• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

what’s hot and cool stuff

ស្លាកសញ្ញា និង ការវេចខ្ចប់

ប្រសិនបើអ្នកកំពុងស្វែងរកគំនិត ស្លាកសញ្ញា & ការវេចខ្ចប់ដែលពិតជាផ្តល់ឱ្យអ្នកនូវការប្រកួតប្រជែងសម្រាប់ការលក់ដោយផ្អែកលើពិធីបុណ្យ សូមពិនិត្យមើលគំនិតច្នៃប្រឌិត និងរីករាយមួយចំនួនដូចខាងក្រោម។
ជាមួយនឹងការផ្លាស់ប្តូរទាំងអស់ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក រួមទាំងការពន្យារពេលដែលបានរំពឹងទុកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការចែកចាយ វាជាពេលវេលាដើម្បីប្រែក្លាយគំនិតរបស់អ្នកឱ្យក្លាយជាការពិត។ បញ្ជាទិញឥឡូវនេះ ដើម្បីធានាថាស្លាក និងវេចខ្ចប់របស់អ្នករួចរាល់ទាន់ពេល…

 

ស្លាកសញ្ញាលក់តាមព្រឹត្តិការណ៍នានា ស្លាកសញ្ញាតាមរដូវកាល
រចនាស្លាកសញ្ញាជាពិសេស សម្រាប់ការលក់ក្នុងព្រឹត្តិការណ៍ពិសេស ឬ ក្នុងរដូវកាលណាមួយ ។ ឧទាហរណ៍: លក់ក្នុងរដូវកាលបុណ្យគ្រីស្មាស់ តែយើងក៏អាចរៀបចំការលក់ក្នុងរដូវកាលផ្សេងផងដែរ។ គួររំឮកផងដែរថា ប្រសិនបើយើងមិនលក់ក្នុងរដូវកាលទាំងនេះទេ ទំនិញទាំងនោះ អាចនឹងនៅសល់ច្រើនលើសលប់គ្មានតម្រូវការ – ដូចនេះត្រូវព្យាយាមបង្កើតជាការរចនាស្លាកសញ្ញា ឬ ម៉ៅបញ្ចូលគ្នាជាទំនិញ ‘បន្ថែម’ ណាមួយ។ 
ការវេចខ្ចប់សម្រាប់លក់ និង តាមរដូវកាល
ការវេចខ្ចប់ អាចរៀបចំឲ្យបានត្រឹមត្រូវ ស្របតាមការលក់ក្នុងកាលៈទេសៈជាក់លាក់ និង ក្នុងរដូវកាលផ្សេងៗគ្នា ។ ការវេចខ្ចប់ដែលមានគំរូស្រាប់មួយចំនួន ក៏អាចលក់ក្នុងច្រើនរដូវកាលផងដែរ ដូចនេះយើងអាចប្រើប្រាស់បានកាន់តែយូរបន្ថែមទៀត។
ស្លាកសញ្ញា និង ការវេចខ្ចប់ ផ្ទាល់ខ្លួន & តាមការជ្រើសរើស។
ការរៀបចំផលិតផលជាលក្ខណៈផ្ទាល់ខ្លួន ឬ បែងចែជាប្រភេទផ្សេងៗ ជាមួយរូបរាងសមស្រប និង ការដាក់ស្លាកសម្គាល់ គឺជាវិធីសាស្រ្តដែលអាចធ្វើបាន និង ងាយស្រួលក្នុងការបង្កើតចំណាប់អារម្មណ៍ និង ក្ដីរំភើប រួមផ្សំនឹងការធ្វើឲ្យអតិថិជនរក្សាទំនាក់ទំនងជាមួយផលិតផល និង ក្រុមហ៊ុនរបស់អ្នក ។ អ្នកក៏អាចរចនាវាផងដែរ ដូចនេះអ្នកមិនចាំបាច់ប្តូរស្លាកសញ្ញានៃផលិតផលរបស់អ្នកនោះទេ។
អ៊ុតរូបសញ្ញាជាប់និងផលិតផល
អ៊ុតរូបសញ្ញាជាប់និងផលិតផល អាចឲ្យអ្នកបិតរូបសញ្ញាណាមួយជាប់និង ផលិតផល ឬ ប្រអប់ណាមួយដើម្បីធ្វើជាកាដូថ្មី ដ៏ទាក់ទាញ ឬ ដើម្បីបង្កើតអារម្មណ៍រីករាយក្នុងកម្មវិធីផ្សេងៗ ។ អ្នកអាចដាក់ក្រដាស់សម្គាល់ រួចគ្រាន់តែបិតភ្ជាប់មួយផ្នែក ឬ ឲ្យពេញទាំងអស់ទៅនិងផលិតផលនោះ រួចបិតតែមទៅលើផលិតផលនោះ ។ អ្នកលក់មួយចំនួន ប្រើវិធីនេះដើម្បីចងផលិតផលរបស់ខ្លួនជាបាច់ៗ ។ វាងាយស្រួលតុបតែង និង បង្កើតជារាងផ្សេងៗ ឬ មានរាងជា ‘បន្ទះៗ’ សាមញ្ញៗ ។ ការបែងចែកផលិតផលជាប្រភេទៗ និង បង្កើតរូបរាងជាលក្ខណៈផ្ទាល់ខ្លួន សម្រាប់ការលក់ពិសេសបំផុត អាចធ្វើឲ្យអតិថិជនពិតជាលាន់មាត់ថា វៅ។
អ៊ុតរូបសញ្ញាជាប់និងកាត
អ៊ុតរូបសញ្ញាជាប់និងកាត ។ ការអ៊ុត ឬ បិតរូបសញ្ញាជាប់និងកាត គឺជាវិធីល្អបំផុតក្នុងការបង្កើតជា ‘កាដូរ’ ឬ បង្កើតរូបរាងតាមរដូវកាលនៃការលក់ ដោយមិនចាំបាច់ដូរផលិតផល ។ រចនាបថនៃរូបសញ្ញាដ៏រស់រវើក អាចបន្ថែមតម្លៃទៅលើ ផលិតផលរបស់អ្នក រួមទាំងបន្ថែមតម្លៃទៅលើការ ‘លក់’ ឬ ដឹងពីសារៈសំខាន់នៃការឲ្យកាដូដែលចាំបាច់ក្នុងពេលវេលាជាក់លាក់ណាមួយ ។ ការតុបតែងលម្អ ដូចជាការរុុំជាមួយបន្ទះស្ដើងៗ ការធ្វើឲ្យផុស និង លាបជាមួយថ្នាំវ៉ានីសភ្លឺរលោង ដែលធ្វើឲ្យផលិតផលមានសម្រស់ឆើតឆាយ នៅពេលរួចរាល់ ត្រូវតែធ្វើជាចាំបាច់។
ស្លាក
ប្រសិនបើអ្នកមិនចង់អ៊ុតផលិតផលទេ អ្នកអាចបិតជា ‘ស្លាកសញ្ញា’ ណាមួយ ។ ការបិតជាស្លាកសញ្ញា លើផលិតផល (ហៅថា ការបិតព្យួរ) អាចដាក់ទៅលើ ករនៃផលិតផល (ការបិតព្យួរនៅ ករ) ឬ គ្រាន់តែបិតទៅលើ ប្រអប់វេចខ្ចប់ (ដូចជា កាតអំណោយ ឬ កាតប៉ូស្ដាល់ជាដើម)។
រូបសញ្ញាដែលផុស
ស្លាកសញ្ញាពាក់លើក្បាលនៃផលិតផល ជាស្លាកសញ្ញាដែលគេដាក់នៅលើក្បាលនៃផលិតផល ដើម្បីញញាក់អារម្មណ៍ “មើលមកខ្ញុំ” ។ ស្លាកសញ្ញាទាំងនេះអាចមានពណ៌ឆើត ដិត ឬ សាមញ្ញា និង មានម៉ូតផ្សេងៗ – ទៅតាមវិធីងាយស្រួលក្នុងការពាក់លើផលិតផល និង ងាយស្រួលញញាក់អារម្មណ៍ទល់និងផលិតផលដែលជាគូប្រជែង។

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក