ប្រសិនបើអ្នកកំពុងបោះពុម្ពលើសម្ភារថ្លា ប្រាក់ ឬមាស ឬសម្ភារពណ៌ណាមួយ អ្នកចាំបាច់ត្រូវយល់ពីទំនាក់ទំនងរបស់ទឹកថ្នាំ និងសម្ភារ។.
ទឹកថ្នាំបោះពុម្ពភាគច្រើនមានកម្រិតនៃភាពថ្លា.
ជាធម្មតាភាពថ្លានេះ វាមិនអីទេ នៅពេលអ្នកបោះពុម្ពលើសម្ភារពណ៌ស។ កម្រិតនៃភាពថ្លាអាចទៅតាមប្រភេទទឹកថ្នាំ (មូលដ្ឋានទឹក ឬ UV) និងវិធីសាស្ត្របោះពុម្ព។ (ឧទាហរណ៏ទឹកថ្នាំឌីជីថល ជារឿយៗ អាចមានភាពថ្លា ប៉ុន្តែទឹកថ្នាំដែលបានបោះពុម្ពលើអេក្រង់ គឺមិនសូវមានភាពថ្លានោះទេ) ។.
ប្រសិនបើអ្នកបោះពុម្ពលើមូលដ្ឋាន ដែលមិនមែនពណ៌ស ទឹកថ្នាំ និងជាបន្តបន្ទាប់ មើលលើផលិតផលសម្រេច អាចទទួលរងឥទ្ធិពល។ នេះគឺដោយសារតែ ពណ៌សចាំងពន្លឺ ដោយលាក់ពណ៌នៅខាងក្រោម និងចាំងពន្លឺត្រឡប់ទៅផ្ទៃខាងលើ ដើម្បីបង្ហាញពណ៌។ នេះជារបៀប៖
សម្ភារថ្លា ឬ ស្តុក៖
- ពណ៌ Opaque white ត្រូវបានប្រើប្រាស់ នៅក្រោមពណ៌គំរូ ដើម្បីធ្វើឱ្យវាមានពណ៌ថ្លាតិច ឬមិនមានពណ៌ថ្លា។
- ជួនកាលក្នុងការបោះពុម្ពឌីជីថល ចាំបាច់ត្រូវង្កើនពណ៌ Opaque White គុណនឹងពីរ។
- វាធ្វើឱ្យកន្លែងដែលត្រូវបោះពុម្ព ដែលមើលទៅហាក់ដូចជា“ អណ្តែត” ។
សម្ភារ/ស្ដុកប្រាក់ ឬលោហធាតុ
- ពណ៌ Opaque White ត្រូវបានប្រើប្រាស់ក្រោមពណ៌បោះពុម្ព ដើម្បីធ្វើឱ្យពណ៌ទាំងនោះ មានភាពថ្លាតិច ឬមិនមានពណ៌ថ្លា ដែលបណ្ដាលឲ្យផ្នែកខាងក្រៅ «ភ្លឺចាំង» ឬជាលក្ខណៈពណ៌លោហធាតុ។.
- ចូរកត់សម្គាល់ថា ការបោះពុម្ពពណ៌លើមូលដ្ឋានលោហធាតុ ធ្វើឱ្យពណ៌ទាំងនោះកាន់តែខ្មៅ ប្រសិនបើមិនប្រើពណ៌ Opaque White នោះ។.
- ការផ្លាស់ប្តូរភាគរយ នៃពណ៌ Opaque White ដែលប្រើប្រាស់ អាចធ្វើឲ្យមានភាពប្រឆាំងគ្នាជាមួយពណ៌ ‘ភ្លឺចាំង‘ ទៅនឹងប្រសិទ្ធភាពពណ៌ភ្លឺចាំងកាន់តែតិច។.
- ភាគរយនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់ សម្រាប់ស្លាកសញ្ញា ជំនួសស្លាកសញ្ញាលោហធាតុ( hot foil stamping) សម្រាបការពិចារណាលើតម្លៃ។.
សម្ភារ / ស្តុកពណ៌
- ពណ៌ Opaque White ត្រូវបានប្រើការបោះពុម្ពពណ៌ ដើម្បីធ្វើឱ្យវាកាន់តែមានពណ៌ដូចពណ៌ដើម។.
- ការស្តុកមានពណ៌ខ្មៅខ្លាំង នឹងស្រូបយកពន្លឺនៅក្នុងទឹកថ្នាំ និងធ្វើឱ្យវាមានពណ៌ក្រាស់ និងមិនសូវរស់រវើក។.
- ជួនកាល វាត្រូវបានប្រើសម្រាប់ស្តុក Black ឬ Kraft ដើម្បីធ្វើឱ្យពួកវាមើលទៅស្រស់បំព្រង ឬមានភាពធម្មជាតិថែមទៀត ប៉ុន្តែពេលខ្លះ អ្នកមិនចង់បានពណ៌នោះទេ ដូច្នេះអ្នកដាក់ស្រទាប់ពណ៌ស ក្រោមវា ដើម្បីធ្វើឲ្យមានពណ៌កាន់តែក្រាស់ និងរស់រវើក។.
វិធីដំឡើង Opaque White៖
- ស្រទាប់ពណ៌ Opaque White គួរតែត្រូវបានបង្កើតឡើង នៅក្នុងឯកសារសិល្បៈរបស់អ្នក (ai or eps) ជាស្រទាប់ដាច់ដោយឡែក។.
- ស្រទាប់ពណ៌ទាំងនេះ ត្រូវបានបង្កើតជាធម្មតា មិនមែនជាពណ៌សនោះទេ ប៉ុន្តែជាពណ៌ផ្កាឈូកស្រាល ដើម្បីចង្អុលបង្ហាញនោះជាស្រទាប់ ដែលត្រូវបានបង្កើតឡើង។.
- ការទុកកន្លែងបោះពុម្ពពណ៌ស នៅលើឯកសារ ជាធម្មតាមានន័យថា ទឹកថ្នាំមិនត្រូវបានប្រើប្រាស់នោះទេ ហើយស្តុកពីខាងក្រោម នឹងបង្ហាញលម្អិត។ (វាមិនអីទេប្រសិនបើវាពណ៌ស ប៉ុន្តែត្រូវតែពិចារណា ថាតើ វាជាប្រភេទស្តុកផ្សេងទៀតដែរឬយ៉ាងណា)។
នៅពេលបង្កើតប្លង់ អ្នកពិតជា មិនឃើញរបៀបការងារនេះនៅលើប្លង់នោះទេ ប៉ុន្តែប្រសិនបើអ្នកកំពុង ប្រើជម្រើសមួយ ក្នុងចំណោមជម្រើសជាច្រើនខាងលើនេះ ជំនួសពណ៌ស អ្នកត្រូវតែពិចារណាពីវា បើមិនអីចឹងទេ ផលប៉ះពាល់អាចបណ្តាលឱ្យមានអ្វីមួយកើតឡើង ដែលអ្នកមិនបានរំពឹងទុកជាមុន។ - ពណ៌ Opaque White ត្រូវបានបោះពុម្ពមុនគេ ឬខាងក្រោមពណ៌បោះពុម្ពផ្សេងទៀត ដែលបង្កើតជារបាំងពន្លឺ ដល់ស្រទាប់ខាងក្រោម ឬនៅក្រោមផ្នែកខាងលើដែលប្រើប្រាស់ជាក់ស្ដែង។.
ជំហានទី១
|
ជំហានទី២
|
ជំហានទី៣
|
ជំហានទី៤
| |||
ចូរចងចាំថា អ្នកអាចផ្លាស់ប្តូរ ភាគរយនៃពណ៌ Opaque White បាន:
- ១០០% – ស្រទាប់នេះ នឹងគ្របដណ្តប់ពេញលេញ ‘ក្រោមពណ៌ទឹកថ្នាំ‘
- ៩៩- ០១% – ជាបន្តបន្ទាប់ វានឹងកាន់តែមានពណ៌ថ្លាបន្ថែមទៀត ភាគរយកាន់តែតិច
- 0% – ឬគ្មានពណ៌ Opaque White មានន័យថា ទឹកខ្មៅនឹងឆ្លុះបញ្ចាំងពីស្រទាប់ខាងក្រោម
ស្រទាប់ពណ៌ Opaque White ដូចស្រទាប់ពណ៌ប្លង់ប្រអប់ ដែលបានបង្កើតឡើងដោយឡែក ហើយបន្ទាប់មក ចុចបើកនិងបិទ ដើម្បីបង្ហាញផលិតផលសម្រេច។.
ចូរត្រូវធ្វើឲ្យប្រាកដក្នុងការពិនិត្យមើលវិធីច្នៃប្រឌិតមួយចំនួន ដែលយើងប្រើប្រាស់ពណ៌ Opaque White និងប្រាកដណាស់ ត្រូវសួរពួកយើង ប្រសិនបើអ្នកមានសំណួរ។.