ការបត់និងខ្នាតប្រអប់មានសារៈសំខាន់ក្នុងការកំណត់លក្ខខណ្ឌតម្រូវការសម្រាប់ការដំឡើង និងការស្ដុកផលិតផលសម្រេច។ កត្តាទាំងនេះមានឥទ្ធិពល ថាតើប្រអប់កាតុងអាចត្រូវបានបិទភ្ជាប់ដោយកាវ និងបត់តាមរយៈម៉ាស៊ីនឬក៏ត្រូវការបិទកាវដោយដៃ (និងផលប៉ះពាល់ជាបន្តបន្ទាប់លើថ្លៃដើម)
។សម្រាប់សមាសធាតុបត់និងកាវ យើងចាំបាច់ត្រូវកំណត់៖
- តើប្រអប់ត្រូវបានបិទភ្ជាប់ដោយកាវ (ឬអត់)?
- តើផ្ទៃខាងក្រោមបត់រាបស្មើ ឬប្រអប់មានសន្ទះបិទផ្នែកខាងក្រោម?
- តើប្រអប់ចាំបាច់ត្រូវដំឡើងឲ្យហើយដែរឬទេ?
ទំហំប្រអប់ ឬប្រអប់ក្រដាស មានសារៈសំខាន់ ដើម្បីធានាថា ផលិតផលមានភាពសុចវត្ថិភាពខ្ពស់។ គោលការណ៍ណែនាំខាងក្រោម នឹងជួយអ្នកឱ្យដឹង និងសរសេរទំហំផលិតផលបានត្រឹមត្រូវ៖
- ចំពោះប្រអប់ជាមូលដ្ឋាន៖ ប្រវែង (L) ទទឹង (W) និងជម្រៅ (D) ដែលគួរតែត្រូវបានសរសេរតាមលំដាប់លំដោយ (L x W x D) ។
- ជានិច្ចកាលយកទំហំខាងក្នុង ដើម្បីទទួលបានខ្នាតកាន់តែច្បាស់លាស់។
- រក្សាប្រអប់ឱ្យត្រង់ ដោយដាក់សន្ទះគម្រប បែរមុខឡើងលើមុនពេលវាស់។
- ចូរវាស់ពីចំណុចមួយទៅចំណុចមួយទៀត។
- នៅពេលមានការសង្ស័យ ចូរវាស់ទំហំទទឹងនិងប្រវែងសរុប របស់ប្រអប់ ឬបញ្ជូនប្លង់ ឬគំនិត (ឬគំរូជាក់ស្តែងនៃប្រអប់របស់អ្នក) ទៅឱ្យបុគ្គលិកម្នាក់ក្នុងចំណោមមន្ដ្រីផ្នែកលក់របស់យើងដើម្បីធានាថាយើងដាក់តម្លៃត្រឹមត្រូវ។