ភាពជាប់ស្វិតគឺជាមុខងារដ៏សំខាន់មួយរបស់មុខទំនិញ នាពេលគេយកទៅប្រើ។ បើជាយីហោអន់ ឬជ្រើសយកខុសនូវភាពជាបស្វិតនោះ វានឹងប៉ះពាល់ដល់ទំនោរនៃអ្នកប្រើប្រាស់។
ដើម្បីជ្រើសស្លាកយីហោ ដែលជាប់ស្វិត លោកអ្នកគួរពិចារណាទៅលើលក្ខណៈដូចខាងក្រោម:
- ភាពជាប់ស្វិត – មាន ៣ ជម្រើសគឺជាប់រហូត ជាប់អាចបកវិញបាន ឬអាចដូរបាន
- រូបមន្តមាន – ២ ជម្រើស គឺជាក្រណាត់អាគ្រីលីក (Acrylic) ឬជាតិជ័ររលាយពេលត្រូវកម្តៅ(Hotmelt)
៣ ជម្រើសនៃភាពជាប់:
1) ភាពជាប់រហូតត្រូវបានផលិតឡើងដោយមិនអាចបកវាបាន:
- ប្រើក្រណាត់អាគ្រីលីក មិនប្រើជាតិជ័ររលាយពេលត្រូវកម្តៅទេ
- ជាជម្រើសពិបាកសម្រាប់ប្រើលើផ្ទៃខាងក្រៅ (ដូចជាប្រើវត្ថុមានសំណើម ឬកក វាអាចជ្រួញផ្ទៃក្រៅ ឧទារហ៍ដូចជាកៅស៊ូកងឡានជាដើម)
- កាលណាចងបកវាចេញ ឬដូរចេញនោះ វានឹងខូចខាចស្លាកយីហោមិនខាន
2) ភាពជាប់អាចបកវិញបាន:
- ទោះទោះបីជាប់អាចបកវិញបាន តែត្រូវប្រើពេលយូរ
- ពេញនិយមសម្រាប់វិស័យពិសោធន៍
3) ជាបអាចដូរបាន:
- ប្រើពេលខ្លីសម្រាប់ដូរ (ជាធម្មតាប្រើពេល២៤មោង)
- ប្រើស្លាកយីហោដោយស្វ័យប្រវត្តិ អាចពិបាកអាស្រ័យតាមរូបរាងនៃវត្ថុប្រើប្រាសនោះ
- អាចបក និងដូរបានដោយមិនធ្វើឱ្យខូចខាតទំនិញឡើយ
- ងាយស្រួលបកចេញដោយផ្ទាល់ ក្រោយពីដាក់ស្លាកយីហោរួច តែវាក៏ជាប់បានយូរដែរ
ជម្រើសពិសេសសម្រាប់បិទលើទំនិញម្ហូបអាហារ:
- អាចប្រើបិទលើមុខទំនិញម្ហូពអាហារបានដូចជាប្រភេទមុខម្ហូបអាហារស្ងួត សើម និងអាហារគ្មានជាតិខ្លាញ់ ក៏ដូចជាមុខទំនិញសាច់នានា។
រូបមន្ត ២ ជម្រើសរូបមន្តមាន ២ ជម្រើស គឺជាក្រណាត់អាគ្រីលីក (Acrylic) ឬជាតិជ័ររលាយពេលត្រូវកម្តៅ (Hotmelt):
1) ក្រណាត់អាគ្រីលីក (Acrylic):
- មុខទំនិញស្រោបប្លាស្ទិកនានា ច្រើនប្រើក្រណាត់អាគ្រីលីក
- មានភាពថ្លាច្បាស់ល្អ ធន់នឹងពន្លឺកាំរស្មី UV និងទឹក
- ជាប់ស្វិតល្អ ធន់នឹងសំណើម ឬកម្តៅនៅខាងក្រៅ និងធន់ធាតុត្រជាក់ក្នុងទូរទឹកកក
2) ជាតិជ័ររលាយពេលត្រូវកម្តៅ (Hotmelt):
- ជាទូទៅ សារជាតិបែបនេះ មានមុខងារធន់នឹងរបស់ច្រើនយ៉ាងដូចជាកម្តៅ បត់បែន ឬសំណើម និងការផ្លាស់ទីភ្លាមៗ
- ជាប់ស្វិតល្អសម្រាបផ្ទៃចំហ
- ជាយីហោស្វិតធន់នឹងសីតុណ្ហភាពកម្រិតទាប។ ជាពិសេសភាពធន់ផ្ទៃវត្ថុមានសំណើម តែមិនមែនសម្រាប់ផ្ទៃវត្ថុនៅរាយប៉ាយពីគ្នានោះឡើយ។ យើងធានាសម្រាប់ប្រើក្នុងស្ថានភាពត្រជាក់នានា ជាពិសេសផ្ទៃមានសំណើមតែម្តង។
- កាលកំណត់ វាធន់នឹងកម្តៅ បើប្រៀបធៀបនឹងសារធាតុធ្វើពីក្រណាត់អាគ្រីលីក។
លក្ខខណ្ឌពិសេស ធន់នឹងកម្រិតត្រជាក់ ឬកក:
- ជាទូទៅការប្រើស្លាកយីហោនេះ វាច្រើនតែសម្រាប់ទំនិញធន់នឹងកម្រិតនៃសីតុណ្ហភាពទាបប៉ុណ្ណោះ (មិនសំដៅទៅលើធាតុត្រជាក់ ឬកកនៅក្នុងថតទូរទឺកកកទេ)។