តើអ្នកអាចបង្កើតស្លាកសញ្ញាប្រណីត បានយ៉ាងដូចម្ដេច នៅពេលអ្នកមានផលិតផលរាប់រយមុខដែលមានទិន្នន័យខុសៗគ្នា ដែលផ្លាស់ប្ដូរនៅគ្រប់ស្លាកសញ្ញាទាំងអស់?
ចម្លើយគឺត្រូវប្រើស្លាកសញ្ញា ‘គោល’ ដែលមានគុណភាពព្រីនកម្រិតខ្ពស់ដែលព្រីនចេញដោយប្រើម៉ាស៊ីនព្រីនកម្ ដៅ ដើម្បីធានាថាស្លាកសញ្ញា និងស្លាកផលិតផលរបស់អ្នក ថ្មី សមស្រប និងជាប់ជានិច្ច។
ម៉ាស៊ីនព្រីនកម្ដៅ ត្រូវបានគេប្រើសម្រាប់ព្រីនស្លាកផលិតផល ប៉ុន្តែម៉ាស៊ីននេះអាចប្រើប្រាស់បានច្រើនជាងនេះទៅទៀត! ម៉ាស៊ីននេះមិនត្រឹមតែផ្ដល់គុណតម្លៃច្រើននិងមានភាពបត់បែននៅពេលព្រីនទិន្នន័យខុសៗគ្នាប៉ុណ្ណោះទេ តែម៉ាស៊ីននេះក៏អាចប្រើដើម្បីព្រីនស្លាកបាកូដ ស្លាកទំហំ ខ្លឹមសារផ្សាយពាណិជ្ជកម្មលើប្រអប់ ក៏ដូចជាព្រីនស្លាកនិងស្ទីកគ័រទៅតាមសារផ្ទាល់ខ្លួន និងតាមការចង់បានផងដែរ។
ម៉ាស៊ីនព្រីនកម្ដៅ ព្រីននៅលើស្លាកទទេ ឬ “ស្លាកសញ្ញា និងស្លាកផលិតផល” ដែលបានព្រីនទុកជាមុន ចំពោះប្រភេទនៃកម្មវិធី និងឧស្សាហកម្មផ្សេងៗជាច្រើន។ អត្ថប្រយោជន៍នានារួមមាន ការព្រីនបានឆាប់រហ័សតាមតម្រូវការ ងាយស្រួលប្រើ តម្លៃផលិតទាប និងលក្ខខណ្ឌសម្រាប់ការជួសជុលថែទាំតិចតួច។ គ្រាន់តែត្រូវមានស្លាកសញ្ញាទទេ ឬ “ស្លាកសញ្ញាគោលព្រីនទុកជាមុន” ប៉ុណ្ណោះ ហើយអ្នកសន្សំសំចៃ មិនចាំបាច់ទុកស្ដុកដែលមិនចាំបាច់ និងរង់ចាំព្រីនស្លាកសញ្ញាផ្សេងៗឡើយ។ ក្រៅពីស្លាកសញ្ញា អ្នកក៏អាចបង្កើតស្រោបតំណនៅលើប័ណ្ណ ឬវត្ថុធាតុស្លាកសញ្ញា ដើម្បីរុំស្រោបផលិតផលបានផងដែរ។ ម៉ាស៊ីនព្រីនកម្ដៅអាចប្រើ សូហ្វវែរដូចជា Bartender ដើម្បីបង្កើតជាទម្រង់ជាក់លាក់សម្រាប់ស្លាកសញ្ញារបស់អ្នក ចេញពីមូលដ្ឋានទិន្នន័យណាមួយ ដើម្បីធានាថា ព័ត៌មាននោះមានការធានាគុណភាព និងត្រឹមត្រូវ ជៀសវាងកំហុសកើតចេញពីអ្នកប្រើដែលត្រូវចំណាយប្រាក់ច្រើន។ ម៉ាស៊ីនព្រីនកម្ដៅ អាចព្រីនបានដោយប្រើកម្ដៅ (ការបញ្ជាដោយកម្ដៅ) នៅលើវត្ថុធាតុពិសេស ឬដោយប្រើខ្សែបន្ទះតូច (ការបញ្ជូនកម្ដៅ) ដើម្បីបញ្ជូនព័ត៌មានទៅលើវត្ថុធាតុជាច្រើនប្រភេទខុសគ្នា។
Meatworks គឺជាទីសត្តឃាតកម្រិតខ្ពស់នៃប្រទេសវៀតណាម ដែលបានបង្កើតឡើងក្នុងឆ្នាំ 2015 ហើយបច្ចុប្បន្ននេះ មានទីតាំងចំនួន 7 កន្លែង (6 កន្លែងក្នុងទីក្រុងហូជីមិញ ហើយ 1 កន្លែងទៀត នៅលើកោះភូគុក)។ ទីសត្តឃាតទាំងអស់នេះ ប្ដេជ្ញាចិត្តក្នុងការបម្រើដល់ការនាំចូលផលិតផលសាច់គោ និងសាច់ចៀមដែលមានគុណភាពល្អបំផុតពីប្រទេសអូស្ដ្រាលី ក៏ដូចជាសាច់ជ្រូកល្អៗដែលមានប្រភពពីក្នុងស្រុកផងដែរ។ Meatworks ត្រូវបានកាន់កាប់និងគ្រប់គ្រងដោយជនជាតិអូស្រ្តាលី ហើយផ្គត់ផ្គង់ផលិតផលអាហារជូនដល់ទីផ្សារលក់ដុំនិងលក់រាយរបស់វៀតណាម។ |
Thanh Charles និងក្រុមរបស់គាត់មកពី Meatworks បានប្រើម៉ាស៊ីនព្រីនកម្ដៅ ដើម្បីផ្ដល់នូវភាពបត់បែនក្នុងការព្រីនទិន្នន័យខុសៗគ្នានៅលើស្លាកទំនិញនីមួយៗ ដោយរួមបញ្ចូលទាំងស្លាកសញ្ញា “គោល” ដែលព្រីនចេញក្នុងគុណភាពល្អ ដែលឆ្លុះបញ្ចាំងពីគុណភាពផលិតផល និងផ្ដល់នូវភាពលេចធ្លោបន្ថែមទៀត ពេលដាក់តាំងនៅលើធ្នើលក់ទំនិញ។ សូមកុំភ្លេចពិនិត្យមើលនៅលើអនឡាញ នៅ https://meatworksasia.com/en/។ អ្នកក៏អាចទិញផលិតផលរបស់ពួកគេបានផងដែរ នៅតាមហាងទំនិញ ឬតាមទីតាំងខាងក្រោមនេះ៖ Tops D2, Go D7, Go An Lac.
QLM Cambodia ចែកចាយ និងជួសជុលម៉ាស៊ីនព្រីនកម្ដៅដែលជាម៉ាកយីហោឈានមុខគេ។ សូមសាកសួរអំពីរបៀបដែលអ្នកអាចប្រើស្លាកសញ្ញានេះសម្រាប់បង្កើនផលិតភាពឱ្យបានប្រសើរជាងមុន សម្រាប់អាជីវកម្មរបស់អ្នក។
សូមស្វែងយល់បន្ថែមទៀតអំពីរបៀបក្នុងការបង្កើតស្លាកសញ្ញាលើផលិតផលសាច់ និងបសុបក្សី!