ធ្វើឲ្យស្លាកយីហោទាំងនោះរលាយបាត់! សូមមកនិយាយអំពីស្លាកយីហោដែលអាចកែច្នៃឡើងវិញបាន
ការដើរតួនាទីដ៏សំខាន់បំផុតមួយរបស់ស្លាកយីហោនៅក្នុងដំណើរការនិរន្តរភាព គឺការប្រើប្រាស់សម្ភារៈដែលអាចកែច្នៃឬអាចប្រើប្រាស់ឡើងវិញបាន & រួមចំណែកទៅកាន់សេដ្ឋកិច្ចវិលជុំ។
នេះមានន័យថាជាលទ្ធភាពដែលអាចយកស្លាកយីហោចេញបាន{យ៉ាងងាយស្រួល} ដើម្បីឲ្យប្រអប់ឬផលិតផលគោលអាចយកទៅប្រើប្រាស់ឬកែច្នៃឡើងវិញបាន។
នៅពេលដែលស្លាកមិនអាចបកចេញបាន នោះប្រអប់គោលក៏ប្រែទៅជា “មិនសុទ្ធល្អ” គឺមានន័យថាប្រអប់គោលនោះនៅតែអាចយកទៅកែច្នៃឡើងវិញបាន ប៉ុន្តែជាការកែច្នៃមិនបានល្អដូចដើម ដោយសារតែប្រអប់ទាំងនោះមិនរក្សាបានសម្ភារៈដើមសុទ្ធសម្រាប់ការកែច្នៃឡើងវិញទៅជាផលិតផលផ្សេងទៀត (ចំណុចនេះភាគច្រើនគឺអនុវត្តចំពោះប្រអប់/ដប/កំប៉ុងដែលផលិតពីជ័រ PET ប៉ុន្តែក៏អនុត្តផងដែរចំពោះ កែវ ប្លាស្ទិក និងសម្ភារៈផ្សេងទៀតផងដែរ)។
ជាទូទៅ ស្លាកយីហោគឺមិនអាចកែច្នៃឡើងវិញបានឡើយ។ សន្លឹកឬខ្សែក្រដាសទ្រនាប់ដែលអ៊ុតស្លាកយីហោពីលើ អាចកែច្នៃឡើងវិញបានក្នុងករណីខ្លះ ប៉ុន្តែស្លាកយីហោជាក់ស្ដែងគឺជាធម្មតាមិនអាចកែច្នៃឡើងវិញបាននោះទេ ដូច្នេះ ត្រូវជ្រើសរើសសម្ភារៈដែលស័ក្តិសមបំផុតអាស្រ័យទៅតាមតម្រូវការរបស់អ្នក។
មានផលិតផលមួយចំនួនដែលត្រូវបានបែងចែកជាប្រភេទដូចខាងក្រោម៖
- ស្លាកយីហោដែលអាចលាងជម្រះដោយទឹកបាន៖ ជាធម្មតាតាមរយៈកាវដែលអាចឲ្យស្លាកយីហោអាចរបកចេញបានដោយងាយនិងស្អាតល្អ។
- ស្លាកយីហោដែលអាចរលាយបាន៖ជាធម្មតាគឺទាំងស្រទាប់ផ្ទៃខាងលើ និងកាវអ៊ុតស្លាក
ផលិតផលផ្សេងគ្នាគឺល្អសម្រាប់ការប្រើប្រាស់នៅលើប្រអប់/ដប/កំប៉ុងដែលផលិតពីជ័រ PET, ប្លាស្ទិក កែវ និង
សម្ភារៈផ្សេងៗទៀត ដូច្នេះសូមប្រាកដថាអ្នកបានសួររកជម្រើសដែលល្អបំផុតសម្រាប់ការប្រើប្រាស់របស់អ្នក។
សម្ភារៈផលិតជាស្លាកយីហោ (ស្រទាប់ផ្ទៃខាងលើស្លាក) ត្រូវបានផ្ដល់ជូនដោយដៃគូខ្សែចង្វាក់ផ្គត់ផ្គង់លំដាប់ថ្នាក់ពិភពលោករបស់យើងគឺ៖ ក្រុមហ៊ុន Avery Dennison (តាមរយៈ Clear Intent Portfolio របស់ពួកគេ), UPM Raflatac, Herma និង Avatack។
ស្នើសុំគំរូស្លាកយីហោដែលអាចរលាយបានពីពួកយើងឥឡូវនេះ។