• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00
12/04/2021 [email protected]

រីករាយឆ្នាំថ្មី

អ្វីដែលត្រូវធ្វើក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

2021_04-Happy-New-Year-KH-gif-2

ដោយធ្វើតាមប្រពៃណីបុរាណពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់បន្ទាប់ពីផលត្រូវបានប្រមូលនិងរក្សាទុកដោយសុវត្ថិភាព ហើយនិងមុនពេលរដូវវស្សាចាប់

ផ្តើម។ នៅក្នុងឆ្នាំនេះយើងត្រូវតែអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខុសពីរាល់ឆ្នាំ ពីព្រោះយើងមិនអាច ជុំគ្នាឬទៅលេងស្រុកកំណើត ឬក៏ទៅលេងវត្តអារាមនានាបានទេ។ នេះគឺជាវិធីមួយចំនួនដែលអ្នកអាចអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមានសុវត្ថិភាព៖

ថ្ងៃទី 1៖ ស្លៀកសំលៀកបំពាក់ស្អាតៗ អុជទៀន និងធូបអរគុណព្រះពុទ្ធសម្រាប់ការបង្រៀនរបស់ព្រះអង្គដោយឱនក្បាលដល់ដី 3 ដងជាប់ៗគ្នា។ ដើម្បីនាំមកនូវសំណាងល្អលាងសម្អាតមុខរបស់អ្នកជាមួយទឹកមន្ដ នៅពេលព្រឹក លាងសម្អាតទ្រូងនៅពេលថ្ងៃត្រង់ និងលាងសម្អាតជើងមុនពេលចូលគេង។

ថ្ងៃទី 2៖​​ ជួយដល់ជនក្រីក្រ ឬធ្វើអំពើសប្បុរសធម៌ហើយសូត្រធម៌ឧទ្ទិសកុសលនេះ គឺជូនដល់បុព្វការីជនរបស់អ្នកជាពិសេស (នៅផ្ទះក៏បានដែរ)​។

ថ្ងៃទី 3៖ ស្រង់ព្រះពុទ្ធរូបរបស់អ្នកជាមួយទឹកលាយជាមួយនឹងទឹកអប់ (ជានិមិត្តរូបនៃការលាងសម្អាតចេញនៃអំពើអាក្រក់)​។ មនុស្សមួយចំនួនលាងសម្អាតខ្លួនរបស់ពួកគេផងដែរ ព្រោះគេគិតថានឹងនាំមកនូវសំណាងល្អសុភមង្គល និងអាយុយឺនយូរ។

នេះក៏ជាពេលវេលាសម្រាប់ការនិយាយជាមួយក្រុមគ្រួសាររបស់អ្នកផងដែរជាពិសេសឪពុកម្តាយនិងជីដូនជីតា (ការនិយាយទូរសព្ទ ឬវីដេអូខលក៏បានដែរ)

តាមទម្លាប់ប្រពៃណី អ្នកនឹងអាចទៅលេងក្រុមគ្រួសារ និងមិត្តភក្តិ បរិភោគអាហារឆ្ងាញ់ៗ
និងបង្ហាញការគោរពរបស់អ្នកនៅតាមវត្តអារាមនានានៅទូទាំងប្រទេស – ព្រោះតែអ្នកប្រហែលជាមិនអាចធ្វើបាន – យើងបានសម្រេចចិត្តនាំវត្តអារាមទាំងនោះទៅជូនអ្នក។ ពីក្រុមការងាររបស់យើងនៅ QLM Cambodia យើងសូមជូនពរឱ្យអ្នកមានសុវត្ថិភាព និងពេលវេលាដ៏ពិសេ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ដែលមិនធម្មតាក្នុងឆ្នាំ 2021 នេះ។​

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក