ឃ្យូ អ កូដ (QR codes) ត្រូវបានប្រើប្រាស់ដើម្បី ភ្ជាប់ទំនាក់ទំនងមនុស្សជាមួយនិង ព័ត៌មានអនឡាន ដោយសារ វាងាយស្រួលស្កេន ដោយគ្រាន់តែប្រើកាមេរ៉ាទូរស័ព្ទវៃឆ្លាត មិនចាំបាច់ដំឡើងកម្មវិធីណាមួយនោះទេ ។ វាគឺថា បង្កភាពងាយស្រួល និង ទទួលស្គាល់យ៉ាងខ្លាំងពីសាធារណជនទូទៅ ដោយវាត្រូវបានបែងចែកដាច់ស្រឡះចេញពីបារកូដ និង បច្ចេកវិទ្យាផ្សេងៗ។
ឃ្យូ អ កូដ (QR codes មកពីពាក្យពេញ ឆ្លើយតបភ្លាមៗ) គឺជាបារកូដម៉ាទ្រិច មួយប្រភេទឈ្មោះថា ធូឌី បារកូដ (2D barcode) ដែលបង្កើតឡើងដោយប្រើប្រាស់ប្រព័ន្ធ ឃ្យូ អ កូដ (QR code) តាមអនឡាញ ។ នៅពេលស្កេន ប្រព័ន្ធនិងបង្ហាញព័ត៌មានលម្អិតអំពី វត្ថុ/ទីកន្លែងដែលពាក់ព័ន្ធ ដូចគ្នានិង UPC បារកូដ ជំនាន មុនៗដែរ ប៉ុន្តែជាមួយនិងសមត្ថភាពផ្ដល់ព័ត៌មានសំខាន់ៗ និង សកម្មភាពប្រាស្រ័យទាក់ទងកាន់តែច្រើន ដែលបានមកពីវិធីសាស្រ្តផ្ទុក និង អានព័ត៌មានទាំងនោះ។
រឿងរ៉ាងដ៏អស្ចារ្យទាំង ១០ ដែលអ្នកអាចធ្វើជាមួយ ឃ្យូ អ កូដ (QR code)
ឃ្យូ អ កូដ (QR code) ប្រើប្រាស់សកម្មភាពប្រាស្រ័យទាក់ទងរបស់អតិថិជន ដើម្បីជំរុញការលក់ និង បង្កើនភាពស្មោះត្រង់ជូន អតិថិជន ។ មានជម្រើសជាច្រើនដើម្បីឱ្យ ឃ្យូ អ កូដ (QR code) អាចផ្ដល់នូវអ្វីដែលវាមាន ។ លោកអ្នកចាំបាច់ត្រូវគិតអំពី សកម្មភាពប្រាស្រ័យទាក់ទងអ្វីខ្លះ ដែលអ្នកចង់បានពី អតិថិជន ឬ ផ្លូវដែលអ្នកនឹងនាំមនុស្សគ្រប់គ្នាធ្វើដំណើរ ។ វាអាចមានភាពងាយស្រួលដូចនិង គេហទំព័រមួយ ឬ ទម្រង់នៃការបញ្ជារឡើងវិញ ឬ បច្ចេកវិទ្យានវានុវត្តន៍មួយចំនួន និង វិធីកម្សាន្តដែលទាក់ទងនិងអាជីវកម្មរបស់អ្នក (ដូចជាបណ្ដាញសង្គម ឬ ការជជែកគ្នាតាមបណ្ដាញសង្គម ជាដើម)
1. ឃ្យូ អ កូដ (QR code) ដែលមាន URL តែមួយ ឬ ច្រើន (ទំព័រជាប្រភេទគ្រប់គ្រងស្ថិតិ ឬ ជាប្រភេទរៀបចំដំណើរការ កូដ) តំណភ្ជាប់ទៅកាន់ គេហទំព័រមួយ ឬ ទំព័រសម្រាប់រៀបចំដំណើរការគេហទំព័រ ។ វាអាចជាទំព័រគ្រប់គ្រងស្ថិតិ ឬ ទំព័រគ្រប់គ្រងការរៀបចំដំណើរការកូដ។ | |
2. URL ច្រើន នាំអ្នកប្រើគេហទំព័រចូលទៅកាន់ តំណភ្ជាប់ជាក់លាក់មួយ ដោយផ្អែកលើ ទីតាំង ពេលវេលា និង ចំនួននៃការស្កេន និង/ឬ ការកំណត់ភាសា ។ | |
3. វីកាត (Vcards) (ទំព័រជាប្រភេទគ្រប់គ្រងស្ថិតិ ឬ ជាប្រភេទរៀបចំដំណើរការ កូដ) ចូរបំភ្លេច នាមប័ណ្ណ ដែលធ្លាប់ប្រើជាទម្លាប់នោះ វីកាត ផ្ដល់នូវព័ត៌មានដូចគ្នា និង បញ្ចូលនូវព័ត៌មានកាន់តែច្រើនក្នុងបណ្ដាញសង្គម ប្រវត្តិរូប និង ផលបត្រនានា។ | |
4. ឃ្យូ អ កូដ អេច៥ (H5) របស់អ្នកកែសម្រួល (ប្រភេទរៀបចំដំណើរការ កូដ) ឃ្យូ អ កូដ អេច៥ (H5) អាចឱ្យអ្នកបង្កើតទំព័រនៃគេហទំព័រដោយផ្ទាល់ ដែលវានឹងបើកនៅក្នុង កម្មវិធីស្វែងរក នៅលើឧបករណ៍ចល័តនានា ដោយមិនចាំបាច់ វាយបញ្ចូលឈ្មោះគេហទំព័រ ។ កូដនេះ ត្រូវបានប្រើជាទូទៅក្នុងយុទ្ធនាការធ្វើទីផ្សារ ព្រឹត្តិការណ៍ សម្រាប់ភោជនីដ្ឋាន និង មុខម្ហូបនៅក្នុង រង្គសាលនានា។ | |
5. ឯកសារ (ទំព័រជាប្រភេទគ្រប់គ្រងស្ថិតិ ឬ ជាប្រភេទរៀបចំដំណើរការ កូដ) ភ្ជាប់ទៅ MP3 (មានតែសំឡេង) MP4, PDF ឬ Jpeg ។ | |
6. បណ្ដាញសង្គម (ទំព័រជាប្រភេទគ្រប់គ្រងស្ថិតិ ឬ ជាប្រភេទរៀបចំដំណើរការ កូដ) ភ្ជាប់ទៅ ប្រវត្តិរូបនៃបណ្ដាញសង្គមមួយ ឬ ទាំងអស់របស់អ្នកបានភ្លាមៗ ។ | |
7. កូដ វ៉ាយហ្វាយ (WIFI) (ទំព័រគ្រប់គ្រងស្ថិតិ) ភ្ជាប់ វ៉ាយហ្វាយ ឱ្យ អ្នកប្រើប្រាស់ បានភ្លាមៗ ដោយមិនចាំបាច់វាយបញ្ចូលលេខសម្ងាត់ ។ | |
8. ទីបណ្ដុំនៃ កម្មវិធី (ទំព័រគ្រប់គ្រងប្រភេទរៀបចំដំណើរការ កូដ) ភ្ជាប់ទៅ កម្មវិធី របស់អ្នកដោយផ្ទាល់ នៅក្នុង ទីបណ្ដុំនៃកម្មវិធី (វាត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការដោយស្វ័យប្រវត្តិ)។ | |
9. អ៉ីម៉ែល (ទំព័រគ្រប់គ្រងប្រភេទរៀបចំដំណើរការ កូដ) ផ្ញើអ៉ីម៉ែលក្នុងទម្រង់ផ្ទាល់ខ្លួន និង ទម្រង់កំណត់ដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយពីផលិតផល ព្រឹត្តិការណ៍ និង ជំរុញទិសដៅនៃការធ្វើចលនា ទៅកាន់ គេហទំព័ររបស់អ្នក ឬ គណនីបណ្ដាញសង្គមរបស់អ្នក។ | |
10. អត្ថបទ (ទំព័រគ្រប់គ្រងស្ថិតិ) បង្ហាញអត្ថបទសាមញ្ញៗដូចជា ពាក្យ លេខ ឬ លក្ខណៈពិសេសៗ ដោយមិនចាំបាច់ភ្ជាប់អ៉ីនធឺណិតដើម្បីដំណើរការនោះទេ។ |
ឃ្យូ អ កូដ (QR Codes) និង បារកូដ (Barcodes)
បារកូដ គឺជាកូដដែលផ្ទុកនូវទិន្នន័យតែមួយជ្រុងប៉ុណ្ណោះ ហើយ រាល់ទិន្នន័យដែលរក្សាទុកក្នុងបារកូដ ត្រូវបានអានពីឆ្វេងទៅស្ដាំ ចំណែក ឃ្យូ អ កូដ (QR Codes) គឺជាកូដដែលផ្ទុកនូវទិន្នន័យគ្រប់ជ្រុងជ្រោយ ហើយរាល់ទិន្នន័យដែលផ្ទុកក្នុង ឃ្យូ អ កូដ (QR Codes) ត្រូវបានអានពីស្ដាំមកឆ្វេង ពីឆ្វេងទៅស្ដាំទៅវិញទៅមក។ ទាំងបារកូដ និង ឃ្យូ អ កូដ (QR Codes) គេអាចស្កេនដោយប្រើកាំរស្មីឡាហ្សែរ ឬ ទូរស័ព្ទដៃវៃឆ្លាត លុះណាតែឧបករណ៍ដែលយកមកប្រើនេះ មានសមត្ថភាពអានទិន្នន័យពីស្ដាំមកឆ្វេង និង ពីឆ្វេងទៅស្ដាំទៅវិញទៅមក ។ ទន្ទឹមនេះ ទូរស័ព្ទដៃវៃឆ្លាត នឹងស្កេនដោយស្វ័យប្រវត្តិនូវ ឃ្យូ អ កូដ មួយដែលអ្នក តែងត្រូវការកម្មវិធីពិសេសណាមួយ ដើម្បីស្កេន បារកូដ តាមទម្លាប់ចាស់នោះ ។ បារកូដដែលប្រើតាមទម្លាប់ចាស់ នៅតែជាវិធីសាស្រ្តទូទៅបំផុត សម្រាប់ពិនិត្យមើលអាជីវកម្មដែលបានចុះបញ្ជី និង កំណត់ទំនិញ និង គ្រប់គ្រងបញ្ជីរសារពើភ័ណ្ឌនៃមុខទំនិញ។
បារកូដ ជាទូទៅមានរាងបួនជ្រុងទ្រវែង និង តម្រូវឱ្យមានឧបករណ៍ស្កេនដើម្បីអាន ទិន្នន័យដែលមានលើបារកូដពីឆ្វេងទៅស្ដាំ ចំណែក ឃ្យូ អ កូដ (QR Codes) ជាទូទៅមានរាងការ៉េ និង បង្ហាញទិន្នន័យទាំងការអានពីស្ដាំទៅឆ្វេង និង ពីឆ្វេងមកស្ដាំ ។ ទន្ទឹមនឹងនេះ បារកូដ ផ្ទុកនូវព័ត៌មានអំពីផលិតផលសំខាន់ៗ នៅនឹងកន្លែងលក់ ដូចជាតម្លៃ និង ឈ្មោះរោងចក្រផលិតជាដើម ។ ដោយសារតែរចនាសម្ព័ន្ធរបស់វា ឃ្យូ អ កូដ (QR Codes) អាចផ្ដល់នូវព័ត៌មានកាន់តែច្រើន និង អាចធ្វើរឿងរ៉ាវកាន់តែច្រើនបន្ថែមទៀត ដូចជាទិន្នន័យនៃទីតាំង URL ទៅកាន់ទំព័ររៀបចំផលិតផល និង ការផ្សព្វផ្សាយ ។ ដោយសារតែ ឃ្យូ អ កូដ (QR Codes) មានរាងការ៉េ ដូចនេះវាអាចផ្ទុកទិន្នន័យបានកាន់តែច្រើនខ្លាំង បើប្រៀបធៀបនិង បារកូដ ។ ឃ្យូ អ កូដ (QR Codes) អាចផ្ទុកលក្ខណៈនៃទិន្នន័យដែលគេបានប្ដូរ ច្រើនជាង បារកូដរាប់រយពាន់ដង។
ចង់ដឹងព័ត៌មានបន្ថែម: ចង់ដឹងពីវីធីសាស្រ្តបង្កើត ឃ្យូ អ កូដ (QR codes) ផ្ទាល់ខ្លួន – សូមចុចទីនេះ