• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00
03/08/2021 Tuan Tran

rDT is r2G

ក្រដាសសម្រាប់ការព្រីនដោយប្រើកម្ដៅដែលកែច្នៃប្រើប្រាស់ឡើងវិញ គឺល្អប្រើ និងមានភាពងាយស្រួល!

2021_05 Eco-option rDT post QLM R2

rDT (សម្ភារៈសម្រាប់ការព្រីនដោយកម្ដៅកែច្នៃប្រើប្រាស់ឡើងវិញ) គឺជាក្រដាសសម្រាប់ព្រីនដោយកម្ដៅដែលមិនលាបថ្នាំ មិនមានសារធាតុ BPA, មានការបញ្ជាក់ដោយអង្គការ FSC ដែលត្រូវបានផលិតឡើងដោយប្រើប្រាស់សំណល់កែច្នៃប្រើប្រាស់ឡើងវិញបន្ទាប់ពីការប្រើប្រាស់រួច ចំនួន 15% ។.

សម្ភារៈនេះផ្ដល់ជូនការបំពេញមុខងារបានល្អដូចទៅនឹង​ក្រដាសសម្រាប់ព្រីនដោយកម្ដៅ ស្ដង់ដារ រួមទាំងរូបរាងខាងក្រៅ ការបំប្លែង សមត្ថភាពក្នុងការព្រីន និងភាពច្បាស់នៃបាកូដ​។

ក្រដាសសម្រាប់ព្រីនដោយកម្ដៅ (DT) គឺជាសម្ភារៈដែលពេញនិយម​ ដោយសារតែភាពងាយ​ស្រួលក្នុងការ​ប្រើប្រាស់របស់វា ល្បឿនក្នុងការព្រីនខ្ពស់ រូបភាពច្បាស់ល្អ និងអាចព្រីនបាន​ជាមួយម៉ាស៊ីនព្រីន​ជាច្រើនប្រភេទ។ ក្រដាស rDT របស់ Avery Dennison គឺជាសម្ភារៈ​ស្លាកក្នុងទម្រង់​ជាក្រដាសសម្រាប់ព្រីនដោយកម្ដៅដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញដែលមិនមានលាបថ្នាំដែលអាចរកបាននៅលើទីផ្សារដំបូងគេ និងមានភាពពេញនិយម​ខ្លាំង​​ដែលវានឹងចូល​ទៅជំនួសផលិតផលដែលមានស្រាប់របស់ពួកគេ ទៅជាក្រដាស rDT ថ្មី។

“យើងបានសង្កេតឃើញមានការកើនឡើង​យ៉ាងឆាប់រហ័សនូវតម្រូវការ​ដំណោះស្រាយ​ការព្រីន​ដោយកម្ដៅ​ដែលមាននិរន្តរភាព ជាពិសេសនៅក្នុងវិស័យភ័ស្តុភារ និងអាជីវកម្មតាមប្រព័ន្ធ​អេឡិចត្រូវនិក”
នេះជាសម្ដីរបស់លោក Vincenzo Palumbo អ្នកគ្រប់គ្រងផលិតផល នៃផ្នែកក្រដាសសម្រាប់ព្រីនដោយកម្ដៅ នៅឯក្រុមហ៊ុន Avery Dennison ។

 


អ្នកបានស្នើសុំជម្រើសកែច្នៃប្រើប្រាស់ឡើងវិញឲ្យមានលក្ខណៈស្ដង់ដារ
យើងខ្ញុំមានក្ដីរំភើបរីករាយណាស់ដែលពេលនេះយើងអាចបំពេញតម្រូវការស្លាកដែល​ប្រកបដោយនិរន្តរភាព​នេះបាន ហើយថ្លៃដើម និងធាតុចូលមានតម្លៃសមរម្យ។ អ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ អ្វីៗគឺមានស្រាប់!


 

ជម្រើសដើម្បីបរិស្ថាន (eco-options) របស់ QLM បន្តផ្ដល់ជូនជម្រើសដើម្បីបង្កើន​និរន្តរភាព​នៃផលិតផលស្លាក និងសំបកវេចខ្ចប់របស់អ្នក។ ចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពី rDT មែនទេ? ទាក់ទងមកកាន់យើងខ្ញុំ ឥឡូវនេះ

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក