• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

latest news

ឱកាសសម្រាប់ការវេចខ្ចប់កាន់តែវម្រចើន

QLM Cambodia បានដំឡើងសមត្ថភាពនៃការព្រីនបែប Offset Printing ដើម្បីផ្ដល់ជូនអ្នកនូវ​ ជម្រើសច្រើនជាងមុន គុណភាពខ្ពស់ជាងមុន និងការវេចខ្ចប់ប្រកបដោយគុណតម្លៃលើសលប់ សម្រាប់ផលិតផលរបស់អ្នក។ សូមណែនាំម៉ាស៊ីនព្រីនម៉ាក Sakurai Oliver 566 SD ដែលតំណាងឲ្យបច្ចេកវិទ្យាឈានមុខគេ មកពីម៉ាស៊ីនព្រីនដោយប្រើបច្ចេកវិទ្យាសំណាញ់ (screen press) និងម៉ាស៊ីនព្រីនបែប offset printing ដែលមានភាពល្បីល្បាញពាសពេញពិភពលោក របស់ក្រុមហ៊ុន Sakurai Graphic Systems Corporation នៃប្រទេសជប៉ុន។

 

ប្រអប់កាតុង និង ការវេចខ្ចប់   

    • ការវេចខ្ចប់ផលិតផលល្អផ្ដាច់គេ
    • ប្រអប់កាតុងបត់ហើយស្រេច
    • ក្រដាសរុំផលិតផល
    • ប័ណ្ណ ស្លាក និងសន្លឹកកាតសម្រាប់ដាក់ក្នុងកញ្ចប់ផលិតផល
ឧស្សាហកម្មច្រើនប្រភេទ

    • អាហារ និងភេសជ្ជៈ
    • គ្រឿងសំអាង និងថ្នាំពេទ្យ
    • សារធាតុគីមី និងផលិតផលឧស្សាហកម្ម
    • ក៏ដូចជាសម្ភារៈផ្សព្វផ្សាយផលិតផលមួយចំនួនផងដែរ…

 

 ឱកាសសម្រាប់ការវេចខ្ចប់ថ្មីៗ

 

ទំហំធំជាងមុន

ម៉ាស៊ីនព្រីនម៉ាក Sakurai Oliver 566 SD អាចព្រីនសន្លឹករាបស្មើដែលមានទំហំរហូតដល់ 480 mm x 660 mm ផ្ដល់ជូនអ្នកនូវជម្រើសកាន់តែច្រើនសម្រាប់ប្រអប់កាតុង បត់ហើយស្រេចដែលមានទំហំធំជាងមុន។

 

ល្បឿនក្នុងការព្រីនបានលឿនជាងមុន

ការព្រីនដែលមានប្រសិទ្ធភាពជាងម៉ូឌែលមុនៗ 10% គឺម៉ាស៊ីនព្រីនម៉ាក Oliver 566 SD អាចព្រីនបានរហូតដល់ 16,100 សន្លឹកក្នុងមួយម៉ោង ធ្វើឲ្យយើងអាចផ្ដល់ជូនអ្នកនូវរយៈពេលប្រគល់ទំនិញខ្លីបំផុតដែលអាចធ្វើទៅបាន។

 

គុណភាពនៃការព្រីនល្អប្រសើរជាងមុន

ម៉ាស៊ីនព្រីនបែប offset printing របស់ Sakurai គឺមានភាពល្បីល្បាញដោយសារតែគុណភាពនៃការព្រីនរបស់ពួកគេ។ នៅពេលរួមបញ្ចូលគ្នាជាមួយការគ្រប់គ្រងរូបភាពរបស់ប្រព័ន្ធគ្រប់គ្រងគុណភាពនៃការព្រីនរបស់ Sakurai លទ្ធផលគឺការព្រីនបានរហូតដល់ 5 ពណ៌+ ទឹកថ្នាំវ៉ានីសដែលសម្ងួតដោយ UV ដោយការព្រីនតែម្ដង ដែលផ្ដល់ជូននូវពណ៌ដ៏រស់រវើក មិនបែកពណ៌ និងមានភាពលម្អិតដ៏អស្ចារ្យ។។

 

 

សម្ភារៈច្រើនយ៉ាងជាងមុន

ភាពបត់បែននៃ ‘SAS – Sakurai Auto Set (ការកំណត់ដោយស្វ័យប្រវត្តិរបស់ Sakurai)’ នៃម៉ាស៊ីនព្រីនស៊េរី Oliver ផ្ដល់ជូននូវសមត្ថភាពព្រីននៅលើបណ្ដាផ្ទៃ​ និងកម្រាស់៖ ពី 0.04 mm ទៅ 0.4 mm។

 

ផ្ទៃសម្រេច និងការតុបតែងកាន់តែច្រើនយ៉ាង

ធ្វើឲ្យការវេចខ្ចប់របស់អ្នកកាន់តែមានភាពល្អប្រសើរជាមួយនឹងបណ្ដាផ្ទៃសម្រេចដ៏ល្អផ្ដាច់គេរួមមាន៖ ការព្រីនពណ៌អាលុយមីញ៉ូម ព្រីនផុស ព្រីនទឹកថ្នាំក្រាស់ ក៏ដូចជាផ្ទៃសម្រេច និងការអ៊ុតមិនរលោង ឬរលោងផងដែរ។

ទឹកថ្នាំព្រីនដែលប្រកបមេត្រីបរិស្ថាន

QLM ប្រើប្រាស់ទឹកថ្នាំចម្រាញ់ចេញពីសណ្ដែកសៀងដែលប្រកបដោយមេត្រីបរិស្ថាន រួមផ្សំជាមួយនឹងសារធាតុប្រឆាំងការកកើតផ្សិត សម្រាប់ជាជម្រើសក្នុងការព្រីនដែលជាប់បានយូរ និងមាននិរន្តរភាពជាងមុន។

 

 

ការកំណត់តាមតម្រូវការបុគ្គល ឬការកំណត់តាមតម្រូវការអតិថិជន

QLM Cambodia ក៏ប្រើប្រាស់ផងដែរនូវសមត្ថភាពនៃម៉ាស៊ីនព្រីនឌីជីថលបែប offset printing របស់ HP Indigo សម្រាប់ទិន្នន័យប្រែប្រួល និងជម្រើសនានាដែលត្រូវបានកំណត់តាមតម្រូវការអតិថិជន – សាកសួរយើងបន្ថែម

 

 

 

 

Read more

15 Sep 2021

នំដែលពោរពេញទៅដោយក្ដីស្រឡាញ់

ពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ (ក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីបុណ្យសែនព្រះខែ) ត្រូវបានគេប្រារព្ធធ្វើឡើងនៅទូទាំង​ពិភពលោក ជាពិសេសនៅក្នុងប្រទេសវៀតណាម និងម៉ាឡេស៊ី។ នៅអំឡុងពេលនេះ ក្រុមគ្រួសារទាំងឡាយនាំគ្នាធ្វើការចែករំលែក និងដាក់សែននំសែនព្រះខែនៅទីតាំងពិសេសៗ​ដើម្បីសម្ដែងការគោរពទៅដល់ដូនតារបស់យើង។ ប្រពៃណីនៃការសែននំចំណីក្នុងការ​សម្តែង​ការ​គោរព​ទៅដល់ព្រះខែ គឺឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការចែករំលែក និងសំណាងល្អ សម្រាប់ឆ្នាំបន្ទាប់។ រូបរាងនៃព្រះខែគឺជានិមិត្តសញ្ញានៃភាពពេញលេញ និងការជួបជុំ ជាអ្វីម្យ៉ាងដែលផ្ដល់នូវទំនុកចិត្ត និងក្ដីសង្ឃឹម នៅអំឡុងពេលវេលាដែលគ្មានភាពប្រាកដប្រជា។ នំសែនព្រះខែជារឿយៗគឺមានការរចនាក្បូរក្បាច់នៅផ្នែកខាងលើនំ ដែលក្បាច់រចនានីមួយៗមានរឿងដំណាលដែលជាប់ពាក់ព័ន្ធនឹងដើមកំណើត ឬរឿងរ៉ាវជាក់លាក់មួយ។…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក