អ្នកទីផ្សារគ្រប់រូបនឹងប្រាប់អ្នកថា អ្វីៗទាំងអស់គឺសុទ្ធតែពាក់ព័ន្ធនឹងការចូលរួមចំណែក រីឯអ្នកគ្រប់គ្រងផ្នែកលក់វិញ និយាយថា គ្រប់យ៉ាងគឺសុទ្ធតែពាក់ព័ន្ធនឹងការលក់។ តាមពិតវាគឺជាការរួមបញ្ចូលគ្នានៃកិច្ចការទាំងពីរនេះ។ រក្សាទំនាក ទំនងជាមួយអតិថិជនក្នុងវដ្តនៃការទិញទាំងមូល ដើម្បីបង្កើតទំនាក់ទំនងជាបន្តនិងយូរអង្វែង។ អតិថិជនចាស់ផ្តល់នូវមធ្យោបាយកាន់តែងាយស្រួលសម្រាប់កំណើននៃការលក់ ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់ទំនងជាផ្លាស់ប្តូរម៉ាកយីហោឬផលិតផលកាន់តែច្រើន ប្រសិនបើពួកគេមានអារម្មណ៍ថាចំណង់ចំណូលចិត្ត និងគុណតម្លៃរបស់ពួកគេមិនត្រូវបានបំពេញទេនោះ។ ការសម្រួល និងការផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗ គឺជាវិធីដ៏ល្អបំផុតមួយក្នុងការផ្តួចផ្តើមប្រតិបត្តិការរហ័សដែលផ្តល់តម្លៃ និងបង្កើតការលក់និងភាពស្មោះត្រង់របស់អតិថិជនជាបន្ត។
ការចូលរួមនិងភក្ដីភាព – ការទិញម្តងហើយម្ដងទៀត | |
មធ្យោបាយងាយស្រួលបំផុតមួយដើម្បីធ្វើដូច្នេះ គឺប្រើកូដ QR ក្នុងការស្វែងរកហាងដែលនៅជិតបំផុតរបស់យើងដើម្បីធ្វើការបញ្ជាទិញឡើងវិញ។ អ្នកអាចធ្វើបែបនេះបានសម្រាប់ជាការបញ្ជាទិញតាមទីតាំងហាងជាក់ស្តែង ឬជាការបញ្ជាទិញការរួមបញ្ចូលគ្នាតាមអនឡាញជាមួយនិងផែនទីដើម្បីផ្តល់ការយល់ឃើញ ‘ពិតប្រាកដ’ ទៅដល់ក្រុមហ៊ុននិងកន្លែងដែលពួកគេកំពុងទិញ។ បង្កើតអន្តរកម្មកូដ QR នេះនៅលើស្លាកបញ្ជូនរបស់អ្នក។ កម្មវិធីថែរក្សាឬភក្ដីភាពអតិថិជន ពីមុនមកធ្លាប់មានការលំបាកក្នុងការរៀបចំនិងគ្រប់គ្រង ហើយត្រូវការធនធានដ៏ធំសម្បើមដើម្បីផ្សព្វផ្សាយនិងថែទាំ។
កូដ QR ផ្តល់នូវវិធីក្រៅផ្លូវការមួយក្នុងការបង្កើតវាឱ្យបានសម្រាប់អាជីវកម្មតូចៗដោយមានការបញ្ជាទិញម្ដងហើ យម្ដងទៀតយ៉ាងងាយស្រួល ប័ណ្ណគូប៉ុង ការផ្តល់ជូន និងការមានជាកម្មសិទ្ធិរបស់ ‘ក្រុម’ ហើយ អ្នកអាចធ្វើវាបានដោយគ្រាន់តែបន្ថែមកូដ QR សម្រាប់ផលិតផលរបស់អ្នកទៅលើស្លាកបញ្ជូន។ សំខាន់បំផុត កូដ QR ដ៏ល្អបំផុតផ្តល់នូវជម្រើសទាន់ពេលវេលា និងងាយស្រួលក្នុងការបញ្ជាទិញឡើងវិញ។ សម្រាប់សហគមន៍ពហុភាសា កូដ QR ក៏អាចផ្តល់នូវជម្រើសជាអ្នកបកប្រែងាយស្រួលមួយ សម្រាប់ព័ត៌មានគោលដៅជាភាសាដែលត្រូវការផងដែរ។ |
ភ្ជាប់ទំនាក់ទំនង និងក្រើនរំលឹក – ការផ្ទៀងផ្ទាត់ផលិតផល និងព័ត៌មានជាក់លាក់ | |
បច្ចេកវិទ្យាឆ្លាតវៃកំពុងទទួលបានការប្រើប្រាស់ដ៏ពេញនិយមនៅក្នុងកម្មវិធីជាច្រើន (ប៉ុន្តែជាពិសេសនៅក្នុងឧស្សាហកម្មថែទាំសុខភាព ជាមធ្យោបាយនៃការផ្តល់ព័ត៌មានលម្អិតអំពី ផលិតផលរបស់ពួកគេ និងបង្កើតមុខងារដូចជាកំណត់ហេតុប្រចាំថ្ងៃការប្រើប្រាស់ផងដែរ (ឬជាការរំលឹក) និងជម្រើសនៃការបញ្ជាទិញឡើងវិញយ៉ាងងាយស្រួល ដើម្បីធានាថាអតិថិជនរបស់ពួកគេមិនបាត់បង់ ឬខកខានការប្រើប្រាស់ថ្នាំឡើយ។ កម្មវិធីទាំងនេះមានប្រយោជន៍ ដោយសារវាអាចផ្តល់ព័ត៌មានជាក់លាក់ខ្ពស់ ឬខ្លឹមសារទាំងស្រុងដែល ប្រសិនបើមិនមានព័ត៌មានឬខ្លឹមសារទាំងនោះទេ ផលិតផលនឹងមិនសមនឹងការដាក់ស្លាកសញ្ញា ឬការវេចខ្ចប់ឡើយ។ អ្នកប្រើប្រាស់ក៏ចាប់អារម្មណ៍កាន់តែខ្លាំងផងដែរ ក្នុងការស្វែងយល់អំពីផលិតផលដែលពួកគេប្រើប្រាស់ ប្រភព និងគុណភាពរបស់ផលិតផល។ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែពាក់ព័ន្ធនឹងតម្លាភាពនៃផលិតផល ទីកន្លែង មនុស្ស និងព័ត៌មានរបស់ក្រុមហ៊ុន។ តាមទស្សនៈជាក់ស្តែង កម្មវិធីទាំងនោះក៏ផ្តល់ផងដែរនូវព័ត៌មានដែលអាចចូលដំណើរការបានយ៉ាងងាយស្រួលអំពីវិធីផលិត វីដេអូអំពីរបៀបដំឡើង ឬប្រើប្រាស់ផលិតផល បង្កើតការជូនដំណឹងសម្រាប់កាលបរិច្ឆេទផុតកំណត់ និងជួយក្នុងការបណ្តុះទំនុកចិត្ត ដោយជូនដំណឹងដល់អ្នកប្រើប្រាស់អំពីប្រភពដើមផលិតផល ដំណើរការផលិត គ្រឿងផ្សំ និងភស្តុភារ ដោយផ្តល់ឱ្យពួកគេនូវទិដ្ឋភាពដែលមានការយល់ដឹងកាន់តែច្រើនអំពីគុណភាពនិងបទពិសោធន៍ផលិត ផលទាំងមូល។ ឧទាហរណ៍ដ៏ល្អបំផុតមានប្រសិទ្ធភាព ពីព្រោះឧទាហរណ៍ទាំងអស់នោះនិយាយអំពីការផ្ដល់ព័ត៌មានត្រឹមត្រូវនៅពេលសមស្រប ហើយក៏អាចរក្សាការផ្ដល់ព័ត៌មានថ្មីៗបំផុតដែលទាក់ទងនឹងអតិថិជន |
និរន្តរភាព – កែច្នៃខ្ញុំនៅទីនេះ | |
កូដ QR អាចជួយផ្តល់ឱ្យអតិថិជននូវព័ត៌មានសំខាន់ៗអំពីនិរន្តរភាពនៃផលិតផលដែលពួកគេកំពុងទិញ។ ព័ត៌មាននេះរួមបញ្ចូលមិនត្រឹមតែព័ត៌មានស្តីពីការទទួលស្គាល់អំពីនិរន្តរភាពនៃផលិតផល និងការវេចខ្ចប់ផលិតផល ប៉ុន្តែក៏អាចពង្រីកដល់មធ្យោបាយដឹកជញ្ជូន និងរក្សាទុកផងដែរ។ សម្រាប់ផលិតផលដែលភស្តុភារអាចមានឥទ្ធិពលដល់វដ្តជីវិតនៃផលិតផល ឬដំណើរការផលិតផល ព័ត៌មាននេះអាចផ្តល់ជាអត្ថប្រយោជន៍ដ៏ធំសម្បើមសម្រាប់អ្នកប្រើប្រាស់និងភពផែនដី។ កូដ QR លើផលិតផលម្ហូបអាហារកំពុងត្រូវបានប្រើប្រាស់ ដើម្បី ប្រឆាំងនឹងការខ្ជះខ្ជាយ ប្រកបដោយប្រសិទ្ធភាពតាមវិធីមួយចំនួន។
វាអាចប្រាប់អតិថិជនអំពីលក្ខខណ្ឌដ៏ល្អសម្រាប់ការដឹកជញ្ជូន (តំបន់សីតុណ្ហភាពដែលផលិតផលត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពនោះ) ។ វីដេអូដែលមានប្រយោជន៍អាចត្រូវបានផ្តល់ជូនអំពីវិធីប្រើប្រាស់ផលិតផល ក៏ដូចជា ផ្តល់នូវព័ត៌មានលម្អិតអំពីកាលបរិច្ឆេទផុតកំណត់ និងកំណត់ការរំលឹក ដើម្បីឱ្យអតិថិជនដឹងពីរបៀបប្រើប្រាស់ផលិតផល និងពេលដែលចាំបាច់ត្រូវប្រើ។ ការប្រើប្រាស់កូដ QR ដ៏ពេញនិយមមួយទៀតគឺការពន្យល់ពីរបៀបដែលអ្នកប្រើប្រាស់អាចបោះចោលសំបកផលិតផលដែលមាន ប្រយោជន៍ជាពិសេស ប្រសិនបើវាអាចប្រើឡើងវិញ ឬកែច្នៃឡើងវិញបាន។ |
ការចុះឈ្មោះផលិតផលនិងការប្រើប្រាស់ | |
តើធ្លាប់ធុញទ្រាន់នឹងការស្វែងរកឯកសារធានា និងបង្កាន់ដៃដែរឬទេ? ការចុះឈ្មោះផលិតផលដោយប្រើកូដ QR ក្រុមហ៊ុនឆ្លាតៗក៏កំពុងប្រើប្រាស់ កូដ QR ដែលមានដាក់លេខកូដរួច ដើម្បីធ្វើការផ្ទៀងផ្ទាត់ផលិតផល និងវិធីប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ។ តាមរយៈការតាមដានការចុះឈ្មោះផលិតផលជាក់លាក់តាមជម្រើសជាប្រភេទទូទៅ |
ងាយស្រួល ឬ សប្បាយ | |
ឬសប្បាយផងងាយស្រួលផង ដោយមានការបន្ថែមជម្រើសពណ៌និងការរចនាសម្រាប់កូដ QR ម៉ាកគឺជាការចាប់យកការប្រើប្រាស់ និងការរៀបចំមុខងាររបស់កូដទាំងនេះទៅក្នុងផ្នែកជាច្រើននៃការវេចខ្ចប់និងការរចនា។ អ្នកអាចនឹងចង់ពិចារណាផ្តល់ជូននូវការបញ្ចុះតម្លៃ និងលេខកូដគូប៉ុង អ្នកផ្សេងទៀតផ្តល់ជូនជាគំរូឥតគិតថ្លៃ ការសាកល្បង ឬផលិតផលជារង្វាន់ ប៉ុន្តែត្រូវចាំថាការផ្តល់ជូនទាំងនេះនឹងជំរុញតែការរក្សាអតិថិជន និងបង្កើនភក្ដីភាពចំពោះក្រុមហ៊ុនរបស់អ្នកតែប៉ុណ្ណោះ ប្រសិនបើមានគុណតម្លៃពិតប្រាកដ ឬគុណតម្លៃតាមការយល់ឃើញ។
បញ្ហាដ៏ធំបំផុតនៃការភ្ជាប់កូដ QR គឺនៅពេលដែលវាធ្វើឱ្យអ្នកប្រើប្រាស់ធ្វើការដើម្បីរង្វាន់របស់ពួកគេ។ ប្រសិនបើវ ពិបាកធ្វើឬស្វែងរកអ្វីមួយ នោះពួកគេគ្រាន់តែចុចបិទប៉ុណ្ណោះគឺជាការស្រេច។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ្នកក៏ដោយ ក៏អត្រាការចូលរួមដ៏ល្អបំផុតគឺស្ថិតនៅកន្លែងណាមួយចន្លោះពី 5 ទៅ 25% ដែលមានពេលវេលាចូលរួមសកម្មក្រោម 30 វិនាទី (អ្នកខ្លះអះអាងថាជិតដល់ 15 វិនាទី)។ ដូច្នេះប្រសិនបើអ្នកត្រូវការ ឬចង់បានការយកចិត្តទុកដាក់នោះយូរជាងនេះ ត្រូវផ្តល់ជូនភាពងាយស្រួលក្នុងការប្រើប្រាស់ ឬអ្វីមួយដែលមានតម្លៃអប់រំ ឬការកម្សាន្ត។ អ្នកអាចធ្វើរឿងទាំងពីរនេះបាន។ ឧបមាថានរណាម្នាក់ទិញអ្វីមួយពីអ្នក ហើយបន្ទាប់ពីការពិនិត្យរួច ពួកគេទទួលបានវីដេអ មួយដែលរំលឹកពួកគេថាហេតុអ្វីបានជាវាក្លាយជាការសម្រេចចិត្តដ៏ល្អបែប នេះ ហើយបន្ទាប់មក នៅមុនពេលឬនៅពេលដែលវាត្រូវបានបញ្ជូន ពួកគេទទួលបានសារស្វាគមន៍ដោយមានគន្លឹះដ៏មានប្រយោជន៍ អំពីរបៀបទទួលបានផលិតផលល្អបំផុតពីផលិតផលរបស់ពួកគេ។ |