• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00
05/04/2022 [email protected]

បុណ្យចូលឆ្នាំថ្មី

សួស្តីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 
ចូលឆ្នាំថ្មី – មហាសង្ក្រាន្តឆ្នាំថ្មី

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាភាសាខ្មែរ បានហៅថា ចូលឆ្នាំថ្មី ដែលមានន័យថា ជាការឈានចូលឆ្នាំថ្មី ។ តាមទំនៀមទម្លាប់ បុណ្យចូលឆ្នាំថ្មីនេះ តែងប្រារព្ធឡើងតាមឆ្នាំថ្មីឆ្នាំសុរិយាគតិ និង ជាពិធីបុណ្យមួយរំឮកពីការបញ្ចប់រដូវច្រូតកាត់ មុនពេលរដូវវស្សាឈានចូលមកដល់ ដោយកម្មវិធីបុណ្យចូលឆ្នាំថ្មីនេះ ប្រារព្ធឡើងរយៈពេល បីថ្ងៃ ។ ឆ្នាំនេះគឺជា ឆ្នាំខាល (ឆ្នាំខ្លា) ដូចនេះសូមរង់ចាំមើលការប្រយុទ្ធតទល់មួយចំនួន ដើម្បីប្រែក្លាយពិភពលោកយើងមួយនេះ ឱ្យក្លាយជាទីកន្លែងដែលកាន់ល្អអស្ចារ្យមួយ។

 

តើអ្នកធ្លាប់ឆ្ងល់ថាតើ ហេតុអ្វីគេប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីមានរយៈពេល ៣ ថ្ងៃ? តោះទៅស្វែងយល់ទាំងអស់គ្នា។

ពថ្ងទី ១: ពថ្ងមហាសង្ក្រាន្ត

 

ថ្ងៃមហាសង្ក្រាន្ត ប្រារព្ធឡើងនៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មីជា ថ្ងៃចូលឆ្នាំទីមួយ ។ តាមប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិខ្មែរ តែងលើកតម្កើងដល់ ការបង្កើត និង ថែរក្សាចក្រវាលដោយ ទេពធីតាដែលជាបុត្រីកបិលមហាព្រហ្ម ហើយ លោកអ្នកត្រូវរៀបរណ្ដាប់ទទួលទេវតាឆ្នាំថ្មី:

      • សម្អាត និង តុបតែងផ្ទះសម្បែង និង ទីធ្លាឱ្យបានស្អាត អុជទៀន ធូប ផ្កាភ្ញី ។ល។
      • តុបតែង និង ថ្វាយផ្កាដល់ព្រះពុទ្ធបដិមានៅកន្លែងសក្ការៈបូជា រួចថ្វាយបង្គុំ ៣ ដង
      • លប់មុខនៅពេលព្រឹក លាងទ្រូងនៅថ្ងៃត្រង់ និង លាងជើង នៅពេលល្ងាចដើម្បីសុំសេចក្ដីសុខសុភមង្គលដល់ក្រុមគ្រួសារ។

 

ថ្ងៃទី ២: វារ:វ័នបត

 

វ័នបត (ក៏អាចហៅថា វារ:វ័នបត) គឺជាពេលមួយត្រូវគិតអំពី និង ជួយដល់ជនទីទាល់ក្រ ។ លោកអ្នកត្រូវបានលើកទឹកចិត្ត​:

      • សម្ដែងនូវទឹកចិត្តសប្បុរសធម៌ តាមរយៈការដាក់ទានឱ្យ ជនទីទាល់ក្រ
      • យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល់ដល់បុព្វការីជនដែលបានចែកថាន
      • ដូរអំណោយជាមួយ ក្រុមគ្រួសារ (ជាពិសេសបងប្អូនដែលក្រីក្រ)

ថ្ងៃទី ៣: វារៈឡើងស័ក

 

ថ្ងៃទី ៣: វារៈឡើងស័ក
វារៈឡើងស័ក គឺជាថ្ងៃស្រង់ព្រះ ។ ប្រពៃណីនេះ បានប្រារព្វឡើងដើម្បីតំណាងឱ្យ ការលាងជម្រះចោលនូវ ឧបទ្រុពចង្រៃ មិនគប្បីទាំងអស់ក្នុងឆ្នាំចាស់ រួ បួងសួងសុំសេចក្ដីសុខ អាយុវែង សុខភាពល្អ សុភមង្គល និង រកទទួលទានមានបានដល់ក្រុមគ្រួសារសម្រាប់ឆ្នាំថ្មី ។ ប្រពៃណីនេះ ធ្វើឡើងក្នុងជំនឿថា ជាការសុំទឹកភ្លៀងដល់ ប្រទេសកម្ពុជា ឱ្យមានទឹកគ្រប់គ្រងសម្រាប់ស្រោចស្រពតាមតម្រូវការពេញផ្ទៃប្រទេសសម្រាប់ឆ្នាំខាងមុខ ។ ក្នុងថ្ងៃទី ៣ នេះ លោកអ្នកត្រូវប្រារព្វកម្មវិធីដូចជា:

      • ស្រង់ព្រះ
      • កូនចៅត្រូវ ងូតទឹកលាងសម្អាតឱ្យ ឪពុកម្ដាយ និង ជីដូនជីតា
      • កម្មវិធីនេះ ប្រារព្ធឡើងដើម្បីបួងសួងសុំសេចក្ដីសុខ និង ការជូនពរសម្រាប់ពេលអនាគត

 

កម្មវិធីជាប្រពៃណីទំនៀមទម្លាប់ ឬ ល្បែងប្រជាប្រិយ រាំរបាំប្រពៃណីផ្សេងៗ ក្នុង ពិធិបុណ្យចូលឆ្នាំថ្មី
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានរៀបចំជាកម្មវិធីជាប្រពៃណី ទំនៀមទម្លាប់ និង កម្មវីធីផ្សេងៗ ។ លោកអ្នកអាចប្រារព្ធកម្មវិធីដូចខាងក្រោមសម្រាប់ឆ្នាំនេះ

      • រៀបចំ ចំណីអាហារ ផ្លែឈើ ផ្កាភ្ញី និង រណ្ដាប់ទទួលទេវតា ដាក់នៅលើតុទទួលទេវតាឆ្នាំថ្មី
      • ពូន ភ្នំខ្សាច់ (ភាគច្រើន គេប្រារព្ធនៅទីវត្តអារាម)
      • ស្លៀក សម្លៀកបំពាក់ប្រពៃណីខ្មែរ
      • ដុត ក្រឡាន: នំដុតធ្វើពី បាយចំហុយ លាយសណ្ដែក និង ដូង
      • លេងល្បែងប្រជាប្រិយ រាំរបាំប្រពៃណី និង ចំណាយពេលឱ្យបានច្រើនជាមួយ មនុស្សសំខាន់ក្នុងឆាកជីវិតរបស់អ្នក។

 

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងត្រូវប្រារព្ធជាផ្លូវការសម្រាប់ឆ្នាំនេះ (បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំដោយសារជំងឺ កូវីដ-១៩ (Covid-19) ចាប់ពី ថ្ងៃព្រហស្បត្តិ ដល់ ថ្ងៃសៅរ៏ ទី ១៤-១៦ ខែមេសា ឆ្នាំ ២០២២ ។ រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវចាក់ វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និង ប្រកាន់វិធានការណ៍ការពារឱ្យបានម៉ើងម៉ាត់ ដើម្បីកាត់បន្ថយការរីករាលដាលជំងឺនេះ ។ ដូចនេះ សម្រាប់ឆ្នាំនេះ សូមរាំលេង និង ចូលរួមសប្បាយរីករាយជាមួយមិត្តភក្តិ និង ក្រុមគ្រួសាររបស់លោកអ្នក ប៉ុន្តែត្រូវចងចាំវិធានការណ៍ការពារសុវត្ថិភាព គ្រប់ៗគ្នា ។ ពីក្រុមការងារ QLM Cambodia យើងខ្ញុំសូមជូនពរលោកអ្នក និង មនុស្សជាទីស្រលាញ់ គ្រប់ក្រុមគ្រួសារ ទទួលបានភាពសប្បាយរីករាយក្នុង ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក