• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

និន្នាការសម្រាប់ការវេចខ្ចប់ និង ដាក់ស្លាកសញ្ញាឆ្នាំ ២០២២

និន្នាការថ្មីៗបំផុតទាំង ៦

ឆ្នាំ ២០២២ ត្រូវបានមើលឃើញដោយប្រយ័ត្នប្រយែងថាជា ឱកាសផ្ទុះឡើងមួយសម្រាប់អាជីវកម្មជាច្រើន ។
វាមានសារៈសំខាន់ណាស់ដែលអ្នក ត្រូវពិនិត្យមើលថាតើមានកត្តាអ្វីខ្លះដែលជាឱកាសដ៏ល្អបំផុតដើម្បីឲ្យអាជីវកម្មរបស់អ្នកជោគជ័យ !
ការសម្របខ្លួន និង ក្តាប់យកឱកាស តែងតម្រូវឲ្យមានការបណ្ដុះទឹកចិត្ត និង ការបង្កើតទំនាក់ទំនង ។
មាននិន្នាការថ្មីៗបំផុតជាច្រើនដែលយើងបានព្យាករណ៍ថា វានឹងមានឥទ្ធិពលដ៏ធំធេង សម្រាប់ធ្វើឲ្យស្លាកសញ្ញា និង ការវេចខ្ចប់របស់អ្នកលេចធ្លោជាងគេ!

 

កូដ ឃ្យូរអ (QR)
ចូលប្ និង សាកល្បងមើល!

QR codes label & packaging trends

ប្រើកូដ ឃ្យូអ (QR) ដើម្បីជំនួសការវេចខ្ចប់ដ៏មមាញឹក ដែលពោរពេញដោយព័ត៌មានច្រើនពេក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និង ផ្ដល់នូវដំណោះស្រាយជាច្រើន ។ កូដនេះងាយស្រួលទិញ និង
ធ្វើតេស្តដើម្បីធានាថាវាពិតជាមានប្រសិទ្ធភាព!

កូដ ឃ្យូអ (QR) វិវត្ដន៍ឡើងពីជម្រើសចូលប្រើធម្មតាមួយ ដើម្បីសាកល្បងបទពិសោធន៍ជាក់ស្ដែងមួយនេះ! ការពិនិត្យមើលអាកប្បកិរិ-យ៉ា ត្រូវបានប្រើដើម្បីចាប់ផ្ដើមឱកាសលក់ដោយប្រើអន្តរសកម្មភាព ដែលមនុស្សគ្រប់គ្នាតែងបង្កើតឡើង។ បញ្ហាជ គន្លឹះនោះគឺ ការផ្ដល់ដំណឹងដ៏ជាក់លាក់មួយ ក្នុងការធ្វើសកម្មភាព ដោយធ្វើឲ្យអតិថិជនដឹងពីហេតុផលដែលកំពុងគេកំពុងពិនិត្យមើល និង បញ្ហាអ្វីខ្លះដែលពួកគេនឹងទទួលបាន ។ ដោយត្រូវបញ្ចូលនូវលក្ខណៈពិសេស និង ការផ្សព្វផ្សាយដែលតែងបន្ថែមនូវគុណតម្លៃ លក្ខណៈពិសេសទាំងនេះ មានដំណើរការលើសពីមុខងារដែលខ្លួនមានទៀត ហើយលក្ខណៈពិសេសនេះ ក៏កាន់តែមានសកម្មភាពយ៉ាងសកម្មផង ។ តំណភ្ជាប់អាច ត្រូវធ្វើបានបច្ចុប្បន្នភាព និង អាចយកមកប្រើដើម្បីបង្ហាញពីប្រភពដើមន ទំនិញ (“តើខ្ញុំមកពីកន្លែងណា”និង “វិធីដែលគេផលិតខ្ញុំ”) ព្រមទាំងជាការបញ្ជាក់អំពីការផ្ដល់សិទ្ធិ ឬ ការបង្ហាញពីលិខិតបញ្ជាក់ផ្សេងៗ ។ បន្ថែមទៅនិងព័ត៌មានលម្អិតនានា អ្នកអាចបង្ហាញជារូបភាព វីដេអូ ឬ ជាការកម្សាន្តងាយៗ (មិនត្រូវវាយតម្លៃមិ គ្រប គ្រាន់ ទៅលើថាមពលនៃការលេងហ្គេមនោះទេ)។

អាចទទួលយកបានជានិរន្តន៍

ចាប់ផ្ដើមផ្សព្វផ្សាយ


sustainability label & packaging trends

ប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ មុនពេល អ្នកធ្វើការរចនា ឬ កំណត់គោលដៅ ។ គិតទៅលើផលប៉ះពាល់លើបរិស្ថានរួម នៅពេលធ្វើការវាយតម្លៃទៅលើជម្រើសនានា ។ ត្រូវមានភាពបត់បែន នៅពេលធ្វើសេចក្ដីសម្រេច និង ក្នុងស្ថានភាពដែលតែងតែផ្លាស់ប្ដូរនេះ។

ការកែច្នៃឡើងវិញ បានក្លាយជាបញ្ហានិរន្តភាព ហើយក្នុងពេលបច្ចុប្បន្ននេះ វាចោទទៅលើបញ្ហាផ្សព្វផ្សាយវិញ ។ និន្នាការនេះ បានលើកឡើងពីជម្រើសយូរអង្វែងមួយ ដែលងាយស្រួលយល់ វាយតម្លៃ និង អាចសម្រេចបាន ។ ការពិភាក្សាដ៏ទូលំទូលាយមួ អំពី “សង្រ្គាមប្រឆាំងនិងប្លាស្ទិក” បានគិតគូរដល់ផលប៉ះពាល់គ្រប់កត្តាទាំងអស់នៃដំណើរការវេចខ្ចប់ និង ដាក់ស្លាកសញ្ញា ។ ទន្ទឹមនឹងពេលការរចនារូបរាងដែលមិនប៉ះពាល់ដល់បរិស្ថាននៅតែពេញនិយម ការទទួលស្គាល់ការវេចខ្ចប់មិនត្រឹមត្រូវ កំពុងត ប្រឹងប្រែងយ៉ាងខ្លាំង ដែលមួយភាគធំកើតឡើងដោយសារទស្សនៈយល់ឃើញថា ផលិតផលត្រូវបែកបាក់ ឬ ខូចខាត ។ ជម្រើសសម្រាប់បរិស្ថាន បង្ហាញពីកត្តានិរន្តភាពទាំង ៣ នៃអក្សរ R មានដូចជា ប្រភពប្រកបដោយទំនួលខុសត្រូវ យុទ្ធសាស្រ្តកាត់បន្ថយ និង ជម្រើសនៃការប្រើប្រាស់ឡើងវិញ ។ ការកំណត់គោលដៅ សម្រាប់ស្លាកសញ្ញា និង វេចខ្ចប់ អាចពាក់ព័ន្ធនិងអន្តរសកម្មភាពដ៏ស្មុគស្មាញជាច្រើន ។ យើងមានជម្រើសជាច្រើនសម្រាប់ផលិតផល និង យុទ្ធសាស្រ្តវេចខ្ចប់ ដើម្បីបង្កើននិរន្តភាពជ រួមរបស់អ្នក ដូចនេះសូមប្រាប់យើងខ្ញុំថា អ្នកបានផ្សព្វផ្សាយ មិនមែនជាកំពុងវិលក្បុងនោះទេ។

ពណ៌ព្រាងៗដែលភ្លឺច្បាស់
ស្រមោលស្រាលៗកាន់តែសំខាន់

bright pastel colours label & packaging trends

ពណ៌ព្រាងៗដែលភ្លឺច្បាស់ និង ក្តារសម្រាប់លាយថ្នាំពណ៌ បញ្ជាក់អំពីលក្ខណៈពិសេសមួយសម្រាប់ឆ្នាំ ២០២២ ។ ពណ៌ភ្លឺព្រាងៗ
ស៊ីជាមួយពណ៌ផ្សេងៗកាន់ច្រើនឡើងៗ និង ត្រូវទៅនិងពណ៌ចម្រុះនៃផ្ទៃខាងក្រោយ។
លើកលែងតែពណ៌ងាប់មិនភ្លឺច្បាស់ ក្នុងពេលបច្ចុប្បន្ននេះ ពណ៌ភ្លឺព្រាងៗមានតួនាទីពិសេសគិតចាប់ពីពណ៌ដែលងងឹតបំផុត រហូតដល់ពណ៌ដែលភ្លឺបំផុត ហើយជាពិសេសជាងនេះគឺ ស្រមោល! ពណ៌ Pantone ពណ៌ប្រចាំឆ្នាំ ២០២២: ពណ៌ Very Peri
គឺជាផ្នែកមួយនៃរដូវកាលថ្មីដ៏ត្រចះត្រចង់មួយនៃពណ៌ ភ្លឺព្រាងៗនេះ ។ និន្នាការនៃការដាក់ពណ៌ បញ្ជាក់អំពីក្ដីប្រាថ្នារុករកភាពមើលឃើញច្បាស់ ប៉ុន្តែជាមួយការវាយតម្លៃមិនគ្រប់គ្រាន់ ដែលថាវាជាការដាក់ពណ៌មួយដែលមិនស៊ីគ្នាខ្លាំង (ត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៣ ដើម្បីឲ្យពណ៌ដែលភ្លឺច្បាស់ លេចត្រដែតឡើងម្ដងទៀត) ។ ភាពឥតខ្ចោះសម្រាប់ SKU ច្រើន គឺថា ការលាយពណ៌អាចបង្កើតឲ្យមានក្ដីរញ្ជួយចិត្ត ផ្សេងៗគ្នា និង បង្កើតអារម្មណ៌ទៅលើផលិតផល ។ ទន្ទឹមនឹងពេលដែលវាមាននៅលើគ្រឿងសម្អាង និង ផលិតផលថែរក្សាសុខភាព ពណ៌ភ្លឺព្រាងៗ តែងរំលេចខ្លួនឡើងនៅក្នុងស្លាកសញ្ញា ម៉ាកយីហោ និង ការរចនាក្រាហិកនៅក្នុងឧស្សាហកម្មដ៏ច្រើនសន្ធឹកសន្ធាប់។

 

ការរចនានៅខាងក្នុងខាងក្រៅ

ជាកន្លែងនៃពណ៌ឆើត
inside out label & packaging trends

គេតែងនិយាយថា “សូមកុំវាយតម្លៃមនុស្សតែសម្បកក្រៅ” ។
ដោយឆ្លុះបញ្ចាំងពីបរិយាកាសដែលផ្លាស់ប្ដូរ និង
បទពិសោធន៍នៃពិភពដែលតែងតែប្រែប្រួល ការរចនា តែងធ្វើទៅលើពណ៌នៃផ្ទៃខាងក្រៅ និង ខាងក្នុងដ៏ភ្ញាក់ផ្អើលមួយ។

សោភ័ណភាពនៃការរចនា តែងបង្ហាញពីភាពសាមញ្ញ និង ភ្លឺច្បាស់នៅលើការវេចខ្ចប់ និង ការរចនាផ្នែកខាងក្រៅ និង ង្កើតភាពរីករាយ និង ចង់ដឹងទៅលើផ្នែកខាងក្នុង ។ វិធីសាស្រ្តកាន់តែអស្ចារ្យមួយដើម្បីបង្កការភ្ញាក់ផ្អើល និង ធ្វើឲ្យអតិថិជនលាន់មាត់វៅ (wow) ជាមួយនិងការរចនាតាមការជ្រើសរើសផ្ទាល់ខ្លួន ហើយការដាក់ពណ៌ និង ធ្វើស្លាកយីហោ ត្រូវផ្អែកទៅលើអ្នកប្រើប្រាស់ចុងក្រោយគេ ឬ យុទ្ធនាការចុងក្រោយគេ ។ វាលើកកម្ពស់បទពិសោធន៍ដែលមិនធ្លាប់ជួបប្រទះ ជាមួយនិងការគិតគូរឲ្យបានដិតដល់ខ្លាំងមែនទែន ហើយវាក៏ជាសាររួមមួយផងដែរ ។ ការស្រាវជ្រាវជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា អតិថិជនបានត្រៀមរួចរាល់ក្នុងការចំណាយទៅ សម្ភារៈដែលខ្លួនបានជ្រើសរើសជាច្រើន តែទោះជាយ៉ាងនេះក្ដី យើងតែងចំណាយថវិការាប់ពាន់ក្នុងការស្រាវជ្រាវទៅលើ ឥរិយាបថរបស់អតិថិជន គឺដូចគ្នាទៅនិងការណ៍ ដែលយើងមិនបានបែងចែកធនធាន និង ថវិកាឲ្យបានគ្រប់គ្រាន់ទៅលើផ្នែកវេចខ្ចប់នោះផងដែរ ។ ប្រអប់ដាក់ឥវ៉ាន់ដែលធ្លាប់តែលាបពណ៌ស ឬ ជាក្រដាសពណ៌គគីរ ក្នុងពេលបច្ចុប្បន្ននេះក៏មានពណ៌ចម្រុះជាច្រើនផងដែរ ។ និន្នាការបច្ចុប្បន្ននេះ បានប្រើប្រាស់កត្តាចិត្តសាស្រ្តដោយការបង្កើតឲ្យមានការភ្ញាក់ផ្អើលតាមរយៈ ការលេងសើច ដោយកាត់បន្ថយការពេញចិត្ត ប៉ុន្តែវាផ្ដល់ឲ្យអ្នកទទួលនូវអ្វីមួយដ៏ពិសេស ។ បើពិនិត្យមើលចំនួនសម្ភារៈដែលអ្នកបានរចនាឡើង វាល្មមដល់ពេលដែលអ្នកត្រូវបោះជំហានចេញពីប្រអប់របស់អ្នកនោះហើយ!

សូមតាំងចិត្តឲ្យត្រជាក់!
ព្រៃនៅទីនោះ

year of the tiger label & packaging trends

ឆ្នាំខាល យើងនឹងឃើញរូបសត្វខ្លានៅពាសពេញលើការវេចខ្ចប់ និង ស្នាដៃរចនានានា ។ ស្នាដៃរចនាដ៏រស់រវើក នឹងរំលេចនូវសត្វខ្លា
និង រូបសត្វផ្សេងៗ លាយឡំនិងពណ៌ដ៏ស្រស់ត្រកាល និង ទម្រង់ច្នៃប្រឌិតខ្ពស់ ដែលបង្កើតតាមលំនាំដើម និង
ផ្ដល់នូវការភ្ញាក់ផ្អើល មួយ។

ខ្លាជាសត្វតំណាងឲ្យសេចក្ដីអង់អាចក្លាហាន ភក្ដីភាព និង ពោរពេញដោយថាមពលខ្លាំងក្លា ។ ជានិមត្តិរូបនៃអំណាចគ្មានដែនកំណត់ ។ ទោះជាយ៉ាងនេះក្ដី ជាញឹកញាប់វាត្រូវបានចាត់ទុកជាសភាវៈដ៏មានឬទ្ធីអំណាច សម្រាប់ក្មេងដែលពាក់ស្បែកជើង ឬ មួកមានរូបខ្លា តំណាងឲ្យសំណាងល្អ ។ ផ្ដើមពីទស្សនៈវិស័យនៃការរចនានីមួយៗ សត្វខ្លាតែងមានទំនាក់ទំនងទៅនិងព្រៃ ជាមួយនិងរូបតំណាងផ្កា ឬ រូបរាងផ្សេងៗ ។ អ្នកក៏អាច មើលឃើញជារួមនូវរូបសត្វដែលបោះពុម្ពជាច្រើនដូចជា សត្វខ្លាត្រី ខ្លា Cheetah និង សេះបង្កង់ ព្រមទាំងសត្វថ្មីៗដ៏រស់រវើកមួយចំនួនទៀត និង ទម្រង់ដែលសមនិងសត្វទាំងនោះ ។ ពណ៌ទឹកក្រូច ខ្មៅ និង ប្រផេះ ជាពណ៌ដែលគេនិយមច្រើនបំផុត ប៉ុន្តែសង្ឃឹមនឹងឃើញការច្នៃប្រឌិតមួយចំនួនជាមួយនិងការលាយពណ៌ដ៏ឆ្កួតវង្វេងមួយ និង ភាពស្រស់ស្អាតនៃពណ៌នីមួយៗដែលបង្កើតជារូបរាងដ៏អស្ចារ្យ ។ ភ្នែកខ្លា ត្រូវបានប្រើដើម្បីបង្កើតឥទ្ធិពលដ៏វិសេស និង ជាការបង្កប់នូវអារម្មណ៍រំជួលចិត្តជាច្រើន ។ ២០២២ ជាឆ្នាំ “ខ្លាទឹកមន្ត” ជាឆ្នាំបង្កើតនូវជំនឿជឿជាក់លើខ្លួនឯងកាន់តែខ្លាំង សមត្ថភាពយល់ដឹង និង លក្ខណៈពិសេសផ្សេងៗដែលអាចនឹងកើតមាន និង ផ្ដល់នូវគុណប្រយោជន៍។

ធ្វើឲ្យដឹងជាក់ស្ដែង
ការប៉ះពាល់ និង ការពិនិត្យមើលរូបរាងជាក់ស្ដែង

texture label & packaging trends

កត្តាជាក់ស្ដែង មាននៅលើការវេចខ្ចប់ ដែលបញ្ជាក់ឲ្យឃើញពីអារម្មណ៍រំភើបរីករាយ តាមរយៈការរួមបញ្ចូលអារម្មណ៍ផ្សេងៗ
ដើម្បីបង្កើត “អារម្មណ៍” មួយទៅលើ ផលិតផលណាមួយ។

វិធីដ៏ល្អបំផុតដើម្បីដឹងពីបញ្ហាទាំងនេះ គឺត្រូវប្រើការប៉ះពាល់ដោយផ្ទាល់ និង ពិនិត្យមើលរូបរាងជាក់ស្ដែង ។ ការធ្វើឲ្យផុសឡើង គឺជាវិធីងាយស្រួលបំផុតមួយដើម្បីឲ្យយល់ដឹងពីបញ្ហានេះ ដើម្បីបង្កើន ឬ បន្ថយពណ៌គោល រហូតដល់បង្កើតបានជាពណ៌ថ្មីមួយ ។ សម្ភារៈជាក់ស្ដែងទាំងនេះ ក៏ត្រូវបង្ហាញឲ្យឃើញពីធាតុដី និង អារម្មណ៍ពិតប្រាកដមួយ ។ សម្ភារៈទាំងនោះ ពិបាកនឹងបោះពុម្ពពីលើ ហើយតែងមានរូបរាងមិនច្បាស់ ‘មិនច្បាស់’ ដែលតម្រូវឲ្យមានការគិតគូរឲ្យដិតដល់ក្នុងការរចនា ។ ការអ៊ុត និង ការដាក់ពណ៌ តែងប្រើដើម្បីឲ្យដឹងពី ‘ពណ៌ដែលប្រែប្រួល’ ។ ការដាក់ពណ៌ខ្លាំង និង ការដាក់ពណ៌អុជៗ បង្កើតឲ្យមានពណ៌ផ្ទុយគ្នា និង ផ្ដើមបង្កើតឲ្យមានប្រតិកម្មរបស់ផលិតផល ។ ការអ៊ុត ឬ ការអ៊ុតជាស្រទាប់ទន់ៗ ត្រូវបានប្រើជាទូទៅនៅក្នុងការវេចខ្ចប់ក្នុងពេលបច្ចុប្បន្ននេះ (មាននៅលើក្របសៀវភៅជាច្រើនឆ្នាំ) ដោយសារតែវាអាចសន្សំសំចៃតម្លែចំណាយបានកាន់តែច្រើន ។ មានវិធីសាស្រ្តច្រើនក្នុងការបង្កើតឲ្យឃើញពី “អារម្មណ៍” ណាមួយ ។ វិធីសាស្រ្តដែលអ្វីមួយធ្វើឲ្យអ្នកមានអារម្មណ៍ គឺជាការបញ្ចូលនូវការយល់ឃើញ និង វិធីសាស្រ្តដែលពណ៌ទាំងនោះបង្កើតប្រតិកម្មទៅឲ្យគ្នាទៅវិញទៅមក ដើម្បីបង្កើតពណ៌ ចលនា និង អារម្មណ៍ណាមួយ។

តើអ្នកគិតអ្វីខ្លះអំពីការព្យាករណ៍ទាំងនេះ សម្រាប់និន្នាការបង្កើតស្លាកសញ្ញា និង វេចខ្ចប់?

សូមប្រាប់យើងខ្ញុំតាមការបញ្ចេញយោបល់ខាងក្រោម។

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក