• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

ស្លាកសញ្ញាដែលអាចបកចេញបាន និងស្លាកសញ្ញាតាំងបង្ហាញ

05/02/2020 Quoc Anh Bui

ស្លាកសញ្ញាដែលអាចបកចេញបាន និងស្លាកសញ្ញាតាំងបង្ហាញ

ច្នៃ​ស្លាកយីហោ

ស្លាកសញ្ញាពហុស្រទាប់ (ឬស្លាកសញ្ញាតាំងបង្ហាញ ដូចដែលវាត្រូវបានគេហៅថាជាទូទៅ) មានប្រយោជន៍​ជាពិសេស​ នៅ​ពេលការកម្រិតទំហំ នៅលើស្លាកសញ្ញា មានន័យថា អ្នកចង់ (ឬត្រូវការ) ផ្តល់ព័ត៌មាន​បន្ថែម​។ ​ក្នុងករណីនេះ ស្លាកសញ្ញាពហុស្រទាប់ គឺជាជម្រើសដ៏ល្អបំផុត។​ ស្លាកសញ្ញាគ្រឿងសំអាង​ អាហារ​ និងឱសថ​ដែល​បទប្បញ្ញត្តិតម្រូវឱ្យមានព័ត៌មានជាក់លាក់ និងលម្អិត​ មានន័យថា​ ជម្រើស​នេះ​អាចឱ្យ​អ្នករក្សា​​ភាពទាក់​ទាញ​​យីហោជាក់លាក់​ ខណៈពេលដែល​នៅតែគោរពតាមលក្ខ​ខណ្ឌ​​តម្រូវការ​នៃបទប្បញ្ញត្តិ​ តាមរយៈការ​ដាក់​ព័ត៌មាន​នៅលើសន្លឹកស្រទាប់ទី ២ ក្រោមសន្លឹកស្រទាប់ខាងលើ។.

ស្លាកសញ្ញាបកបាន និង​ស្លាកសញ្ញាតាំងបង្ហាញ ​ក៏ត្រូវបានប្រើប្រាស់​សម្រាប់ការផ្សព្វផ្សាយ​ជាច្រើន​ដែលអ្នក​រក្សាស្លាកសញ្ញា​យីហោ ដែលមានស្រាប់​ ខណៈពេលដែល​អាចឱ្យអតិថិជន​ស្វែងយល់បន្ថែមអំពីការប្រកួតប្រជែង​ការផ្តល់ជូន​ ឬផលិតផលដែលមិនគិតថ្លៃ នៅលើសន្លឹកស្រទាប់ខាងក្រោម។.

ស្លាកសញ្ញាច្រើនសន្លឹក ត្រូវបានសម្រេច ដោយការដាក់ស្លាកសញ្ញាពីរួមគ្នា ដែលប្រើប្រាស់​កាវពិសេស​ នៅសន្លឹកស្រទាប់​ខាងលើ​ ដែលអាចយក​ចេញពីស្រទាប់ខាងក្រោមបាន។​ ជាញឹកញាប់ សញ្ញាជា​ពិសេស​ត្រូវបានដាក់​នៅ​​ស្រទាប់ខាងក្រោម និងភាពស្អិតល្អ​ ត្រូវបានដាក់នៅលើគម្រប​ ដើម្បី​ធ្វើការយកចេញដោយ​​​ងាយ​ស្រួល។ មានលក្ខខណ្ឌតម្រូវការបច្ចេកទេសមួយចំនួន​ ដើម្បីពិចារណា​ ដូចជា​ការមើលមិនឃើញ​ស្លាកសញ្ញាខាង​លើ។ ប្រសិនបើអ្នក មិនមានគំរូស្លាកសញ្ញាពណ៌ស​​ នៅពេលនោះ ប្រហែលជា​​អ្នកអាច​មើលឃើញវានៅផ្នែកខាងក្រោមនៃគំរូនោះ​  ក្នុងឧទាហរណ៍នេះ​យើងនឹងប្រើពណ៌ Opaque White​ នៅលើស្លាកសញ្ញាខាងលើ ដើម្បីកាត់បន្ថយភាពមើលឃើញផ្នែកខាងក្រោម​នៃគំរូនេះ​។.

នៅពេលបញ្ចូលគ្នាជាមួយទិន្នន័យអថេរ តាមរយៈការបោះពុម្ពឌីជីថល  មានលទ្ធភាពដែលគ្មានទីបញ្ចប់ សម្រាប់ការធ្វើបដិរូបកម្ម  និងការសរសេរកូដ ឬតាមដានជាក់លាក់ជា​ពិសេស។ ចូរ​គិតថា​ អ្នកមានស្លាក​សញ្ញាមួយ​ ដែលនឹងទទួលបានអត្ថប្រយោជន៍ ពីស្លាកសញ្ញា​ពហុស្រទាប់ ស្លាកសញ្ញាអាចបកបាន ឬស្លាកសញ្ញាតាំងបង្ហាញ ​សូមទាក់​ទងមកពួកយើងឥឡូវនេះ ដើម្បីធ្វើ​ឲ្យ​គំនិតនេះចេញជារូបរាង។contact us now

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក