HP Digital Print Excellence Awards ពានរង្វាន់ឧត្តមភាពរបស់ HP Digital Print
ពានរង្វាន់ឧត្តមភាពរបស់ HP Digital Print នៅអាស៊ីប៉ាស៊ីហ្វិក និងនៅប្រទេសជប៉ុន ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន HP Graphics Solutions Business ដើម្បីទទួលស្គាល់សមិទ្ធិផល និងនវានុវត្តន៍ឈានមុខគេខាងឧស្សាហកម្មបោះពុម្ពនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក និងជប៉ុន។
ក្រុមហ៊ុននាំមុខគេដែលមានសមត្ថភាពខ្ពស់ មកពីឧស្សាហកម្មសិល្បៈក្រាហ្វិច វិនិច្ឆ័យការប្រកួតប្រជែងដោយពឹងផ្អែកលើ៖ សោភ័ណភាពជារួម ផលប៉ះពាល់ ឬប្រសិទ្ធភាពទីផ្សារ ភាពទាក់ទាញធ្នើតាំងបង្ហាញទំនិញ ត្រូវតាមគោលបំណង ភាពសមរម្យនៃប្លង់ ភាពប្លែក និងនវានុវត្តន៍ និងការប្រើប្រាស់ល្អបំផុត នៃប្រព័ន្ធផ្សព្វផ្សាយ ឬសារធាតុសកម្ម។
ការព្រីន & ការរចនាដែលឈ្នះពានរង្វាន់ពីក្រុមហ៊ុនផលិតស្លាកយីហោ QLM៖
Jason Kong Gin | |
រចនាហដាយ៖ | Charlotte Lamy & ផ្នែកទីផ្សាររបស់ក្រុមហ៊ុន QLM |
ព្រីនដោយ៖ | Hoang Ha Label Co. – QLM Label Makers Vietnam |
ការប្រកួតប្រជែង៖ | HP Digital Print Excellence Awards 2020 |
ពានរង្វាន់៖ | – ការទទួលស្គាល់ពិសេស៖ ផលិតផលស្រា & គ្មានជាតិអាល់កុល |