• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ស្លាកសញ្ញាស្រាបៀរ ចូលរួមអបអរសាទរ!

FURBREW គឺមិនចាស់គំរិល មិនធម្មតា និងមិននឹកស្មានដល់ ជាមួយនឹងការធ្វើស្រាបៀរនិងការធ្វើម៉ាកយីហោរបស់ពួកគេ។
ប្រធានផ្នែកធ្វើស្រាបៀរ Thomas Bilgram​ បានបង្កើតការតាមដានប្រជាជនជាសកល និងបង្ហាញឲ្យឃើញថា
ពួកគេចង់បានការធ្វើនិងការលាយសា្របៀរ ដែលមានលក្ខណៈប្លែកពិសេស។ Furbrew​
ក៏បានចុះកិច្ចសន្យាក្នុងការផលិតនិងការវេចខ្ចប់ស្រាបៀរសម្រាប់ម៉ាកយីហោផ្សេងទៀតជាច្រើន ដោយផ្ដល់នូវចំណេះ ជំនាញ
និងចំណង់ចំណូលចិត្ត ដែលធ្វើការឲ្យពួកគេលេចធ្លោក្នុងទីផ្សារសិប្បកម្មផលិតស្រាបៀរ។

 

 

Thomas Bilgram“សម្រាប់សិប្បកម្មផលិតស្រាបៀរខ្នាតតូចដូចជាFurbrew ការបង្ហាញស្រាបៀររបស់យើងតាមវិធីសាស្ត្រដែលត្រឹមត្រូវ គឺចាំបាច់ណាស់។​
យើងតែងតែវិនិយោគលើការរចនាស្លាកសញ្ញារបស់យើង ហើយក៏ជ្រើសរើសការបោះពុម្ពដែលមានគុណភាពខ្ពស់ផងដែរ។
យើងត្រូវការភាពបត់បែន និងមតិអំពីរបៀបកែលម្អ។ QLM បាន​បង្ហាញ​ថា​ពួក​គេ​ជា​ដៃ​គូ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​យើង»។.

full range of Furbrew craft beer labels

Furbrew តែងតែធ្វើការជាមួយម៉ាកយីហោនិងសិល្បករក្នុងស្រុក ដើម្បីផលិតស្រាបៀរ និងភេសជ្ជៈជាច្រើនប្រភេទដែលមានស្លាកសញ្ញា
និងរសជាតិដែលប្រជាជនកត់សម្គាល់។ ដូច្នេះ​អ្នក​អាច​ជា​ក្លាយជាមនុស្ស​​ឆ្លាតនិងវាងវៃ – សូមអបអរសាទរ!

Read more

12 Jan 2023

និន្នាការក្តៅឆ្នាំ ២០២៣

ឆ្នាំ២០២៣ កំពុងបន្ត និងឆ្ពោះទៅមុខជាមួយនឹងបញ្ហាប្រឈម និងឱកាសជាច្រើន។ អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ភាព​បត់បែន និង​ការ​សម្រប​ខ្លួន​ជា​គន្លឹះដ៏សំខាន់​សម្រាប់​ម៉ាក​យីហោ និង​ក្រុមហ៊ុន ​មិន​ត្រឹម​តែដើម្បី​រស់​រាន​មាន​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ដើម្បីភាព​រីក​ចម្រើន! យើងបានកំពុងនិងកំពុងស្វែងរកនិន្នាការពេញនិយមបំផុតក្នុងពិភពលោកសម្រាប់ស្លាកសញ្ញា ការវេចខ្ចប់ និងការរចនា។   ចម្រាញ់ពីលទ្ធភាពជាច្រើន យើងបានបង្រួមវាទៅជា និន្នាការកំពូលទាំង៦សម្រាប់ស្លាកសញ្ញា ការវេចខ្ចប់ និងការរចនា ដែលទំនងជាមានអនុភាព ឥទ្ធិពលបំផុត…

18 Oct 2022

ការលក់ដ៏អស្ចា រយកំពុងមកដល់់‌

បន្ថែមពីលើការត្រៀមខ្លួនសម្រាប់បុណ្យណូអែល យើងក៏ជិតឈានចូលដល់រដូវកាល SUPER SALE។ ការគិតពីមុននៃគំនិតមូលដ្ឋានក្នុងការធ្វើទីផ្សារគឺផ្ដោតចម្បងលើប្រទេសចិន​ ឬសហរដ្ឋអាមេរិក តែឥឡូវនេះការលក់បញ្ចុះតម្លៃបានបង្ហាញឱកាសជាច្រើនជុំវិញពិភពលោកក្នុងការទាក់ទាញអតិថិជនដែលចូលចិត្តទិញទំនិញតម្លៃថោក និងការផ្សព្វផ្សាយដែលទាក់ទងនឹងព្រឹត្តិការណ៍នីមួយៗ។ យីហោវៃឆ្លាតជាច្រើន មានស្លាកសញ្ញានិងការវេចខ្ចប់ ដែលមិនត្រឹមតែបង្ហាញពីប្រធានបទទាក់ទងនឹងព្រឹត្តិការណ៍នោះទេ តែក៏បង្ហាញពីម៉ាកយីហោរបស់គេផងដែរ។ ពិនិត្យមើលការលក់បញ្ចុះតម្លៃនាពេលខាងមុខផ្សេងៗទៀត ដើម្បីមើលថាតើម៉ាកយីហោ ឬផលិតផលរបស់អ្នកអាចទាញយកអត្ថប្រយោជន៍ពីពួកវាបានដែរឬទេ។   halloween (៣១ តុលា) Halloween មិនត្រឹមតែជាថ្ងៃតែមួយគត់ដែលលក់ស្ករគ្រាប់ដាច់បំផុតក្នុងពិភពលោកនោះទេ…

06 Oct 2022

ត្រៀមខ្លួនរួចរាល់សំរាប់ការលក់បញ្ចុះតម្លៃតាមរដូវកាល

ត្រីមាសចុងក្រោយប្រចាំឆ្នាំតំណាងឱ្យឱកាសដ៏ធំសម្រាប់បង្កើនការលក់។ ពេលវេលានោះមិនត្រឹមមានការលក់បញ្ចុះតម្លៃនិងព្រឹត្តិការណ៍ជាច្រើននោះទេ (ដែលត្រូវបានស្គាល់ថាជារដូវកាលការលក់ដ៏អស្ចារ្យ) ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់បុណ្យណូអែលនិងចូលឆ្នាំថ្មី (រួមបញ្ចូលទាំងបុណ្យចូលឆ្នាំចិនផងដែរ) ដែលផ្ដល់ឱកាសជាច្រើនក្នុងការបង្កើតជាកាដូជូនអតិថិជន។   ការប្រើប្រាស់ស្លាកសញ្ញា និងវេចខ្ចប់លក្ខណៈតាមរដូវកាល ឬជារបៀប 'អំណោយ' ពិតជាអាចធ្វើឱ្យផលិតផលរបស់អ្នកទទួលបានការប្រកួតប្រជែងខ្លាំង និងអាចបង្ហាញទៅអតិថិជននូវភាពច្នៃប្រឌិតជារបៀប 'កាដូ'។ ពិនិត្យមើលវិធីច្នៃប្រឌិតមួយចំនួនដែលអ្នកអាចប្រើប្រាស់ស្លាកសញ្ញា និងការវេចខ្ចប់ដើម្បីបង្កើនការលក់របស់អ្នក។   ខាងក្រោមនេះគ្រាន់តែជាគម្រូនៃសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកអាចធ្វើដើម្បីបង្កើនការលក់របស់អ្នក។ ជាមួយនឹងបញ្ហាប្រឈម និងភាពយឺតយ៉ាវក្នុងខ្សែសង្វាក់ផ្គត់ផ្គង់…

21 Sep 2022

ការជូនដំណឹងអំពីនិន្នាការ៖ ធ្វើឱ្យខ្ញុំមានអារម្មណ៍ជាមួយ

វិធីសាស្រ្តដ៏ល្អបំផុតដើម្បីសម្រេចបាននូវលទ្ធផលបន្ថែមជាមួយនឹងផលិតផលតាមរយៈស្លាកសញ្ញា និងការវេចខ្ចប់គឺការទទួលអារម្មណ៍ពីវាយភាពនិងការប៉ះ។   'វាយភាព ឬអារម្មណ៍' ជារឿយៗត្រូវបានមើលរំលងក្នុងការពិចារណាលើស្លាកសញ្ញា និងការវេចខ្ចប់។ ការរចនាត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង តែសម្រាប់ការទទួលអារម្មណ៍ពីការប៉ះមិនត្រូវបានគេពិចារណាទាល់តែសោះ ឬទុកចោលរហូតដល់ដំណាក់កាលចុងក្រោយ។   ម៉ាកសញ្ញាជាច្រើនកំពុងតែចាប់ផ្ដើមមើលឃើញនូវអត្ថប្រយោជន៍ពិតប្រាកដរបស់អារម្មណ៍ដែលទទួលបានពីការប៉ះ។ ភាគច្រើន វាត្រូវបានបង្កើតក្នុងរបៀបទទួលអារម្មណ៍ដែលទាក់ទងនឹងញាណ ប៉ុន្តែអ្នករចនាមួយចំនួនក៏កំពុងតែបង្កើតលទ្ធផលនៃវាយភាពនោះ ដែលពេលខ្លះវាមិនមានប្រយោជន៍ក្នុងការប្រើប្រាស់វាយភាពនោះទេ។   ប្រភព: Wausau Coated…

05 Sep 2022

រីករាយពិធីបុណ្យសែននំព្រះខែ

“សូមឲ្យយើងរស់រានយូរអង្វែង និងគយគន់សម្រស់ព្រះខែជាមួយគ្នា ទោះបីជាយើងនៅឆ្ងាយពីគ្នារាប់រយម៉ាយល៍ក៏ដោយ។”​ ដកស្រង់ចេញពីផ្នែកមួយនៃកំណាព្យរបស់ Su Shi នៅក្នុងរាជវង្សសុង   ពិធីបុណ្យសែននំព្រះខែជាពិធីបុណ្យបែបទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិននិងវៀតណាម។ តាមទំនៀមទម្លាប់ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីអបអររដូវប្រមូលផលរបស់ប្រជាកសិករ តែបច្ចុប្បន្ននេះប្រជាជនប្រារព្ធបុណ្យនេះជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងដៃគូរជំនួញក្នុងពេលដែលព្រះចន្ទកំពុងរះពេញបូណ៌មី។   សកម្មភាពដែលប្រជាជនតែងតែនិយមធ្វើក្នុងពិធីបុណ្យសែននំព្រះខែនោះគឺការធ្វើនិងរចនាគោមដែលមានពណ៌ចម្រុះ។​ លក្ខណៈសំខាន់សម្រាប់ការរចនាគោមដ៏គួឲ្យចាប់អារម្មណ៍របស់ពួកយើងគឺការរួមបញ្ចូលគ្នានៃពណ៌ និងបែបបទយ៉ាងពិសេសនៅលើប្រអប់ ដើម្បីបង្ហាញពីរសជាតិនិងការរចនាយ៉ាងសម្បូរបែបដែលប្រើសម្រាប់នំសែនព្រះខែសម័យថ្មី។  …

15 Jul 2022

ស្លល កផលិរផលនិ្សមបកតេចខ្ចប់ដ លមានលកខណៈបុគ្គល ទាក់ទាញអ្រិថិជន!

ឧទាហរណ៍ដ៏ល្អនៃស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានលក្ខណៈបុគ្គល គឺស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដោយបង្ហាញនូវខ្លឹមសារ បង្កើតការផ្ដល់ជូនការលើកទឹកចិត្ត ផ្ដល់អនុសាសន៍អំពីផលិតផល និងផ្ដល់បទពិសោធន៍ដែលផ្ដោតជាពិសេសទៅលើឬស័ក្តិសមនឹងអតិថិជនម្នាក់ៗ។ និយាយជារួម នេះគឺជាការផ្ញើបញ្ជូនសារ ឬវត្ថុត្រឹមត្រូវមួយ ទៅកាន់អ្នកប្រើប្រាស់ត្រឹមត្រូវមួយ នៅពេលវេលាត្រឹមត្រូវមួយ។   នាពេលបច្ចុប្បន្ន ‘បទពិសោធន៍’ ដែលមានលក្ខណៈបុគ្គលនិងដែលត្រូវបានរចនាតាមតម្រូវការរបស់អតិថិជន គឺជាផ្នែកមួយដ៏សំខាន់នៃការកសាងអត្តសញ្ញាណម៉ាកយីហោដ៏រឹងមាំ និងការរក្សាការយកប្រៀបឈ្នះក្នុងការប្រកួតប្រជែង ពីព្រោះមនុស្សកាន់តែច្រើនឡើង កំពុងសម្លឹងទៅកាន់ម៉ាកយីហោទាំងឡាយណាដែលពួកគេអាចភ្ជាប់អត្តសញ្ញាណរបស់ខ្លួនក្នុងកម្រិតបុគ្គលជាមួយនិងម៉ាកយីហោទាំង នោះ។…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក