• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00
22/03/2022 [email protected]

វិធីបង្កើត ឃ្យូ អ កូដ QR

ប្រើតែ ៤ ដំណាក់កាលប៉ុណ្ណោ!

ឥឡូវនេះ អ្នកបានដឹងថាតើ ឃ្យូ អ កូដ (QR codes) មានមុខងារធ្វើអ្វីខ្លះ ដូចនេះវាដល់ពេលត្រូវវាយតម្លៃនូវមុខងារអ្វីខ្លះដែលវាអាចធ្វើបានសម្រាប់ក្រុមហ៊ុនរបស់យើង និង បង្កើតវាសម្រាប់ផ្ទាល់ខ្លួន ។ អត្ថបទនេះ នឹងបង្ហាញលោកអ្នកនូវ:

      • សូហ្វវែ បង្កើត ឃ្យូ អ កូដ (QR Code)
      • ប្រភេទ ឃ្យូ អ កូដ (QR Code): ប្រភេទស្ថិតិ និង ប្រភេទរៀបចំដំណើរការ ឃ្យូ អ កូដ (QR Code)
      • ដំណាក់កាលទាំង ៦ ក្នុងការបង្កើត ឃ្យូ អ កូដ (QR Code)

សូហ្វវែ បង្កើត ឃ្យូ អ កូដ (QR Code)

វិធីសាស្រ្តមានច្រើនជម្រើស ដើម្បីឱ្យអ្នកទទួលបាន សូហ្វវែ សម្រាប់បង្កើត ឃ្យូ អ កូដ (QR code) ។ ការរើសយកជម្រើសណាមួយរបស់អ្នក ត្រូវផ្អែកលើការរួមបញ្ចូលគ្នានូវ រចនាបថ និង រូបរាងរបស់ ក្រុមហ៊ុនសូហ្វវែ នោះ ព្រមទាំង ដំណោះស្រាយដែលបានផ្ដល់ឱ្យ និង តម្លៃដែលត្រូវចំណាយជាបន្តបន្ទាប់ ។ ទន្ទឹមនឹងមាន សូហ្វវែបង្កើត ឃ្យូ អ កូដ (QR code) ឥតគិតថ្លៃ ជាច្រើន លោកអ្នកក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នសម្រាប់បញ្ហាមួយ ចំនួនផងដែរ

ប្រភេទ ឃ្យូ អ កូដ (QR Code): ប្រភេទគ្រប់គ្រងស្ថិតិ និង ប្រភេទរៀបចំដំណើរការ ឃ្យូ អ កូដ (QR Code)

 ឃ្យូ អ កូដ (QR Code): ប្រភេទគ្រប់គ្រងស្ថិតិ   ឃ្យូ អ កូដ (QR Code): ប្រភេទរៀបចំដំណើរការ កូដ 
 

 ជាទូទៅ ឃ្យូ អ កូដ (QR Code) ប្រភេទនេះ បង្កើតដោយ ឥតគិតថ្លៃ* *ចូរមើលលក្ខខណ្ឌកម្រិតពីពេលវេលា ឬ ចំនួនស្កេន 

x  គេមិនអាចធ្វើបច្ចុប្បន្នភាពលើ ឬ ផ្លាស់ប្ដូរ តំណភ្ជាប់បានទេ ហើយទិន្នន័យក៏មិនអាចតាមដានបានដែរ។

 VS 

√  តម្រូវឱ្យមានការបង់ប្រាក់ ឬ ទិញសម្រាប់តែពេលដែលអ្នកត្រូវការ កូដសម្រាប់ដំណើរការប៉ុណ្ណោះ

√  ទិន្នន័យនៅពីក្រោយ ឃ្យូ អ កូដ (QR code) អាចធ្វើបច្ចុប្បន្នភាពបាន សូម្បីតែក្រោយពេលបោះពុម្ពរួច ឬ ដាក់ឱ្យប្រើប្រាស់ក្ដី! ចំណុចនេះ មានសារៈសំខាន់ណាស់ នៅពេលដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរ ឬ កំណត់គោលដៅជាថ្មីនូវ សកម្មភាពប្រាស្រ័យទាក់ទង ផ្អែកលើកត្តាផ្សេងៗជាច្រើន។ 

√  អាចធ្វើការតាមដាននូវ ព័ត៌មាន រួមទាំងមុខងារជាច្រើនដូចជា ការកំណត់ទីតាំង ចំនួន ឬ ការស្កេន និង ព័ត៌មានដែលបានផ្ដល់ឱ្យ។ 

 

 

create your own QR Code in 4 steps បង្កើត ឃ្យូ អ កូដ (QR Code) ផ្ទាល់ខ្លួន ត្រឹមតែ ៤ ដំណាក់កាល

Step 1:  define & choose  ដំណាក់កាលទី ១: កំណត់ និង ជ្រើសរើស

 

កំណត់មុខងារដែល អ្នកចង់ឱ្យ ឃ្យូ អ កូដ (QR code) ធ្វើ: មាតិកា & មុខងារផ្សេងៗ

តើអ្នកចង់បាន សកម្មភាពប្រាស្រ័យទាក់ទងអ្វីខ្លះ ហើយមានទិន្នន័យអ្វីខ្លះ ដែលចាំាបាច់ត្រូវចាប់ទុក ជាមួយគ្នា ។ សូមមើលអត្ថបទ រឿងរ៉ាវដ៏អស្ចារ្យ ទាំង ១០ ដែលអ្នកអាចបង្កើតឡើង ជាមួយ ឃ្យូ អ កូដ (QR codes).

ចំណុចនេះ វានឹងកំណត់ ក្រុមហ៊ុនផ្ដល់/សូហ្វវែសម្រាប់ ឃ្យូ អ កូដ (QR Code) ប្រភេទណាដែលអ្នកចាំបាច់ត្រូវប្រើ:

ក្រុមហ៊ុនផ្ដល់ ឃ្យូ អ កូដ ដែលល្អ នឹងផ្ដល់ជម្រើសជាច្រើនក្នុងទម្រង់ជាលក្ខណៈកំណត់ដោយខ្លួនឯង ដើម្បីឱ្យអ្នកអាចប្រើ ឃ្យូ អ កូដ (QR code) និង បច្ចេកវិទ្យាស៊ីគ្នាជាមួយ កម្មវិធី អាន ឃ្យូ អ កូដ (QR code) ចល័ត ។ អ្នកក៏អាចត្រូវពិចារណាថាតើ អ្នកអាចតាមដាន និង វិភាគដំណើរការរបស់កូដ ក្នុងពេលជាក់ស្ដែង និង/ឬ ការបង្កើតកូដមួយ ដែលមានតែមួយគត់សម្រាប់ ម៉ាកយីហោ ឬ ផលិតផលរបស់អ្នក ។ អ្នកត្រូវតែច្បាស់ក្នុងចិត្ត ដើម្បីស្នើឱ្យអ្នកផ្សេង ផ្ដល់ការណែនាំដល់ប្រព័ន្ធបង្កើត ឃ្យូ អ កូដ ណាដែលធ្វើឱ្យអ្នក អាចបង្កើត ឃ្យូ អ កូដ (QR codes) ផ្ទាល់ខ្លួនបានលឿន និង ងាយស្រួល។

 

ដំបូន្មានសម្រាប់ជ្រើសរើស ក្រុមហ៊ុនបង្កើត ឃ្យូ អ កូដ (QR code):
  Credibility កេរ្តិ៍ឈ្មោះ
ពិនិត្យមើលឈ្មោះដែលមាន លិខិតបញ្ជាក់ SSL និង សុំធ្វើតេស្ត ឃ្យូ អ កូដ (QR code)
√  Simplicity and Clarity សាមញ្ញ តែច្បាស់
ពិនិត្យមើលទម្រង់នៃរូបរាងទៅលើ លក្ខណៈប្រើប្រាស់ និង ការផ្ដល់លទ្ធផល របស់កូដ តាមអនឡាញ
  Referrals and References ក្រុមហ៊ុនណែនាំ និង ឯកសារសម្អាងនានា
ស្នើសុំ ក្រុមហ៊ុនណែនាំ ដែលកូដទាំងនោះ កំពុងដំណើរការជាមួយ និង សុពលភាពនៃម៉ាកយីហោ និង បទពិសោធដែលក្រុមហ៊ុននោះមានតាមលទ្ធភាពអាចធ្វើបាន។

ដំណាក់កាលទី ២: បង្កើត & រៀបចំជាប្រភេទតាមតម្រូវការផ្ទាល់ខ្លួន

 

បញ្ចូលទិន្នន័យរបស់អ្នកទៅក្នុងសូហ្វវែ បង្កើតឃ្យូ អ កូដ (QR code)
(ត្រូវចងចាំជានិច្ច ថាអ្នកត្រូវការឃ្យូ អ កូដ (QR code) ជាប្រភេទស្ថិតិ ឬ ជាប្រភេទរៀបចំដំណើរការ កូដ ប្រសិនបើអ្នក ចង់ផ្លាស់ប្ដូរ ឬ កែសម្រួល ទិន្នន័យ ឬ តំណភ្ជាប់ ហើយជាពិសេសនោះ អ្នកចង់ពិនិត្យតាមដានទិន្នន័យ ណាមួយ អ្នកចាំបាច់ត្រូវការ ប្រភេទរៀបចំដំណើរការ កូដ។

រៀបចំតាមតម្រូវការផ្ទាល់ខ្លួនសម្រាប់ ឃ្យូ អ កូដ (QR code) របស់អ្នក
កែពណ៌ ស្លាកសញ្ញា និង ស៊ុមនៃស្លាកសញ្ញាសម្រាប់ ឃ្យូ អ កូដ (QR code) ឱ្យស៊ីគ្នានិងម៉ាកយីហោ ឬ យុទ្ធនាការរបស់អ្នក

 

ដំណាក់កាលទី ៣: ធ្វើតេស្ត & ចែករំលែក

 

ធ្វើតេស្ត ឃ្យូ អ កូដ ដើម្បីធានាថាវាអាចស្កេនបាន
វាជារឿងដ៏គ្រោះថ្នាក់ធំបំផុតមួយរបស់ ឃ្យូ អ កូដ (QR codes) គឺកូដដើរមិនបានល្អតាមការចង់បាន ។ ព្យាយាមប្រើ ឧបករណ៍ស្កេន ឬ ទូរស័ព្ទស្កេន ឃ្យូ អ កូដ (QR codes) ឱ្យបានច្រើនខុសៗគ្នា ជាមួយនិងប្រព័ន្ធដំណើរការផ្សេងៗគ្នា។

ចែករំលែក និង ចែកចាយ ឃ្យូ អ កូដ (QR code) របស់អ្នក
នៅពេលអ្នកមាន យុទ្ធនាការបង្កើត ឃ្យូ អ កូដ (QR code) អ្នកចាំបាច់ត្រូវសម្រេចជ្រើសរើសយកទីកន្លែងដែលត្រូវដាក់ ឃ្យូ អ កូដ នោះ រួចរៀបចំផែនការមួយដើម្បីធានាដល់ការដាក់តាំងបង្ហាញ ឃ្យូ អ កូដ នោះ នៅតាមទីកន្លែង និង ពេលដែល អតិថិជនត្រូវស្កេន។

ដំណាក់កាលទី ៤: តាមដាន និង វិភាគដំណើរការរបស់កូដ

 

បង្ហាញខ្ញុំនូវ ចំនួនតួលេខ ។ ដូចជាការធ្វើយុទ្ធនាការទីផ្សារដែលល្អមួយ អ្នកចាំបាច់ត្រូវតែកត់ត្រាទុក និង រាយការណ៍នៅក្នុង ឃ្យូ អ កូដ (QR code) នីមួយៗ ដើម្បីកំណត់ថាតើវាដំណើរការប្រកបដោយប្រសិទ្ធភាពដែរ ឬ យ៉ាងណា ។

ប្រសិនអ្នកជ្រើសយក កូដប្រភេទរៀបចំដំណើរការ ឃ្យូ អ កូដ (QR Code) អ្នកអាចតាមដានទិន្នន័យក្នុងដំណាក់កាលខុសៗគ្នា ដើម្បីកំណត់នូវបញ្ហាដ៏មានសក្ដានុពលណាមួយជាមួយ យុទ្ធនាការនេះ ពោលគឺ អតិថិជន ស្កេនកូដ តែពួកគេមិនទិញ ឬ មិនមានសកម្មភាពចូលរួមបានគ្រប់គ្រាន់ ។ ការពិនិត្យមើលទិន្នន័យទាំងនេះ
អាចឱ្យអ្នកចាត់វិធានការណ៍ ឬ កែតម្រូវ យុទ្ធនាការដែលអ្នកកំពុងធ្វើ ឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងឡើង។

ចង់បានព័ត៌មានបន្ថែម – សូមមើល គោលការណ៍លនៃដំណើការល្អបំផុតសម្រាប់ ឃ្យូ អ កូដ (QR code) – មកដល់ឆាប់ៗ!

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក