វិទ្យាស្ថានពណ៌ផេនថូន បានប្រកាសពណ៌ប្រចាំឆ្នាំ2021 របស់ផេនថូនគឺ៖
ពណ៌លឿងភ្លឺ PANTONE 13-0647 Illuminating | + | ពណ៌ប្រផេះ PANTONE 17-5104 Ultimate Gray |
ការប្រើប្រាស់ពណ៌ប្រផេះ + ពណ៌លឿងភ្លឺ នៅលើស្លាកសញ្ញា ការវេចខ្ចប់
និងការឌីហ្សាញត្រូវបាន ពិពណ៌នាជា “ការផ្គុំពណ៌ដែលបង្កប់នូវអត្ថន័យនៃភាពខ្លាំង និងពោរពេញទៅដោយក្ដីសង្ឃឹមដែលបង្ហាញទាំងភាពធន់ និងធ្វើឲ្យមានអារម្មណ៍ល្អប្រសើរ” សម្រាប់ឆ្នាំ 2021 ពណ៌សុទ្ធចំនួនពីរ៖ ពណ៌ប្រផេះ PANTONE 17-5104 Ultimate Gray + ពណ៌លឿងភ្លឺ PANTONE 13-0647 Illuminating ត្រូវបានជ្រើសរើសមកដាក់ជាមួយគ្នា និងជាជំនួយដល់គ្នានៅក្នុងឆ្នាំដែលត្រូវបានរំពឹងថាជាឆ្នាំដ៏លំបាកមួយឆ្នាំទៀត ប៉ុន្តែជាឆ្នាំដែលពោរពេញទៅដោយក្ដីសង្ឃឹម។ | |
ពណ៌ប្រផេះ តំណាងឲ្យពណ៌ដែលបង្ហាញពីភាពប្រាកដប្រជា និងរឹងមាំ (ភាពខ្លាំង) ចំណែកឯពណ៌លឿងភ្លឺវិញគឺជាពណ៌ដែលបង្ហាញពីភាពកក់ក្ដៅ និងសុទិដ្ឋិនិយម (ក្ដីសង្ឃឹម)។ វាគឺជាបន្សំដ៏ស្រស់ស្អាតនៃពន្លឺ និងថាមពល លាយបញ្ចូលជាមួយនឹងស្ថិរភាពដែលផ្គុំផែនដីជាមួយនឹងធាតុផ្សំនៃព្រះអាទិត្យ។ | |
ពណ៌ប្រចាំឆ្នាំរបស់ផេនថូន ជះឥទ្ធិពលទៅលើការអភិវឌ្ឍផលិតផល និងការសម្រេចចិត្តក្នុងការទិញនៅតាមឧស្សាហកម្មជាច្រើន រាប់តាំងពីម៉ូតសម្លៀកបំពាក់ រហូតដល់ការតុបតែងសង្ហារិម ការឌីហ្សាញបែបឧស្សាហកម្ម ការវេចខ្ចប់ផលិតផល និងការឌីហ្សាញក្រាហ្វិក។ វាមិនមែនគ្រាន់តែកំណត់អំពី “ភាពពេញនិយម” ប៉ុណ្ណោះទេ – វាកង្កប់នូវអំណាច ចិត្តសាស្ត្រ និងអារម្មណ៍ចំពោះពណ៌ ជាឧបករណ៍សម្រាប់អ្នកឌីហ្សាញ និងម៉ាកយីហោ ក្នុងការរួមបញ្ចូលចំណុចនេះទៅក្នុងការឌីហ្សាញ របស់ពួកគេ។ |
ចង់បានភាពសប្បាយរីករាយ និងស្វែងយល់ពីពណ៌ប្រចាំឆ្នាំ 2021 របស់ផេនថូនដែរឬទេ? មានអ្វីៗជាច្រើន រាប់តាំងពី Facebook និង Instagram filters រហូតដល់ការបង្កើត និងចែករំលែកបណ្ដុំពណ៌ដោយលាយជាមួយពណ៌ដ៏ពេញនិយមបំផុតពីជុំវិញពិភពលោក។ ត្រូវប្រាកដថាអ្នកបានចុចនៅលើលីងខាងក្រោមចូលទៅកាន់វេបសាយរបស់ផេនថូនដើម្បីចែករំលែកការឌីហ្សាញរបស់អ្នកដោយប្រើ ហាស់ថេច #Pantone2021 #coloroftheyear ពណ៌ប្រចាំឆ្នាំ2021 របស់ផេនថូន | |
ពន្លឺ និងភាពច្បាស់នៃពណ៌លឿងភ្លឺ រួមផ្សំជាមួយនឹងស្ថិរភាព និងគុណតម្លៃមូលដ្ឋាននៃពណ៌ប្រផេះ ផ្ដល់នូវឱកាសជាច្រើនសម្រាប់អ្នកឌីហ្សាញបែបចម្លែកទាក់ទាញ។ យើងបានឃើញម៉ាកយីហោជាច្រើនរួចមកហើយដែលបានប្រើប្រាស់ពណ៌ទាំងនេះក្នុងការឌីហ្សាញរបស់ពួកគេ។ ត្រូវចាំថា ការប្រើប្រាស់បន្សំពណ៌ប្រចាំឆ្នាំមិនមែនជាការបោកបញ្ឆោតនោះទេ សូមពិចារណាឲ្យបានល្អិតល្អន់ថាតើពណ៌ទាំងនេះមានប្រសិទ្ធភាពដូចម្ដេចខ្លះលើម៉ាកយីហោរបស់អ្នកក្នុងការបង្កើតនូវអារម្មណ៍ និងការជាប់ពាក់ព័ន្ធ។ | |
ក៏សូមស្វែងយល់អំពី Pantone Connect ដែលជាកម្មវិធីពណ៌ឌីជីថលសម្រាប់អ្នកឌីហ្សាញដែលអាចស្វែងរកបាននៅលើគេហទំព័រ ជាកន្លែងដែលអ្នកអាចចែករំលែក រក្សាទុក និងប្រើប្រាស់បណ្ដុំពណ៌ប្រចាំឆ្នាំដែលត្រូវបានចាត់តាមកម្មវត្ថុ ដើម្បីស្វែងរកបន្សំពណ៌ដែលបង្ហាញពីគំនិតល្អៗ និងជម្រើសសម្រាប់ការឌីហ្សាញ។ |
របៀបប្រើប្រាស់ពណ៌ប្រចាំឆ្នាំ2021 របស់ផេនថូន
ផេនថូនបានបង្កើតបណ្ដុំពណ៌ដែលមានលក្ខណៈប្លែកគេចំនួន5 ដែលមានលាយជាមួយពណ៌ ពណ៌ប្រផេះ PANTONE 17-5104 Ultimate Gray + ពណ៌លឿងភ្លឺ PANTONE 13-0647 Illuminating ដើម្បីជួយអ្នកនាំយកពណ៌ពិសេសៗសម្រាប់ឆ្នាំនេះទៅប្រើប្រាស់ក្នុងការឌីហ្សាញរបស់អ្នក។ បណ្ដុំពណ៌នីមួយៗបង្កប់នូវអារម្មណ៍ផ្សេងៗពីគ្នា បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីភាពបត់បែននៃពណ៌ប្រផេះ + ពណ៌លឿងភ្លឺ និងត្រូវបានគាំទ្រដោយបន្សំពណ៌ដែលត្រូវបានណែនាំទាំងបី… ឬចូលទៅកាន់គេហទំព័ររបស់ផេនថូនដើម្បីមើលបន្ថែម
AVIARY (ទ្រុងបក្សី) គឺជាក្រុមពណ៌ដ៏រស់រវើក និងរីករាយតំណាងឲ្យរោមបក្សីដ៏ស្រស់ឆើតឆាយទាក់ភ្នែក។ ពណ៌ PANTONE 17-5104 Ultimate Gray (ពណ៌ប្រផេះចំ) នាំយកធាតុផ្សំធម្មជាតិមកកាន់បណ្ដុំពណ៌ដែលប្រកបដោយភាពសុទិដ្ឋិនិយមនៃពណ៌ភ្លឺស្រស់ស្រាយដែលរួមបញ្ចូលពណ៌លឿងភ្លឺ PANTONE 13-0647 Illuminating ចំណែកឯពណ៌ស PANTONE 11-4201 Cloud Dancer បញ្ចូលនូវភាពរំជើបរំជួល។ | |
ENLIGHTENMENT (ការត្រាស់ដឹង) ការធ្វើឲ្យនឹកឃើញដល់លំហមន្តសណ្តំដែលពង្រីកគំនិតរបស់យើងទៅក្នុងអាណាចក្រមួយផ្សេងទៀត គឺរឿងរ៉ាវនៃពណ៌បែបយុវវ័យ និងការប្រឈមនឹងអនាគតនៅក្នុងដំណើរនៃការត្រាស់ដឹងគឺបានជំរុញឱ្យយើងចង់ស្រមើស្រមៃម្ដងទៀត។ ការផ្គូផ្គងពណ៌ប្រផេះ PANTONE 17-5104 Ultimate Gray និងពណ៌លឿងភ្លឺ PANTONE 13-0647 Illuminating ធ្វើការលាយបញ្ចូលគ្នានូវប្រាជ្ញា និងបទពិសោធន៍ជាមួយនឹងបំណងប្រាថ្នារបស់យើងដើម្បីឆ្ពោះទៅរកវិធីថ្មីនៃការគិត និងបង្ហាញការយល់ដឹងថ្មី ចំណែកឯពណ៌លោហធាតុប្រាក់ PANTONE 20-0087 Lead Crystal បន្ថែមពន្លឺចែងចាំងដូចពន្លឺព្រះចន្ទ។ | |
INTRIGUE (រហស្សូបាយ) ក្រឡស្រទាប់ផ្កាក្រៀមចម្រុះពណ៌ដ៏គួរឱ្យចាប់អារម្មណ៍ ក្រុមពណ៌ Intrigue ទទួលយកនូវការប្រមូលផ្តុំឥទ្ធិពល។ លក្ខណៈប្លែកៗ និងខ្លាំងក្លា ប៉ុន្តែក្នុងពេលតែមួយគឺបង្ហាញនូវភាពទាក់ទាញជាសកល ភាពធន់គ្រប់រដូវកាលរបស់ក្រុមពណ៌ Intrigue ត្រូវបានពង្រឹងដោយការបន្ថែមនូវពណ៌ប្រផេះ PANTONE 17-5104 Ultimate Gray ដែលបង្ហាញពីភាពរឹងមាំ និងពឹងផ្អែកបាន និងពណ៌លឿងភ្លឺ PANTONE 13-0647 Illuminating ជាពណ៌លឿងដែលជានិមិត្តរូបនៃពន្លឺព្រះអាទិត្យ។ | |
ORBITAL (គន្លង)
| |
SUN & SHADOW (ព្រះអាទិត្យ និងស្រមោល)
|