• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

July 2022

View all on this date written articles further down below.

ស្លល កផលិរផលនិ្សមបកតេចខ្ចប់ដ លមានលកខណៈបុគ្គល ទាក់ទាញអ្រិថិជន!

ឧទាហរណ៍ដ៏ល្អនៃស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានលក្ខណៈបុគ្គល គឺស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដោយបង្ហាញនូវខ្លឹមសារ បង្កើតការផ្ដល់ជូនការលើកទឹកចិត្ត ផ្ដល់អនុសាសន៍អំពីផលិតផល និងផ្ដល់បទពិសោធន៍ដែលផ្ដោតជាពិសេសទៅលើឬស័ក្តិសមនឹងអតិថិជនម្នាក់ៗ។ និយាយជារួម នេះគឺជាការផ្ញើបញ្ជូនសារ ឬវត្ថុត្រឹមត្រូវមួយ ទៅកាន់អ្នកប្រើប្រាស់ត្រឹមត្រូវមួយ នៅពេលវេលាត្រឹមត្រូវមួយ។

 

នាពេលបច្ចុប្បន្ន ‘បទពិសោធន៍’ ដែលមានលក្ខណៈបុគ្គលនិងដែលត្រូវបានរចនាតាមតម្រូវការរបស់អតិថិជន គឺជាផ្នែកមួយដ៏សំខាន់នៃការកសាងអត្តសញ្ញាណម៉ាកយីហោដ៏រឹងមាំ និងការរក្សាការយកប្រៀបឈ្នះក្នុងការប្រកួតប្រជែង ពីព្រោះមនុស្សកាន់តែច្រើនឡើង កំពុងសម្លឹងទៅកាន់ម៉ាកយីហោទាំងឡាយណាដែលពួកគេអាចភ្ជាប់អត្តសញ្ញាណរបស់ខ្លួនក្នុងកម្រិតបុគ្គលជាមួយនិងម៉ាកយីហោទាំង នោះ។ សម្រាប់អាជីវកម្មគ្រប់ទំហំទាំងអស់ ចំណុចនេះ មានន័យថា អ្នកប្រើប្រាស់នឹងមានទំនោរខ្លាំងក្នុងការទិញផលិតផលដែលមានម៉ាកយីហោដែលស្គាល់ ចងចាំ និងផ្ដល់ជូនពួកគេនូវការលើកទឹកចិត្ត និងព័ត៌មានដែលពាក់ព័ន្ធ។

បដិរូបកម្ម ចាប់ផ្ដើមជាមួយនឹងទិន្នន័យ

ម៉ាកយីហោ Color&Co​ ពីក្រុមហ៊ុន L’Oréal កំពុងប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យារបស់ពួកគេដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកឯកទេសលាបពណ៌សក់របស់ពួកគេ ជាមួយនឹងអតិថិជន តាមរយៈកិច្ចសន្ទនាតាមវីដេអូ និងបង្កើតឈុតសម្ភារៈឧបករណ៍ដែលមានលក្ខណៈបុគ្គលដែលមានសម្ភារៈឧបករណ៍គ្រប់បែបយ៉ាងដែលអតិថិជនត្រូវការសម្រាប់ការ លាបពណ៌សក់នៅឯផ្ទះ។
ប្រភពរូបភាព៖ colorandco

 

ដើម្បីធ្វើបដិរូបកម្មបទពិសោធន៍ឬប្រែក្លាយបទពិសោធន៍ឱ្យស្របតាមតម្រូវការរបស់អតិថិជន ដែលបទពិសោធន៍បែបនេះមានឥទ្ធិពលយ៉ាងខ្លាំង អ្នកចាំបាច់ត្រូវយល់ដឹងអំពីអតិថិជនរបស់អ្នក។ វិធីសាស្រ្តដ៏ងាយស្រួលបំផុតមួយ គឺពិនិត្យមើលប្រវត្តិទិញផលិតផលរបស់ពួកគេ។ ប្រវត្តិនេះនឹងប្រាប់អ្នកអំពីអ្វីដែលអតិថិជនរូបនោះកំពុងទិញពីអ្នក ហើយបន្ទាប់មកព្យាករដោយផ្អែកលើប្រវត្តិនោះថាតើពួកគេអាចនឹងចាប់អារម្មណ៍ទៅលើផលិតផលអ្វី។ បញ្ហាដែលកើតមានឡើងចំពោះអាជីវកម្មជាច្រើន គឺថា ប្រព័ន្ធរបស់ពួកគេ មិនបានប្រមូលព័ត៌មាន ឬមិនមានសមត្ថភាពប្រែក្លាយព័ត៌មានទាំងនោះទៅជាអ្វីមួយដែលមានប្រយោជន៍ ឬដោយសារពួកគេពុំមានពេលវេលាឬធនធានតែម្ដង។

 

ប្រសិនបើអ្នកចង់ធ្វើអ្វីមួយក្នុងទ្រង់ទ្រាយធំ ឬគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបដិរូបកម្មស្លាកផលិតផលនិងសម្បកវេចខ្ចប់ឬរចនាស្លាកផលិតផ លនិងសម្បកវេចខ្ចប់តាមតម្រូវការរបស់អតិថិជន អ្នកអាចនឹងចង់ពិនិត្យមើលទម្រង់នៃកម្មវិធីសិក្សាពីម៉ាស៊ីនមួយចំនួន ដែលបង្កើតនិងវិភាគទិន្នន័យដោយផ្អែកលើឥរិយាបថជាក់លាក់ ប្រវត្តិទិញផលិតផលឬទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ។ ច្បាប់ឯកជនភាព កំណត់អំពីរបៀបដែលអ្នកត្រូវប្រមូល ប្រើប្រាស់ និងចែករំលែកទិន្នន័យឬព័ត៌មាន​ដែលត្រូវប្រមូលបានដោយក្រុមហ៊ុននានា។ ឧត្ដមានុវត្ត គឺប្រើប្រាស់គោលវិធីនៃការយល់ព្រមចូលរួម និងផ្ដល់តម្លាភាពនៃការប្រើប្រាស់ទិន្នន័យ។ ការប្រមូល ការរក្សាទុកនិងការប្រើប្រាស់ទិន្នន័យបែបនេះសម្រាប់បដិរូបកម្មនិងការរចនាតាមតម្រូវការរបស់អតិថិជន គឺជាការវិនិយោគទៅលើការកសាងទំនាក់ទំនងនិងការបង្កើតបទពិសោធន៍ល្អប្រសើរជាងមុនសម្រាប់អតិថិជនរបស់អ្នក។

 

តើ បដិរូបកម្ម និងការរចនាតាមតម្រូវការរបស់អតិថិជន មានភាពខុសប្លែកគ្នា ដែរឬទេ?


ចម្លើយ គឺថា មានភាពខុសគ្នា ប៉ុន្តែភាពខុសគ្នានោះមិនសំខាន់នោះឡើយ។ ស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានលក្ខណៈបុគ្គល ហាក់ដូចជាផ្ដោតលើមនុស្ស ចំណែកឯស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលត្រូវបានរចនាតាមតម្រូវការរបស់អតិថិជន ហាក់ដូចជាផ្ដោតលើផលិតផល។ ជាទូទៅ ពាក្យទាំងពីរនេះ មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ហេតុដូច្នេះហើយ គេមិនចាំបាច់ខ្វល់ខ្វាយខ្លាំងអំពីពាក្យពេចន៍នោះឡើយ។  

ហេតុអ្វីត្រូវរចនាស្លាកផលិតផលនិងសម្បកវេចខ្ចប់តាមតម្រូវការរបស់អតិថិជន

ប្រអប់អំណោយសូកូឡា Milka អាចធ្វើឱ្យមានលក្ខណៈបុគ្គលដោយដាក់ឈ្មោះនិងសារផ្ទាល់ខ្លួនរបស់អតិថិជន។
ប្រភពរូបភាព៖ milka

 

មនុស្សទាំងឡាយ ស្រឡាញ់ ស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានលក្ខណៈបុគ្គល ពីព្រោះស្លាកផលិតផលនិងសម្បកវេចខ្ចប់ទាំងនោះធ្វើឱ្យពួកគេមានអារម្មណ៍ពិសេស។ លក្ខណៈពិសេសនិងពិបាករកបានរបស់ផលិតផលទាំងនេះ មានអត្ថន័យដូចទៅនឹងការផ្ដល់ជូនអំណោយ សម្រាប់ “មនុស្សដែលមានអ្វីៗគ្រប់យ៉ាង” ឬសម្រាប់អ្នកដែលឯកោផ្នែកសង្គមឬផ្នែកភូមិសាស្រ្ត ដែលនេះគឺជាវិធីសាស្រ្តមួយដើម្បី “ភ្ជាប់ទំនាក់ទំនង” និងបង្ហាញការយកចិត្តទុកដាក់របស់អ្នក។ ស្លាកផលិតផលនិងសម្បកវេចខ្ចប់បែបនេះ ក៏ត្រូវធ្វើឱ្យមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងដោយបណ្ដាញសង្គម នៅពេលដែល “ការចែករំលែក” ក្លាយជាវិធីសាស្រ្តណែនាំបង្ហាញថ្មីមួយ។

 

វាគឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញថាអ្នកយល់ដឹងអំពីចំណាប់អារម្មណ៍និងតម្រូវការរបស់អតិថិជនរបស់អ្នក ដោយបង្កើតការភ្ជាប់ទំនាក់ទំនងផ្នែកអារម្មណ៍ដើម្បីពង្រឹងភក្ដីភាពចំពោះម៉ាកយីហោក្នុងរយៈពេលវែង។​
គេអាចធ្វើការរចនាតាមតម្រូវការរបស់អតិថិជននិងធ្វើបដិរូបកម្ម តាមមធ្យោបាយជាច្រើនក្រៅពីមធ្យោបាយអេឡិចត្រូនិក៖

 

ស្លល កបណ្ណ កំណត់ចំណាំ ​លិខិតផ្សព្វផ្សាយដែលត្រូវបានដាក់ចូលក្នុងកញ្ចប់ផលិតផលប្រអប់ដាក់ផលិតផលសម្រាប់ផ្ញើតាមប្រៃសណីយ៍និងការដឹកជញ្ជូនសម្បកវេចខ្ចប់ផលិតផល   សម្បកវេចខ្ចប់ដែលអាចពត់បត់បែនបាន  
ប្រភពរូបភាព៖ bearnakedប្រភពរូបភាព៖ takecareofប្រភពរូបភាព៖
QLM
ប្រភពរូបភាព៖
QLM
ប្រភពរូបភាព៖sweecheeks

តើអ្នកអាចធ្វើបដិរូបកម្មនិងរចនាស្លាកផលិតផលនិងសម្បកវេចខ្ចប់របស់អ្នកតាមតម្រូវការអតិថិជនដោយរបៀបណា?

ម៉ាកយីហោជាច្រើន ជួបប្រទះការលំបាកយ៉ាងខ្លាំងក្នុងការបង្កើតយុទ្ធនាការទីផ្សារដែលមានលក្ខណៈបុគ្គលឬដែលតម្រូវតាមបំណងរបស់អតិថិជន ​ដែលអាចទាក់ទាញអតិថិជនគោលដៅ​ដែលគេចង់បាន។ ហេតុដូច្នេះ តើអ្នកគួរចាប់ផ្ដើមតាមរបៀបណា?

 

ចូរចាប់ផ្ដើមជាមួយនឹងឈ្មោះ ប៉ុន្តែអ្នកមិនត្រូវឈប់នៅត្រឹមនេះ នោះឡើយ!

ផលិតផល Nutella បានប្រើប្រាស់ ស្លាកផលិតផលដែលមានលក្ខណៈបុគ្គលដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រនិងពង្រឹងភក្ដីភាព។ បន្ថែមទៅលើការទិញផលិតផលនេះសម្រាប់ខ្លួនឯង អតិថិជនជាច្រើនបានទិញផលិតផលនេះសម្រាប់ដៃគូ មាតាបិតា
ឬមិត្តភក្ដិរបស់ពួកគេ​ ផងដែរ។
ប្រភពរូបភាព៖ nutella

 

អ្នកមានការយល់ដឹងអំពីអតិថិជនឬអតិថិជនគោលដៅរបស់អ្នកនិងអ្វីដែលពួកគេចូលចិត្ត។ ចូរបង្កើតជម្រើស បដិរូបកម្មនិងការរចនាតាមតម្រូវការរបស់អតិថិជន ដែលឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់ពួកគេ។ មានភ័ស្តុតាងបង្ហាញថា ការបោះពុម្ពឈ្មោះមនុស្សម្នាក់នៅលើផលិតផលមួយ ជួយបង្កើនបរិមាណលក់ផលិតផល និងបង្កើនការចាប់អារម្មណ៍និងការទទួលស្គាល់ម៉ាកយីហោ។ បើយើងក្រឡេកមើលយុទ្ធនាការចែករំលែក កូកាកូឡា រហូតដល់យុទ្ធនាការចែករំលែក Nutella ការដាក់ឈ្មោះ មិនត្រឹមតែបង្កើតឱ្យមានការចាប់អារម្មណ៍ទៅលើម៉ាកយីហោផលិតផលតែប៉ុណ្ណោះទេ តែថែមទាំងបង្ហាញនូវបំណងប្រាថ្នាធ្វើទីផ្សារដ៏អស្ចារ្យ៖ បង្កើតទំនាក់ទំនងនិងភក្ដីភាពចំពោះម៉ាកយីហោ។​ ការទទួលបានឬមានវត្ថុអ្វីមួយពាក់ព័ន្ធនឹងឈ្មោះរបស់អ្នកនៅលើផលិតផលនោះ នឹងបង្កើតនូវចំណងឬទំនាក់ទំនងដ៏ពិសេសមួយ។ វាបង្កើតឱ្យមានអារម្មណ៍រំភើប និងអាចត្រូវគេប្រើប្រាស់ដើម្បីបង្កើតនិងរក្សានូវសេចក្ដីស្រឡាញ់ចូលចិត្តម៉ាកយីហោណាមួយ។ ក្រុមហ៊ុនអាហារនិងភេសជ្ជៈ បាននាំមុខគេក្នុងការអនុវត្តបែបនេះ ប៉ុន្តែម៉ាកយីហោនិងឧស្សាហកម្មជាច្រើនផ្សេងទៀត ក៏កំពុងចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់និងឈ្មោះអ្នកប្រើប្រាស់ ជាមួយនិងផលិតផលរបស់ពួកគេផងដែរ។

 

បោះជំហានទៅមុខបន្ថែមទៀត៖ វិធីសាស្រ្តដ៏ពេញនិយមផ្សេងទៀតដើម្បីរចនាសម្បកវេចខ្ចប់តាមតម្រូវការរបស់អតិថិជននិងធ្វើបដិរូបកម្មសម្បកវេចខ្ចប់ គឺតាមរយៈ មូលបទតាមរដូវកាល ទីតាំងភូមិសាស្រ្ត សត្វនិងកីឡា ឬក្រុមដែលមានចំណាប់អារម្មណ៍ពិសេស ប៉ុន្តែមានវិធីសាស្រ្តដទៃទៀតដើម្បីធ្វើឱ្យកាន់តែជាក់លាក់និងពិស្ដារ។ ចំណែកទីផ្សារអតិថិជនដែលមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង កំពុងត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើងសម្រាប់គោលវិធីធ្វើទីផ្សារដែលផ្ដោតគោលដៅចំពោះក្រុមអតិថិជនជាក់លាក់ ក្នុងការនិយាយភាសារបស់ចំណែកទីផ្សារជាក់លាក់ និងផ្ដល់ផលប្រយោជន៍ដល់ចំណែកទីផ្សារជាក់លាក់នានា។

 

តើអ្នកណាជំរុញការរចនានិងការបញ្ចូនសារ?

ម៉ាកយីហោភេសជ្ជៈ Firefly បានបើកយុទ្ធនាការទាក់ទាញអតិថិជនដែលមានឈ្មោះថា “Firefly របស់ខ្ញុំ” ដើម្បីអបអរនូវទំនាក់ទំនងរវាងអតិថិជនជាមួយម៉ាកយីហោ និងធ្វើឱ្យទំនាក់ទំនងនេះកាន់តែជ្រាលជ្រៅ។ អតិថិជន អាចថតរូបនៅខាងមុខបន្ទប់ថតរូបដែលមានរូបរាងដូចដបភេសជ្ជៈ Firefly
ដែលមានស្លាកសម្រាប់កាន់ថតរូបនិងសម្លៀកបំពាក់ប្រពៃណី ហើយបន្ទាប់មកពួកគេអាចទិញដបដែលត្រូវបានរចនាតាមតម្រូវការរបស់អតិថិជនភ្លាមៗ។
ប្រភពរូបភាព៖ fireflydrinks

 

ក្នុងការជ្រើសរើសការរចនាឬការបញ្ជូនសារ អ្នកមានជម្រើសពីរ៖ អ្នកគឺជាអ្នកធ្វើការសម្រេចចិត្ឬអតិថិជនរបស់អ្នកគឺជាអ្នកធ្វើការសម្រេចចិត្ត។ ការរចនាដែលត្រូវកំណត់ដោយអតិថិជន អាចអនុញ្ញាតឱ្យអតិថិជនជ្រើសរើសនូវជម្រើសណាមួយ ពីក្នុងចំណោមឈ្មោះជាច្រើន រូបភាពនិងទម្រង់រចនាជាច្រើន ដើម្បីសម្រេចទៅលើទម្រង់រូបរាងចុងក្រោយ និងសារនៅលើស្លាកផលិតផលឬសម្បកវេចខ្ចប់។ ជាទូទៅ លទ្ធផលគឺថាអតិថិជនទទួលបាននូវអ្វីដែលពួកគេចង់បាន ប៉ុន្តែក្រុមហ៊ុនមានសិទ្ធិអំណាចគ្រប់គ្រងតិចតួចទៅលើសោភ័ណភាព (ឬយ៉ាងហោចណាស់មានសិទ្ធិអំណាចគ្រប់គ្រងមួយចំនួនទៅលើរបៀបនិងអ្នកដែលសារនោះភ្ជាប់ទំនាក់ទំនងជាមួយ)។ ក្រុមហ៊ុននិងម៉ាកយីហោនានា ហាក់ដូចជាមានសេចក្ដីក្លាហានជាងមុនក្នុងការអនុញ្ញាតឱ្យធ្វើបែបនេះ ប៉ុន្តែគេមិនចាំបាច់ត្រូវមានកម្មវិធីកុំព្យូទ័រដើម្បីអនុវត្តកិច្ចដំណើរការបែបនេះ​សម្រាប់ការបញ្ជាទិញនោះឡើយ។ ការធ្វើបដិរូបកម្មនិងការរចនាតាមតម្រូវការអតិថិជនដែលត្រូវកំណត់ដោយក្រុមហ៊ុន តម្រូវឱ្យក្រុមហ៊ុនធ្វើការសម្រេចចិត្តទាំងអស់នេះ និង”ផ្ដោតគោលដៅ” ទៅលើការសម្រេចចិត្តទាំងនេះ ដោយប្រើប្រាស់ព័ត៌មាននិងការរចនាដែលពួកគេគិតថាមានឥទ្ធិពលទាក់ទាញខ្លាំង។

 

ការបោះពុម្ពតាមតម្រូវការ

ម៉ាកយីហោ Tove Wear ពង្រីកការបើកប្រអប់កាន់តែទូលំទូលាយជាងមុន តាមរយៈស្លាកកូដ QR ភ្ជាប់ជាមួយប្រអប់ ដែលបញ្ជូនមនុស្សទាំងឡាយទៅកាន់គោលដៅឌីជីថលណាមួយដើម្បីស្វែងយល់អំពីកិច្ចដំណើរការផលិតកម្មរបស់ពួកគេ
និងដៃគូរបស់ពួកគេគឺ Vermont works for Women ដែលពួកគេគាំទ្រ។

ប្រភពរូបភាព៖ tovedesign

 

ប្រសិនបើអ្នកចង់សាកល្បងទីផ្សារឬធ្វើការបោះពុម្ពដោយខ្លួនឯង អ្នកអាចបោះពុម្ពដោយខ្លួនឯងបាន។ ម៉ាស៊ីនបោះពុម្ពបារកូដ(barcode) ឬម៉ាស៊ីនបោះពុម្ពដោយប្រើកម្ដៅ អាចអនុញ្ញាតឱ្យអ្នកបោះពុម្ពសារដែលមានលក្ខណៈបុគ្គលនិងដែលត្រូវបានរចនាតាមតម្រូវការរបស់អតិថិជន នៅលើស្លាកផលិតផលនិងសម្បកវេចខ្ចប់ផ្សេងៗគ្នា ក្នុងតម្លៃមួយដែលសមស្របបំផុត។ ប្រសិនបើអ្នកមិនមានម៉ាស៊ីនបោះពុម្ពដែលប្រើកម្ដៅ អ្នកអាចចាប់ផ្ដើមដោយប្រើម៉ាស៊ីនបោះពុម្ពដែលប្រើទឹកថ្នាំធម្មតារបស់អ្នក។ ម៉ាស៊ីនបោះពុម្ពនីមួយៗ សុទ្ធតែមានមានគុណសម្បត្តិនិងគុណវិបត្តិ ក៏ប៉ុន្តែនៅពេលអ្នកចាប់ផ្ដើម អ្វីៗទាំងអស់គឺផ្តោតទៅលើការសន្សំសំចៃនិងភាពស័ក្តិសមជាមួយថវិការបស់អ្នក។ គុណសម្បត្តិរបស់ម៉ាស៊ីនបោះពុម្ពទាំងនេះ គឺថាអ្នកអាចបោះពុម្ពនៅក្នុងផ្ទះរបស់អ្នកដោយប្រើប្រាស់ទិន្នន័យដែលអ្នកបានប្រមូលជាមួយនឹងការបញ្ជាទិញ និងផ្ដល់ជូននូវកម្រិតបដិរូបកម្មនិង/ឬការរចនាតាមតម្រូវការរបស់អតិថិជន ដោយគ្រាន់តែអនុវត្តគំនិតធ្វើទីផ្សារដែលមាន លក្ខណៈសមហេតុផលមួយចំនួន។ ចូរបន្ថែមពណ៌ និងភាពភ្ញាក់ផ្អើល ទៅក្នុងស្លាកផលិតផលឬសម្បកវេចខ្ចប់ មុនពេលបោះពុម្ព។ អ្នកក៏អាចរចនានិងបោះពុម្ព ស្លាកផលិតផលមូលដ្ឋានដែលមានពណ៌ធម្មជាតិនិងការបង្ហាញម៉ាកយីហោ ហើយបន្ទាប់មកគ្រាន់តែបន្ថែមព័ត៌មានបន្តិចបន្ដួចដែលមានលក្ខណៈបុគ្គលឬតម្រូវតាមបំណងរបស់អតិថិជន នៅពេលអ្នកកំពុងរៀបចំនិង/ឬបញ្ជូនទំនិញ។

 

ឥឡូវនេះ អ្នកអាចទទួលបាន ស្លាកផលិតផលនិងសម្បកវេចខ្ចប់ដែលមានលក្ខណៈបុគ្គលនិងត្រូវបានរចនាតាមតម្រូវការរបស់អតិថិជន
ពីក្រុមហ៊ុន QLM

ជាទូទៅ មនុស្សទាំងឡាយមានបំណងនឹងចំណាយលុយច្រើនជាងមុនសម្រាប់បដិរូបកម្ម។ តើមានមូលហេតុអ្វី? ពីព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍ល្អ (ឬពិសេសអស្ចារ្យ)។ ដោយទិញផលិតផលដែលពួកគេត្រូវការនិងនៅពេលអ្នកត្រូវការវា អ្នកអាចគ្រប់គ្រងការចំណាយដទៃផ្សេងទៀតនិងលំហូរទឹកប្រាក់ ព្រមទាំងផ្លាស់ប្ដូរការបោះពុម្ពនិងការរចនា ដើម្បីធានាថាអ្នកកំពុងរក្សាស្ថានភាពបច្ចុប្បន្ន ឬធ្វើការកែសម្រួលសម្រាប់យុទ្ធនាការនានាតាមភាពចាំបាច់។ ការប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពឌីជីថលនិងកម្មវិធីកុំព្យូទ័រ ដូចជាកម្មវិធីបោះពុម្ព HP Indigo និងSmartstream Softwaresolutions ដែលត្រូវប្រើប្រាស់ដោយក្រុមហ៊ុន QLM Group នឹងអនុញ្ញាតឱ្យមានការប្រើប្រាស់ប្រកបដោយភាពងាយស្រួល រហ័ស និងទាន់ពេលវេលានូវឈ្មោះ បាកូដដែលមិនអាចកែប្រែបាន (static barcode) និងបាកូដដែលអាចកែប្រែបាន (dynamic barcode) និងទិន្នន័យដទៃទៀត ដោយរួមទាំងព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានដែលសម្ដែងចេញនូវអារម្មណ៍ ដូចជារូបថត រូបភាព និងលំហដទៃទៀត។​ ចូរអ្នកគិតស្រមៃនូវរូបភាពនៃអ្វីដែលអ្នកអាចបង្កើតឡើងសម្រាប់អតិថិជនជាក់លាក់ណាមួយ ប្រសិនបើអ្នកផ្ដោតទៅលើពួកគេដោយគិតទៅដល់ការរចនាដែលត្រូវបែងចែកជាប្រភេទដោយផ្អែកលើចំណង់ចំណូលចិត្ត ជំនាន់ ស្ថានភាពភូមិសាស្រ្ត ឬកត្តាដទៃផ្សេងទៀត។​​ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការរចនាឬការអនុវត្តកិច្ចទីផ្សារ ប្រាកដណាស់ អ្នកអាចពិភាក្សាជាមួយក្រុមការងារផ្នែកលក់របស់អ្នក ឬទំនាក់ទំនងមកកាន់ក្រុមការងារទីផ្សារដែលទទួលបានពានរង្វាន់របស់យើង ដើម្បីពិភាក្សាអំពីវិធីសាស្រ្តដែលពួកយើងអាចធ្វើឱ្យស្លាកផលិតផលរបស់អ្នកមានភាពរស់រវើក

This authentic Italian brand, Via Roma, shows their true customers, expression & emotion. ម៉ាកយីហោ Via Roma ដែលជាម៉ាកយីហោអ៊ីតាលីដើម បង្ហាញនូវអតិថិជនពិតប្រាកដរបស់ពួកគេ
ព្រមទាំងការសម្ដែងចេញនូវមនោសញ្ចេតនា និង អារម្មណ៍រំភើបរីករាយ។
ប្រភពរូបភាព៖ viaromafoods

Read more

06 Jul 2022

ការព្រីនដែលមានទិននន័យខុសៗគ្នន

តើ​អ្នក​អាច​បង្កើត​ស្លាកសញ្ញា​ប្រណីត​ បានយ៉ាង​ដូច​ម្ដេច នៅ​ពេល​អ្នក​មាន​ផលិតផលរាប់រយ​មុខ​ដែល​មាន​ទិន្នន័យ​ខុស​ៗ​គ្នា​ ដែល​ផ្លាស់ប្ដូរនៅ​គ្រប់​ស្លាកសញ្ញា​ទាំង​អស់​?​   ចម្លើយ​គឺ​ត្រូវ​ប្រើ​ស្លាកសញ្ញា​ ‘គោល’ ដែលមាន​គុណភាព​ព្រីន​កម្រិត​ខ្ពស់​ដែល​ព្រីន​ចេញ​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីនកម្ ដៅ​ ដើម្បី​ធានា​ថា​ស្លាកសញ្ញា និង​ស្លាក​ផលិតផល​របស់​អ្នក​ ​ថ្មី សមស្រប​ និង​ជាប់​ជា​និច្ច​។​   ម៉ាស៊ីន​ព្រីនកម្ដៅ​ ត្រូ​វ​បាន​គេ​ប្រើសម្រាប់​ព្រីន​ស្លាកផលិតផល ​ប៉ុន្តែ​ម៉ាស៊ីននេះ​អាច​ប្រើប្រាស់បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​! ម៉ាស៊ីន​នេះ​មិន​ត្រឹម​តែផ្ដល់គុណតម្លៃច្រើន​និង​មានភាព​បត់បែ​ន​នៅ​ពេល​ព្រីន​ទិន្នន័យ​ខុ​ស​ៗ​គ្នា​ប៉ុណ្ណោះទេ​ តែ​ម៉ាស៊ីន​នេះក៏​អាច​ប្រើ​ដើម្បី​ព្រីន​ស្លាកបាកូដ​…

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក