• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ការជូនដំណឹងអំពីនិន្នាការ៖ ធ្វើឱ្យខ្ញុំមានអារម្មណ៍ជាមួយ

វិធីសាស្រ្តដ៏ល្អបំផុតដើម្បីសម្រេចបាននូវលទ្ធផលបន្ថែមជាមួយនឹងផលិតផលតាមរយៈស្លាកសញ្ញា និងការវេចខ្ចប់គឺការទទួលអារម្មណ៍ពីវាយភាពនិងការប៉ះ។

 

‘វាយភាព ឬអារម្មណ៍’ ជារឿយៗត្រូវបានមើលរំលងក្នុងការពិចារណាលើស្លាកសញ្ញា និងការវេចខ្ចប់។ ការរចនាត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង តែសម្រាប់ការទទួលអារម្មណ៍ពីការប៉ះមិនត្រូវបានគេពិចារណាទាល់តែសោះ ឬទុកចោលរហូតដល់ដំណាក់កាលចុងក្រោយ។

 

ម៉ាកសញ្ញាជាច្រើនកំពុងតែចាប់ផ្ដើមមើលឃើញនូវអត្ថប្រយោជន៍ពិតប្រាកដរបស់អារម្មណ៍ដែលទទួលបានពីការប៉ះ។ ភាគច្រើន វាត្រូវបានបង្កើតក្នុងរបៀបទទួលអារម្មណ៍ដែលទាក់ទងនឹងញាណ ប៉ុន្តែអ្នករចនាមួយចំនួនក៏កំពុងតែបង្កើតលទ្ធផលនៃវាយភាពនោះ ដែលពេលខ្លះវាមិនមានប្រយោជន៍ក្នុងការប្រើប្រាស់វាយភាពនោះទេ។

 

ប្រភព: Wausau Coated

ឧទាហរណ៍ល្អបំផុតគឺតាមរយៈការប៉ះដោយធម្មជាតិដើម្បីបង្កើត ‘អារម្មណ៍’​​។ អតិថិជនចូលចិត្តរើសទំនិញឡើង កាន់ទំនិញ និងទទួលអារម្មណ៍ពីទំនិញនោះ។ ទំនិញដែលបង្កើតឡើងបានល្អនឹងផ្ដល់អារម្មណ៍ដូចជា “វាថ្លៃណាស់!” ”ល្អមែនទែន!” ហើយដំណើរការនៃការចាប់កាន់ទំនិញនោះបង្កើតបាននូវការឆ្លើយតបចេញពីក្នុងចិត្តរបស់អតិថិជន។ ការឆ្លើយតបពីខាងក្នុងចិត្តនេះហើយដែលទាក់ទាញអារម្មណ៍ជាជាងការគិត ហើយអាចបង្កើតម៉ាកយីហោមួយដែលអតិថិជនអាចចងចាំដោយមិនដឹងខ្លួន។

 

តើអ្នកអាច​ទទួលបានអារម្មណ៍ពី វាយភាពនិងការប៉ះ ពីស្លាកសញ្ញានិងការវេចខ្ចប់ដោយរបៀបណា

 

រចនាបែបផុសនិងបែបទ្រុឌ

ប្រភព: Wausau Coated

រចនាបែបផុសនិងបែបទ្រុឌ គឺជាវិធីសាស្រ្តងាយស្រួលមួយនិងមានប្រសិទ្ធិភាពបំផុតក្នុងការបង្កើតអារម្មណ៍នៃការប៉ះ។ រចនាបែបផុស គឺការទាញយកធាតុនៃការរចនាផុសចេញមកខាងលើ និងរចនាបែបទ្រុឌ គឺការបង្កប់ធាតុនៃការរចនាទ្រុឌចុះទៅក្រោមសម្ភារៈដែលយើងរចនា។ ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃបច្ចេកទេសតុបតែងនេះអាចនាំមកនូវភាពឆើតឆាយ ឬការកែលម្អបែបវិជ្ជមានទៅដល់ម៉ាកយីហោ ឬការរចនារបស់យើង។ ជារឿយៗការរចនាបែបនេះត្រូវបានសម្រេចដោយការដាក់អក្សរឬតែមផុសទៅក្រោមអត្ថបទដែលបានបោះពុម្ព ឬធាតុដែលយើងរចនា ប៉ុន្តែវាក៏អាចមានប្រសិទ្ធភាពខ្ពស់ផងដែរដោយប្រើបច្ចេកទេស ‘blind embossing’ – ជាទីតាំងដែលមិនមានការបោះពុម្ព ហើយអក្សរឬតែមផុសឡើងដើម្បីបង្កើតការរចនាបែប3D។ ត្រូវដឹងថា ការរចនាបែបផុសលើស្លាកសញ្ញានឹងកាត់បន្ថយផ្ទៃលាតដែលមានជាតិស្អិត ហើយការរចនាបែបទ្រុឌ ជាជម្រើសតែមួយគត់សម្រាប់ប្រអប់ឬកាតដែលមិនមានជាតិស្អិត។

ឧបមរណ៍

ប្រភព: Wausau Coated

ស្រាក្រហមនិងស្រាផ្សេងទៀតបានប្រើប្រាស់សម្ភារៈដែលអាចផ្ដល់អារម្មណ៍តាំងពីសតវត្សមុនមក។ ស្លាកសញ្ញាបញ្ឈររបស់ដបស្រាពីមុនបានបង្កើតជាឧបករណ៍មួយដែលអាចផ្ដល់អារម្មណ៍ទៅឱ្យអតិថិជនក្នុងជំនាន់ថ្មីនេះ។ តើហេតុអ្វីបានជាវាមានភាពពេញនិយម? ឧបករណ៍ដែលអាចផ្ដល់អារម្មណ៍ដែលបង្កប់នូវនិយមន័យរបស់វា អាចផ្ដល់នូវភាពបើកចំហនិងអារម្មណ៍មួយដ៏ល្អទៅកាន់ផលិតផលនោះ។ វាយភាពក្លាយជាផ្នែកមួយនៃវិធីដែលធ្វើឱ្យមានពន្លឺឆ្លុះបញ្ចាំងលើផលិតផល ហើយភាពខុសគ្នានេះហើយដែលទាក់ទាញអ្នកមើលឱ្យចង់ចូលរួមមានទំនាក់ទំនងជាមួយផលិតផលនោះ។ អារម្មណ៍ទទួលបានពីវាយភាពផ្សេងៗគ្នាអាចបង្កើតជាអារម្មណ៍ខុសគេនិងពិសេសមួយទៅកាន់ផលិតផល និងអាចបង្កើតភាពខុសគ្នានៃម៉ាកយីហោ ដែលចំណុចទាំងពីរនេះធ្វើឱ្យផលិតផលមួយខុសពីដៃគូប្រកួតប្រជែង។ ជារឿយៗ វាមានមានសភាពគ្រើម និងពិបាកក្នុងការបោះពុម្ព ដូច្នេះក្នុងករណីដែលអាចធ្វើទៅបាន គួរតែបញ្ចូលវាក្នុងការរចនាផលិតផល។ សូមពិនិត្យមើលឧទាហរណ៍ដ៏អស្ចារ្យមួយចំនួនដែលត្រូវបានបង្ហាញនៅទីនេះនៅឯ LabelExpo Americas។

ឡាមីណេត & វ៉ារនីស

ប្រភព: HP Indigo LabelExpo Americas

ឡាមីណេត & វ៉ារនីស ត្រូវបានប្រើជាញឹកញាប់ទាក់ទងផលិតផលដែលផ្ដល់អារម្មណ៍ថា ‘អន់’។ ប៉ុន្តែក្នុងន័យថា ‘អន់’ នេះ យើងមិនមានបំណងបង្ហាញពីរសជាតិឬគុណភាពអន់នោះទេ តែតាមពិតទៅយើងចង់បង្ហាញពីភាពផ្ទុយគ្នាទៅវិញទេ គឺអារម្មណ៍ល្អមួយដែល ឡាមីណេត & វ៉ារនីស បង្កើត ដែលធ្វើឱ្យវាមានភាពលេចធ្លោជាងគេ។ ឡាមីណេត & វ៉ារនីសគុណភាពខ្ពស់ បង្កើតបានជាពន្លឺនិងចំណាំងទៅលើវាយភាពដែលអាចបង្កើតទំនាក់ទំនងរវាអតិថិជននិងទំនិញ។ មីណេត & វ៉ារនីសគុណភាពទាប គឺជាការរចនាយ៉ាងសាមញ្ញនៅលើស្លាកសញ្ញានិងការវេចខ្ចប់ (ត្រូវបានប្រើនៅគម្របសៀវភៅជាច្រើនឆ្នាំមកហើយ) ដូច្នេះតម្លៃរបស់ផលិតផលក៏រាងទាបដែរ។ វាក៏ជាអារម្មណ៍ស្រស់ថ្លាមួយដែរ នៅពេលដែលវាយភាពផ្សេងៗគ្នាអាចផ្ដល់អ្វីមួយទៅឱ្យអតិថិជនដើម្បីផ្សាភ្ជាប់ទៅនឹងអារម្មណ៍របស់ពូកគាត់។ វាយភាពជាតំណភ្ជាប់មួយដែលធ្វើឱ្យយើងនឹកឃើញដល់កុមារភាពរបស់យើងនៅពេលដែលយើងចាប់កាន់របស់ផ្សេងៗ ហើយវាក៏អាចជម្រុញឱ្យមានអារម្មណ៍ដ៏ល្អទៅកាន់អតីតកាលផងដែរ។

របៀបដែលរបស់អ្វីមួយធ្វើឱ្យអ្នកទទួលបានអារម្មណ៍គឺជាការរួមបញ្ចូលគ្នានៃញាណផ្សេងៗ និងរបៀបដែលញាណទាំងនោះប្រាស្រ័យទាក់ទងគ្នាដើម្បីបង្កើតជាពណ៌ ចលនា និងអារម្មណ៍ផ្សេងៗ។ ជាក់ស្ដែងមានវិធីសាស្រ្តផ្សេងៗទៀតដើម្បីបានជា ‘អារម្មណ៍’​​ បើអ្នកមានសំណូមពរឬឧទាហរណ៍ផ្សេងៗដែលអាចយើងឱ្យអាចចែករំលែបាន សូមឱ្យយើងដឹងផងនៅក្នុងប្រអប់មតិយោបល់។

Read more

05 Sep 2022

រីករាយពិធីបុណ្យសែននំព្រះខែ

“សូមឲ្យយើងរស់រានយូរអង្វែង និងគយគន់សម្រស់ព្រះខែជាមួយគ្នា ទោះបីជាយើងនៅឆ្ងាយពីគ្នារាប់រយម៉ាយល៍ក៏ដោយ។”​ ដកស្រង់ចេញពីផ្នែកមួយនៃកំណាព្យរបស់ Su Shi នៅក្នុងរាជវង្សសុង   ពិធីបុណ្យសែននំព្រះខែជាពិធីបុណ្យបែបទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិននិងវៀតណាម។ តាមទំនៀមទម្លាប់ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីអបអររដូវប្រមូលផលរបស់ប្រជាកសិករ តែបច្ចុប្បន្ននេះប្រជាជនប្រារព្ធបុណ្យនេះជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងដៃគូរជំនួញក្នុងពេលដែលព្រះចន្ទកំពុងរះពេញបូណ៌មី។   សកម្មភាពដែលប្រជាជនតែងតែនិយមធ្វើក្នុងពិធីបុណ្យសែននំព្រះខែនោះគឺការធ្វើនិងរចនាគោមដែលមានពណ៌ចម្រុះ។​ លក្ខណៈសំខាន់សម្រាប់ការរចនាគោមដ៏គួឲ្យចាប់អារម្មណ៍របស់ពួកយើងគឺការរួមបញ្ចូលគ្នានៃពណ៌ និងបែបបទយ៉ាងពិសេសនៅលើប្រអប់ ដើម្បីបង្ហាញពីរសជាតិនិងការរចនាយ៉ាងសម្បូរបែបដែលប្រើសម្រាប់នំសែនព្រះខែសម័យថ្មី។  …

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក