• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

May 2021

View all on this date written articles further down below.

ផ្តល់ដំណឹង​​អំពីការពេញនិយម​​៖ ការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា

2021_05 TREND – Colour blocking post QLM KH R2

ការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា គឺជាពណ៌ខ្មៅថ្មី ឬពណ៌ក្រហម ឬពណ៌ទឹកក្រូច ឬពណ៌ខៀវក៏មាន!

ដោយបានប្រើប្រាស់ដោយអ្នកឌីហ្សាញ​ជាច្រើនឆ្នាំមកហើយនោះ បច្ចេកទេស​ចុងក្រោយបង្អស់ដើម្បីធ្វើការផ្គុំពណ៌ផ្សេងគ្នាជាមួយគ្នា គឺការ​​​​លាយនិងញែក​សោភណ្ឌភាពខុសៗគ្នា ដើម្បីសម្រេចបាន​លទ្ធផលដ៏អស្ចារ្យ។ រាប់ចាប់ពីការលាយពណ៌ដ៏សាមញ្ញ រហូតដល់ការលាយពណ៌​ស្មុគស្មាញ ដោយមានការរួម​បញ្ចូល​ដុំពណ៌ជាមួយ​ក្រាហ្វិកនិងអក្សរពុម្ព​។ 

 

ហេតុអ្វីត្រូវប្រើប្រាស់ដុំពណ៌?

ពណ៌ទាក់ទាញអារម្មណ៍​របស់យើង! ម៉ាកយីហោនានាប្រើប្រាស់ពណ៌​ដើម្បីបង្កើត​រូបភាពយោង​ ជាញឹកញាប់គឺ​​សម្រាប់​រសជាតិនិងក្លិន ប៉ុន្តែ​ក៏ជាវិធីដើម្បី​បង្កើតការយល់ដឹង​ពី​រូបភាព​នៃ​​ម៉ូដផងដែរ។ ពីមុនមក​ លក្ខណៈនៃផលិតផល​​ត្រូវបាន​ពង្រឹង​បន្ថែមទៀតតាមរយៈរូបភាព ​​ដោយប្រើ​បណ្ដុំពណ៌ដែល​តំណាង​ឲ្យលក្ខណៈ​ឬ​ម៉ូដនៃផលិតផល​ដែលភ្ជាប់មកជាមួយ។ នេះ​បង្កើតបាន​នូវ​ឱកាស​មួយចំនួន។ អ្នកអាច​ពង្រឹង​ពណ៌ដែលបានរំពឹងទុកសម្រាប់​ការឆ្លើយតបឬការលំបាកដែលមានពីមុនមក​ និង​បង្កើត​ភាពខុសប្លែក​ដោយ​ធ្វើការលាយ​បណ្ដុំពណ៌​បញ្ចូលគ្នា។​ អ្នកអាចនឹង​​ធ្វើឲ្យអតិថិជន​មានការ​ភ័ន្តច្រឡំ ប៉ុន្តែអ្នកក៏ប្រហែលជាអាច​បង្កើត​ភាព​ភ្ញាក់ផ្អើលដ៏រំភើបរីករាយ​ ឬ ការចាប់​អារម្មណ៍ផងដែរ។ 

 

ជម្រើសនៃពណ៌

ជម្រើសនៃពណ៌ដែល​បានប្រើប្រាស់នៅក្នុងការឌីហ្សាញបណ្ដុំពណ៌ ធ្លាប់​បាន​វិវដ្ត​ប្រែប្រួល​ច្រើនបែបច្រើនយ៉ាង​។ ឥលូវនេះ​ អ្នកឌីហ្សាញ​បង្កើត​ឱកាស​សម្រាប់ឲ្យ​​ម៉ាកយីហោ​ធ្វើការ​ជ្រើសរើសពីពណ៌ដិត​ជាបណ្ដុំ ឬពណ៌ស្រាលសាំញ៉ាំ​ ដើម្បីសម្រេចបាន​ម៉ូដ​និងការផ្សព្វផ្សាយ​ម៉ាកយីហោ​​ដែលស័ក្តិសម​នឹង​ម៉ាកយីហោ​ រសជាតិ និង​យុទ្ធនាការនីមួយៗ​។ ការលាយ​បណ្ដុំពណ៌​ជាមួយ​នឹង​ពណ៌ខ្មៅ និង/ឬ ពណ៌ស បង្កើតបាន​ជាចន្លោះរូបភាព​និងបន្ទាត់ដែល​បែងចែកបានយ៉ាង​ល្អ​នូវ​ព័ត៌មាន​ចាំបាច់ ឬ​ពត៌មានផលិតផល​ (​​ដែល​​អាច​ធ្វើឲ្យចន្លោះរូបភាព​ស្ថិតនៅ​រាយប៉ាយ​​​)។ អ្នកក៏អាចធ្វើបែប​នេះបានដោយការ​​ផ្លាស់ប្ដូរ​កម្រិត​ពណ៌ផងដែរ​។ 

 

ការលេងពណ៌

ម៉ាកយីហោមួយចំនួន ត្រូវបានគេ​យក​ទៅដាក់​​ជាប់នឹង​ “ពណ៌របស់ពួកវា” ដោយនឹកស្មាន​ថា​​មនុស្ស​គ្រាន់តែ​មើលឃើញ​ពួកវា​និង​ម៉ាកយីហោរបស់ពួកវាថាជា​ពណ៌របស់រូបឡូហ្គោឬបង្គុំពណ៌នៃម៉ាកយីហោរបស់ពួកវាតែប៉ុណ្ណោះ​​។ ម៉ាកយីហោដែល​មានភាពច្នៃប្រឌិត ប្រើប្រាស់​បណ្ដុំពណ៌​ដើម្បីបន្លិច​រូបឡូហ្គោ និងការផ្សព្វផ្សាយម៉ាក​យីហោ​របស់ពួកគេ​នៅក្នុងស្ថានភាព​ថ្មីៗ។ បើ​ការ​ស្វែងយល់​​ផ្តោត​កាន់តែ​ខ្លាំងលើ​ការប្រើប្រាស់នេះ​ នោះ​លទ្ធផលកាន់តែគួរជាទីពេញចិត្ត ប៉ុន្តែ ​ក្រុមហ៊ុន​ជាច្រើន​បានដាក់ខ្លួនឯង​នៅក្នុងស្ថានភាពថ្មី​ៗ តាមរយៈការប្រើប្រាស់ពណ៌ដោយភាពច្នៃប្រឌិត។ ជំនួសឲ្យការ​កំហិត​តែត្រឹម​ ‘អត្តសញ្ញាណក្រុមហ៊ុន’ ពួកគេកំពុងបង្កើតអត្តសញ្ញាណនិងអារម្មណ៍ថ្មីៗដែលឆ្លុះបញ្ចាំងកាន់តែច្បាស់​អំពីកាលៈទេសៈ បទពិសោធន៍ ឬយុទ្ធនាការ។

 

របៀបប្រើប្រាស់បណ្ដុំពណ៌នៅក្នុងស្លាកយីហោ​និង​ការវេចខ្ចប់

ស្លាកយីហោ​និងការវេចខ្ចប់ គឺជាវិធីដ៏ងាយស្រួលមួយនៅ​ក្នុងការធ្វើឲ្យ​ផលិតផលនិងសម្ភារៈបោះពុម្ពមានភាព​ទាក់ទាញ​​។ ចាប់ផ្ដើមជាមួយនឹងទម្រង់ពណ៌ខ្មៅឬពណ៌សនៃរូបឡូហ្គោរបស់អ្នក ហើយផ្គុំវាជាមួយ​ពណ៌​នៅក្នុងផ្នែកផ្សេងទៀតនៃការឌីហ្សាញ។ នៅពេលដែលអ្នកគិត​ថាងាយស្រួល​ អ្នកអាចបង្កើតបណ្ដុំពណ៌តែមួយដោយប្រើប្រាស់ដុំពណ៌។ ភាព​អង់អាច ក្លាហាន និង​ការច្នៃ​ប្រឌិត​ រុញច្រាន​ចំណុចនេះបន្ថែមទៀត​ចូល​នៅក្នុង​ក្រាហ្វិក អក្សរពុម្ព មាតិកា និងរូបភាពដែល​បង្ហាញ​នូ​វ​ការសំយោគបញ្ចូលគ្នា​។ រីករាយជាមួយពណ៌ និងចងចាំថា​ ពេលខ្លះ​​គ្មានបញ្ហា​អ្វីនោះទេ​នៅក្នុង​ការ​ ‘បង្ហាញ​’ ភាពច្នៃប្រឌិតរបស់អ្នក។

 

ប្រភពនៃរូបភាព៖ រូបភាពក្រោមឈ្មោះចំណងជើងថា GIF ត្រូវបានដកស្រង់ចេញពីប្រភពអ៊ីនធើណិតដោយផ្ទាល់ ហើយរូបភាពទាំងនេះគឺជាឧទាហរណ៍នៃភាពពេញនិយមដែលត្រូវបានគេកត់សម្គាល់។ រូបភាពទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ QLM ឬក៏តំណាងឲ្យការងាររបស់ក្រុមហ៊ុន QLM Group នោះទេ។

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក