• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

January 2021

View all on this date written articles further down below.

ការជូនដំណឹងនិន្នាការ ២០២១

ការជូនដំណឹងនិន្នាការ ២០២១
និរន្តរភាព

និរន្តរភាពគឺពោរពេញទៅដោយថាមពល។ តថភាពនៃធនធានដែលមិនកកើតឡើងវិញ (រួមទាំងពេលវេលា) មានន័យថាការរិះរកវិធីធ្វើយ៉ាងណាសម្រេចឲ្យបានសមិទ្ធិផល​ច្រើន ដោយ​ប្រើប្រាស់ធនធានតិច។ បន្ថែមពីលើការប្រើប្រាស់ប្រភពធនធានប្រកបដោយ​ទំនួលខុសត្រូវ ការកែច្នៃ​ឡើងវិញ និងការប្រើប្រាស់ឡើងវិញ នៅក្នុងឆ្នាំ2021 យើងនឹង មើលឃើញពី​ថាមពល​ដែល​ផ្ដោតទៅលើយុទ្ធសាស្ត្រកាត់បន្ថយ៖ ការប្រើប្រាស់​ធនធានតិច ការផលិតដែល​ប្រើធនធាន​ប្រកប​ដោយប្រសិទ្ធភាព និងការជម្រុះចោលនូវ​ម៉ាកយីហោ និង​ផលិតផល​ដែលគ្មានតម្រូវការ។ ការធ្វើឲ្យ​មាន​ប្រសិទ្ធភាពឡើងវិញនេះ នឹងបង្កើត​ប្រសិទ្ធភាព​ពីក្រុមហ៊ុនមួយចំនួន ហើយផ្ដល់ឱកាសដល់​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​មាន​ភាព​ច្នៃប្រឌិត និងការបង្កើតថ្មី។

ការឌីហ្សាញដែលជំរុញដោយធម្មជាតិ ការវេចខ្ចប់ដែលមានមេត្រីបរិស្ថាន និងការកាត់បន្ថយ​សំណល់មិនចាំបាច់ នឹងដាក់បង្ហាញនៅក្នុងឆ្នាំនេះ។


វីដេអូខ្លី

អ្នកធ្លាប់តែទាក់ទាញចំណាប់អារម្មណ៍មនុស្សបានរយៈពេល 3នាទី បន្ទាប់មក 30វិនាទី ពេលនេះ​គឺតែ 3-5វិនាទីតែប៉ុណ្ណោះ… ដូច្នេះសូមធ្វើវាឲ្យមានន័យ។​ ការបង្កើតសារដើម្បី​ឆក់យក​​ចំណាប់​អារម្មណ៍​​មនុស្សភ្លាមៗអាចនឹងមានភាពសាំញ៉ាំណាស់។ ការប្រើប្រាស់​សារវីដេអូ និងរូបភាព​មាន​ចលនា​គឺជា ការចាំបាច់ សម្រាប់គ្រប់ការឃោសនាក្នុងឆ្នាំ2021។

អ្វីដែលមានតម្លៃនៅថ្ងៃនេះ ជារឿយៗត្រូវបានគេបំភ្លេចចោលនៅថ្ងៃបន្ទាប់។ ភាពញឹកញាប់ និងភាពថ្មីៗ ធ្វើឲ្យការផ្លាស់ប្ដូររូបភាពគ្មានចលនាទៅជាប្រព័ន្ធផ្សព្វផ្សាយដែលមានថាមពល​ក្លាយ​ជាភាពចាំបាច់ ដូច្នេះសូមធ្វើផែនការឲ្យបានល្អិតល្អន់ និងធ្វើឲ្យដំណើរការមានភាព​ងាយស្រួល​តាម​ដែល​អាចធ្វើទៅបាន។ អ្វីម្យ៉ាងដែលល្អនោះគឺ អ្នកមិនចាំបាច់ទាល់តែជាអ្នក​ដឹកនាំរឿងនៅហូលីវូដ​ដូចលោក Spielberg នោះទេ… ឲ្យតែមានជំនាញ​កែវីដេអូ​គឺ​គ្រប់គ្រាន់ហើយ។


ដល់ពេលបញ្ចេញពន្លឺហើយ

ខណៈពេលដែលពណ៌ និងពន្លឺនៃពណ៌មាស ប្រាក់ និងទង់ដែង នឹងបន្តរំលេចនូវផលិតផល និងប្រធានបទពិសេសៗ ពណ៌ប្រចាំឆ្នាំរបស់ផេនថូននឹងផ្ដល់ឥទ្ធិពលទៅកាន់ពណ៌ភ្លឺ នឹងពណ៌បែប​លោហធាតុ​ភ្លឺដ៏ច្រើនសន្ធឹកសន្ធាប់។

ដោយរំពឹងថានឹងមើលឃើញនូវអ្វីដែលលើសពីបន្ទះអាលុយមីញ៉ូមហាយឡាយធម្មតា ម៉ាកយីហោ​នានានឹងរកវិធីឆក់យកបេះដូងរបស់អ្នកទាំងអស់គ្នាដោយការបង្ហាញនូវពណ៌ និងការហាយឡាយ​បែប​លោហធាតុដែលប្រកបទៅដោយទិដ្ឋភាពចម្រុះ។ ពណ៌ទាំងអស់​នៃឥន្ធនូ (និងពណ៌យូនីខន​ជាច្រើនដ៏សម្បូរបែប) ធ្វើឲ្យការវេចខ្ចប់នំចម្រុះពណ៌មើលទៅមាន​ភាពសាមញ្ញតាមធម្មជាតិរបស់វា (និងមើលទៅគួរឲ្យចង់ញ៉ាំណាស់)។


វាជាសញ្ញា!

សិល្បៈនៃការប្រើប្រាស់និមិត្តសញ្ញា និងរូបតំណាង បានក្លាយជាការពេញនិយមនៅក្នុងការ​ឌីហ្សាញ​រូបសញ្ញាជាយូរណាស់មកហើយ។ ឆ្នាំ2021 យើងនឹងមើលឃើញការឈានឡើងនៃ​រូបភាព​សម្រាប់​ផ្ដល់ការណែនាំ គំនូរdoodles រូបភាពលម្អ និងរូបត្លុក ដែលប្រើប្រាស់​ការឌីហ្សាញ​ដែលជាប់ពាក់ព័ន្ធ​ជាក់លាក់​ទៅនឹងម៉ាកយីហោ ឬផលិតផលផ្ទាល់ខ្លួន​របស់​ពួកគេ។
ដោយរំពឹងថានឹងមើលឃើញ​​រូបតំណាងដែលបង្ហាញពីលក្ខណៈពិសេសដែលធ្វើឲ្យម៉ាក​យីហោ និង​ផលិតផលទាំងនោះមានលក្ខណៈប្លែកពីម៉ាកយីហោ ឬផលិតផលរបស់ដៃគូ​ប្រកួតប្រជែង​របស់ពួកគេ។

រូបភាព emoji សញ្ញាបង្ហាញអារម្មណ៍ GIFs និង memes ក៏នឹងត្រូវបានគេបន្តប្រើប្រាស់ដោយ​ធ្វើការតម្រូវទៅតាមតម្រូវការអតិថិជន ដើម្បីធ្វើឲ្យម៉ាកយីហោទទួលបាន​ការ​ឆ្លើយតប និងការ​រំពឹងទុក​​​ពីអារម្មណ៍អតិថិជនដែលមានលក្ខណៈងាយស្រួល​ចំណាំ ហើយថែមទាំង​ផ្ដល់នូវ​អារម្មណ៍​សប្បាយ​រីករាយក្នុងពេលជាមួយគ្នានោះផងដែរ!


ការដឹកជញ្ជូនក្នុងស្រុក

ដោយសារតែបទពិសោធន៍នៃការលក់រាយត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំង វាបានធ្វើឲ្យមានការ​ផ្ដោត​ការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការដឹកជញ្ជូន។ បន្ថែមពីលើបទពិសោធន៍​អនឡាញ ពាណិជ្ជកម្ម​អេឡិចត្រូនិច និងភាពងាយស្រួលនៃប្រតិបត្តិការ ម៉ាកសញ្ញានានា​នឹង​ផ្ដោតការ​យកចិត្ត​ទុកដាក់របស់ពួកគេកាន់តែខ្លាំងទៅលើ​បទពិសោធន៍នៃការ​បើកកញ្ចប់​អីវ៉ាន់ ដោយ ធ្វើការបន្ថែម​នូវ​សារ និងឱកាសដែលធ្វើឲ្យអតិថិជនមានអារម្មណ៍ជាប់ពាក់ព័ន្ធ បើធ្វើវាបានត្រឹមត្រូវ នោះ​ក្ដីស្រឡាញ់​​នឹងត្រូវបានចែករំលែកពាសពេញលើអ៊ីនធើណិត ប៉ុន្តែប្រសិនបើធ្វើវាមិនបានត្រឹមត្រូវ សារនោះប្រហែលជាត្រូវបានគេចែករំលែក ឬក៏ត្រូវបានចាត់ទុកថា មិនគួរឲ្យចាប់អារម្មណ៍!
ការទិញផលិតផលឬវត្ថុធាតុក្នុងស្រុក​បានក្លាយជាចំណាប់អារម្មណ៍របស់មនុស្សជាច្រើន​ដែល​មាន​បទពិសោធន៍ជួបបញ្ហាចម្បងៗផ្នែកខ្សែចង្វាក់ផ្គត់ផ្គង់។ កំណត់អតិថិជនគោលដៅ​យកអ្នក​ដែល​ធ្លាប់​ទិញអីវ៉ាន់ពីប្រទេសផ្សេងៗពីមុនមក ហើយប្រហែលជាមានអារម្មណ៍​មិនល្អ​នឹង​ការដឹកជញ្ជូន​យឺតយ៉ាវ និងមិនច្បាស់លាស់។


បន្ថែមភាពដិត

គិតឲ្យមោះមុត ហើយកុំខ្លាចក្នុងការប្រើពុម្ពអក្សរ 3D ដែលរំលេចនូវភាពដិត និងទិដ្ឋភាព គឺរូបភាព 3D ដែល​ហាក់បីដូចជាលោតចេញពីផ្ទៃសន្លឹក & ការវេចខ្ចប់ ដែលផ្ដល់នូវគំហើញស្រវាំង ដែល​មាន​ចលនា &​ ប្រែប្រួលអាស្រ័យលើរបៀបដែលយើងមើលវា។ ចំណុចទាំងនេះ​នឹងបន្ថែម​កម្រិតជា​ច្រើន​ទៅ​​លើ​របៀប​ដែល​យើងយល់ឃើញពីផលិតផលនានានៅក្នុងឆ្នាំ2021។

ការប្រើប្រាស់ម៉ូតអក្សរបែបកំណាត់ផ្គុំ (ដូចជា lego, voxels និងម៉ូតអក្សរហ្គេម) ក៏ជួយបង្កើនថាមពល​បន្ថែមទៀតផងដែរ ដោយសារតែវាផ្ដោតលើការបង្កើតទម្រង់រូបភាពដែលមានលក្ខណៈពិសេស​ចេញ​ពីរូបភាពដែលគ្មានជីវិត ឬរាបស្មើ (វាពិតជាមានប្រយោជន៍ដែលកម្មវិធីបង្កើតរូបភាព 3D ងាយស្រួលរកបាននាពេលបច្ចុប្បន្ននេះ)៕

 

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក