• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

រីករាយពិធីបុណ្យសែននំព្រះខែ

ប្រារព្ធពិធីជាមួយការរចនានិងរសជាតិដ៏អស្ចារ្យ

“សូមឲ្យយើងរស់រានយូរអង្វែង និងគយគន់សម្រស់ព្រះខែជាមួយគ្នា

ទោះបីជាយើងនៅឆ្ងាយពីគ្នារាប់រយម៉ាយល៍ក៏ដោយ។”​

ដកស្រង់ចេញពីផ្នែកមួយនៃកំណាព្យរបស់ Su Shi នៅក្នុងរាជវង្សសុង

 

ពិធីបុណ្យសែននំព្រះខែជាពិធីបុណ្យបែបទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិននិងវៀតណាម។ តាមទំនៀមទម្លាប់ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីអបអររដូវប្រមូលផលរបស់ប្រជាកសិករ តែបច្ចុប្បន្ននេះប្រជាជនប្រារព្ធបុណ្យនេះជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងដៃគូរជំនួញក្នុងពេលដែលព្រះចន្ទកំពុងរះពេញបូណ៌មី។

 

សកម្មភាពដែលប្រជាជនតែងតែនិយមធ្វើក្នុងពិធីបុណ្យសែននំព្រះខែនោះគឺការធ្វើនិងរចនាគោមដែលមានពណ៌ចម្រុះ។​ លក្ខណៈសំខាន់សម្រាប់ការរចនាគោមដ៏គួឲ្យចាប់អារម្មណ៍របស់ពួកយើងគឺការរួមបញ្ចូលគ្នានៃពណ៌ និងបែបបទយ៉ាងពិសេសនៅលើប្រអប់ ដើម្បីបង្ហាញពីរសជាតិនិងការរចនាយ៉ាងសម្បូរបែបដែលប្រើសម្រាប់នំសែនព្រះខែសម័យថ្មី។
 

យោងទៅតាមរឿងព្រេង សត្វទន្សាយ​ដែលត្រូវបានគេស្គាល់ថាជាទន្សាយគុជ គឺជាអ្នករៀបចំផលិតថ្នាំអាយុវែង ហើយសត្វនេះផងដែរក៏ជាស្នូលយ៉ាងសំខាន់ក្នុងការរចនារបស់ពួកយើង។ សត្វទន្សាយនោះត្រូវបានបញ្ជូនឲ្យទៅរស់នៅក្នុងរាជវាំងព្រះចន្ទជាមួយព្រះនាងឆាង អឺ ហើយក៏ត្រូវបានគេគោរពចំពោះភាពមិនអាត្មានិយម ការគោរពនិងស្រឡាញ់សាសនា និងភាពលះបង់របស់គាត់។

រឿងពេ្រងរបស់ពិធីបុណ្យសែននំព្រះខែ

បើអ្នកមិនទាន់ដឹងអំពីរឿងព្រេងរបស់ពិធីបុណ្យនេះទេ រឿងព្រេងនេះចាប់ផ្ដើមពីកាល​សម័យ​មួយ
កើត​មាន​ព្រះអាទិត្យចំនួយ១០នៅលើមេឃ ​បណ្ដាល​ឲ្យ​មាន​គ្រោះរាំងស្ងួតយ៉ាងខ្លាំងនៅលើភពផែនដី។
ព្រះឥន្រ្ទបានបញ្ជារឲ្យអ្នកបាញ់ធ្នូជំនាញម្នាក់ឈ្មោះ​ ហ៊ូ អ៊ី ទៅបាញ់កម្ទេចព្រះអាទិត្យចំនួន៩ចោលដើម្បីសង្រ្គោះផែនដី។
ដើម្បីជាការតបស្នង ព្រះឥន្រ្ទក៏បានប្រទានថ្នាំជីវិតអមតៈទៅឲ្យ ហ៊ូ អ៊ី ហើយគាត់បានយកថ្នាំនោះទៅឲ្យប្រពន្ធគាត់​ ឆាង អឺ រក្សាទុក។
នៅពេលដែល ហ៊ូ អ៊ី ចេញទៅបរបាញ់ មានសិស្សរបស់គាត់ម្នាក់ព្យាយាមលួចយកថ្នាំជីវិតអមតៈនោះ ដើម្បីរារាំងសិស្សម្នាក់នោះ
ឆាង អឺ បា​នផឹកថ្នាំនោះ​ រួចហោះឡើងទៅលើមេឃ ហើយជ្រើសរើសព្រះចន្ទជាទីលំនៅរបស់នាងតាំងពីពេលនោះមក។

ដូច្នេះហើយនៅពេលដែលអ្នកប្រារព្ធពិធីបុណ្យសែននំព្រះខែ អ្នកត្រូវតែបង្ហាញសេចក្ដីស្រឡាញ់ និងការដឹងគុណទៅដល់ព្រះចន្ទ ព្រោះថានំសែនព្រះខែមិនត្រឹមតែជាសញ្ញានៃការទទួលពរជ័យនិងការជួបជុំនោះទេ វាក៏ជាពេលវេលាមួយដែលគន្លងព្រះចន្ទខិតមកជិតផែនដីបំផុតផងដែរ។ ដូច្នេះអ្នកត្រូវរកស្វែងរកទីតាំងដើម្បីមើលព្រះចន្ទនិងបង្ហាញការគោរពដល់រឿងព្រេងនិងអត្ថន័យរបស់វា។

 

ការរចនាប្រអប់នំសែនព្រះខែ៖ ពន្លឺចែងចាំងជួបនឹងភាពស្ងប់ស្ងាត់
ការរចនាចង្កៀងគោម
HP Collage: រូបពពកនៅផ្ទៃពណ៌មាស
HP Mosaic: គោមចម្រុះពណ៌ (ពណ៌ភ្លឺនិងស្រាលស្រទន់បញ្ចូលគ្នា)
សម្ភារ:ព្រីនលើ PP Silver និងអ៊ុតជាកាតរឹង
element mooncake
ការរចនាប្រអប់នំសែនព្រះខែ
ប្រអប់នំនីមួយៗតំណាងឲ្យដំណាក់កាលមួយនៃដំណាក់កាលជាច្រើនរបស់ព្រះចន្ទ (មើលខាងក្នុង រួចនឹងឃើញទម្ពក់ដើម្បីដឹងអំពីដំណាក់កាលនោះ)

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក