• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

April 2022

View all on this date written articles further down below.

របៀបបង្កើតការវេចខ្ចប់ “ឆ្លាតវៃ”

អ្នកទីផ្សារគ្រប់រូបនឹងប្រាប់អ្នកថា អ្វីៗទាំងអស់គឺ​សុទ្ធតែ​ពាក់ព័ន្ធនឹង​ការចូលរួមចំណែក រីឯអ្នកគ្រប់គ្រងផ្នែកលក់វិញ និយាយថា គ្រប់យ៉ាងគឺ​​សុទ្ធតែ​ពាក់ព័ន្ធនឹង​ការលក់។ តាមពិតវាគឺជាការរួមបញ្ចូលគ្នានៃកិច្ចការទាំងពីរនេះ។ រក្សាទំនាក ទំនងជាមួយអតិថិជនក្នុង​វដ្ត​​​នៃ​ការទិញទាំងមូល​ ដើម្បីបង្កើតទំនាក់ទំនងជាបន្តនិងយូរអង្វែង។ អតិថិជនចាស់​ផ្តល់នូវមធ្យោបាយ​​កាន់​តែ​ងាយស្រួល​សម្រាប់កំណើននៃការលក់ ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់ទំនង​ជាផ្លាស់ប្តូរម៉ាកយីហោឬផលិតផលកាន់តែច្រើន ប្រសិនបើពួកគេមានអារម្មណ៍ថាចំណង់​ចំណូលចិត្ត និងគុណតម្លៃរបស់ពួកគេមិនត្រូវបានបំពេញទេនោះ។ ការសម្រួល​ និងការផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗ គឺជាវិធីដ៏ល្អបំផុតមួយក្នុងការផ្តួចផ្តើម​ប្រតិបត្តិ​​​ការរហ័សដែលផ្តល់តម្លៃ និងបង្កើតការលក់និងភាពស្មោះត្រង់របស់អតិថិជនជាបន្ត​។

 

ការចូលរួមនិងភក្ដីភាព – ការទិញម្តងហើយម្ដងទៀត 

មធ្យោបាយងាយស្រួលបំផុតមួយដើម្បីធ្វើដូច្នេះ គឺប្រើកូដ QR ក្នុងការស្វែងរកហាងដែលនៅ​ជិតបំផុតរបស់យើងដើម្បីធ្វើការបញ្ជាទិញឡើងវិញ។ អ្នក​អាច​ធ្វើ​បែបនេះ​បាន​សម្រាប់​ជា​ការបញ្ជា​ទិញ​តាម​ទីតាំង​ហាង​​ជាក់​ស្តែង ឬ​ជាការបញ្ជាទិញ​​ការ​រួម​បញ្ចូល​គ្នាតាមអន​ឡាញ​​​ជាមួយ​និង​ផែនទី​ដើម្បី​​ផ្តល់ការ​យល់ឃើញ​ ‘ពិតប្រាកដ​’ ទៅ​ដល់ក្រុមហ៊ុននិងកន្លែងដែលពួកគេកំពុងទិញ​។ បង្កើតអន្តរកម្មកូដ QR នេះនៅលើស្លាកបញ្ជូនរបស់អ្នក។ កម្មវិធីថែ​រក្សា​ឬភក្ដីភាពអតិថិជន​ ពីមុនមក​ធ្លាប់​មានការលំបាកក្នុងការរៀបចំនិងគ្រប់គ្រង ហើយត្រូវការធនធាន​ដ៏ធំសម្បើមដើម្បីផ្សព្វផ្សាយនិងថែទាំ។

 

កូដ QR ផ្តល់នូវវិធីក្រៅផ្លូវការមួយក្នុងការបង្កើតវាឱ្យបានសម្រាប់អាជីវកម្មតូចៗដោយមាន​​​ការបញ្ជាទិញម្ដងហើ យម្ដងទៀតយ៉ាងងាយស្រួល ប័ណ្ណគូប៉ុង ការផ្តល់ជូន និងការមានជាកម្មសិទ្ធិរបស់ ‘ក្រុម’ ហើយ អ្នកអាចធ្វើវាបានដោយគ្រាន់តែបន្ថែមកូដ QR សម្រាប់ផលិត​ផល​​របស់អ្នកទៅលើស្លាកបញ្ជូន។ សំខាន់បំផុត កូដ QR ដ៏ល្អបំផុតផ្តល់នូវជម្រើសទាន់ពេលវេលា និងងាយស្រួលក្នុងការបញ្ជាទិញឡើងវិញ។ សម្រាប់សហគមន៍ពហុភាសា កូដ QR ក៏អាចផ្តល់នូវជម្រើសជាអ្នកបកប្រែងាយស្រួលមួយ​ សម្រាប់ព័ត៌មានគោលដៅជាភាសាដែលត្រូវការ​ផងដែរ។

ភ្ជាប់ទំនាក់ទំនង​ និង​ក្រើន​រំលឹក – ការផ្ទៀងផ្ទាត់ផលិតផល និងព័ត៌មានជាក់លាក់

បច្ចេកវិទ្យាឆ្លាតវៃកំពុងទទួលបានការប្រើប្រាស់ដ៏ពេញនិយមនៅក្នុងកម្មវិធីជាច្រើន (ប៉ុន្តែជាពិសេសនៅក្នុងឧស្សាហកម្មថែទាំសុខភាព ជាមធ្យោបាយនៃការផ្តល់ព័ត៌មានលម្អិត​អំពី ផលិតផល​របស់ពួកគេ និងបង្កើតមុខងារដូចជាកំណត់ហេតុប្រចាំថ្ងៃការប្រើប្រាស់ផងដែរ (ឬជាការរំលឹក) និងជម្រើសនៃការបញ្ជាទិញឡើងវិញយ៉ាងងាយស្រួល ដើម្បីធានាថាអតិថិជន​​របស់ពួកគេមិនបាត់បង់ ឬខកខានការប្រើប្រាស់ថ្នាំឡើយ។ កម្មវិធីទាំងនេះមានប្រយោជន៍ ដោយសារវាអាចផ្តល់ព័ត៌មានជាក់លាក់ខ្ពស់ ឬខ្លឹមសារទាំងស្រុងដែល ប្រសិនបើមិនមានព័ត៌មានឬខ្លឹមសារទាំងនោះទេ ផលិតផលនឹងមិនសមនឹងការដាក់ស្លាកសញ្ញា ឬការវេចខ្ចប់​ឡើយ។

អ្នក​ប្រើប្រាស់ក៏ចាប់អារម្មណ៍កាន់តែខ្លាំងផងដែរ ក្នុងការស្វែងយល់អំពីផលិតផលដែលពួកគេ​​​ប្រើប្រាស់ ប្រភព និងគុណភាពរបស់ផលិតផល។ អ្វីៗគ្រប់យ៉ាង​គឺសុទ្ធតែ​ពាក់ព័ន្ធនឹង​​​តម្លាភាព​នៃផលិតផល ទីកន្លែង មនុស្ស និងព័ត៌មានរបស់ក្រុមហ៊ុន។ តាមទស្សនៈជាក់ស្តែង កម្មវិធីទាំងនោះក៏ផ្តល់ផងដែរនូវព័ត៌មានដែលអាចចូលដំណើរការបានយ៉ាងងាយស្រួលអំពីវិធីផលិត វីដេអូអំពីរបៀបដំឡើង ឬប្រើប្រាស់ផលិតផល បង្កើតការជូនដំណឹងសម្រាប់កាលបរិច្ឆេទផុតកំណត់ និងជួយក្នុងការបណ្តុះទំនុកចិត្ត ដោយជូនដំណឹងដល់អ្នកប្រើប្រាស់អំពីប្រភពដើមផលិតផល ដំណើរការផលិត គ្រឿងផ្សំ និងភស្តុភារ ដោយផ្តល់ឱ្យពួកគេនូវទិដ្ឋភាពដែលមានការយល់ដឹងកាន់តែច្រើនអំពីគុណភាពនិងបទ​ពិសោធន៍​​ផលិត ផល​​ទាំងមូល​​។ ឧទាហរណ៍ដ៏ល្អបំផុតមានប្រសិទ្ធភាព ពីព្រោះឧទាហរណ៍ទាំងអស់នោះនិយាយ​​​​​អំពីការផ្ដល់ព័ត៌មានត្រឹមត្រូវនៅពេលសមស្រប ហើយក៏អាចរក្សាការផ្ដល់ព័ត៌មាន​​ថ្មីៗបំផុតដែលទាក់ទងនឹងអតិថិជន
និងការទិញរបស់អតិថិជនផងដែរ!

និរន្តរភាព – កែច្នៃខ្ញុំនៅទីនេះ

កូដ QR អាចជួយផ្តល់ឱ្យអតិថិជននូវព័ត៌មានសំខាន់ៗអំពីនិរន្តរភាពនៃផលិតផលដែលពួក​គេ​​កំពុងទិញ។ ព័ត៌មាននេះរួមបញ្ចូលមិនត្រឹមតែព័ត៌មានស្តីពីការទទួលស្គាល់អំពីនិរន្តរភាព​នៃ​ផលិតផល និងការវេចខ្ចប់ផលិតផល ប៉ុន្តែក៏អាចពង្រីកដល់មធ្យោបាយដឹកជញ្ជូន និងរក្សា​ទុកផងដែរ។ សម្រាប់ផលិតផលដែលភស្តុភារអាចមានឥទ្ធិពលដល់វដ្តជីវិតនៃ​ផលិត​ផល​​ ឬដំណើរការផលិតផល ព័ត៌មាននេះអាចផ្តល់ជាអត្ថប្រយោជន៍ដ៏ធំសម្បើមសម្រាប់អ្នកប្រើប្រាស់និងភពផែនដី។ កូដ QR លើផលិតផលម្ហូបអាហារកំពុងត្រូវបានប្រើប្រាស់ ដើម្បី ប្រឆាំងនឹងការខ្ជះខ្ជាយ ប្រកបដោយប្រសិទ្ធភាពតាមវិធីមួយចំនួន។

 

វា​អាចប្រាប់អតិថិជនអំពី​លក្ខខណ្ឌដ៏ល្អសម្រាប់ការដឹកជញ្ជូន (តំបន់សីតុណ្ហភាពដែលផលិតផលត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពនោះ) ។ វីដេអូដែលមានប្រយោជន៍អាចត្រូវបានផ្តល់ជូនអំពីវិធីប្រើប្រាស់ផលិតផល ក៏ដូចជា ផ្តល់នូវព័ត៌មានលម្អិតអំពីកាលបរិច្ឆេទផុតកំណត់ និងកំណត់ការ​រំលឹក ដើម្បីឱ្យអតិថិជនដឹងពីរបៀបប្រើប្រាស់ផលិតផល និងពេលដែលចាំបាច់ត្រូវប្រើ​។ ការប្រើប្រាស់កូដ QR ដ៏ពេញនិយមមួយទៀតគឺការពន្យល់ពីរបៀបដែលអ្នកប្រើប្រាស់អាច​បោះចោលសំបកផលិតផលដែលមាន ប្រយោជន៍ជាពិសេស ប្រសិនបើវាអាចប្រើឡើង​វិញ ឬកែច្នៃឡើងវិញបាន
នាំពួកគេទៅកាន់ទីតាំងដែលនៅជិតបំផុត ឬផ្តល់ប្រឹក្សាថា​តើមានជម្រើសណាមួយដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តបន្ទាប់ពីបានទទួ ល​ព័ត៌មានសព្វគ្រប់ដោយភាពងាយស្រួល។

ការចុះឈ្មោះផលិតផលនិងការប្រើប្រាស់ 

តើធ្លាប់​ធុញទ្រាន់នឹងការស្វែងរកឯកសារធានា និងបង្កាន់ដៃដែរឬទេ? ការចុះឈ្មោះផលិត​ផល​​​​ដោយ​ប្រើកូដ QR
អាចមានប្រយោជន៍សម្រាប់ទាំងអ្នកប្រើប្រាស់ និងម៉ាកផលិត​​ផល​។ ការផ្តល់បច្ចុប្បន្នភាពអំពីផលិតផល ការរំលឹកសម្រាប់ប្រភេទសេវាកម្មនិងការបង្ហាញអ្នកប្រើប្រាស់អំពីហាង ឬអ្នកផ្តល់សេវាដែលនៅជិតបំផុតរបស់ពួកគេ សន្សំសំចៃពេលវេលា និងរក្សាទាំមានក់ទំនងជាមួយអតិថិជនជាប់ជានិច្ច។ ការបន្ថែមវីដេអូអំពីការដំឡើង និងការណែនាំជាជំហានៗ លើការប្រើប្រាស់ផលិតផល (តាមទស្សនៈរបស់អ្នកប្រើប្រាស់ថ្មី និងអ្នកប្រើប្រាស់កម្រិតខ្ពស់) អាចរក្សាអតិថិជនឱ្យចូលរួមជាមួយផលិតផលរបស់អ្នក ហើយ អនុញ្ញាតឱ្យអ្នកអាចផ្សព្វផ្សាយផលិតផលថ្មី និងផលិតផលបំពេញបន្ថែមបាន​។

ក្រុមហ៊ុនឆ្លាតៗក៏កំពុងប្រើប្រាស់ កូដ QR ដែលមានដាក់លេខកូដរួច ដើម្បីធ្វើការផ្ទៀងផ្ទាត់​ផលិតផល និងវិធីប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ។ តាមរយៈការតាមដានការចុះឈ្មោះផលិតផលជាក់លាក់តាមជម្រើសជាប្រភេទទូទៅ
ឬជាប្រភេទដែលមានសុវត្ថិភាព​កម្រិតខ្ពស់ជាងនេះ ក្រុមហ៊ុននិងអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍នៃការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការទិញរបស់ពួ កគេខណៈពេលកំពុងត្រូវបានផ្តល់អត្ថប្រយោជន៍ជាក់ស្តែង។

ងាយស្រួល ឬ សប្បាយ

ឬសប្បាយផងងាយស្រួលផង ដោយមានការបន្ថែមជម្រើស​ពណ៌និងការរចនាសម្រាប់កូដ QR ម៉ាកគឺជាការចាប់យកការប្រើប្រាស់ និងការរៀបចំមុខងាររបស់កូដទាំងនេះទៅក្នុងផ្នែកជាច្រើននៃការវេចខ្ចប់និងការរចនា។

អ្នក​អាចនឹង​ចង់​ពិចារណា​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ និង​លេខ​កូដ​គូប៉ុង អ្នក​ផ្សេង​ទៀត​ផ្តល់​ជូន​​ជាគំរូ​ឥតគិតថ្លៃ ការ​សាកល្បង ឬផលិតផលជារង្វាន់ ប៉ុន្តែត្រូវចាំថាការផ្តល់ជូនទាំងនេះនឹងជំរុញតែការរក្សាអតិថិជន និងបង្កើនភក្ដីភាពចំពោះក្រុមហ៊ុនរបស់អ្នកតែប៉ុណ្ណោះ ប្រសិនបើមានគុណតម្លៃពិតប្រាកដ ឬគុណតម្លៃតាមការយល់ឃើញ។

 

បញ្ហាដ៏ធំបំផុតនៃការភ្ជាប់កូដ QR គឺនៅពេលដែលវាធ្វើឱ្យអ្នកប្រើប្រាស់ធ្វើការដើម្បីរង្វាន់របស់ពួកគេ។ ប្រសិនបើវ ពិបាកធ្វើឬស្វែងរកអ្វីមួយ នោះពួកគេគ្រាន់តែចុចបិទប៉ុណ្ណោះ​គឺជា​ការស្រេច​​។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ្នកក៏ដោយ ក៏អត្រាការចូលរួមដ៏ល្អបំផុតគឺស្ថិតនៅកន្លែងណាមួយចន្លោះពី 5 ទៅ 25% ដែលមានពេលវេលាចូលរួមសកម្មក្រោម 30 វិនាទី (អ្នកខ្លះអះអាងថាជិតដល់ 15 វិនាទី)។ ដូច្នេះ​ប្រសិន​បើ​អ្នក​ត្រូវ​ការ ឬ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​យូរ​ជាង​នេះ ត្រូវ​ផ្តល់​ជូនភាពងាយស្រួលក្នុងការប្រើប្រាស់ ឬអ្វីមួយដែលមានតម្លៃអប់រំ ឬការកម្សាន្ត។ អ្នកអាចធ្វើរឿង​ទាំងពីរនេះ​បាន​។ ឧបមា​​ថានរណា​ម្នាក់ទិញអ្វីមួយពីអ្នក ហើយបន្ទាប់ពីការពិនិត្យរួច ពួកគេទទួលបានវីដេអ មួយដែលរំលឹកពួកគេថាហេតុអ្វីបានជាវាក្លាយជាការ​សម្រេច​ចិត្ត​ដ៏​ល្អបែប នេះ ​ហើយ​បន្ទាប់​មក នៅ​មុន​ពេល​ឬ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​បញ្ជូន ​ពួកគេ​ទទួល​បាន​សារ​ស្វាគមន៍​ដោយ​មាន​គន្លឹះ​ដ៏​​មាន​ប្រយោជន៍ អំពីរបៀបទទួលបានផលិតផលល្អបំផុតពីផលិតផលរបស់ពួកគេ។

ចុចទីនេះដើម្បីស្វែងយល់ថាតើអ្វីទៅជាកញ្ចប់វៃឆ្លាត (SMART PACKAGING)
ហើយហេតុអ្វី​​បានជាវាពេញនិយមម្ល៉េះ?

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក