• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ការព្រីនដែលមានទិននន័យខុសៗគ្នន

តើ​អ្នក​អាច​បង្កើត​ស្លាកសញ្ញា​ប្រណីត​ បានយ៉ាង​ដូច​ម្ដេច នៅ​ពេល​អ្នក​មានផលិតផលរាប់រយ​មុខ​ដែល​មាន​ទិន្នន័យ​ខុស​ៗ​គ្នា​ ដែល​ផ្លាស់ប្ដូរនៅ​គ្រប់​ស្លាកសញ្ញា​ទាំង​អស់​?​

 

ចម្លើយ​គឺ​ត្រូវ​ប្រើ​ស្លាកសញ្ញា​ ‘គោល’ ដែលមាន​គុណភាព​ព្រីន​កម្រិត​ខ្ពស់​ដែល​ព្រីន​ចេញ​ដោយ​ប្រើម៉ាស៊ីន​ព្រីនកម្ ដៅ​ ដើម្បី​ធានា​ថា​ស្លាកសញ្ញា និង​ស្លាក​ផលិតផល​របស់​អ្នក​ ​ថ្មី សមស្រប​ និង​ជាប់​ជា​និច្ច​។​

 

ម៉ាស៊ីន​ព្រីនកម្ដៅ​ ត្រូ​វ​បាន​គេ​ប្រើសម្រាប់​ព្រីន​ស្លាកផលិតផល ​ប៉ុន្តែ​ម៉ាស៊ីននេះ​អាច​ប្រើប្រាស់បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​! ម៉ាស៊ីន​នេះ​មិន​ត្រឹម​តែផ្ដល់គុណតម្លៃច្រើន​និង​មានភាព​បត់បែ​ន​នៅ​ពេល​ព្រីន​ទិន្នន័យ​ខុ​ស​ៗ​គ្នា​ប៉ុណ្ណោះទេ​ តែ​ម៉ាស៊ីន​នេះក៏​អាច​ប្រើ​ដើម្បី​ព្រីន​ស្លាកបាកូដ​ ស្លាក​ទំហំ​ ខ្លឹមសារ​ផ្សាយពាណិជ្ជកម្ម​លើ​ប្រអប់​ ក៏​ដូច​ជា​ព្រីន​ស្លាក​និង​ស្ទីកគ័រទៅ​តាមសារ​ផ្ទាល់ខ្លួន និង​តាម​ការ​ចង់​បានផង​ដែរ​។​ ​

 

 

ម៉ាស៊ីន​ព្រីន​កម្ដៅ ព្រីន​នៅ​លើ​ស្លាកទទេ ឬ​ “ស្លាកសញ្ញា និង​ស្លាក​ផលិតផល​”​ ដែល​បាន​ព្រីន​ទុក​ជា​មុន ចំពោះ​ប្រភេទ​នៃ​កម្មវិធី និង​ឧស្សាហកម្ម​ផ្សេង​ៗ​ជា​ច្រើន​។​ អត្ថប្រយោជន៍​នានា​រួមមាន​ ការ​ព្រីន​បាន​ឆាប់​រហ័ស​តាម​តម្រូវ​ការ​ ងាយ​ស្រួល​ប្រើ​ តម្លៃ​ផលិត​ទាប​ និងលក្ខខណ្ឌ​សម្រាប់​ការជួសជុល​ថែទាំ​តិច​តួច​។ គ្រាន់​តែ​ត្រូវមាន​ស្លាកសញ្ញា​ទទេ​ ឬ​ “ស្លាកសញ្ញា​គោល​ព្រីនទុកជា​មុន”​ ប៉ុណ្ណោះ ហើយ​អ្នក​សន្សំ​សំចៃ មិនចាំបាច់​ទុក​ស្ដុក​ដែល​មិនចាំ​បាច់​ និង​រង់ចាំ​ព្រីន​ស្លាកសញ្ញា​ផ្សេង​ៗឡើយ​។​ ក្រៅ​ពី​ស្លាកសញ្ញា​ ​អ្នក​ក៏​អាច​បង្កើត​ស្រោប​តំណ​នៅ​លើ​ប័ណ្ណ ឬវត្ថុ​ធាតុ​ស្លាកសញ្ញា​ ដើម្បី​រុំស្រោប​ផលិតផលបាន​ផង​ដែរ​។​ ម៉ាស៊ីន​ព្រីន​កម្ដៅ​អាច​ប្រើ​ សូហ្វវែរ​ដូច​ជាBartender ដើម្បី​បង្កើត​ជា​ទម្រង់​ជាក់លាក់​សម្រាប់​ស្លាកសញ្ញា​របស់​អ្នក​ ចេញ​ពី​មូលដ្ឋាន​ទិន្នន័យ​ណាមួយ​ ដើម្បី​ធា​នា​ថា​ ព័ត៌មាន​នោះ​មាន​ការ​ធានាគុណភាព​ និង​ត្រឹម​ត្រូវ​ ជៀស​វាងកំហុស​កើត​ចេញ​ពី​អ្នក​ប្រើ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។​ ម៉ាស៊ីន​ព្រីន​កម្ដៅ​ ​អាច​ព្រីន​បាន​ដោយ​ប្រើ​កម្ដៅ​ (ការ​បញ្ជា​ដោយ​កម្ដៅ) នៅ​លើវត្ថុធាតុ​ពិសេស​ ឬ​ដោយ​ប្រើ​ខ្សែ​បន្ទះ​តូច​ (ការ​បញ្ជូនកម្ដៅ) ​ដើម្បីបញ្ជូន​ព័ត៌មានទៅ​លើ​វត្ថុធាតុ​ជា​ច្រើនប្រភេទ​ខុស​គ្នា​។​

 

Meatworks គឺ​ជាទីសត្តឃាត​កម្រិត​ខ្ពស់នៃ​ប្រទេ​សវៀត​ណាម​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2015 ហើយ​បច្ចុប្បន្ន​នេះ មាន​ទី​តាំង​ចំនួន​ 7 កន្លែង​ (6 កន្លែង​ក្នុង​ទីក្រុង​ហូជីមិញ​ ហើយ​ 1 កន្លែង​ទៀត​ នៅលើ​កោះ​ភូគុក)។ ទីសត្តឃាត​ទាំង​អស់​នេះ​ ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បម្រើ​ដល់​ការ​នាំ​ចូលផលិតផល​សាច់​គោ និង​សាច់​ចៀម​ដែល​មាន​គុណភាព​ល្អ​បំផុត​ពី​ប្រទេស​អូស្ដ្រាលី​ ក៏​ដូច​ជា​សាច់​ជ្រូក​ល្អ​ៗ​ដែល​មាន​ប្រភព​ពី​ក្នុង​ស្រុក​ផង​ដែរ​។​ Meatworks ត្រូវ​បាន​កាន់​កាប់​និង​គ្រប់​គ្រង​ដោយ​ជន​ជាតិ​អូស្រ្តាលី​ ហើយ​ផ្គត់ផ្គង់​ផលិតផល​អាហារ​ជូន​ដល់​ទី​ផ្សារ​លក់​ដុំ​និង​លក់​រាយ​របស់​វៀត​ណា​ម។​ 

Thanh Charles និង​ក្រុម​របស់​គាត់​មក​ពី Meatworks បាន​ប្រើ​ម៉ាស៊ីន​ព្រីន​កម្ដៅ​ ដើម្បី​ផ្ដល់​នូវ​ភាព​បត់​បែន​ក្នុង​ការ​ព្រីន​ទិន្នន័យ​ខុស​ៗ​គ្នា​នៅ​លើ​ស្លាក​ទំនិញ​នីមួយ​ៗ​ ​ដោយ​រួម​បញ្ចូលទាំង​ស្លាកសញ្ញា “គោល”​ ដែល​ព្រីន​ចេញ​ក្នុង​គុណភាព​ល្អ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​ផលិតផល​ និង​ផ្ដល់​នូវ​ភាព​លេច​ធ្លោ​បន្ថែម​ទៀត​ ពេល​ដាក់តាំង​នៅ​លើ​ធ្នើលក់ទំនិញ​។​ សូម​កុំភ្លេច​ពិនិត្យ​មើល​នៅលើ​អនឡាញ នៅ https://meatworksasia.com/en/។ អ្នក​ក៏​អាច​ទិញ​ផលិតផល​របស់​ពួកគេ​បាន​ផង​ដែរ​ ​នៅ​តាម​ហាង​ទំនិញ​ ឬ​តាម​ទីតាំង​ខាង​ក្រោម​នេះ​៖​ Tops D2, Go D7, Go An Lac.

 

QLM Cambodia ចែក​ចាយ​ និង​ជួសជុល​ម៉ាស៊ីន​ព្រីន​កម្ដៅ​ដែល​ជា​ម៉ាកយីហោ​ឈាន​មុខ​គេ​។ សូម​សាកសួរ​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​ស្លាកសញ្ញា​នេះ​សម្រាប់​បង្កើន​ផលិតភាពឱ្យ​បាន​ប្រសើរ​ជាង​មុន​ សម្រាប់​អាជីវកម្ម​របស់​អ្នក​។​

សូម​ស្វែង​យល់​បន្ថែម​ទៀត​អំពី​របៀប​ក្នុង​ការ​បង្កើ​តស្លាកសញ្ញា​លើផលិតផលសាច់​ និងបសុបក្សី​!​

Read more

24 Jun 2022

ជម្រើសមេត្រីបរិស្ថានសម្រាប់ ‘ភាពអាចសម្រេចបានប្រកបដោយនិរន្តរភាព’

ស្លាក & សម្បកវេចខ្ចប់ ដើរតួជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់យើងរាល់ថ្ងៃ។ ស្លាក & សម្បកវេចខ្ចប់ទាំងនោះ​ដឹកនាំអាហារ ភេសជ្ជៈ ឱសថនិងរបស់របរមានប្រយោជន៍ និងសំខាន់ៗជាច្រើនផ្សេងទៀតរបស់យើង។ ទំនាក់ទំនងរវាងស្លាក និងសម្បកវេចខ្ចប់ និងផលប៉ះពាល់របស់វាទៅលើបរិស្ថានអាចមានភាពស្មុគស្មាញ។ QLM មានជំនាញ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីផ្តល់នូវដំណោះស្រាយ​ជាក់ស្តែង និងអាចចូលប្រើប្រាស់បានយ៉ាងងាយស្រួល ដែលផ្តល់​​នូវ​លទ្ធផលពិតក្នុងការសម្រេចបាននូវគោលដៅប្រកបដោយនិរន្តរភាព។  …

25 May 2022

ការជូនដំណឹ ងអំពីទំនោរនិយម៖ ពីក្នុងនៅនរៅ (Inside Out)

ទំនោរ​ពេញនិយម Inside Out ដែលជួនកាលត្រូវបានសំដៅថាជា ‘ការតុបតែងខាងក្រៅជាអប្បបរមា - ការតុប​តែងខាងក្នុងជាអតិបរមា’ (ឬការប្រែប្រួលនៃគំនិតនេះ) គឺ​ប្រើប្រាស់ការឌីហ្សាញ និងសារដែល​មានភាពច្នៃប្រឌិត ឬបង្កើតថ្មីដើម្បីបង្កើតភាពរំភើបរីករាយ និងលើកកម្ពស់បទពិសោធន៍នៅពេលបើក​កញ្ចប់ផលិតផលឡើង​។ ដោយមានផ្លាស់ប្តូរ​ទៅរកការដឹកជញ្ជូនផលិតផលយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈ​ការទិញតាមអនឡាញ អ្នកប្រើប្រាស់ជាច្រើនមិន​ទទួលបានអា​រម្មណ៍​សប្បាយរីករាយខ្លាំង​នោះទេ​ ដោយសារមិន​បានទៅ​ដល់​ហាងទំនិញ​ដោយផ្ទាល់​។ គំនិតនេះផ្ដល់នូវឱកាសដ៏ពិសេសដើម្បីរួមបញ្ចូល ‘ធាតុផ្សំទំនាក់ទំនងផ្សព្វផ្សាយ​ពាណិជ្ជកម្ម​’ នៅក្នុងសម្បកវេចខ្ចប់ ដែលផ្ដល់ជូនដល់ម៉ាកយីហោនូវវិធីក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងធ្វើឱ្យអតិថិជនមានភាពសប្បាយរីករាយនៅក្នុងទីកន្លែងផ្ទាល់ខ្លួនឯកជនរបស់ពួកគេ។…

09 May 2022

តើអ្វីទៅជាកញ្ចប់វៃឆ្លាត?

ខណៈ​ពេល​ដែល​ការ​វេច​ខ្ចប់​ត្រូវ​បាន​រចនា​ឡើង​ដំបូង​ ដើម្បី​ឱ្យ​មាន​មុខងារ​សុទ្ធសាធ ការ​ការពារ​​​ផលិតផល​ជា​ពិសេស​ក្នុង​អំឡុង​ដំណាក់កាលដឹកជញ្ជូន ឥឡូវនេះវាលើសពីនេះទៅ​​ទៀត ហើយជាការឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ម៉ាក ឬផលិតផលនៅខាងក្នុង។ ពោលគឺ​ មានការពិចារណាឱ្យ​បាន​ច្រើនជាងទម្រង់និងមុខងារ។ ការវេចខ្ចប់ឆ្លាតវៃ គឺជាផ្នែកបន្ថែមនៃការផ្លាស់ប្តូរលក្ខណៈនៃការវេចខ្ចប់ ហើយត្រូវបានប្រើនៅកន្លែងដែលវេចខ្ចប់មានមុខងារលើសពីការប្រើប្រាស់ដើមរបស់វា។ ជាធម្មតាវាត្រូវបានបែងចែកទៅជា 2 ប្រភេទសំខាន់​ៗគឺ៖ ការវេចខ្ចប់សកម្ម និងការវេចខ្ចប់ឆ្លាតវៃ។ ការវេចខ្ចប់សកម្ គឺជាការវេចខ្ចប់ដែល​ផ្ទុកផលិតផល និងធ្វើឱ្យផលិតផលមានភាពប្រសើរឡើងដោយ​ខ្លួនវា (ដូចជាការវេចខ្ចប់​អាហារមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីរក្សាភាពស្រស់)។…

21 Apr 2022

របៀបបង្កើតការវេចខ្ចប់ “ឆ្លាតវៃ”

អ្នកទីផ្សារគ្រប់រូបនឹងប្រាប់អ្នកថា អ្វីៗទាំងអស់គឺ​សុទ្ធតែ​ពាក់ព័ន្ធនឹង​ការចូលរួមចំណែក រីឯអ្នកគ្រប់គ្រងផ្នែកលក់វិញ និយាយថា គ្រប់យ៉ាងគឺ​​សុទ្ធតែ​ពាក់ព័ន្ធនឹង​ការលក់។ តាមពិតវាគឺជាការរួមបញ្ចូលគ្នានៃកិច្ចការទាំងពីរនេះ។ រក្សាទំនាក ទំនងជាមួយអតិថិជនក្នុង​វដ្ត​​​នៃ​ការទិញទាំងមូល​ ដើម្បីបង្កើតទំនាក់ទំនងជាបន្តនិងយូរអង្វែង។ អតិថិជនចាស់​ផ្តល់នូវមធ្យោបាយ​​កាន់​តែ​ងាយស្រួល​សម្រាប់កំណើននៃការលក់ ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់ទំនង​ជាផ្លាស់ប្តូរម៉ាកយីហោឬផលិតផលកាន់តែច្រើន ប្រសិនបើពួកគេមានអារម្មណ៍ថាចំណង់​ចំណូលចិត្ត និងគុណតម្លៃរបស់ពួកគេមិនត្រូវបានបំពេញទេនោះ។ ការសម្រួល​ និងការផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗ គឺជាវិធីដ៏ល្អបំផុតមួយក្នុងការផ្តួចផ្តើម​ប្រតិបត្តិ​​​ការរហ័សដែលផ្តល់តម្លៃ និងបង្កើតការលក់និងភាពស្មោះត្រង់របស់អតិថិជនជាបន្ត​។   ការចូលរួមនិងភក្ដីភាព -…

14 Jan 2022

និន្នាការសម្រាប់ការវេចខ្ចប់ និង ដាក់ស្លាកសញ្ញាឆ្នាំ ២០២២

ឆ្នាំ ២០២២ ត្រូវបានមើលឃើញដោយប្រយ័ត្នប្រយែងថាជា ឱកាសផ្ទុះឡើងមួយសម្រាប់អាជីវកម្មជាច្រើន ។ វាមានសារៈសំខាន់ណាស់ដែលអ្នក ត្រូវពិនិត្យមើលថាតើមានកត្តាអ្វីខ្លះដែលជាឱកាសដ៏ល្អបំផុតដើម្បីឲ្យអាជីវកម្មរបស់អ្នកជោគជ័យ ! ការសម្របខ្លួន និង ក្តាប់យកឱកាស តែងតម្រូវឲ្យមានការបណ្ដុះទឹកចិត្ត និង ការបង្កើតទំនាក់ទំនង ។ មាននិន្នាការថ្មីៗបំផុតជាច្រើនដែលយើងបានព្យាករណ៍ថា វានឹងមានឥទ្ធិពលដ៏ធំធេង សម្រាប់ធ្វើឲ្យស្លាកសញ្ញា និង ការវេចខ្ចប់របស់អ្នកលេចធ្លោជាងគេ!…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក