• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

news & what’s hot

ការជូនដំណឹ ងអំពីទំនោរនិយម៖ ពីក្នុងនៅនរៅ (Inside Out)

ទំនោរ​ពេញនិយម Inside Out ដែលជួនកាលត្រូវបានសំដៅថាជា ‘ការតុបតែងខាងក្រៅជាអប្បបរមា – ការតុប​តែងខាងក្នុងជាអតិបរមា’ (ឬការប្រែប្រួលនៃគំនិតនេះ) គឺ​ប្រើប្រាស់ការឌីហ្សាញ និងសារដែល​មានភាពច្នៃប្រឌិត ឬបង្កើតថ្មីដើម្បីបង្កើតភាពរំភើបរីករាយ និងលើកកម្ពស់បទពិសោធន៍នៅពេលបើក​កញ្ចប់ផលិតផលឡើង​។ ដោយមានផ្លាស់ប្តូរ​ទៅរកការដឹកជញ្ជូនផលិតផលយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈ​ការទិញតាមអនឡាញ អ្នកប្រើប្រាស់ជាច្រើនមិន​ទទួលបានអា​រម្មណ៍​សប្បាយរីករាយខ្លាំង​នោះទេ​ ដោយសារមិន​បានទៅ​ដល់​ហាងទំនិញ​ដោយផ្ទាល់​។ គំនិតនេះផ្ដល់នូវឱកាសដ៏ពិសេសដើម្បីរួមបញ្ចូល ‘ធាតុផ្សំទំនាក់ទំនងផ្សព្វផ្សាយ​ពាណិជ្ជកម្ម​’ នៅក្នុងសម្បកវេចខ្ចប់ ដែលផ្ដល់ជូនដល់ម៉ាកយីហោនូវវិធីក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងធ្វើឱ្យអតិថិជនមានភាពសប្បាយរីករាយនៅក្នុងទីកន្លែងផ្ទាល់ខ្លួនឯកជនរបស់ពួកគេ។

 

‘ភាពសប្បាយរីករាយបន្តិចបន្តង​ៗ’ និង ‘ភាពភ្ញាក់ផ្អើល’ គឺជាចំណុចស្នូលនៃទំនោរដ៏​ពេញ​និយម Inside Out​។ ការណ៍នេះអាចសម្រេចបាន នៅពេលការ​ផ្សព្វផ្សាយម៉ាកយីហោនៅផ្នែកខាងក្រៅនៃសម្បកវេចខ្ចប់គឺ​ធ្វើឡើង​ដោយប្រើទម្រង់នៃ​ការ​បង្រួមខ្លឹមសារ​​ជា អ​ប្បប​រមា​ដែលបាន​ត្រួតពិនិត្យ​។ការឌីហ្សាញ​ផ្នែក​ខាងក្រៅ​ដែលមានការ​បង្រួមខ្លឹម​សារ​ជាអប្បបរមា​​ ជារឿយៗគឺពេញនិយមទាំងសម្រាប់ម៉ាកយីហោ និងអ្នកប្រើប្រា​ស់​ ព្រោះការឌីហ្សាញទាំងនោះផ្ដល់នូវអត្តសញ្ញាណម៉ាកយីហោដែលស្ថិតស្ថិរ​ និងស្របទៅតាមការគ្រប់គ្រងថ្លៃដើម និង/ឬ កម្រិតកំណត់នៃសមត្ថភាពបោះពុម្ពសម្រាប់ការវេចខ្ចប់ ដើម្បីដឹកជញ្ជូនចេញពីរោងចក្រ។

 

Inside Out គឺមានអារម្មណ៍​ខុសប្លែកពី​បទពិសោធន៍នៃការទទួលបានកាដូដែលបានវេចខ្ចប់យ៉ាងសម្អិតសម្អាង នៅពេល​ដែលសម្បកវេចខ្ចប់មានភាពទាក់ទាញ ហើយបន្ទាប់មកបន្តទៅ​​កាដូពិតប្រាកដនៅខាងក្នុងនោះទៀត។ វិធីសាស្ត្រ Inside Out ធ្វើឱ្យអ្នកទន្ទឹងរង់ចាំ ដោយប្រើប្រាស់ធាតុផ្សំនៅខាងក្នុងដើម្បីទទួលបាន ‘អារម្ម​ណ៍’ ខុសៗគ្នា អាស្រ័យទៅលើរបៀបដែលវាត្រូវបានឌីហ្សាញដោយប្រើពណ៌ ទម្រង់ និងការបញ្ជូនសា​រ​​។

 

Inside Out ប្រើប្រាស់បាតុភូត ‘បទពិសោធន៍បើកប្រអប់’ ដែលអ្នកប្រើប្រាស់ថត និងចែករំលែកពេលវេលាដែលពួកគេបើកមើលកញ្ចប់ផលិតផលដែលពួកគេបានទិញ (ជារឿងៗគឺតាមអនឡាញ ប៉ុន្តែមិនមែនសុទ្ធតែ​ បែប​នោះទេ)។ វាត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើង សម្រាប់​ជាវិធីលើកកម្ពស់អត្តសញ្ញាណ គុណតម្លៃ និងអារម្មណ៍​គាំទ្រម៉ាកយីហោ ក្រុមហ៊ុន ឬផលិតផល។​ ជួនកាល អ្វីដែលត្រូវបានចែករំលែកគឺមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺអារម្មណ៍ដែលអ្នកប្រើប្រាស់ទទួលបាន​ក្នុង​​វិនាទី​នោះ។ ការយល់ថានេះ​គ្រាន់តែសម្រាប់​យុគសម័យ​ Tik Tok គឺ​បាន​មើលរំល​ងឱកាសដ៏មិនគួរឱ្យជឿ នៅពេល​ដែល​ ‘ការបញ្ជាទិញ’ ជាធម្មតា​ត្រូវបានធ្វើឡើងដោយអ្នកប្រើប្រាស់ចុងក្រោយ ទោះបីជាវាដូចគ្នា​នឹងអារម្មណ៍នៃការបើកប្រអប់កាដូដែលទទួលបានពីនរណាម្នាក់ក៏ដោយ។

វិធីល្អបំផុតដើម្បីសម្រេចបានបាតុភូត INSIDE-OUT៖

 

អាជីវកម្មខាងក្រៅ – ជប់លៀងខាងក្នុង

ការផ្ដល់ជូនវិធីសាស្ត្រ ‘កាតអាជីវកម្ម’ ដែលបានធ្វើតេស្តសាកល្ប​ង​ នៅពេល​ដែល​រចនាបថ ‘អាជីវកម្ម​នៅខាងមុខ​ (Business UpFront)​’ គឺផ្ទុយគ្នា​នឹង ‘ការ​ជប់លៀងនៅខាងក្រោយ (Party on the Back)’។ វាអនុញ្ញាត​ឱ្យមាន​ការ​ផ្សព្វផ្សាយម៉ាកយីហោបែបអភិរក្សនិយមស្ថិតនៅផ្នែកខាងក្រៅ ឬផ្នែកដែលបែរមកខាងមុខនៃការឌីហ្សាញ ចំណែក​ឯ​អ្នកទទួលមានការភ្ញាក់ផ្អើលជាមួយនឹងការឌីហ្សាញដ៏ទាក់ទាញនៅផ្នែកខាងក្រោយ ឬផ្នែកខាងក្នុង។

ពណ៌ & កាលៈទេសៈ

ពណ៌គឺជាវិធីដ៏ល្អប្រសើរក្នុងការសម្រេចបានការជះឥទ្ធិពល។ ការឌីហ្សាញបែបសាមញ្ញ ឬដោយប្រើពណ៌តែមួយពណ៌នៅផ្នែកខាងក្រៅធ្វើឱ្យការរំពឹងទុកនឹងន ដែលអនុញ្ញាតឱ្យធាតុផ្សំផ្នែកខាងក្នុង​ដែលប្រកបដោយភាពច្នៃប្រឌិត និងពណ៌ចម្រុះ ជួយ​ជំរុញ​និង​ភ្ញោច​ដល់​អារម្មណ៍និង​មនោសញ្ចេតនា​ផ្សេងៗ។ វិធីច្នៃប្រឌិតក្នុងការធ្វើបែបនេះគឺការប្រើប្រាស់រូបភាព ពណ៌ ក្បូរក្បាច់ ឬ​ការរចនា​ដែលឆ្លុះបញ្ចាំងពីកាលៈទេសៈ ព្រឹត្តិការណ៍ ឬ ‘រដូវកាល’ អ្វី​​មួយ។

ការ​តម្រូវទៅតាមបុគ្គល & ការផ្ញើសារ

ការបន្ថែមសារដែលតម្រូវទៅតាមបុគ្គល ធាតុផ្សំដែលមានប្រយោជន៍ ឬពោរពេញដោយចំណេះដឹងគឺត្រូវបានកែខៃទៅតាមអ្វីដែលអតិថិជនបានទិញ ឬអាចនឹងចាប់អារម្មណ៍ ធ្វើការបង្កើតនូវការយល់ឃើញមួយថាអ្នកផ្ដោតការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ពួកគេ ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថាជាប់ចិត្ត។ សូមប្រយ័ត្នជាមួយនឹងសារដែលមើលទៅហាក់បីដូចជា ‘ស្វ័យប្រវត្តិ’ ឬការឆ្លើយតបដោយម៉ាស៊ីន។

ស្រទាប់ច្រើនដើម្បីចែករំលែក & ការចែករំលែកដូចគ្នា

ការវេចខ្ចប់ដែលមានច្រើនផ្នែកគឺដំណើរការជាមួយកម្រិតមួយចំនួន ដែលអនុញ្ញាតឱ្យមានអារម្មណ៍បន្ថែម ឬ​ ‘ពិសេស’។ ការលាក់វត្ថុ ឬប្រើប្រាស់ស្រទាប់ច្រើន ឬការវេចខ្ចប់ខាងក្រៅកញ្ចប់ផលិតផលបន្ថែម គឺនាំឱ្យអ្នកប្រើប្រាស់បន្តស្វែងយល់​។ វាផ្ដល់នូវអារម្មណ៍ត្រេកអរ ប៉ុន្តែមិនគួរឱ្យមានភាពទើសទែងនោះទេ បើមិនដូច្នោះ​ទេ មនុស្សនឹងក្លាយជាមួរម៉ៅជាជាងរំភើបរីករាយ។

គូប៉ុង & គំរូ

ធាតុផ្សំដ៏ពេញនិយមជាខ្លាំងនៃការដឹកជញ្ជូនជាច្រើនគឺ អំណោយឥតគិតថ្លៃ! ការបន្ថែម គំរូ គូប៉ុង ឬ ប្រាក់រង្វាន់បន្ថែម មិនធ្វើឱ្យធ្លាក់តម្លៃនៃទស្សនៈយល់ឃើញចំពោះក្រុមហ៊ុនរបស់អ្នកនោះទេ។ ផលិតផលបន្ថែម & ឥតគិតថ្លៃជាក់ស្ដែងគឺអាចបង្កើនការយល់ដឹងរបស់អតិថិជនចំពោះលំដាប់ផលិតផល​របស់អ្នក និងផ្ដល់ឱ្យពួកគេនូវការគាំទ្រខ្លាំងជាងមុនទៅលើម៉ាកយីហោរបស់អ្នក។

សូមរីករាយប្រើប្រាស់ទំនោរ INSIDE OUT ដើម្បីបង្កើតពេលវេលាមួយចំនួនដែលពោរពេញដោយភាពច្នៃ ប្រឌិត​ និងផុសចេញពីដួងចិត្តជាមួយនឹង​អតិថិជនរបស់អ្នក។ សូមកុំភ្លេច​ពិនិត្យមើលឡើង​វិញដើម្បីបានដឹង អំពីទំនោរពេញនិយមបន្ទាប់របស់យើងនាពេលឆាប់ៗនេះ។

Read more

09 May 2022

តើអ្វីទៅជាកញ្ចប់វៃឆ្លាត?

ខណៈ​ពេល​ដែល​ការ​វេច​ខ្ចប់​ត្រូវ​បាន​រចនា​ឡើង​ដំបូង​ ដើម្បី​ឱ្យ​មាន​មុខងារ​សុទ្ធសាធ ការ​ការពារ​​​ផលិតផល​ជា​ពិសេស​ក្នុង​អំឡុង​ដំណាក់កាលដឹកជញ្ជូន ឥឡូវនេះវាលើសពីនេះទៅ​​ទៀត ហើយជាការឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ម៉ាក ឬផលិតផលនៅខាងក្នុង។ ពោលគឺ​ មានការពិចារណាឱ្យ​បាន​ច្រើនជាងទម្រង់និងមុខងារ។ ការវេចខ្ចប់ឆ្លាតវៃ គឺជាផ្នែកបន្ថែមនៃការផ្លាស់ប្តូរលក្ខណៈនៃការវេចខ្ចប់ ហើយត្រូវបានប្រើនៅកន្លែងដែលវេចខ្ចប់មានមុខងារលើសពីការប្រើប្រាស់ដើមរបស់វា។ ជាធម្មតាវាត្រូវបានបែងចែកទៅជា 2 ប្រភេទសំខាន់​ៗគឺ៖ ការវេចខ្ចប់សកម្ម និងការវេចខ្ចប់ឆ្លាតវៃ។ ការវេចខ្ចប់សកម្ គឺជាការវេចខ្ចប់ដែល​ផ្ទុកផលិតផល និងធ្វើឱ្យផលិតផលមានភាពប្រសើរឡើងដោយ​ខ្លួនវា (ដូចជាការវេចខ្ចប់​អាហារមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីរក្សាភាពស្រស់)។…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក