ៌ស្វាយ ‘ស្លេត’ ទោះជាមនុស្សភាគច្រើនតែងហៅពណ៌ខៀវ (ឬ ពណ៌ខៀវឡាវេនឌ័រ).


ទន្ទឹមនឹងពេលដែល យើងអាចមិនចែករំលែកជំនឿដែលវាបង្ហាញថា “ជាទំនុកចិត្តដ៏រីករាយមួយ និង ជាការចង់ដឹងចង់ឮដែលប្រមូលផ្ដុំទៅលើដួងព្រលឹងដ៏រស់រវើករបស់យើង” យើងក៏បានបង្ហាញពីការយល់ព្រមមួយដែលថា វាពិតជាបណ្ដុះនូវភាពច្នៃប្រឌិត ឬ ការយល់ឃើញពីលទ្ធភាពសុទិដ្ឋិនិយមមួយ (ប្រសិនបើមានគេស្គាល់តិចតួច) តាមរយៈការបង្កើតពណ៌មួយដែលបញ្ចូលនូវភាពស្ងប់ស្ងាត់តំណាងឲ្យពណ៌ ខៀវ និង ថាមពលពេញលេញតំណាងឲ្យពណ៌ ក្រហម ។ វាបានផុសត្រដែតឡើងឲ្យឃើញថា យើងបានស្វែងរកលទ្ធភាពថ្មី ឬ មើលទៅពិភពលោកជាមួយនិងទស្សនទានថ្មីមួយ។

អ្វីដែលយើងត្រូវកោតសសើរចំពោះការជ្រើសរើសពណ៌នោះ គឺថា វាទទួលស្គាល់គន្លងដែលយើងកំពុងរស់នៅ និង ភាពស្មុគស្មាញដែលកំពុងប្រឈមមុខដោយសារតែមនុស្សលោកងើបចេញពីពិភពផ្សេងៗគ្នា ។ សម្រាប់យើងទាំងអស់គ្នា រូបកាយរបស់យើង និង ពិភពឌីជីថលរបស់យើង ដែលជាញឹកញាប់បានបង្កើតការរស់នៅតាមគន្លងថ្មីមួយ តែងបញ្ចូលនូវការងារ និង ការធ្វើអន្តរសកម្មភាពទៅវិញទៅមក ។ ពណ៌ Pantone បានប្រើប្រាស់ដ៏ឈ្លាសវៃនូវចំណុចទាំងនេះ ធ្វើជាឱកាសមួយដើម្បីឱបក្រសោបនូវ ថាមពលអាថ៌កំបាំង តាមរយៈការរំលេចជាស្រមោលស្រាលៗ។


 

ពណ៌ស្វាយ តែងមានទំនាក់ទំនងជិតស្និទទៅនិង ‘លំហ’ និង អ្វីដែលមិននឹកស្មាន ដូចនេះវាត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងការលេងហ្គេម និង ពិភពឌីជីថលដែលឆ្លុះបញ្ចាំងពីភាពអាថ៌កំបាំង ការស្រមើស្រម៉ៃ ឬ 'នៅទីដ៏ឆ្ងាយនោះ' តាមការទទួលស្គាល់ដោយចេញពីទឹកចិត្តស្រលាញ់ ។ ពណ៌នេះនឹងបង្ហាញខ្លួននៅគ្រប់កម្មវិធីប្រើប្រាស់ច្រើនក្រៃលែង ចាប់ពីសម្ភារៈអាហារ និង ភេសជ្ជៈ រហូតដល់គ្រឿងសម្អាង និង ទំនិញប្រើប្រាស់ផ្សេងៗ ។ លក្ខណៈដ៏ជំនាញ និង ការបញ្ចេញពណ៌ដ៏រស់រវើករបស់វា នឹងឃើញមានពណ៌ Very Peri នៅក្នុងការបង្កើតម៉ូត សេនាសនភ័ណ្ឌ និង នៅគ្រប់កម្មវិធីប្រើប្រាស់ក្នុងពិភពឌីជីថលជាច្រើន ។ សូមអបអរសាទរដល់ វិទ្យាស្ថាន Pantone Color Institute សម្រាប់ការជ្រើសរើសពណ៌នេះចេញពីប្រព័ន្ធផ្កាយផ្សេង។

 

ស្វែងរក Pantone ® Color ប្រចាំឆ្នាំ ២០២២ គឺពណ៌ Very Peri នៅលើគេហទំព័រផ្លូវការរបស់ Pantone រួចចែករំលែក ស្នាដៃរចនារបស់អ្នក ដោយប្រើរូបសញ្ញា #Pantone2022  #coloroftheyear.

Pantone® Color of the Year 2022: VERY PERI

ឧបករណ៍ Pantone ®Tools សម្រាប់អ្នករចនា 

បង្កើតជាមួយ Pantone® 17-3938 VERY PERI

ពណ៌ Pantone បានបង្កើត ទម្រង់នៃពណ៌ចំនួន ៤ ដ៏ល្អឯក ក្នុងនោះមានពណ៌សំខាន់គឺពណ៌ PANTONE® 17-3938 Very Peri ដែលអាចឲ្យ អ្នករចនា និង ម្ចាស់ម៉ាកយីហោ បញ្ចូលពណ៌ដែលស្អាតបំផុតប្រចាំឆ្នាំ ២០២២ នេះទៅក្នុងការងាររចនារបស់អ្នក ។ ទម្រង់នៃពណ៌នីមួយៗ បញ្ជាក់ពីអារម្មណ៍ខុសៗគ្នា ដោយបង្ហាញពីភាពស្រស់ស្អាតគ្រប់យ៉ាងនៃពណ៌ PANTONE® 17-3938 Very Peri ។ ទម្រង់នៃពណ៌នេះ ក៏មានពណ៌លាយគ្នាដែលបានលើកឡើងនេះ និង មានពណ៌ដិតខ្លាំង នៅពេលលាយពណ៌ទាំងនេះបញ្ចូលគ្នា ។ សូមពិនិត្យមើលខាងក្រោម ដើម្បីមើលថាតើពណ៌ណាខ្លះកំពុងមានប្រជាប្រិយក្នុងការរចនាសម្រាប់ឆ្នាំ ២០២២។.

 

វិធីសាស្រ្តឥតគិតថ្លៃ និង ងាយស្រួលបំផុតក្នុងការស្វែងរក គឺការប្រើប្រាស់ ឧបករណ៍សម្រាប់កម្មវិធី Pantone Connect: ជាថ្នាលឌីជីថល លាយពណ៌មួយ សម្រាប់អ្នករចនា ដែលមាននៅលើគេហទំព័រ អេបចល័ត និង ជាកន្ទុយពាក្យសម្រាប់កម្មវិធី Adobe ®  Creative Cloud ®.  ។ ឧបករណ៍សម្រាប់ប្រើប្រាស់កម្មវិធីនេះ មានពណ៌ pre-loaded Colour ជាទម្រង់ប្រចាំឆ្នាំ រួមជាមួយ ពណ៌ Pantone Colour ផ្សេងទៀត និង ជាឧបករណ៍ដែលមានសម្រាប់ចែករំលែក រក្សាទុក និង ប្រើជាឯកសារសម្រាប់រចនារបស់អ្នកនៅក្នុងកម្មវិធី Adobe Photoshop ® , Illustrator ® , and InDesign ® . ជាមួយនិងគណនីឥតគិតថ្លៃនៃកម្មវិធី Pantone Connect account អ្នករចនាអាចទទួលបានមុខងារផ្សេងៗ សន្សំពេល ដើម្បីស្វែងរកពណ៌តាមចិត្តនឹកឃើញ រក្សាទុកទម្រង់នៃពណ៌ និង រចនាជាមួយកម្មវិធី Pantone Colour ដែលអាចយកមកប្រើប្រាស់បាន ។ ត្រូវច្បាស់ថា បានពិនិត្យមើលឧបករណ៍ប្រើប្រាស់សម្រាប់កម្មវិធីនេះរួចរាល់។

 

BALANCING ACT 
ពណ៌ធ្វើឲ្យមានតុល្យភាព Balancing Act គឺជាទម្រង់នៃពណ៌ពេញលក្ខណៈមួយ ដែលកម្លាំងនៃភាពក្ដៅ និង ត្រជាក់មានតុល្យភាពនិងគ្នា ដែលក្នុងទ្រឹស្ដីធម្មជាតិ វាតែងគាំទ្រ និង បង្រ្គប់ឲ្យគ្នាទៅវិញទៅមក ។ ភាពភ្លឺរលោងនៃពណ៌ PANTONE 17-3938 Very Peri មានកាន់តែខ្លាំងឡើង នៅក្នុងទម្រង់ បែបសិល្បៈ ដោយបញ្ចេញនូវអារម្មណ៍រស់រវើកជាក់ស្ដែង។

WELLSPRING
ជាការលាយពណ៌ដ៏ស៊ីគ្នា និង រលាយចូលគ្នាមួយ ដែលមានរាងជាស្រមោលព្រឿងៗលក្ខណៈធម្មជាតិពិតៗ ។ ពណ៌ Wellspring បង្ហាញឲ្យឃើញភាពរលាយចូលគ្នាដ៏ល្អរវាងពណ៌បៃតង និង ពណ៌ PANTONE 17-3938 Very Peri លក្ខណៈធម្មជាតិពិត និង លក្ខណៈមាំមួននៃពណ៌ដ៏ស្រស់ស្អាត និង ហាប់មាំ។

THE STAR OF THE SHOW
វត្តមានប្រកបដោយថាមពលនៃពណ៌ PANTONE 17-3938 Very Peri កើតមានតាមរយៈពណ៌ The Star of the Show, នៅពេលដែលយើងមានភាពរីករាយ និង កក់ក្ដៅទៅលើ ពណ៌ខៀវ ជាមួយនិងទម្រង់បែបបុរាណ និង ស៊ីជាមួយពណ៌ ផ្សេងៗ ដែលភាពឆើតឆាយ និង ភាពជាម៉ូតដ៏អស្ចារ្យពិបាកនឹងបរិយាយ គឺជាសារបញ្ជាក់នូវ ភាពទំនើបគ្មានទីបញ្ចប់។

AMUSEMENTS
ពណ៌ Amusements, ជារឿងរ៉ាវនៃពណ៌បញ្ជាក់ពីភាពរីករាយ និង កបិចិត្ត និង ជាលក្ខណៈធម្មជាតិ ពណ៌ Amusements គឺជាពណ៌បរិយាយពីទំនុកចិត្តគ្មានដែនកំណត់ និង ឥរិយាបថសប្បាយរីករាយនៃពណ៌ PANTONE Color of the Year 2002 17-3938 Very Peri, ជាពណ៌ខៀវព្រិចៗ ដែលបញ្ជាក់ពីចរិកលក្ខណៈលេងសើច ពិតជាខ្លាំងក្លារគ្មានអ្វីអាចរារាំង ឬ គ្រប់គ្រងបាននោះទេ។

 

Read more

CONTACT US TO BRING YOUR LABELS ALIVE