វាជាសញ្ញា! សិល្បៈនៃការប្រើប្រាស់និមិត្តសញ្ញា និងរូបតំណាង បានក្លាយជាការពេញនិយមនៅក្នុងការឌីហ្សាញរូបសញ្ញាជាយូរណាស់មកហើយ។ ឆ្នាំ2021 យើងនឹងមើលឃើញការឈានឡើងនៃរូបភាពសម្រាប់ផ្ដល់ការណែនាំ គំនូរdoodles រូបភាពលម្អ និងរូបត្លុក ដែលប្រើប្រាស់ការឌីហ្សាញដែលជាប់ពាក់ព័ន្ធជាក់លាក់ទៅនឹងម៉ាកយីហោ ឬផលិតផលផ្ទាល់ខ្លួនរបស់ពួកគេ។ រូបភាព emoji សញ្ញាបង្ហាញអារម្មណ៍ GIFs និង memes ក៏នឹងត្រូវបានគេបន្តប្រើប្រាស់ដោយធ្វើការតម្រូវទៅតាមតម្រូវការអតិថិជន ដើម្បីធ្វើឲ្យម៉ាកយីហោទទួលបានការឆ្លើយតប និងការរំពឹងទុកពីអារម្មណ៍អតិថិជនដែលមានលក្ខណៈងាយស្រួលចំណាំ ហើយថែមទាំងផ្ដល់នូវអារម្មណ៍សប្បាយរីករាយក្នុងពេលជាមួយគ្នានោះផងដែរ! | |
ការដឹកជញ្ជូនក្នុងស្រុក ដោយសារតែបទពិសោធន៍នៃការលក់រាយត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំង វាបានធ្វើឲ្យមានការផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការដឹកជញ្ជូន។ បន្ថែមពីលើបទពិសោធន៍អនឡាញ ពាណិជ្ជកម្មអេឡិចត្រូនិច និងភាពងាយស្រួលនៃប្រតិបត្តិការ ម៉ាកសញ្ញានានានឹងផ្ដោតការយកចិត្តទុកដាក់របស់ពួកគេកាន់តែខ្លាំងទៅលើបទពិសោធន៍នៃការបើកកញ្ចប់អីវ៉ាន់ ដោយ ធ្វើការបន្ថែមនូវសារ និងឱកាសដែលធ្វើឲ្យអតិថិជនមានអារម្មណ៍ជាប់ពាក់ព័ន្ធ។ បើធ្វើវាបានត្រឹមត្រូវ នោះក្ដីស្រឡាញ់នឹងត្រូវបានចែករំលែកពាសពេញលើអ៊ីនធើណិត ប៉ុន្តែប្រសិនបើធ្វើវាមិនបានត្រឹមត្រូវ សារនោះប្រហែលជាត្រូវបានគេចែករំលែក ឬក៏ត្រូវបានចាត់ទុកថា មិនគួរឲ្យចាប់អារម្មណ៍! | |
បន្ថែមភាពដិត គិតឲ្យមោះមុត ហើយកុំខ្លាចក្នុងការប្រើពុម្ពអក្សរ 3D ដែលរំលេចនូវភាពដិត និងទិដ្ឋភាព គឺរូបភាព 3D ដែលហាក់បីដូចជាលោតចេញពីផ្ទៃសន្លឹក & ការវេចខ្ចប់ ដែលផ្ដល់នូវគំហើញស្រវាំង ដែលមានចលនា & ប្រែប្រួលអាស្រ័យលើរបៀបដែលយើងមើលវា។ ចំណុចទាំងនេះនឹងបន្ថែមកម្រិតជាច្រើនទៅលើរបៀបដែលយើងយល់ឃើញពីផលិតផលនានានៅក្នុងឆ្នាំ2021។ ការប្រើប្រាស់ម៉ូតអក្សរបែបកំណាត់ផ្គុំ (ដូចជា lego, voxels និងម៉ូតអក្សរហ្គេម) ក៏ជួយបង្កើនថាមពលបន្ថែមទៀតផងដែរ ដោយសារតែវាផ្ដោតលើការបង្កើតទម្រង់រូបភាពដែលមានលក្ខណៈពិសេសចេញពីរូបភាពដែលគ្មានជីវិត ឬរាបស្មើ (វាពិតជាមានប្រយោជន៍ដែលកម្មវិធីបង្កើតរូបភាព 3D ងាយស្រួលរកបាននាពេលបច្ចុប្បន្ននេះ)៕ |