• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

តើអ្វីទៅជាពណ៌ opaque white ហើយហេតុអ្វីបានជាខ្ញុំត្រូវការវា?

07/12/2020 Wendy Dong

តើអ្វីទៅជាពណ៌ opaque white ហើយហេតុអ្វីបានជាខ្ញុំត្រូវការវា?

ការយល់ដឹងពីប្រអប់

តើអ្វីទៅជាពណ៌ opaque white ហើយហេតុអ្វីបានជាខ្ញុំត្រូវការវា?

ប្រសិនបើអ្នកកំពុងបោះពុម្ពលើសម្ភារថ្លា  ប្រាក់​ ឬមាស  ឬសម្ភារ​ពណ៌ណាមួយ ​អ្នក​ចាំបាច់​ត្រូវយល់​ពីទំនាក់ទំនងរបស់ទឹកថ្នាំ និងសម្ភារ។.

ទឹកថ្នាំបោះពុម្ពភាគច្រើនមានកម្រិតនៃភាពថ្លា.

ជាធម្មតាភាពថ្លានេះ វាមិនអីទេ នៅពេលអ្នកបោះពុម្ព​លើសម្ភារ​​ពណ៌ស។​ កម្រិតនៃភាពថ្លា​​អាចទៅតាម​ប្រភេទទឹកថ្នាំ (មូលដ្ឋានទឹក ឬ UV) និងវិធីសាស្ត្របោះពុម្ព។  (ឧទាហរណ៏ទឹកថ្នាំឌីជីថល  ជារឿយៗ អាចមានភាពថ្លា ប៉ុន្តែទឹកថ្នាំដែលបានបោះពុម្ពលើអេក្រង់ គឺមិនសូវមានភាពថ្លានោះទេ) ។.

ប្រសិនបើអ្នកបោះពុម្ពលើមូលដ្ឋាន ដែលមិនមែនពណ៌ស ទឹកថ្នាំ និង​ជាបន្តបន្ទាប់​ មើលលើផលិតផលសម្រេច ​អាចទទួលរងឥទ្ធិពល​​​។  នេះគឺដោយសារតែ ពណ៌សចាំងពន្លឺ​​ ដោយលាក់ពណ៌​នៅខាងក្រោម​ និងចាំងពន្លឺត្រឡប់ទៅផ្ទៃខាងលើ​ ដើម្បីបង្ហាញពណ៌។ នេះជារបៀប៖

សម្ភារថ្លា ឬ ស្តុក៖

  • ពណ៌ Opaque white ត្រូវបានប្រើប្រាស់ នៅក្រោមពណ៌គំរូ ដើម្បីធ្វើឱ្យវាមានពណ៌ថ្លាតិច ឬមិនមានពណ៌ថ្លា។
  • ជួនកាលក្នុងការបោះពុម្ពឌីជីថល ចាំបាច់ត្រូវង្កើនពណ៌ Opaque White គុណនឹងពីរ។
  • វាធ្វើឱ្យកន្លែងដែលត្រូវបោះពុម្ព ដែលមើលទៅហាក់ដូចជា“ អណ្តែត” ។

សម្ភារ/ស្ដុកប្រាក់ ឬលោហធាតុ

  • ពណ៌ Opaque White  ត្រូវបាន​ប្រើប្រាស់​ក្រោមពណ៌​បោះពុម្ព​​ ដើម្បីធ្វើឱ្យពណ៌ទាំងនោះ មានភាពថ្លាតិច ឬមិនមានពណ៌ថ្លា ដែលបណ្ដាល​ឲ្យ​ផ្នែកខាងក្រៅ «ភ្លឺចាំង» ឬជាលក្ខណៈពណ៌​លោហធាតុ។.
  • ចូរកត់សម្គាល់ថា ការបោះពុម្ពពណ៌​លើមូលដ្ឋានលោហធាតុ​ ធ្វើឱ្យពណ៌ទាំងនោះ​​កាន់តែខ្មៅ ប្រសិនបើ​​មិនប្រើពណ៌ Opaque White  នោះ។.
  • ការផ្លាស់ប្តូរភាគរយ នៃពណ៌ Opaque White  ដែលប្រើប្រាស់ អាចធ្វើឲ្យមានភាពប្រឆាំងគ្នាជាមួយពណ៌ ភ្លឺចាំង​ទៅនឹង​ប្រសិទ្ធភាពពណ៌ភ្លឺចាំងកាន់តែតិច។.
  • ភាគរយនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់ សម្រាប់ស្លាកសញ្ញា ជំនួសស្លាកសញ្ញាលោហធាតុ( hot foil stamping) សម្រាបការពិចារណាលើតម្លៃ។.

សម្ភារ / ស្តុកពណ៌

  • ពណ៌ Opaque White ត្រូវបានប្រើការបោះពុម្ពពណ៌ ដើម្បីធ្វើឱ្យវាកាន់តែមានពណ៌ដូចពណ៌ដើម។.
  • ការស្តុកមានពណ៌ខ្មៅខ្លាំង នឹងស្រូបយកពន្លឺនៅក្នុងទឹកថ្នាំ និងធ្វើឱ្យវាមានពណ៌ក្រាស់ និងមិនសូវរស់រវើក។.
  • ជួនកាល វាត្រូវបានប្រើសម្រាប់ស្តុក Black Kraft ដើម្បីធ្វើឱ្យពួកវាមើលទៅស្រស់បំព្រង ឬមាន​ភាព​ធម្មជាតិថែមទៀត  ប៉ុន្តែពេលខ្លះ អ្នកមិនចង់បានពណ៌នោះទេ  ដូច្នេះអ្នកដាក់ស្រទាប់​ពណ៌ស ​ក្រោមវា​ ដើម្បីធ្វើឲ្យមានពណ៌កាន់តែក្រាស់ និងរស់រវើក។.

វិធីដំឡើង Opaque White៖

  • ស្រទាប់ពណ៌ Opaque White គួរតែត្រូវបានបង្កើតឡើង នៅក្នុងឯកសារសិល្បៈរបស់អ្នក (ai or eps) ជាស្រទាប់ដាច់ដោយឡែក។.
  • ស្រទាប់ពណ៌ទាំងនេះ ត្រូវបានបង្កើតជាធម្មតា មិនមែនជាពណ៌សនោះទេ ប៉ុន្តែជាពណ៌ផ្កាឈូកស្រាល ដើម្បីចង្អុលបង្ហាញនោះជាស្រទាប់ ដែលត្រូវបានបង្កើតឡើង។.
  • ការទុកកន្លែងបោះពុម្ពពណ៌ស នៅលើឯកសារ ជាធម្មតាមានន័យថា ទឹកថ្នាំមិនត្រូវបានប្រើប្រាស់នោះទេ  ហើយស្តុកពីខាងក្រោម នឹងបង្ហាញលម្អិត។ (វាមិនអីទេប្រសិនបើវាពណ៌ស ប៉ុន្តែត្រូវតែពិចារណា ថាតើ វាជាប្រភេទស្តុកផ្សេងទៀតដែរឬយ៉ាងណា)។
    នៅពេលបង្កើតប្លង់ អ្នកពិតជា ​មិនឃើញ​របៀបការងារនេះ​​នៅលើប្លង់នោះ​ទេ​ ប៉ុន្តែប្រសិនបើអ្នកកំពុង ប្រើជម្រើសមួយ ​ក្នុងចំណោមជម្រើសជាច្រើនខាងលើ​នេះ ជំនួសពណ៌ស អ្នកត្រូវតែពិចារណាពីវា បើមិនអីចឹងទេ​ ផលប៉ះពាល់អាចបណ្តាលឱ្យមានអ្វីមួយកើតឡើង ដែលអ្នកមិនបានរំពឹងទុកជាមុន។
  • ពណ៌ Opaque White ​ត្រូវបានបោះពុម្ព​មុនគេ ឬខាងក្រោមពណ៌បោះពុម្ព​​ផ្សេងទៀត​ ដែលបង្កើត​ជារបាំងពន្លឺ ​ដល់ស្រទាប់ខាងក្រោម ឬនៅក្រោមផ្នែកខាងលើដែលប្រើប្រាស់ជាក់ស្ដែង។.

ជំហានទី១

  • បើកឯកសារ

ជំហានទី២

  • ដែលអ្នកចង់​បានពណ៌ស​នៅក្រោមស្រទាប់ថ្មីមួយ​។
  • ដាក់ឈ្មោះវាថា Opaque White
greyOP Grey

ជំហានទី៣

  • ធ្វើការជ្រើសរើសធាតុផ្សំ​ពណ៌ Magenta 50%.
  • កំណត់ប្រភេទពណ៌ ចំពោះ Spot Color
OP sample

ជំហានទី៤

  • ពិនិត្យមើលទីតាំង នៃស្រទាប់ពណ៌ Opaque White
OP sample
OP art

ចូរចងចាំថា អ្នកអាចផ្លាស់ប្តូរ ភាគរយនៃពណ៌ Opaque White បាន:

  • ១០០% – ស្រទាប់នេះ នឹងគ្របដណ្តប់ពេញលេញ ក្រោមពណ៌ទឹកថ្នាំ
  • ៩៩- ០១% – ជាបន្តបន្ទាប់ វានឹងកាន់តែមានពណ៌ថ្លាបន្ថែមទៀត ភាគរយកាន់តែតិច
  • 0% – ឬគ្មានពណ៌ Opaque White   មានន័យថា ទឹកខ្មៅនឹងឆ្លុះបញ្ចាំងពីស្រទាប់ខាងក្រោម
2020_11 how to use opaque white_HHLC_Blog_elements-022020_11 how to use opaque white_HHLC_Blog_elements-03

ស្រទាប់ពណ៌ Opaque White ដូចស្រទាប់ពណ៌ប្លង់ប្រអប់ ដែលបានបង្កើតឡើងដោយឡែក  ហើយបន្ទាប់មក ចុចបើកនិងបិទ ដើម្បីបង្ហាញផលិតផលសម្រេច។.

ចូរត្រូវធ្វើ​ឲ្យ​ប្រាកដ​ក្នុងការ​​ពិនិត្យមើល​វិធីច្នៃប្រឌិតមួយចំនួន​ ដែលយើងប្រើប្រាស់ពណ៌ Opaque White   និងប្រាកដណាស់ ត្រូវ​​សួរពួកយើង ប្រសិនបើអ្នកមានសំណួរ​។.

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក