ពណ៌ PANTONE® ប្រចាំឆ្នាំ ២០២២ គឺ Pantone 17-3938 Very Peri
ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត វិទ្យាស្ថានពណ៌ Pantone Color Institute TM បានបង្កើតពណ៌ថ្មីមួយ ។
ជាពណ៌មួយដែលលើកទឹកចិត្តឲ្យមានការច្នៃប្រឌិត និង ស្នាដៃបង្កើតថ្មី នៅក្នុងពិភពលោកមួយដែលវិវត្តន៍មិនចេះឈប់ឈរនេះ ។
Very Peri គឺជាពណ៌មួយឆ្លុះបញ្ចាំង និង បង្ហាញនូវអ្វីដែលកើតឡើងនៅជុំវិញពិភពលោក ។
PANTONE® 17-3938 Very Peri PMS: (closest match) Pantone 2116C |
ប្រើពណ៌ VERY PERI ទៅលើស្លាកសញ្ញា ការវេចខ្ចប់ និង ការរចនានានា។
បង្កើតជាមួយ Pantone® 17-3938 VERY PERI
ពណ៌ Pantone បានបង្កើត ទម្រង់នៃពណ៌ចំនួន ៤ ដ៏ល្អឯក ក្នុងនោះមានពណ៌សំខាន់គឺពណ៌ PANTONE® 17-3938 Very Peri ដែលអាចឲ្យ អ្នករចនា និង ម្ចាស់ម៉ាកយីហោ បញ្ចូលពណ៌ដែលស្អាតបំផុតប្រចាំឆ្នាំ ២០២២ នេះទៅក្នុងការងាររចនារបស់អ្នក ។ ទម្រង់នៃពណ៌នីមួយៗ បញ្ជាក់ពីអារម្មណ៍ខុសៗគ្នា ដោយបង្ហាញពីភាពស្រស់ស្អាតគ្រប់យ៉ាងនៃពណ៌ PANTONE® 17-3938 Very Peri ។ ទម្រង់នៃពណ៌នេះ ក៏មានពណ៌លាយគ្នាដែលបានលើកឡើងនេះ និង មានពណ៌ដិតខ្លាំង នៅពេលលាយពណ៌ទាំងនេះបញ្ចូលគ្នា ។ សូមពិនិត្យមើលខាងក្រោម ដើម្បីមើលថាតើពណ៌ណាខ្លះកំពុងមានប្រជាប្រិយក្នុងការរចនាសម្រាប់ឆ្នាំ ២០២២។.
វិធីសាស្រ្តឥតគិតថ្លៃ និង ងាយស្រួលបំផុតក្នុងការស្វែងរក គឺការប្រើប្រាស់ ឧបករណ៍សម្រាប់កម្មវិធី Pantone Connect: ជាថ្នាលឌីជីថល លាយពណ៌មួយ សម្រាប់អ្នករចនា ដែលមាននៅលើគេហទំព័រ អេបចល័ត និង ជាកន្ទុយពាក្យសម្រាប់កម្មវិធី Adobe ® Creative Cloud ®. ។ ឧបករណ៍សម្រាប់ប្រើប្រាស់កម្មវិធីនេះ មានពណ៌ pre-loaded Colour ជាទម្រង់ប្រចាំឆ្នាំ រួមជាមួយ ពណ៌ Pantone Colour ផ្សេងទៀត និង ជាឧបករណ៍ដែលមានសម្រាប់ចែករំលែក រក្សាទុក និង ប្រើជាឯកសារសម្រាប់រចនារបស់អ្នកនៅក្នុងកម្មវិធី Adobe Photoshop ® , Illustrator ® , and InDesign ® . ជាមួយនិងគណនីឥតគិតថ្លៃនៃកម្មវិធី Pantone Connect account អ្នករចនាអាចទទួលបានមុខងារផ្សេងៗ សន្សំពេល ដើម្បីស្វែងរកពណ៌តាមចិត្តនឹកឃើញ រក្សាទុកទម្រង់នៃពណ៌ និង រចនាជាមួយកម្មវិធី Pantone Colour ដែលអាចយកមកប្រើប្រាស់បាន ។ ត្រូវច្បាស់ថា បានពិនិត្យមើលឧបករណ៍ប្រើប្រាស់សម្រាប់កម្មវិធីនេះរួចរាល់។
BALANCING ACT ពណ៌ធ្វើឲ្យមានតុល្យភាព Balancing Act គឺជាទម្រង់នៃពណ៌ពេញលក្ខណៈមួយ ដែលកម្លាំងនៃភាពក្ដៅ និង ត្រជាក់មានតុល្យភាពនិងគ្នា ដែលក្នុងទ្រឹស្ដីធម្មជាតិ វាតែងគាំទ្រ និង បង្រ្គប់ឲ្យគ្នាទៅវិញទៅមក ។ ភាពភ្លឺរលោងនៃពណ៌ PANTONE 17-3938 Very Peri មានកាន់តែខ្លាំងឡើង នៅក្នុងទម្រង់ បែបសិល្បៈ ដោយបញ្ចេញនូវអារម្មណ៍រស់រវើកជាក់ស្ដែង។ | |
WELLSPRING ជាការលាយពណ៌ដ៏ស៊ីគ្នា និង រលាយចូលគ្នាមួយ ដែលមានរាងជាស្រមោលព្រឿងៗលក្ខណៈធម្មជាតិពិតៗ ។ ពណ៌ Wellspring បង្ហាញឲ្យឃើញភាពរលាយចូលគ្នាដ៏ល្អរវាងពណ៌បៃតង និង ពណ៌ PANTONE 17-3938 Very Peri លក្ខណៈធម្មជាតិពិត និង លក្ខណៈមាំមួននៃពណ៌ដ៏ស្រស់ស្អាត និង ហាប់មាំ។ | |
THE STAR OF THE SHOW វត្តមានប្រកបដោយថាមពលនៃពណ៌ PANTONE 17-3938 Very Peri កើតមានតាមរយៈពណ៌ The Star of the Show, នៅពេលដែលយើងមានភាពរីករាយ និង កក់ក្ដៅទៅលើ ពណ៌ខៀវ ជាមួយនិងទម្រង់បែបបុរាណ និង ស៊ីជាមួយពណ៌ ផ្សេងៗ ដែលភាពឆើតឆាយ និង ភាពជាម៉ូតដ៏អស្ចារ្យពិបាកនឹងបរិយាយ គឺជាសារបញ្ជាក់នូវ ភាពទំនើបគ្មានទីបញ្ចប់។ | |
AMUSEMENTS ពណ៌ Amusements, ជារឿងរ៉ាវនៃពណ៌បញ្ជាក់ពីភាពរីករាយ និង កបិចិត្ត និង ជាលក្ខណៈធម្មជាតិ ពណ៌ Amusements គឺជាពណ៌បរិយាយពីទំនុកចិត្តគ្មានដែនកំណត់ និង ឥរិយាបថសប្បាយរីករាយនៃពណ៌ PANTONE Color of the Year 2002 17-3938 Very Peri, ជាពណ៌ខៀវព្រិចៗ ដែលបញ្ជាក់ពីចរិកលក្ខណៈលេងសើច ពិតជាខ្លាំងក្លារគ្មានអ្វីអាចរារាំង ឬ គ្រប់គ្រងបាននោះទេ។ | |