• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ឱកាសសម្រាប់ការវេចខ្ចប់កាន់តែវម្រចើន

QLM Cambodia បានដំឡើងសមត្ថភាពនៃការព្រីនបែប Offset Printing ដើម្បីផ្ដល់ជូនអ្នកនូវ​ ជម្រើសច្រើនជាងមុន គុណភាពខ្ពស់ជាងមុន និងការវេចខ្ចប់ប្រកបដោយគុណតម្លៃលើសលប់ សម្រាប់ផលិតផលរបស់អ្នក។ សូមណែនាំម៉ាស៊ីនព្រីនម៉ាក Sakurai Oliver 566 SD ដែលតំណាងឲ្យបច្ចេកវិទ្យាឈានមុខគេ មកពីម៉ាស៊ីនព្រីនដោយប្រើបច្ចេកវិទ្យាសំណាញ់ (screen press) និងម៉ាស៊ីនព្រីនបែប offset printing ដែលមានភាពល្បីល្បាញពាសពេញពិភពលោក របស់ក្រុមហ៊ុន Sakurai Graphic Systems Corporation នៃប្រទេសជប៉ុន។

 

ប្រអប់កាតុង និង ការវេចខ្ចប់   

    • ការវេចខ្ចប់ផលិតផលល្អផ្ដាច់គេ
    • ប្រអប់កាតុងបត់ហើយស្រេច
    • ក្រដាសរុំផលិតផល
    • ប័ណ្ណ ស្លាក និងសន្លឹកកាតសម្រាប់ដាក់ក្នុងកញ្ចប់ផលិតផល
ឧស្សាហកម្មច្រើនប្រភេទ

    • អាហារ និងភេសជ្ជៈ
    • គ្រឿងសំអាង និងថ្នាំពេទ្យ
    • សារធាតុគីមី និងផលិតផលឧស្សាហកម្ម
    • ក៏ដូចជាសម្ភារៈផ្សព្វផ្សាយផលិតផលមួយចំនួនផងដែរ…

 

 ឱកាសសម្រាប់ការវេចខ្ចប់ថ្មីៗ

 

ទំហំធំជាងមុន

ម៉ាស៊ីនព្រីនម៉ាក Sakurai Oliver 566 SD អាចព្រីនសន្លឹករាបស្មើដែលមានទំហំរហូតដល់ 480 mm x 660 mm ផ្ដល់ជូនអ្នកនូវជម្រើសកាន់តែច្រើនសម្រាប់ប្រអប់កាតុង បត់ហើយស្រេចដែលមានទំហំធំជាងមុន។

 

ល្បឿនក្នុងការព្រីនបានលឿនជាងមុន

ការព្រីនដែលមានប្រសិទ្ធភាពជាងម៉ូឌែលមុនៗ 10% គឺម៉ាស៊ីនព្រីនម៉ាក Oliver 566 SD អាចព្រីនបានរហូតដល់ 16,100 សន្លឹកក្នុងមួយម៉ោង ធ្វើឲ្យយើងអាចផ្ដល់ជូនអ្នកនូវរយៈពេលប្រគល់ទំនិញខ្លីបំផុតដែលអាចធ្វើទៅបាន។

 

គុណភាពនៃការព្រីនល្អប្រសើរជាងមុន

ម៉ាស៊ីនព្រីនបែប offset printing របស់ Sakurai គឺមានភាពល្បីល្បាញដោយសារតែគុណភាពនៃការព្រីនរបស់ពួកគេ។ នៅពេលរួមបញ្ចូលគ្នាជាមួយការគ្រប់គ្រងរូបភាពរបស់ប្រព័ន្ធគ្រប់គ្រងគុណភាពនៃការព្រីនរបស់ Sakurai លទ្ធផលគឺការព្រីនបានរហូតដល់ 5 ពណ៌+ ទឹកថ្នាំវ៉ានីសដែលសម្ងួតដោយ UV ដោយការព្រីនតែម្ដង ដែលផ្ដល់ជូននូវពណ៌ដ៏រស់រវើក មិនបែកពណ៌ និងមានភាពលម្អិតដ៏អស្ចារ្យ។។

 

 

សម្ភារៈច្រើនយ៉ាងជាងមុន

ភាពបត់បែននៃ ‘SAS – Sakurai Auto Set (ការកំណត់ដោយស្វ័យប្រវត្តិរបស់ Sakurai)’ នៃម៉ាស៊ីនព្រីនស៊េរី Oliver ផ្ដល់ជូននូវសមត្ថភាពព្រីននៅលើបណ្ដាផ្ទៃ​ និងកម្រាស់៖ ពី 0.04 mm ទៅ 0.4 mm។

 

ផ្ទៃសម្រេច និងការតុបតែងកាន់តែច្រើនយ៉ាង

ធ្វើឲ្យការវេចខ្ចប់របស់អ្នកកាន់តែមានភាពល្អប្រសើរជាមួយនឹងបណ្ដាផ្ទៃសម្រេចដ៏ល្អផ្ដាច់គេរួមមាន៖ ការព្រីនពណ៌អាលុយមីញ៉ូម ព្រីនផុស ព្រីនទឹកថ្នាំក្រាស់ ក៏ដូចជាផ្ទៃសម្រេច និងការអ៊ុតមិនរលោង ឬរលោងផងដែរ។

ទឹកថ្នាំព្រីនដែលប្រកបមេត្រីបរិស្ថាន

QLM ប្រើប្រាស់ទឹកថ្នាំចម្រាញ់ចេញពីសណ្ដែកសៀងដែលប្រកបដោយមេត្រីបរិស្ថាន រួមផ្សំជាមួយនឹងសារធាតុប្រឆាំងការកកើតផ្សិត សម្រាប់ជាជម្រើសក្នុងការព្រីនដែលជាប់បានយូរ និងមាននិរន្តរភាពជាងមុន។

 

 

ការកំណត់តាមតម្រូវការបុគ្គល ឬការកំណត់តាមតម្រូវការអតិថិជន

QLM Cambodia ក៏ប្រើប្រាស់ផងដែរនូវសមត្ថភាពនៃម៉ាស៊ីនព្រីនឌីជីថលបែប offset printing របស់ HP Indigo សម្រាប់ទិន្នន័យប្រែប្រួល និងជម្រើសនានាដែលត្រូវបានកំណត់តាមតម្រូវការអតិថិជន – សាកសួរយើងបន្ថែម

 

 

 

 

Read more

10 Nov 2021

ស្លាកសញ្ញា និង ការវេចខ្ចប់

ប្រសិនបើអ្នកកំពុងស្វែងរកគំនិត ស្លាកសញ្ញា & ការវេចខ្ចប់ដែលពិតជាផ្តល់ឱ្យអ្នកនូវការប្រកួតប្រជែងសម្រាប់ការលក់ដោយផ្អែកលើពិធីបុណ្យ សូមពិនិត្យមើលគំនិតច្នៃប្រឌិត និងរីករាយមួយចំនួនដូចខាងក្រោម។ ជាមួយនឹងការផ្លាស់ប្តូរទាំងអស់ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក រួមទាំងការពន្យារពេលដែលបានរំពឹងទុកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការចែកចាយ វាជាពេលវេលាដើម្បីប្រែក្លាយគំនិតរបស់អ្នកឱ្យក្លាយជាការពិត។ បញ្ជាទិញឥឡូវនេះ ដើម្បីធានាថាស្លាក និងវេចខ្ចប់របស់អ្នករួចរាល់ទាន់ពេល...   ស្លាកសញ្ញាលក់តាមព្រឹត្តិការណ៍នានា ស្លាកសញ្ញាតាមរដូវកាល រចនាស្លាកសញ្ញាជាពិសេស សម្រាប់ការលក់ក្នុងព្រឹត្តិការណ៍ពិសេស ឬ ក្នុងរដូវកាលណាមួយ…

15 Sep 2021

នំដែលពោរពេញទៅដោយក្ដីស្រឡាញ់

ពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ (ក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីបុណ្យសែនព្រះខែ) ត្រូវបានគេប្រារព្ធធ្វើឡើងនៅទូទាំង​ពិភពលោក ជាពិសេសនៅក្នុងប្រទេសវៀតណាម និងម៉ាឡេស៊ី។ នៅអំឡុងពេលនេះ ក្រុមគ្រួសារទាំងឡាយនាំគ្នាធ្វើការចែករំលែក និងដាក់សែននំសែនព្រះខែនៅទីតាំងពិសេសៗ​ដើម្បីសម្ដែងការគោរពទៅដល់ដូនតារបស់យើង។ ប្រពៃណីនៃការសែននំចំណីក្នុងការ​សម្តែង​ការ​គោរព​ទៅដល់ព្រះខែ គឺឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការចែករំលែក និងសំណាងល្អ សម្រាប់ឆ្នាំបន្ទាប់។ រូបរាងនៃព្រះខែគឺជានិមិត្តសញ្ញានៃភាពពេញលេញ និងការជួបជុំ ជាអ្វីម្យ៉ាងដែលផ្ដល់នូវទំនុកចិត្ត និងក្ដីសង្ឃឹម នៅអំឡុងពេលវេលាដែលគ្មានភាពប្រាកដប្រជា។ នំសែនព្រះខែជារឿយៗគឺមានការរចនាក្បូរក្បាច់នៅផ្នែកខាងលើនំ ដែលក្បាច់រចនានីមួយៗមានរឿងដំណាលដែលជាប់ពាក់ព័ន្ធនឹងដើមកំណើត ឬរឿងរ៉ាវជាក់លាក់មួយ។…

12 Aug 2021

ផ្តល់ការ​យកចិត្តទុកដាក់

ការផ្តល់ជូន​… អ្វីៗ​គ្រប់យ៉ាង គឺជាស្ថានភាពថ្មីមួយ​។ អាជីវកម្មមួយចំនួន​កំពុងងាក​មក​​ចាប់យ​ក​​ឱកាសដែលស្ថានភាពនេះផ្តល់​ឲ្យ​។ ការឌីហ្សាញទំនិញនិងសេវាកម្មដោយគិតដល់​ការ​បញ្ជូនទំនិញនិងសេវាកម្ម អាចនឹងមាន​ឧបសគ្គមួយចំនួន។ មានការពិចារណានានាទៅលើ​ការឌីហ្សាញសម្បកវេចខ្ចប់ និងការបញ្ជូនទំនិញ​ទៅកាន់ទីឆ្ងាយ ប៉ុន្តែការបន្ថែមសមាសធាតុ​​នៃការបញ្ជូនទំនិញ​ គឺ​អាចនាំយកផលិតផលរបស់អ្នក​ទៅគ្រប់ទីកន្លែងដែលអតិថិជនមិនអាច​មករកអ្នកបាន។   រឿងរ៉ាវរបស់​ ​ Soul Sisters Soul Sisters Unite ត្រូវបានបង្កើតឡើងដោយស្ត្រីចំនួនបីរូបដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្ដូរជារៀងរហូត ដោយសារតែជំងឺមហារីកសុដន់។…

2021_05 TREND – Colour blocking post QLM KH R2
25 May 2021

ផ្តល់ដំណឹង​​អំពីការពេញនិយម​​៖ ការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា

ការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា គឺជាពណ៌ខ្មៅថ្មី ឬពណ៌ក្រហម ឬពណ៌ទឹកក្រូច ឬពណ៌ខៀវក៏មាន! ដោយបានប្រើប្រាស់ដោយអ្នកឌីហ្សាញ​ជាច្រើនឆ្នាំមកហើយនោះ បច្ចេកទេស​ចុងក្រោយបង្អស់ដើម្បីធ្វើការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា គឺការ​​​​លាយនិងញែក​សោភណ្ឌភាពខុសៗគ្នា ដើម្បីសម្រេចបាន​លទ្ធផលដ៏អស្ចារ្យ។ រាប់ចាប់ពីការលាយពណ៌ដ៏សាមញ្ញ រហូតដល់ការលាយពណ៌​ស្មុគស្មាញ ដោយមានការរួម​បញ្ចូល​ដុំពណ៌ជាមួយ​ក្រាហ្វិកនិងអក្សរពុម្ព​។    ហេតុអ្វីត្រូវប្រើប្រាស់ដុំពណ៌? ពណ៌ទាក់ទាញអារម្មណ៍​របស់យើង! ម៉ាកយីហោនានាប្រើប្រាស់ពណ៌​ដើម្បីបង្កើត​រូបភាពយោង​ ជាញឹកញាប់គឺ​​សម្រាប់​រសជាតិនិងក្លិន ប៉ុន្តែ​ក៏ជាវិធីដើម្បី​បង្កើតការយល់ដឹង​ពី​រូបភាព​នៃ​​ម៉ូដផងដែរ។ ពីមុនមក​ លក្ខណៈនៃផលិតផល​​ត្រូវបាន​ពង្រឹង​បន្ថែមទៀតតាមរយៈរូបភាព…

2021_04-Happy-New-Year-KH-gif-2
12 Apr 2021

រីករាយឆ្នាំថ្មី

ដោយធ្វើតាមប្រពៃណីបុរាណពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់បន្ទាប់ពីផលត្រូវបានប្រមូលនិងរក្សាទុកដោយសុវត្ថិភាព ហើយនិងមុនពេលរដូវវស្សាចាប់ ផ្តើម។ នៅក្នុងឆ្នាំនេះយើងត្រូវតែអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខុសពីរាល់ឆ្នាំ ពីព្រោះយើងមិនអាច ជុំគ្នាឬទៅលេងស្រុកកំណើត ឬក៏ទៅលេងវត្តអារាមនានាបានទេ។ នេះគឺជាវិធីមួយចំនួនដែលអ្នកអាចអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមានសុវត្ថិភាព៖ ថ្ងៃទី 1៖ ស្លៀកសំលៀកបំពាក់ស្អាតៗ អុជទៀន និងធូបអរគុណព្រះពុទ្ធសម្រាប់ការបង្រៀនរបស់ព្រះអង្គដោយឱនក្បាលដល់ដី 3 ដងជាប់ៗគ្នា។ ដើម្បីនាំមកនូវសំណាងល្អលាងសម្អាតមុខរបស់អ្នកជាមួយទឹកមន្ដ នៅពេលព្រឹក លាងសម្អាតទ្រូងនៅពេលថ្ងៃត្រង់ និងលាងសម្អាតជើងមុនពេលចូលគេង។…

22 Feb 2021

ស្លាកយីហោ​ដែលអាចរលាយបាន

ធ្វើឲ្យស្លាកយីហោ​ទាំងនោះរលាយបាត់! សូមមកនិយាយអំពីស្លាកយីហោ​ដែលអាចកែច្នៃឡើងវិញបាន ការដើរតួនាទីដ៏សំខាន់បំផុតមួយរបស់ស្លាកយីហោ​នៅក្នុងដំណើរការនិរន្តរភាព គឺការប្រើប្រាស់​សម្ភារៈ​ដែលអាចកែច្នៃឬអាចប្រើប្រាស់ឡើងវិញបាន & រួមចំណែកទៅកាន់សេដ្ឋកិច្ចវិលជុំ​។ នេះមានន័យថាជាលទ្ធភាព​ដែលអាច​យក​​ស្លាកយីហោចេញ​​បាន​{​យ៉ាងងាយស្រួល} ដើម្បីឲ្យប្រអប់ឬ​ផលិតផល​​គោល​​អាចយក​ទៅ​ប្រើប្រាស់ឬកែច្នៃឡើងវិញបាន។ នៅពេលដែលស្លាកមិនអាចបកចេញបាន នោះប្រអប់គោលក៏ប្រែ​ទៅ​ជា “មិន​សុទ្ធល្អ​” គឺមានន័យថាប្រអប់​គោលនោះនៅតែ​អាចយក​ទៅ​កែច្នៃឡើងវិញបាន ប៉ុន្តែជាការ​កែច្នៃមិនបាន​ល្អ​ដូចដើម​ ដោយសារតែប្រអប់ទាំងនោះ​មិនរក្សាបានសម្ភារៈដើម​សុទ្ធសម្រាប់ការកែច្នៃឡើងវិញទៅជាផលិតផលផ្សេងទៀត​ (ចំណុចនេះភាគច្រើនគឺ​អនុវត្ត​ចំពោះប្រអប់/ដប/កំប៉ុងដែលផលិតពីជ័រ PET ប៉ុន្តែក៏អនុត្តផងដែរចំពោះ កែវ ប្លាស្ទិក និងសម្ភារៈផ្សេងទៀត​ផងដែរ​)។…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក