• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00
06/07/2022 erik.vu@qlmgroup.com

ការព្រីនដែលមានទិននន័យខុសៗគ្នន

ម៉ាស៊ីន​ព្រីនកម្ដៅ​ និងស្លាកសញ្ញា​ បង្កើត​ជា​ជម្រើស​ដ៏​អស្ចារ្យ​សម្រាប់​ MeatWorks

តើ​អ្នក​អាច​បង្កើត​ស្លាកសញ្ញា​ប្រណីត​ បានយ៉ាង​ដូច​ម្ដេច នៅ​ពេល​អ្នក​មានផលិតផលរាប់រយ​មុខ​ដែល​មាន​ទិន្នន័យ​ខុស​ៗ​គ្នា​ ដែល​ផ្លាស់ប្ដូរនៅ​គ្រប់​ស្លាកសញ្ញា​ទាំង​អស់​?​

 

ចម្លើយ​គឺ​ត្រូវ​ប្រើ​ស្លាកសញ្ញា​ ‘គោល’ ដែលមាន​គុណភាព​ព្រីន​កម្រិត​ខ្ពស់​ដែល​ព្រីន​ចេញ​ដោយ​ប្រើម៉ាស៊ីន​ព្រីនកម្ ដៅ​ ដើម្បី​ធានា​ថា​ស្លាកសញ្ញា និង​ស្លាក​ផលិតផល​របស់​អ្នក​ ​ថ្មី សមស្រប​ និង​ជាប់​ជា​និច្ច​។​

 

ម៉ាស៊ីន​ព្រីនកម្ដៅ​ ត្រូ​វ​បាន​គេ​ប្រើសម្រាប់​ព្រីន​ស្លាកផលិតផល ​ប៉ុន្តែ​ម៉ាស៊ីននេះ​អាច​ប្រើប្រាស់បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​! ម៉ាស៊ីន​នេះ​មិន​ត្រឹម​តែផ្ដល់គុណតម្លៃច្រើន​និង​មានភាព​បត់បែ​ន​នៅ​ពេល​ព្រីន​ទិន្នន័យ​ខុ​ស​ៗ​គ្នា​ប៉ុណ្ណោះទេ​ តែ​ម៉ាស៊ីន​នេះក៏​អាច​ប្រើ​ដើម្បី​ព្រីន​ស្លាកបាកូដ​ ស្លាក​ទំហំ​ ខ្លឹមសារ​ផ្សាយពាណិជ្ជកម្ម​លើ​ប្រអប់​ ក៏​ដូច​ជា​ព្រីន​ស្លាក​និង​ស្ទីកគ័រទៅ​តាមសារ​ផ្ទាល់ខ្លួន និង​តាម​ការ​ចង់​បានផង​ដែរ​។​ ​

 

 

ម៉ាស៊ីន​ព្រីន​កម្ដៅ ព្រីន​នៅ​លើ​ស្លាកទទេ ឬ​ “ស្លាកសញ្ញា និង​ស្លាក​ផលិតផល​”​ ដែល​បាន​ព្រីន​ទុក​ជា​មុន ចំពោះ​ប្រភេទ​នៃ​កម្មវិធី និង​ឧស្សាហកម្ម​ផ្សេង​ៗ​ជា​ច្រើន​។​ អត្ថប្រយោជន៍​នានា​រួមមាន​ ការ​ព្រីន​បាន​ឆាប់​រហ័ស​តាម​តម្រូវ​ការ​ ងាយ​ស្រួល​ប្រើ​ តម្លៃ​ផលិត​ទាប​ និងលក្ខខណ្ឌ​សម្រាប់​ការជួសជុល​ថែទាំ​តិច​តួច​។ គ្រាន់​តែ​ត្រូវមាន​ស្លាកសញ្ញា​ទទេ​ ឬ​ “ស្លាកសញ្ញា​គោល​ព្រីនទុកជា​មុន”​ ប៉ុណ្ណោះ ហើយ​អ្នក​សន្សំ​សំចៃ មិនចាំបាច់​ទុក​ស្ដុក​ដែល​មិនចាំ​បាច់​ និង​រង់ចាំ​ព្រីន​ស្លាកសញ្ញា​ផ្សេង​ៗឡើយ​។​ ក្រៅ​ពី​ស្លាកសញ្ញា​ ​អ្នក​ក៏​អាច​បង្កើត​ស្រោប​តំណ​នៅ​លើ​ប័ណ្ណ ឬវត្ថុ​ធាតុ​ស្លាកសញ្ញា​ ដើម្បី​រុំស្រោប​ផលិតផលបាន​ផង​ដែរ​។​ ម៉ាស៊ីន​ព្រីន​កម្ដៅ​អាច​ប្រើ​ សូហ្វវែរ​ដូច​ជាBartender ដើម្បី​បង្កើត​ជា​ទម្រង់​ជាក់លាក់​សម្រាប់​ស្លាកសញ្ញា​របស់​អ្នក​ ចេញ​ពី​មូលដ្ឋាន​ទិន្នន័យ​ណាមួយ​ ដើម្បី​ធា​នា​ថា​ ព័ត៌មាន​នោះ​មាន​ការ​ធានាគុណភាព​ និង​ត្រឹម​ត្រូវ​ ជៀស​វាងកំហុស​កើត​ចេញ​ពី​អ្នក​ប្រើ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។​ ម៉ាស៊ីន​ព្រីន​កម្ដៅ​ ​អាច​ព្រីន​បាន​ដោយ​ប្រើ​កម្ដៅ​ (ការ​បញ្ជា​ដោយ​កម្ដៅ) នៅ​លើវត្ថុធាតុ​ពិសេស​ ឬ​ដោយ​ប្រើ​ខ្សែ​បន្ទះ​តូច​ (ការ​បញ្ជូនកម្ដៅ) ​ដើម្បីបញ្ជូន​ព័ត៌មានទៅ​លើ​វត្ថុធាតុ​ជា​ច្រើនប្រភេទ​ខុស​គ្នា​។​

 

Meatworks គឺ​ជាទីសត្តឃាត​កម្រិត​ខ្ពស់នៃ​ប្រទេ​សវៀត​ណាម​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2015 ហើយ​បច្ចុប្បន្ន​នេះ មាន​ទី​តាំង​ចំនួន​ 7 កន្លែង​ (6 កន្លែង​ក្នុង​ទីក្រុង​ហូជីមិញ​ ហើយ​ 1 កន្លែង​ទៀត​ នៅលើ​កោះ​ភូគុក)។ ទីសត្តឃាត​ទាំង​អស់​នេះ​ ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បម្រើ​ដល់​ការ​នាំ​ចូលផលិតផល​សាច់​គោ និង​សាច់​ចៀម​ដែល​មាន​គុណភាព​ល្អ​បំផុត​ពី​ប្រទេស​អូស្ដ្រាលី​ ក៏​ដូច​ជា​សាច់​ជ្រូក​ល្អ​ៗ​ដែល​មាន​ប្រភព​ពី​ក្នុង​ស្រុក​ផង​ដែរ​។​ Meatworks ត្រូវ​បាន​កាន់​កាប់​និង​គ្រប់​គ្រង​ដោយ​ជន​ជាតិ​អូស្រ្តាលី​ ហើយ​ផ្គត់ផ្គង់​ផលិតផល​អាហារ​ជូន​ដល់​ទី​ផ្សារ​លក់​ដុំ​និង​លក់​រាយ​របស់​វៀត​ណា​ម។​ 

Thanh Charles និង​ក្រុម​របស់​គាត់​មក​ពី Meatworks បាន​ប្រើ​ម៉ាស៊ីន​ព្រីន​កម្ដៅ​ ដើម្បី​ផ្ដល់​នូវ​ភាព​បត់​បែន​ក្នុង​ការ​ព្រីន​ទិន្នន័យ​ខុស​ៗ​គ្នា​នៅ​លើ​ស្លាក​ទំនិញ​នីមួយ​ៗ​ ​ដោយ​រួម​បញ្ចូលទាំង​ស្លាកសញ្ញា “គោល”​ ដែល​ព្រីន​ចេញ​ក្នុង​គុណភាព​ល្អ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​ផលិតផល​ និង​ផ្ដល់​នូវ​ភាព​លេច​ធ្លោ​បន្ថែម​ទៀត​ ពេល​ដាក់តាំង​នៅ​លើ​ធ្នើលក់ទំនិញ​។​ សូម​កុំភ្លេច​ពិនិត្យ​មើល​នៅលើ​អនឡាញ នៅ https://meatworksasia.com/en/។ អ្នក​ក៏​អាច​ទិញ​ផលិតផល​របស់​ពួកគេ​បាន​ផង​ដែរ​ ​នៅ​តាម​ហាង​ទំនិញ​ ឬ​តាម​ទីតាំង​ខាង​ក្រោម​នេះ​៖​ Tops D2, Go D7, Go An Lac.

 

QLM Cambodia ចែក​ចាយ​ និង​ជួសជុល​ម៉ាស៊ីន​ព្រីន​កម្ដៅ​ដែល​ជា​ម៉ាកយីហោ​ឈាន​មុខ​គេ​។ សូម​សាកសួរ​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​ស្លាកសញ្ញា​នេះ​សម្រាប់​បង្កើន​ផលិតភាពឱ្យ​បាន​ប្រសើរ​ជាង​មុន​ សម្រាប់​អាជីវកម្ម​របស់​អ្នក​។​

សូម​ស្វែង​យល់​បន្ថែម​ទៀត​អំពី​របៀប​ក្នុង​ការ​បង្កើ​តស្លាកសញ្ញា​លើផលិតផលសាច់​ និងបសុបក្សី​!​

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក