ការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា គឺជាពណ៌ខ្មៅថ្មី ឬពណ៌ក្រហម ឬពណ៌ទឹកក្រូច ឬពណ៌ខៀវក៏មាន!
ដោយបានប្រើប្រាស់ដោយអ្នកឌីហ្សាញជាច្រើនឆ្នាំមកហើយនោះ បច្ចេកទេសចុងក្រោយបង្អស់ដើម្បីធ្វើការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា គឺការលាយនិងញែកសោភណ្ឌភាពខុសៗគ្នា ដើម្បីសម្រេចបានលទ្ធផលដ៏អស្ចារ្យ។ រាប់ចាប់ពីការលាយពណ៌ដ៏សាមញ្ញ រហូតដល់ការលាយពណ៌ស្មុគស្មាញ ដោយមានការរួមបញ្ចូលដុំពណ៌ជាមួយក្រាហ្វិកនិងអក្សរពុម្ព។
ហេតុអ្វីត្រូវប្រើប្រាស់ដុំពណ៌?
ពណ៌ទាក់ទាញអារម្មណ៍របស់យើង! ម៉ាកយីហោនានាប្រើប្រាស់ពណ៌ដើម្បីបង្កើតរូបភាពយោង ជាញឹកញាប់គឺសម្រាប់រសជាតិនិងក្លិន ប៉ុន្តែក៏ជាវិធីដើម្បីបង្កើតការយល់ដឹងពីរូបភាពនៃម៉ូដផងដែរ។ ពីមុនមក លក្ខណៈនៃផលិតផលត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈរូបភាព ដោយប្រើបណ្ដុំពណ៌ដែលតំណាងឲ្យលក្ខណៈឬម៉ូដនៃផលិតផលដែលភ្ជាប់មកជាមួយ។ នេះបង្កើតបាននូវឱកាសមួយចំនួន។ អ្នកអាចពង្រឹងពណ៌ដែលបានរំពឹងទុកសម្រាប់ការឆ្លើយតបឬការលំបាកដែលមានពីមុនមក និងបង្កើតភាពខុសប្លែកដោយធ្វើការលាយបណ្ដុំពណ៌បញ្ចូលគ្នា។ អ្នកអាចនឹងធ្វើឲ្យអតិថិជនមានការភ័ន្តច្រឡំ ប៉ុន្តែអ្នកក៏ប្រហែលជាអាចបង្កើតភាពភ្ញាក់ផ្អើលដ៏រំភើបរីករាយ ឬ ការចាប់អារម្មណ៍ផងដែរ។
ជម្រើសនៃពណ៌
ជម្រើសនៃពណ៌ដែលបានប្រើប្រាស់នៅក្នុងការឌីហ្សាញបណ្ដុំពណ៌ ធ្លាប់បានវិវដ្តប្រែប្រួលច្រើនបែបច្រើនយ៉ាង។ ឥលូវនេះ អ្នកឌីហ្សាញបង្កើតឱកាសសម្រាប់ឲ្យម៉ាកយីហោធ្វើការជ្រើសរើសពីពណ៌ដិតជាបណ្ដុំ ឬពណ៌ស្រាលសាំញ៉ាំ ដើម្បីសម្រេចបានម៉ូដនិងការផ្សព្វផ្សាយម៉ាកយីហោដែលស័ក្តិសមនឹងម៉ាកយីហោ រសជាតិ និងយុទ្ធនាការនីមួយៗ។ ការលាយបណ្ដុំពណ៌ជាមួយនឹងពណ៌ខ្មៅ និង/ឬ ពណ៌ស បង្កើតបានជាចន្លោះរូបភាពនិងបន្ទាត់ដែលបែងចែកបានយ៉ាងល្អនូវព័ត៌មានចាំបាច់ ឬពត៌មានផលិតផល (ដែលអាចធ្វើឲ្យចន្លោះរូបភាពស្ថិតនៅរាយប៉ាយ)។ អ្នកក៏អាចធ្វើបែបនេះបានដោយការផ្លាស់ប្ដូរកម្រិតពណ៌ផងដែរ។
ការលេងពណ៌
ម៉ាកយីហោមួយចំនួន ត្រូវបានគេយកទៅដាក់ជាប់នឹង “ពណ៌របស់ពួកវា” ដោយនឹកស្មានថាមនុស្សគ្រាន់តែមើលឃើញពួកវានិងម៉ាកយីហោរបស់ពួកវាថាជាពណ៌របស់រូបឡូហ្គោឬបង្គុំពណ៌នៃម៉ាកយីហោរបស់ពួកវាតែប៉ុណ្ណោះ។ ម៉ាកយីហោដែលមានភាពច្នៃប្រឌិត ប្រើប្រាស់បណ្ដុំពណ៌ដើម្បីបន្លិចរូបឡូហ្គោ និងការផ្សព្វផ្សាយម៉ាកយីហោរបស់ពួកគេនៅក្នុងស្ថានភាពថ្មីៗ។ បើការស្វែងយល់ផ្តោតកាន់តែខ្លាំងលើការប្រើប្រាស់នេះ នោះលទ្ធផលកាន់តែគួរជាទីពេញចិត្ត ប៉ុន្តែ ក្រុមហ៊ុនជាច្រើនបានដាក់ខ្លួនឯងនៅក្នុងស្ថានភាពថ្មីៗ តាមរយៈការប្រើប្រាស់ពណ៌ដោយភាពច្នៃប្រឌិត។ ជំនួសឲ្យការកំហិតតែត្រឹម ‘អត្តសញ្ញាណក្រុមហ៊ុន’ ពួកគេកំពុងបង្កើតអត្តសញ្ញាណនិងអារម្មណ៍ថ្មីៗដែលឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីកាលៈទេសៈ បទពិសោធន៍ ឬយុទ្ធនាការ។
របៀបប្រើប្រាស់បណ្ដុំពណ៌នៅក្នុងស្លាកយីហោនិងការវេចខ្ចប់
ស្លាកយីហោនិងការវេចខ្ចប់ គឺជាវិធីដ៏ងាយស្រួលមួយនៅក្នុងការធ្វើឲ្យផលិតផលនិងសម្ភារៈបោះពុម្ពមានភាពទាក់ទាញ។ ចាប់ផ្ដើមជាមួយនឹងទម្រង់ពណ៌ខ្មៅឬពណ៌សនៃរូបឡូហ្គោរបស់អ្នក ហើយផ្គុំវាជាមួយពណ៌នៅក្នុងផ្នែកផ្សេងទៀតនៃការឌីហ្សាញ។ នៅពេលដែលអ្នកគិតថាងាយស្រួល អ្នកអាចបង្កើតបណ្ដុំពណ៌តែមួយដោយប្រើប្រាស់ដុំពណ៌។ ភាពអង់អាច ក្លាហាន និងការច្នៃប្រឌិត រុញច្រានចំណុចនេះបន្ថែមទៀតចូលនៅក្នុងក្រាហ្វិក អក្សរពុម្ព មាតិកា និងរូបភាពដែលបង្ហាញនូវការសំយោគបញ្ចូលគ្នា។ រីករាយជាមួយពណ៌ និងចងចាំថា ពេលខ្លះគ្មានបញ្ហាអ្វីនោះទេនៅក្នុងការ ‘បង្ហាញ’ ភាពច្នៃប្រឌិតរបស់អ្នក។
ប្រភពនៃរូបភាព៖ រូបភាពក្រោមឈ្មោះចំណងជើងថា GIF ត្រូវបានដកស្រង់ចេញពីប្រភពអ៊ីនធើណិតដោយផ្ទាល់ ហើយរូបភាពទាំងនេះគឺជាឧទាហរណ៍នៃភាពពេញនិយមដែលត្រូវបានគេកត់សម្គាល់។ រូបភាពទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ QLM ឬក៏តំណាងឲ្យការងាររបស់ក្រុមហ៊ុន QLM Group នោះទេ។