• 0
      1. Your cart is currently empty.
    • item(s)AU$ 0.00

February 2021

View all on this date written articles further down below.

ស្លាកយីហោ​ដែលអាចរលាយបាន

ធ្វើឲ្យស្លាកយីហោ​ទាំងនោះរលាយបាត់! សូមមកនិយាយអំពីស្លាកយីហោ​ដែលអាចកែច្នៃឡើងវិញបាន

ការដើរតួនាទីដ៏សំខាន់បំផុតមួយរបស់ស្លាកយីហោ​នៅក្នុងដំណើរការនិរន្តរភាព គឺការប្រើប្រាស់​សម្ភារៈ​ដែលអាចកែច្នៃឬអាចប្រើប្រាស់ឡើងវិញបាន & រួមចំណែកទៅកាន់សេដ្ឋកិច្ចវិលជុំ​។

នេះមានន័យថាជាលទ្ធភាព​ដែលអាច​យក​​ស្លាកយីហោចេញ​​បាន​{​យ៉ាងងាយស្រួល} ដើម្បីឲ្យប្រអប់ឬ​ផលិតផល​​គោល​​អាចយក​ទៅ​ប្រើប្រាស់ឬកែច្នៃឡើងវិញបាន។

នៅពេលដែលស្លាកមិនអាចបកចេញបាន នោះប្រអប់គោលក៏ប្រែ​ទៅ​ជា “មិន​សុទ្ធល្អ​” គឺមានន័យថាប្រអប់​គោលនោះនៅតែ​អាចយក​ទៅ​កែច្នៃឡើងវិញបាន ប៉ុន្តែជាការ​កែច្នៃមិនបាន​ល្អ​ដូចដើម​ ដោយសារតែប្រអប់ទាំងនោះ​មិនរក្សាបានសម្ភារៈដើម​សុទ្ធសម្រាប់ការកែច្នៃឡើងវិញទៅជាផលិតផលផ្សេងទៀត​ (ចំណុចនេះភាគច្រើនគឺ​អនុវត្ត​ចំពោះប្រអប់/ដប/កំប៉ុងដែលផលិតពីជ័រ PET ប៉ុន្តែក៏អនុត្តផងដែរចំពោះ កែវ ប្លាស្ទិក និងសម្ភារៈផ្សេងទៀត​ផងដែរ​)។

ជាទូទៅ ស្លាកយីហោ​គឺមិនអាចកែច្នៃឡើងវិញបានឡើយ​។  សន្លឹកឬខ្សែក្រដាសទ្រនាប់ដែលអ៊ុតស្លាកយីហោ​​ពីលើ អាច​កែច្នៃឡើងវិញបានក្នុងករណីខ្លះ ប៉ុន្តែស្លាកយីហោ​ជាក់ស្ដែងគឺជាធម្មតាមិនអាចកែច្នៃឡើងវិញបាននោះទេ ដូច្នេះ ត្រូវជ្រើសរើសសម្ភារៈដែលស័ក្តិសមបំផុតអាស្រ័យទៅតាមតម្រូវការរបស់អ្នក។

មានផលិតផលមួយចំនួនដែលត្រូវបានបែងចែកជាប្រភេទដូចខាងក្រោម៖

  • ស្លាកយីហោ​ដែលអាចលាងជម្រះដោយទឹកបាន៖ ជាធម្មតាតាមរយៈកាវដែលអាចឲ្យស្លាកយីហោ​អាច​របកចេញបាន​ដោយ​ងាយ​និងស្អាតល្អ​។
  • ស្លាកយីហោ​ដែលអាចរលាយបាន៖ជាធម្មតាគឺ​​ទាំងស្រទាប់​ផ្ទៃខាងលើ និងកាវអ៊ុតស្លាក

ផលិតផលផ្សេងគ្នាគឺល្អសម្រាប់ការប្រើប្រាស់នៅលើប្រអប់/ដប/កំប៉ុងដែលផលិតពីជ័រ PET, ប្លាស្ទិក កែវ និង​
សម្ភារៈផ្សេងៗទៀត ដូច្នេះសូមប្រាកដថាអ្នកបានសួររកជម្រើសដែលល្អបំផុតសម្រាប់ការប្រើប្រាស់របស់អ្នក។

សម្ភារៈផលិតជាស្លាក​យីហោ​ (ស្រទាប់​ផ្ទៃខាងលើស្លាក) ត្រូវបានផ្ដល់ជូនដោយដៃគូខ្សែ​ចង្វាក់ផ្គត់ផ្គង់លំដាប់​ថ្នាក់ពិភពលោក​របស់យើងគឺ៖ ក្រុមហ៊ុន Avery Dennison (តាមរយៈ Clear Intent Portfolio របស់ពួកគេ), UPM Raflatac, Herma និង Avatack។

ស្នើសុំគំរូស្លាកយីហោ​ដែលអាចរលាយបានពីពួកយើងឥឡូវ​នេះ។

 

Read more

សូមភ្ជាប់ទំនាក់ទំនងមកយើងដើម្បីភាពរស់រាននៃយីហោជីវកម្មលោក