• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00
យីហោទំនិញ       •       ការវេចខ្ចប់       •       ការបោះពុម្ភផ្សាយ

ស្វាគមន៍មកកាន់ក្រុមហ៊ុនQLM

លោកអ្នកត្រៀមខ្លួនរួចនៅ

តើអ្វីខ្លះជាទំនិញថ្មីៗ?

12 Jan 2023

និន្នាការក្តៅឆ្នាំ ២០២៣

ឆ្នាំ២០២៣ កំពុងបន្ត និងឆ្ពោះទៅមុខជាមួយនឹងបញ្ហាប្រឈម និងឱកាសជាច្រើន។ អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ភាព​បត់បែន និង​ការ​សម្រប​ខ្លួន​ជា​គន្លឹះដ៏សំខាន់​សម្រាប់​ម៉ាក​យីហោ និង​ក្រុមហ៊ុន ​មិន​ត្រឹម​តែដើម្បី​រស់​រាន​មាន​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ដើម្បីភាព​រីក​ចម្រើន! យើងបានកំពុងនិងកំពុងស្វែងរកនិន្នាការពេញនិយមបំផុតក្នុងពិភពលោកសម្រាប់ស្លាកសញ្ញា ការវេចខ្ចប់ និងការរចនា។   ចម្រាញ់ពីលទ្ធភាពជាច្រើន យើងបានបង្រួមវាទៅជា និន្នាការកំពូលទាំង៦សម្រាប់ស្លាកសញ្ញា ការវេចខ្ចប់ និងការរចនា ដែលទំនងជាមានអនុភាព ឥទ្ធិពលបំផុត…

05 Dec 2022

ឆ្នាំ២០២៣ គឺជាឆ្នាំទន្សាយ

ឆ្នាំទន្សាយ ត្រូវបានតំណាងដោយសេចក្ដីមេត្តា ភាពឆើតឆាយ និងភាពស្រស់ស្អាត។ សត្វទន្សាយ មានភាពពិសេសក្នុងការបញ្ចូលទៅក្នុងការរចនា ព្រោះវាអាចត្រូវបានបង្កើតតាមរបៀបដែលបង្ហាញពីភាពរឡេះរឡោះ ភាពអៀនខ្មាស់ ឬភាពមានស្មារតីខ្ពស់ ប៉ុន្តែពួកវាក៏អាចប្រើតាមរបៀបទាន់សម័យ និងទំនើប អាស្រ័យលើសោភ័ណភាពដែលអ្នកចង់បាន។     ការប្រើប្រាស់រូបព្រះច័ន្ទសម្រាប់ស្លាកសញ្ញា ផលិតផល និងការវេចខ្ចប់ បានទទូលការពេញនិយមយ៉ាងខ្លាំង ក្នុងការធ្វើជាអំណោយសម្រាប់យកទៅផ្ទះ ឬជាអំណោយសម្រាប់ផ្ញើទៅផ្ទះ…

news

តើអ្នកណាខ្លះនៅក្រុមហ៊ុន QLM?

QLM ជាក្រុមអ្នកឯកទេសខាងថែរក្សាមុខជំនួញលោកអ្នក.
យើងជាក្រុមហ៊ុនឈានមុខគេផ្នែកច្នៃប្រឌិត និងសេវាកម្ម ខាងធ្វើស្លាកយីហោល្បីនៅប្រទេសកម្ពុជា.
ស្វែងរកពី QLM នៅទីនេះ……..

about-us
"កិច្ចការរបស់យើងគឺជាអ្នកជំនាញថែទាំ -យើងជំនាញខាងផ្តល់នូវរាល់ដំណោះស្រាយ ដែលលោកអ្នកត្រូវការចង់បាន"

Sokun Tep - អ្នកគ្រប់គ្រងទូទៅ

ផ្នែកបោះពុម្ភស្លាកយីហោល្អជាងគេ

យើងធ្វើការផ្តើមពីការសូរនាំពីអ្វីដែលលោកអ្នកចង់បាន។ យើងក៏រកដំណោះស្រាយបន្ថែមដើម្បីឱ្យសមតាមតម្រូវការរបស់លោកអ្នក។ យើងមានបម្រើសេវាកម្ម ចាប់ពីចំណីអាហារ រហូតដល់គ្រឿងឱសថ ដូចជាប្រភេទឱសថ សម្រាប់អ្នកថែទាំផ្ទាល់ខ្លួនលោកអ្នក (FMCG) ។ សូមពិនត្យមើលខាងក្រោម ដើម្បីធ្វើយ៉ាងណាឱ្យស្លាកយីហោលោកអ្នក មានដំណើរការបន្តទៅមុខបានយូរ។

ការស្វែងយល់ពីយីហោ

យើងនឹងណែនាំលោកអ្នកឱ្យបានយល់ដឹងជាក់លាក់ពីវិស័យឧស្សាហកម្មនានា ទៅតាមជម្រើសនៃប្រភេទផ្សេងៗ។ សូមចុច Click ទីនេះដើម្បីជ្រាបពីដំណើរការ និងរាល់ស្លាកយីហោនានា។

-សម្រាប់ដំណោះស្រាយខាងអតិថិជនផ្នែកស្លាកយីហោ

QLM មានផ្នែកបម្រើខាងបោះពុម្ភមាកយីហោ និងស្លាកសញ្ញានានា ស្របតាមតម្រូវការទីផ្សារ។ សូមចូលទីនេះ ដើម្បីជ្រាបពីព័ត៌មាន ពីអ្វីជាស្លាកយីហោ និងស្លាកសញ្ញានានា។

ការច្នៃប្រឌិតយីហោនានា

QLM តែងរិះរកគ្រប់វីធីដើម្បីច្នៃប្រឌិតថ្មីៗ បំពេញតាមតម្រូវការអតិថិជន ក្នុងនោះក៏មានជម្រើសមុខទំនិញនានា (stocks) ការបោះពុម្ភ និងបច្ចេកវិទ្យា។

labels

ការវេចខ្ចប់ផលិតផលរក្សាសម្ផស្ស

ការវេចខ្ចប់ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងមានការរចនាដ៏ល្អស្អាត តាមបែបផែននានា រួមមានការបង្ហាញមុខទំនិញនៅតាមថ្នើ (shelf appeal) ,ការបង្ហាញមុខទំនិញទៅតាមទិសដៅនៃស្លាកយីហោ (extra brand exposure) និងបង្ហាញមុខទំនិញតាមការផ្តលព័ត៌មានសំខាន់ (convey important product information)។ សូមពិនិត្យតាមតម្រូវការជាមួយជម្រើសនៃការវេចខ្ចប់នៃការប្រើក្រដាស់កាតុងរបស់ QLM។

ស្វែងយល់ពីការវេចខ្ចប់

សូមពិនិត្យមើលនូវរាល់់ការវេចខ្ចប់សំខាន់ ហើយប្រសិនមានចម្ងល់អាចសាកសួរបន្ថែម ដើម្បីយើងផ្តល់នូវដំណោះស្រាយល្អបំផុតសម្រាប់អ្នក។

សម្រាប់ដំណោះស្រាយអតិថិជនវេចខ្ចប់

យើងមានសេវាកម្មវេចខ្ចប់ដោយប្រើក្រដាស់កាតុងទន់ អាចបត់បាន និងការវេចខ្ចប់ផ្សេងៗទៀតតាមតម្រូវការទីផ្សារ។ សូមពិនិត្យមើលរាល់ព័ត៌មានពីជម្រើសនៃការវេចខ្ចប់។

ការវេចខ្ចប់ដោយភាពច្នៃប្រឌិត

យើងមានវិធីសាស្រ្តវេចខ្ចប់ប្រកបដោយភាពច្នៃប្រឌិតច្រើនដូចជា ការវេចខ្ចប់តាមតម្រូវការនៃក្រុមអតិថិជន (customization) និងតាមតម្រូវការផ្ទាល់ខ្លួន ( personalization) មិនឱ្យទើសចិត្តឡើយ។

packaging
Clients

តើអតិថិជនយើងនិយាយអ្វីខ្លះ?

យើងមានទំនាក់ទំនងការងារជាមួយបណ្តាក្រុមហ៊ុនជាច្រើនទាំងក្នុង និងក្រៅស្រុក ចម្រុះជាតិសាសន៍ ដើម្បីធានាឱ្យយីហោនៃអាជីវកម្មលោកអ្នករស់រានទៅមុខបាន។
សូមពិនិត្យមើលថា ពួកគាត់និយាយអ៉្វីខ្លះពីការងាររបស់ QLM ។

Clients

ទទួលពានរង្វាន់ផ្នែកបោះពុម្ភ និងឌីហ្សាញ (ការរចនា)

ការឌីហ្សាញមានលក្ខណៈពិសេស លើផលិតផល ប្រកបដោយការផ្ចិតផ្ចង់ និងល្អប្រណីត។
ក្រុមហ៊ុនយើង ទទួលបានពានរង្វាន់ផ្នែកទីផ្សារ និងឌីហ្សាញ ផ្នែកការរិះរកគំនិតច្នៃប្រឌិត.
មានចំណេះដឹងជ្រៅជ្រះលើវិស័យបោះពុម្ភ ដោយមើលទៅឃើញល្អស្អាត មិនឱ្យឃ្នើសចិត្តឡើយ។ សូមពិនិត្យមើលរង្វាន់ផ្នែកឌីហ្សាញរបស់យើង និងបច្ចេកទេសឌីហ្សាញថ្មីៗរបស់យើង។…

23 Jul 2021

Asian Print Awards 2021

ពានរង្វាន់ Asian Print Awards ទទួលស្គាល់ និងផ្តល់កិត្តិយសដល់ឧស្សាហកម្មបោះពុម្ព និងការវេចខ្ចប់ដ៏ល្អបំផុតរបស់អាស៊ីនៅទូទាំងអាស៊ី។ គណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញផ្នែកឧស្សាហកម្មដែលមានសមត្ថភាពខ្ពស់នៅក្នុងទ្វីបអាស៊ី និងជុំវិញពិភពលោកពិនិត្យមើលការដាក់ស្នើនីមួយៗក្នុងលក្ខណៈវិនិច្ឆ័យដែលបានបង្កើតឡើងជាមុន និងផ្អែកលើគុណភាព និងការប្រតិបត្តិ។   គណៈកម្មាធិការវិនិច្ឆ័យសម្រាប់ពានរង្វាន់បោះពុម្ពអាស៊ីឆ្នាំ ២០២១ បានធ្វើឡើងតាមស្តង់ដារពិតប្រាកដបំផុត។ ចំនួន​នៃ​ការ​ទទួល​បាន​សម្រាប់​ការ​ប្រកួត​ប្រជែង​ឆ្នាំ​នេះ​បាន​កើន​ឡើង ដោយ​មាន​ការងារ​ជាង ២០២១ បាន​បញ្ជូន​មក​ពី​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ី។   ដូចដែលបាននិយាយដោយប្រធានគណៈកម្មាធិការ Paul Callaghan…

design

CONTACT US TO BRING YOUR LABELS ALIVE