• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

ប្រែក្លាយការលក់របស់អ្នក ឱ្យកាន់តែខ្លាំងក្លារ

ក្នុងឆ្នាំខ្លា

ស្វែងយល់ពីវិធីសាស្រ្តដែល ម៉ាកយីហោដ៏ជោគជ័យកំពុងប្រើប្រាស់រូប ខ្លា ដើម្បីបង្កើនការលក់ និង បង្កើនការទទួលស្គាល់ស្លាកសញ្ញា ជាមួយនិងការរចនាដ៏រស់រវើក និង មានពណ៌ចម្រុះ សម្រាប់ឆ្នាំ ២០២២: ឆ្នាំខាល ឆ្នាំខ្លា។

 

ពិធីបុណ្យ និង កម្មវិធីរំឮកខួបបែបប្រពៃណី និង សាសនា បានចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រពៃណីទំនៀមទំលាប់ ជំនឿ និង សាសនានៃសង្គមជាតិ ។ វាបង្កភាពងាយស្រួលក្នុងការបង្កើតការផ្ដល់អំណោយ និង ការបង្កើតកម្មវិធីនានាដោយបញ្ចូលនូវធាតុផ្សំ រូបតំណាង និង អត្ថន័យទៅក្នុង ការរចនារបស់អ្នក ។ ម៉ាកយីហោ ប្រកបដោយលក្ខណៈច្នៃប្រឌិត តែងធ្វើដូចនេះតាមវិធីសាស្រ្តខុសៗគ្នា ហើយអ្នកនឹងឃើញនៅក្នុងគំរូរបស់យើង – មានវិធីសាស្រ្តច្នៃប្រឌិតថ្មីៗ និង ពេញដោយក្ដីរំភើប សម្រាប់ការប្រើប្រាស់វិធីដូចនេះ ដើម្បីធានាថា អ្នកបានចាប់យកក្រសែភ្នែកនៃទស្សនជនពិតប្រាកដរបស់អ្នក។

 

ការរចនាតាមរដូវកាលដែលអាចជ្រើសរើសតាមចិត្ត ឬ ការកែសម្រួលតាមកម្រិតកំណត់ តែងបង្កើនការលក់ជាប្រចាំតាមរយៈ

  1. ការបង្កើតការយល់ដឹង (ការទទួលស្គាល់) ពីម៉ាកយីហោ ការបង្កើតរូបភាពនៅជុំវិញម៉ាកយីហោ ឬ ក្រុមហ៊ុនរបស់អ្នក និង
  2. ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកលេចធ្លោជាងគេជាង ក្រុមហ៊ុនដទៃ។

 

Lisa Congdon for method
 ការរចនារូបរាងនេះបង្ហាញអត្ថន័យជាគូ រវាងថាមពល និង ភាពសុខដុមរមនា ។ “ខ្លា តំណាងឲ្យអនុភាព និង ឬទ្ធិនុភាពដ៏អង់អាច
ហេតុដូចនេះខ្ញុំបានដាក់រូបសត្វព្រាបមួយ – តំណាងឱ្យសន្តិភាព – នៅលើក្បាលខ្លា”. 

 

ក្រុមហ៊ុនវៃឆ្លាត ប្រើប្រាស់កញ្ចប់ទាំងនេះដើម្បីធ្វើឱ្យមានភាពខុសប្លែកពី ដៃគូប្រកួតប្រជែងតាមរយៈ ការរចនា និង បទពិសោធន៍ពោរពេញដោយអត្ថន័យ ទាក់ទងនិងក្រុមហ៊ុនរបស់ខ្លួន ។ វាក៏បង្កើតឱ្យមានលក្ខណៈច្នៃប្រឌិតសម្រាប់ ការងាររចនាដែលល្អដាច់គេ និង ពេញដោយក្ដីរំភើប បើពុំដូច្នោះទេ អាចនឹងមិនស៊ីគ្នាជាមួយនិង ម៉ាកយីហោពីមុនៗរបស់ពួកគេ ។

 

ប្រសិនបើអ្នកគិតថា ការរចនាជាកញ្ចប់នេះ ជាការខ្ជៈខ្ជាយពេលវេលា និង ធនធាន អ្នកនឹងត្រូវចៀសពីការប្រើប្រាស់ការរចនាជាកញ្ចប់នេះ ឬ ត្រូវទុកវាជាគំនិតក្រោយគេមួយ ។ ជាមួយនិងសករាជថ្មីនៃការផ្ដល់ជូនការរចនាថ្មីៗ វាក៏មានសារៈសំខាន់ដូចគ្នានិង អ្នកលក់ ផងដែរ ជាមួយ វិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការជំរុញការលក់ និង បង្កើនភក្ដីភាពរបស់អតិថិជន ។ 

ប្រភពនៃរូបភាព: methodhome.com

តាមតថភាពជាក់ស្ដែង ស្លាកសញ្ញា និង ការវេចខ្ចប់គឺជាសម្បកក្រៅសម្រាប់គ្របផលិតផលរបស់អ្នក ។ ស្លាកសញ្ញា គឺជាការបញ្ចូលគ្នានូវ ទម្រង់ ម៉ូត និង មុខងាររបស់ផលិតផល ។ ការវេចខ្ចប់ រួមបញ្ចូលនូវការផ្សព្វផ្សាយ និង ការយល់ដឹងពីស្លាកយីហោ ទន្ទឹមនឹងនោះវាក៏បានការពារ និង ប្រាប់ដំណឹងដល់អតិថិជនអំពីផលិតផលផងដែរ ។

 

បទពិសោធន៍នៃ ការបើក និង ប៉ះពាល់ផលិតផលដោយផ្ទាល់ អាចសំខាន់ជាង ផលិតផលជាក់ស្ដែង ។ ស្វែងរកលើ ហ្គូហ្គល (Google) ពីបទពិសោធន៍នៃការបើកប្រអប់ថ្មី និង នៅលើយូធូប (YouTube) ដើម្បីមើលក្ដីរំភើបរបស់មនុស្សមួយចំនួនដែលសម្ដែងចេញ ជាមួយនិងសម្ភាៈ និង ផលិតផល ដ៏គួរឱ្យអស់សំណើចទាំងនេះ ។ ប៉ុន្តែ ទំនាក់ទំនង និង ក្ដីរញ្ជួលចិត្តដែលបង្កើតឡើងតាមរយៈការវេចខ្ចប់ ពិតជាផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំរវាង អតិថិជន ទៅនិងស្លាកយីហោ និង ក្រុមហ៊ុនដែលឆ្លុះបញ្ចាំងពីអារម្មណ៍ និង ចំណាប់អារម្មណ៍ដែលពួកគេបង្ហាញថាពិតជាមានសារៈសំខាន់ ។

 

Johnnie Walker Blue Label – ការកែសម្រួលមានកម្រិតកំណត់: ឆ្នាំខាល ឆ្នាំខ្លា:
រូបរាងជាក់ស្ដែង បង្ហាញឱ្យឃើញសត្វ ខ្លា
លេចត្រដែតឡើងនៅលើពពកនៃកំពូលភ្នំ ហក់ទៅរកទីក្រុងទំនើបធំៗ: ជាសញ្ញាមួយបង្ហាញពី វិបុលភាព និង វឌ្ឍនភាព
ក្រុមហ៊ុនបានពណ៌នាថា វាជាសញ្ញាបញ្ជាក់អំពីភ័ព្វសំណាងល្អ ទ្រព្យសម្បត្តិ សម្រាប់មនុស្សគ្រប់គ្នានៅឆ្នាំខាងមុខ។

 ប្រភពនៃរូបភាព: johnniewalker.com

ការស្រាវជ្រាវជាបន្តបន្ទាប់ បង្ហាញថា អតិថិជន នឹងចំណាយប្រាក់កាន់តែច្រើនទៅលើផលិតផលដែលមានលក្ខណៈផ្ទាល់ខ្លួន និង ដែលអាចជ្រើសរើសតាមចិត្ត (ជាទូទៅ បន្ថែមប្រមាណ ១០% – ២០% សម្រាប់ផលិតផលដូចគ្នា នៅផ្នែក FMCG ហើយច្រើនជាងនេះខ្លាំងសម្រាប់ផលិតផលទំនើបៗ ។ ឧទាហរណ៍ជាច្រើននៅក្នុងអត្ថបទនេះ បង្ហាញថា អ្នកអាចបន្ថែមគុណតម្លៃទៅលើផលិតផលដែលមានស្រាប់ តាមរយៈការប្រើប្រាស់ការវេចខ្ចប់ដែលអាចជ្រើសរើសតាមចិត្ត (ជាពិសេសនៅពេលដែល ពួកគេចង់បានក្ដីរំភើបបន្ថែមបន្តិច ឬ ការផ្លាស់ប្ដូរដើម្បីបង្កើតចំណាប់អារម្មណ៍) ។ កត្តាដែលសំខាន់បំផុតនោះគឺថា នៅពេលដែលអ្នកធ្វើដូចនេះ អ្នកនឹងផ្ដល់នូវហេតុផលមួយ សម្រាប់មនុស្សគ្រប់គ្នាឱ្យក្រឡេកមើល ឬ ពិនិត្យមើលឡើងវិញនូវផលិតផល ឬ ម៉ាកយីហោរបស់អ្នក ។ យើងទាំងអស់គ្នា រមែងតែងស្រលាញ់អ្វីដែល ថ្មី និង ប្លែក !

 

ដូចនេះហេតុអ្វីបានជាក្រុមហ៊ុនមិនធ្វើ ហើយ ហេតុអ្វីបានជាអ្នកមិនធ្វើដែរ?

 

Tiger Nuts
រូបមនុស្សដើរ រចនាពីរូបរាងអក្សរ និង ខ្សែឆ្នូតៗរចនាជារូបរាងសត្វ ខ្លា សម្រាប់អាហារសម្រន់ថ្មីរបស់ពួកគេ នៅចក្រភពអង់គ្លេស: Tiger Nuts. ទម្រង់មុខជារូ សត្វខ្លា បានប្រែយ៉ាងអស្ចារ្យក្លាយជា មុខសត្វខ្លា មួយ ហើយយើងជាគ្រាប់ធុញ្ញជាតិ សម្រាប់រូបរាងរចនានេះ!

 

មនុស្សមួយចំនួន តែងគិតថា វាមានការលំបាកខ្លាំង ឬ ថ្លៃពេក ឬ ជាការពេញនិយមតែមួយឆាវប៉ុណ្ណោះ ។ វាពិតជាមិនដូច្នោះទេ ដោយអត្ថប្រយោជន៍ តែងសំខាន់ជាការចំណាយឆ្ងាយណាស់ ។ ការបោះពុម្ពឌីជីថល ជាពិសេសសម្រាប់ស្លាកសញ្ញា ការវេចខ្ចប់ដ៏ប៉ិនប្រសព្វ និង ក្រដាសកាតុងបត់ទន់ៗ ធ្វើឱ្យស្លាកយីហោរបស់អ្នកមានការទទួលស្គាល់ខ្លាំងបំផុត និង ទាក់ទាញបំផុត ។ ក្រុមហ៊ុនដែលមានចក្ខុវិស័យមិនវែងឆ្ងាយ ប្រើប្រាស់តែការប្រៀបធៀបតម្លៃប៉ុណ្ណោះ ប៉ុន្តែការប្រើប្រាស់ការចំណាយតាមការបោះពុម្ពឌីជីថល ធ្វើឱ្យការចំណាយមានកាន់តែតិច ហើយ ចំនួននៃការបោះពុម្ព អាចធ្វើការប្រកួតប្រជែង ដើម្បីសម្របទៅតាមចំនួនលក់ដែល រំពឹងទុក ឬ បរិមាណនៃការកែសម្រួលដែលបានកំណត់ ។ ពេលវេលាក្នុងដំណើរការនេះ ជាទូទៅមានរយៈពេលតិចខ្លាំង ។ អ្នកក៏មានជម្រើសបញ្ចូល SKUs និង ជម្រើសជាច្រើនផ្សេងៗគ្នា ព្រមទាំងការបញ្ចូលនូវទិន្នន័យ និង ការកំណត់ជាលក្ខណៈផ្ទាល់ខ្លួនជាច្រើនប្រភេទ សម្រាប់បង្កើតទំនាក់ទំនងបន្ថែម ។
ប្រភពនៃរូបភាព: walkers.co.uk

ការវេចខ្ចប់បានល្អ កែការសម្រួលតាមការកំណត់ និង ការវេចខ្ចប់តម្រូវតាមការជ្រើសរើសផ្ទាល់ខ្លួន ធ្វើឱ្យស្លាកយីហោនៅតែមានភាពទាក់ទាញ និង បង្ហាញឱ្យឃើញពីការច្នៃប្រឌិត មហិច្ឆិតា និង រឿងរ៉ាវគ្រប់បញ្ហាទាំងអស់នៅកើតឡើងនៅលើពិភពលោក ។

 

អ្នកមិនចាំបាច់កំណត់ខ្លួនឯង នៅត្រឹមតែសត្វ ខ្លា ប៉ុណ្ណោះទេ ការកែតម្រូវតាមរដូវកាល ឬ តាមការកំណត់ អាចបង្កើតឡើងសម្រាប់គ្រប់អ្វីទាំងអស់ រាប់ចាប់ពី ទិវាទទួលទានកាហេ្វទូទាំងប្រទេស រហូតដល់ ការប្រារព្វកម្មវិធីនានានៅក្នុងសហគមន៍របស់អ្នក ។ សកម្មភាពប្រារព្វពិធីបុណ្យធំៗតាមរដូវកាលដូចជា ពិធីបុណ្យគ្រីស្មាស់(Christmas) និង ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម តែងទទួលបានជម្រើស និង ចំណាប់អារម្មណ៍ជាច្រើន ដូចនេះការប្រកួតប្រជែងពិតជាតឹងតែងខ្លាំង ប៉ុន្តែសកម្មភាពប្រារព្វពិធីបុណ្យមួយចំនួនតូចទៀត ត្រូវបានបំភ្លេចចោល ។ ចូរស្វែងរកនូវអ្វីដែលក្រុមហ៊ុនរបស់អ្នកចូលចិត្ត និង ផ្ដល់នូវជម្រើសដែល ក្រុមហ៊ុនអាចបង្កើតទំនាក់ទំនងជាមួយ ដើម្បីបង្កើនការលក់ឱ្យបានកាន់តែច្រើន ។

 

4Life Mineral Water
ទឹកបរិសុទ្ធ 4Life ប្រើប្រាស់ខ្សែពណ៌ខៀវដ៏ស្អាតបរិសុទ្ធ និង ទម្រង់ហែលទឹករបស់សត្វដ៏ស្រស់ស្អាតដើម្បី បង្ហាញពីវិធីលេងទឹករបស់សត្វ (រួមទាំងសត្វ ខ្លា) និង
ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការគោរពដល់ ទីជម្រក និង បរិស្ថាន។

ប្រភពនៃរូបភាព: doichaangcoffee.co.th

ជាចុងក្រោយ អ្នកត្រូវតែប្រាកដថា ស្លាកសញ្ញា និង ការវេចខ្ចប់របស់អ្នក ពិតជាមានតួនាទីសំខាន់ ផ្ដល់នូវភាពរីករាយ និង ខ្លាំងក្លាបំផុត ។

អ្វីទាំងនេះហើយ គឺជាឆ្នាំ ២០២២: ឆ្នាំខាល ឆ្នាំខ្លា!

 

ឧទាហរណ៍ដ៏អស្ចារ្យផ្សេងៗនៃ សត្វខ្លា នៅលើស្លាកសញ្ញា និង ការវេចខ្ចប់នានា:

ប្រភពនៃរូបភាព:
beansogoodcoffee

ប្រភពនៃរូបភាព:
confectum.com.ua

ប្រភពនៃរូបភាព:
dior.com

ប្រភពនៃរូបភាព:
maccosmetics.com

គួរកត់សម្គាល់ថា រូបភាពទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន QLM នោះទេ ។ ភាពជាកម្មសិទ្ធករ និង សិទ្ធិកម្មសិទ្ធិបញ្ញានៃរូបភាពទាំងនេះ នៅតែជាកម្មសិទ្ធិរបស់ ម្ចាស់ស្លាកយីហោដដែល។

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក